ឯកអគ្គរដ្ឋទូតបារាំងបញ្ជក់ថា បារាំងត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់នូវឯកសារពាក់ព័ន្ធទៅនិងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ក្នុងទិដ្ឋភាពជំហលើច្បាប់អន្តរជាតិ

នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធស ភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ឯកអគ្គរដ្ឋទូត ក្នុងជំនួបនេះ បានគូសបញ្ជាក់អំពីការត្រៀមផ្តល់ឯកសារពាក់ព័ន្ធនឹងបញ្ហាព្រំដែន ជូនកម្ពុជា រួមទាំងភាគីពាក់ព័ន្ធនានា ក៏ដូចជាគោលជំហររបស់បារាំង ក្នុងការគាំទ្រគោលការណ៍ច្បាប់អន្តរជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ ដូចដែលកម្ពុជានិងបារាំងមានជំហរស្របគ្នា និងបានរួមគ្នាធ្វើឡើងនៅក្នុងសំណុំរឿងអ៊ុយក្រែន។ ឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនអំពីការត្រៀមលក្ខណៈផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ហើយឯកឧត្តមបានបញ្ជាក់ថា ប្រធានាធិបតី ម៉ាក្រុង បានគ្រោងជាអាទិភាពក្នុងការមកបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលនេះ នៅកម្ពុជា នៅឆ្នាំ២០២៦។ សម្តេចតេជោ បានជម្រាបជូនអំពីមូលហេតុនៃការប្រកាន់គោលជំហររបស់កម្ពុជា នៅក្នុងសំណុំរឿងរុស្ស៊ី-អ៊ុយក្រែន និងក្នុងបរិបទនេះ អំពីសកម្មភាពរបស់ភាគីថៃ ដែលបាននិងកំពុងធ្វើឱ្យមានភាពតានតឹងជាមួយកម្ពុជា។ សម្តេច បានលើកឡើងអំពីចំណាត់ការ និងគោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីផង និងតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ព្រមជាមួយគ្នានេះ ក៏បានស្នើភាគីបារាំង ផ្តល់ឯកសារនានាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-សៀម ដូចដែលឯកឧត្តមប្រធានាធិបតី ម៉ាក្រុង បានលើកឡើងនៅក្នុងជំនួបជាមួយសម្តេចបវរធិបតី កន្លងមក។ នាឱកាសជំនួបនេះ លោក Read more

កម្ពុជាបាន និងកំពុងពង្រឹង ភាពជាម្ចាស់លើការតាក់តែងច្បាប់ ដោយខ្លួនឯង ដើម្បីខ្លួនឯង ជាមួយការធានាបាននូវសង្គតិភាព និង សមានគតិភាព រវាងគុណតម្លៃប្រវត្តិសាស្រ្តកម្ពុជា និងគុណតម្លៃសកល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុង ពិធីប្រកាសដាក់ឱ្យអនុវត្ត “ក្របខ័ណ្ឌយុទ្ធសាស្រ្តនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល” នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ថា៖ កម្ពុជាបានផ្លាស់ប្តូរពីការពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ ស្ទើរតែទាំងស្រុង ក្នុងការកសាងច្បាប់ មកកាន់ភាពជាម្ចាស់ លើការតាក់តែងច្បាប់ ដោយខ្លួនឯង និងដើម្បីខ្លួនឯង ដោយធានាសង្គតិភាព និងសមានគតិភាព រវាងគុណតម្លៃប្រវត្តិសាស្រ្តកម្ពុជា និងគុណតម្លៃសកល។ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា៖ អំណាចអធិបតេយ្យរបស់ជាតិ លើការតាក់តែង និងអនុវត្តច្បាប់ ត្រូវបានលើកតម្កើងបន្ថែមទៀត តាមរយៈ ការកសាងច្បាប់កម្ពុជា ដោយកម្ពុជា ជូនកម្ពុជា និងដើម្បីកម្ពុជា ជាមួយនឹងការធានាបាននូវវឌ្ឍនភាព វិបុលភាព និងផលប្រយោជន៍របស់ខ្លួន ក៏ដូចជាធ្វើសមាហរណកម្ម ទៅក្នុងប្រព័ន្ធច្បាប់អន្តរជាតិ ចូលរួមចំណែកថែរក្សាសណ្តាប់ធ្នាប់គតិយុត្ត នៅលើសកលលោក ។ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា៖ រាជរដ្ឋាភិបាល បានធ្វើការកែលម្អ វិចារណកម្ម និងបច្ចុប្បន្នកម្ម ជាបន្តបន្ទាប់ ទាំងលើផ្នែកគោលនយោបាយ ទាំងផ្នែកយុទ្ធសាស្រ្ត ចាប់តាំងពីឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០២៤ ក្នុងទិសដៅ ធានាសង្គតិភាព និងសមានគតិភាព រវាងគុណតម្លៃប្រវត្តិសាស្រ្តកម្ពុជា និងគុណតម្លៃសកល។ Read more

ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចសព្វព្រះរាជឫទ័យយាងជាព្រះរាជាធិបតី ក្នុងពិធី “រុក្ខទិវា ៩កក្កដា” នៅស្រុកចំការលើ ខេត្តកំពង់ចាម

ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជឫទ័យយាងជាព្រះរាជាធិបតី ក្នុងពិធី “រុក្ខទិវា ៩កក្កដា” នៅក្នុងកសិដ្ឋានផលិតផលពូជដំណាំតំបន់ដីខ្ពស់ចម្ការ លើ ស្ថិតនៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាមនាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ។ នៅក្នុងទីវានេះ ក៏មានការអញ្ជើញយាង និមន្ត និងអញ្ជើញចូលរួមក្នុងព្រះរាជពិធី រួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ថ្នាក់ដឹកនាំសង្ឃទាំងពីរគណៈ ថ្នាក់ដឹកនាំជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រះញាតិវង្សានុវង្ស បណ្តាអង្គទូត មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា សម្រាប់ពិធី «រុក្ខទិវា ៩ កក្កដា» លើកទី៣០នេះ កូនឈើចម្រុះប្រភេទ មានដូចជា ធ្នង់ នាងនួន Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រសោបបានទាំងយន្តការសហប្រតិបត្តិការ ឆន្ទៈប្ដេជ្ញាចិត្តគាំទ្រ និងបទពិសោធសំខាន់ៗ ពីទស្សនកិច្ចនៅសិង្ហបុរី

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ចប់ដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសិង្ហបុរីដោយជោគជ័យ និងបានដឹកនាំគណៈប្រតិភូ មាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ។ ក្នុងរយៈពេល៣ថ្ងៃ នៃដំណើរទស្សនកិច្ចដ៏មានសារសំខាន់នោះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក្រសោបបានលទ្ធផលគួរឱ្យកត់សម្គាល់ថ្មីៗបន្ថែមទៀត ក្នុងក្របខណ្ឌសហប្រតិបត្តិការទ្វេភាគី ដើម្បីពង្រឹងបន្ថែម គុណភាពនៃការអនុវត្តតួនាទី និងភារកិច្ចរបស់ក្រសួងមហាផ្ទៃ។ លទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ច ត្រូវបានលោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត សង្ខេបថាមានជាអាទិ៍ ជំនួបពិភាក្សាទ្វេភាគីយ៉ាងស៊ីជម្រៅ និងប្រកបដោយស្មារតីមិត្តភាព រវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម K. Shanmugam រដ្ឋមន្រ្តីសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃសិង្ហបុរី រហូតភាគីទាំងពីរឈានដល់ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្ដីពី ការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលជាឯកសារសហប្រតិបត្តិការស្នូលថ្មីមួយទៀតសម្រាប់កម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ។ ស្មារតីនៃជំនួបទ្វេភាគី និងការសម្រេចបានអនុស្សារណៈនៃការយោគយល់គ្នានេះ ក៏ត្រូវបាននាយករដ្ឋមន្រ្តីសិង្ហបុរី ឯកឧត្តម Lawrence Wong ដែលទើបបញ្ចប់ទស្សនកិច្ចប្រកបដោយផ្លែផ្កានៅកម្ពុជាកាលពីសប្ដាហ៍មុន បង្ហាញការពេញចិត្ត និងអះអាងពីការត្រៀមលក្ខណៈគាំទ្របន្ថែមទៀតក្នុងកម្រិតថ្នាក់ដឹកនាំកំពូល។ បើតាមលោក រ៉េន រតនៈ នាឱកាសទទួល ឯកឧត្តមអភិសន្តិបណ្ឌិត ជួបសម្ដែងការគួរសម នៅវិមានរដ្ឋាភិបាល ឯកឧត្តមនាយករដ្ឋមន្រ្តីសិង្ហបុរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈ និងលទ្ធផលដ៏ជាក់ស្ដែងរបស់កម្ពុជា លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងចុះ MOU ជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសិង្ហបុរី ស្តីពីការបង្ការនិងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ចេញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសិង្ហបុរី រហូតដល់ថ្ងៃទី៩ ខែកក្កដា។ ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម K. Shanmugam រដ្ឋមន្រ្តីសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃសិង្ហបុរី។ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត បានឱ្យដឹងថា គណៈប្រតិភូអមចូលរួមក្នុងដំណើរទស្សនកិច្ចនេះ រួមមាន ៖ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ លោកជំទាវ សំបូរ សម្ផស្ស អនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។ បើតាមលោក រ៉េន រតនៈ នៅប្រទេសសិង្ហបុរី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម K.Shanmugam រដ្ឋមន្រ្តីក្រសួងសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃសិង្ហបុរី ព្រមទាំងចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា Read more

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦២១គ្រួសារ រស់នៅក្រុង-ស្រុកចំនួន៣ នៃខេត្តកណ្តាល

នៅព្រឹកថ្ងៃចន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦២១គ្រួសារ (ក្នុងនោះមកពីស្រុកស្អាង ១០០គ្រួសារ, ស្រុកកោះធំ ៤២១គ្រួសារ និងក្រុងសំពៅពូន ១០០គ្រួសារ) ដែលពិធីនេះប្រព្រឹត្តទៅនៅកីឡដ្ឋាន ស្រុកកោះធំ ខេត្តកណ្តាល។ ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងក្តីសោមនស្សរីករាយ ដែលបានមកជួបសំណេះសំណាល សួរសុខ-ទុក្ខផ្ទាល់ ជាមួយបង-ប្អូនរួមជាតិទាំង ៦២១គ្រួសារ ជាពិសេស បានពាំនាំនូវព្រះរាជបន្ទូលនិងព្រះសវណីយ៍ ផ្តាំផ្ញើសុខទុក្ខ និងក្តីនឹករលឹក ពីព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល ព្រះអង្គទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់បង-ប្អូនប្រជានុរាស្ត្រនៅគ្រប់ទីកន្លែង និងសូមជូនពរប្រជានុរាស្ត្រទាំងអស់មានសុខភាពល្អ រកស៊ីទទួលទានមានបាន និងជួបតែសុខសុភមង្គលគ្រប់ៗក្រុមគ្រួសារ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានថ្លែងនូវការកោតសរសើរចំពោះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ក៏ដូចជាសាខាទាំង២៥រាជធានី-ខេត្ត ដែលបានជួយសម្រាលបន្ទុករបស់ថ្នាក់កណ្តាល ក្នុងការចុះជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស Read more

ដំណើរការចាប់ឆ្នោតជុំទី១ រយៈពេល៥ថ្ងៃ នៃកម្មវិធីផ្ដល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព បានបញ្ចប់ដោយជោគជ័យ

លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព បានរកឃើញអ្នកមានសំណាងចំនួន ២ ៥០០គ្រួសារ បន្ទាប់ពីដំណើរការចាប់ឆ្នោតជុំទី១ អស់រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបញ្ចប់ដោយជោគជ័យ។ ឯកឧត្តម សរ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព បានចូលរួមអបអរសារទរដល់អ្នកមានសំណាងទាំង ២ ៥០០គ្រួសារ ក្នុងនោះ ៥០០គ្រួសារដំបូង ដែលមានលំដាប់លេខរៀងដំបូងគេ មានសំណាងដើម្បីក្រុមការងារលេខាធិការដ្ឋាន តំណាងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ នឹងចុះត្រួតពិនិត្យលក្ខណៈសម្បត្តិទាំង៤ រួមមានគ្រួសារដែលមានសញ្ជាតិខ្មែរពីកំណើត គ្មានដី ក្រីក្រពិតប្រាកដ និងចង់ទៅរស់នៅទីតាំងអនុវត្តកម្មវិធី ដើម្បីមានសិទ្ធិទទួលបានដីសម្រាប់គម្រោងទី១ ស្ថិតនៅភូមិសាស្ត្រអូរសែវ ឃុំស្ដៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពបានបញ្ជាក់ថា ក្រោយពេលចាប់ឆ្នោតរួច ក្រុមការងារចម្រុះនឹងចុះសម្ភាសន៍បុគ្គលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសិទ្ធិទទួលដីមុនគេ។ ក្រុមការងារលេខាធិការដ្ឋាន ផ.ក.អ. នឹងទំនាក់ទំនងជាមួយរដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ត ដើម្បីចុះពិនិត្យភាពសមស្របរបស់គ្រួសារទាំង ៥០០គ្រួសារ ដែលបានជ្រើសរើស។ ចំពោះករណីពេលចុះពិនិត្យឃើញថា Read more

សម្ដេចតេជោ ហ៊ុន សែន និងឥស្សរជនកំពូលៗ អញ្ជើញរាប់បាត្រឧទ្ទិសកុសលជូនសម្ដេច ជា សុីម និងលោកជំទាវ ព្រមទាំងអតីតអ្នកតស៊ូរំដោះ កសាងជាតិ

ឈានចូលទិវាទី៣ នៃពិធីបុណ្យរំលឹកខួបមរណភាពសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមទាំងឥស្សរជនជាតិ បានប្រារព្ធកិច្ចរាប់បាត្រឧទ្ទិសកុសល ជូនសម្ដេចអគ្គមហាធម្មពោធិសាល និងលោកជំទាវ ព្រមទាំងអតីតអ្នកតស៊ូរួមអាវុធរំដោះ និងកសាងជាតិ។ ក្នុងបរិវេណមហារោងបុណ្យ ស្ថិតនៅគេហដ្ឋានកំណើតតស៊ូ ក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ពិធីរាប់បាត្រ វេរភត្តាហារ និងចង្ហាន់ប្រគេនព្រះសង្ឃ តាមគន្លងព្រះពុទ្ធសាសនា បានប្រព្រឹត្តទៅដោយមានការយាងនិមន្ត ពីសម្ដេចព្រះសង្ឃ ព្រះសង្ឃ សរុបចំនួន ១០៩អង្គ។ នាព្រឹកនេះដែរ ក្រុមគ្រួសារសម្ដេចធម្មពោធិសាល និងលោកជំទាវ អធិបតីដោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ក៏បានប្រារព្ធពិធីពុទ្ធាភិសេកព្រះពុទ្ធរូប និងមឈូសារនៃសពសម្ដេច ជា ស៊ីម និងលោកជំទាវ ដែលតម្កល់ និងរៀបចំទុកដាក់ក្នុងសារមន្ទីរ ផងដែរ។ ជាមួយគ្នានោះ សម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក៏បានរៀបចំអាហារថ្ងៃត្រង់ និងអំណោយជូនលោកតា លោកយាយ Read more

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ គណបក្ស​ប្រជាជន​កម្ពុជា​ នឹងនៅជាមួយ​ប្រជាពលរដ្ឋ​ និង​បម្រើប្រជាពលរដ្ឋ​យូរអង្វែងតទៅទៀត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធាន​គណបក្ស​ប្រជាជនកម្ពុជា បានថ្លែងក្នុងពិធី​ បើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពង់ធំ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ ថា​ សម្តេច​នៅតែ​ជឿជាក់ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ នឹងនៅជាមួយ​ប្រជាពលរដ្ឋ​ និង​បម្រើប្រជាពលរដ្ឋក្នុង​រយៈពេលយូរ​អង្វែងតទៅទៀត ដោយឈរលេីមូលដ្ឋាន​ នៃកិច្ចការងារដ៏ធំពីរ​ គឺ​ទី១).​ ប្រជាពលរដ្ឋ​នៅតែឱ្យតម្លៃ​ ទៅលេីសច្ចភាព​ និង​ការខិតខំប្រឹង​ប្រែងរបស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែលជាអ្នកធ្វេីពិតប្រាកដ​ និង​ទី២).​ គណបក្ស​ប្រជាជន​កម្ពុជា​ នឹងមិនបោះបង់ចោល​នូវ​បុព្វហេតុ​របស់ខ្លួន​ក្នុង​ការ​បម្រើ​ជាតិ​ និង​ប្រជាជន​ ទោះបី​ជាក្នុង​រយៈពេល​១០០ឆ្នាំទៀតក៏ដោយ​។ កត្តាទាំង​ពីរ​នេះហេីយ​ ដែលធានា​នូវ​ការ​ដឹកនាំ​យូរអង្វែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ជាមួយគ្នានេះដែរ,​ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងបន្ថែមថា លំនឹងស្ថិរភាពសង្គម សុខសន្តិភាព សេដ្ឋកិច្ច និងនយោបាយ គឺគ្មានគណបក្សណា​មួយ មកជំនួសគណបក្សប្រជាជន​កម្ពុជា ព្រោះប្រជាជន និងប្រទេសកម្ពុជា គឺនៅតែត្រូវការ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បីបន្តដឹកនាំនាវា​កម្ពុជាឆ្ពោះទៅមុខ។ ជាសក្ខីភាព, ប្រជាជនកម្ពុជា ដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺពុំមែនជាការចៃដន្យនោះទេ គឺស្ថិតក្រោមការវាយតម្លៃ និងការសម្រេចចិត្តយ៉ាង​ច្បាស់លាស់​ ចំពោះគណបក្ស​ប្រជាជន​កម្ពុជា ដែលបានខិតខំធ្វេី និងតស៊ូយ៉ាងស្វិតស្វាញ​ក្នុងការដោះស្រាយបញ្ហានានា និងបម្រើប្រជាជន​គ្រប់កាលៈទេសៈ។ ជាក់ស្តែង​ការសង្គ្រោះជីវិតប្រជាជនក្នុង​ពេលវេលា​ដ៏លំបាក​ នៃរីករាលដាលជំងឺកូវីដ-១៩​ និងការបើកសេដ្ឋកិច្ច ឡើងវិញឱ្យមានសកម្មភាព និង​ប្រក្រតីភាពដូចបច្ចុប្បន្ន​ Read more

អាជ្ញាធរខេត្តបន្ទាយមានជ័យ ជួយ បញ្ចេញរថយន្តជាច្រេីនគ្រឿង ជូនបងប្អូនពលករវិលត្រឡប់ទៅកាន់ស្រុកកំណេីត

បន្ទាយមានជ័យ៖ បងប្អូនពលករខ្មែរទៅធ្វើការនៅប្រទេសថៃ បានបន្តវិលត្រឡប់មកកម្ពុជាវិញនៅតាមច្រម៉ាឡៃ ដើម្បីវិលមកស្រុកកំណើតក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជានតាមបណ្ដាខេត្តនានា នាថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥។ ជាមួយគ្នានោះដែរ អាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ក៏បានធ្វើការសម្របសម្រួលរៀបចំនៅទីតាំងសំចតបណ្ដោះអាសន្ន នៅរដ្ឋបាលខេត្ត ដើម្បីឱ្យបងប្អូនពលករ បានសម្រាក រួមនឹងបានផ្តល់អាហារសំរន់ មុនបន្តដំណេីរវិលត្រឡប់ទៅកាន់ស្រុកកំណេីត នៅតាមបណ្តាខេត្ត ដោយរដ្ឋបាលខេត្តបានរៀបចំនូវរថយន្តជាច្រេីនគ្រឿង ដេីម្បីជូនបងប្អូនវិលទៅស្រុកកណេីរវិញ។ ក្នុងនោះក្រុមការងារចម្រុះមានមន្ទីរការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ បបសខេត្ត រង់ចាំទទួលបងប្អូនដែលត្រឡប់មកកម្ពុជា ព្រមទាំងបានណែនាំអំពីឱកាសការងារ ដែលផ្តល់ជូនដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បើកឱកាសឱ្យបងប្អូនពលករ មានការងារធ្វេីនៅក្នុងស្រុក ដោយមិនចំបាច់ចំណាក់ស្រុកទៅប្រទេសជិតខាងឡេីយ។ បងប្អូនពលករក៏បានថ្លែងអំណរគុណទៅដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជារដ្ឋបាលខេត្ត ដែលបានទទួលពួកគាត់យ៉ាងរួសរាយរ៉ាក់ទាក់ ព្រមទាំងបានផ្តល់ការងារពួកគាត់មានឱកាសការងារធ្វើនៅក្នុងស្រុក ជួបជុំប្រពន្ធកូន ហេីយពួកគាត់ក៏បានសន្យាថានឹងមិនវិលត្រឡប់ទៅធ្វើការចំណាកស្រុកនៅប្រទេសថៃវិញឡើយ ដោយពួកគាត់មានឱកាសធ្វេីការងារនៅក្នុងស្រុក នៅជិតឪពុកម្តាយ និងប្រពន្ធកូន៕

សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធសារមន្ទីរសម្ដេច ជា សុីម និងលោកជំទាវ

សារមន្ទីរសម្ដេចអគ្គមហាធម្មពោធិសាល ជា សុីម អតីតប្រធានព្រឹទ្ធសភា និងជាអតីតប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ញ៉ែម សឿន ជាសុីម បានប្រារព្ធពិធីសម្ពោធក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន សខេង នៅក្នុងបរិវេណគេហដ្ឋានទឹកដីកំណើតតស៊ូ ភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ ពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ឯកឧត្តម លោកជំទាវ សមាជិករាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រៃវែង ព្រមទាំងសមាជិកក្រុមគ្រួសារ។ សារមន្ទីរ សម្ដេច ជា សុីម និងលោកជំទាវ បានសម្ពោធក្នុងថ្ងៃទី២ នៃការប្រារព្ធពិធីបុណ្យពុទ្ធាភិសេក ឆ្លងសារមន្ទីរ ពិស្ដារប្រាំពីរចប់ គម្រប់ខួប១០ឆ្នាំ និង១៦ឆ្នាំ ដើម្បីឧទ្ទិសកុសលជូន Read more

សម្តេចតេជោ ហ៊ុន សែន៖ សមិទ្ធិផលបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម គឺជាការឯកភាពគ្នា ដោយឈរលើគោលការណ៍អន្តរជាតិ នៃការដោះស្រាយដោយសន្តិវិធី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ថា បង្គោលព្រំដែនកម្ពុជា-វៀតណាម គឺជាសមិទ្ធិផល ដែលភាគីកម្ពុជានិងវៀតណាម ឯកភាពគ្នាដោយយកទឹកជ្រៅ ដើម្បីបែកចែកព្រំដែន ដែលនេះជាគោលការណ៍អន្តរជាតិ នៃការដោះស្រាយបញ្ហាដោយសន្តិវិធី តាមច្បាប់អន្តរជាតិ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ដូចនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយមន្ត្រីក្រុមការងារច្រកព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម ក្នុងឱកាសសម្ដេចអញ្ជើញចុះពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ សម្តេចតេជោ បន្ថែមថា ការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីពេលមុន រហូតដល់ពេលនេះ គឺការកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យអាជ្ញាធរតាមព្រំដែននីមួយៗ ធ្វើយ៉ាងណាខិតខំឱ្យមានកិច្ចសហការគ្នាឱ្យបានល្អ។ សម្តេចតេជោ បញ្ជាក់ថា “មានអ្នកជិតខាងល្អ ដូចមានមាស មានអ្នកជិតខាងអាក្រក់ ដូចមានមីន”។ សម្តេចបានមានប្រសាសន៍ដែរថា ទំនាក់ទំនងកម្ពុជា-វៀតណាម គិតចាប់តាំងពីឆ្នាំ១៩៦៨ រហូតមកដល់ឆ្នាំ២០២៥នេះ គឺគណបក្សប្រជាជនកម្ពុជា បានគ្របដណ្តប់ទំនាក់ទំនងនេះជាង២ភាគ៣ ហើយទំនាក់ទំនងជាមួយឡាវ ក៏គណបក្សប្រជាជនកម្ពុជា បានគ្របដណ្តប់ជាងពាក់កណ្តាលដែរ Read more

នាយករដ្ឋមន្ត្រីសិង្ហបុរី បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដែលមានអាយុ៦០ឆ្នាំហើយ

នៅថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥នេះ តបតាមការអញ្ជើញរបស់សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោក ឡរ៉េន វ៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី នឹងអញ្ជើញ​បំពេញ​ទស្សន​កិច្ចផ្លូវការនៅកម្ពុជា។ ដំណើរទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃនេះ ជាការ​បង្ហាញនូវការប្តេជ្ញាចិត្តក្នុងការពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ដែលមានអាយុគម្រប់៦០ឆ្នាំនៅឆ្នាំ២០២៥នេះ។ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី និងគណៈប្រតិភូ បានអញ្ជើញដល់ប្រទេសកម្ពុជានៅ​វេលា​ម៉ោងប្រមាណ៨៖៤០នាទី។ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាមួយដំណើរអញ្ជើញដល់​របស់លោកនាយក​រដ្ឋ​មន្ត្រី ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល រួមមានលោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោក ឈិត កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិកាគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ, លោក អ៉ឹង រចនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក សុខ ខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី។ ក្នុងដំណើរទស្សនកិច្ចលោក ឡរ៉េន វ៉ុង បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ យោងតាមក្រសួងការបរទេសកម្ពុជា Read more

ជាង១០ឆ្នាំមុន មកញញឹមមើលសមិទ្ធផលទាំងឈឺជិះរទេះរុញ ថ្ងៃនេះ សម្ដេច ជា សុីម ឈរញញឹមជាអមតៈនៅសាកលវិទ្យាល័យជាតិជាសុីមកំចាយមារ

កាលពីជាង១០ឆ្នាំមុន សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម កំពុងឋិត​ក្នុងវ័យជរា និងយាយីដោយរោគា តាមដំណើរធម្មជាតិនៃសត្វលោក ដូចព្រះពុទ្ធ​ដីការ មានរូប មានទុក្ខ ជរា ព្យាធិ និងមរណៈ។ ទោះបីមានសុខភាពទ្រុឌទ្រោម ពឹង​អាស្រ័យការធ្វើដំណើរដោយមានជំនួយពីរទេះរុញ សម្ដេច ជា ស៊ីម នៅតែមាន​កម្លាំង​ចិត្តមិនថមថយ ដោយសម្ដេចបានធ្វើដំណើរមកពិនិត្យវឌ្ឍនភាព​នៃការអប់រំ​បណ្ដុះ​បណ្ដាល នៅសាកលវិទ្យាល័យកំចាយមារ ដែលសម្ដេចផ្ទាល់ បានផ្ដួចផ្ដើមជាមួយ​ថ្នាក់​ដឹក​នាំគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ព្រមទាំងសប្បុរសជន និង​អង្គការម្ចាស់ជំនួយ បង្កើតជាលើកដំបូងក្នុងខេត្តព្រៃវែង ដែលជាទឹកដីកំណើតតស៊ូ។ នៅថ្ងៃនេះ ក្រុមគ្រួសារសម្ដេចអគ្គមហាធម្មពោធិសាល និងលោកជំទាវ តំណាង​ដោយ​លោកជំទាវ ញ៉ែម សាខន សម្ដេចក្រឡាហោម ព្រមទាំងលោកអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី បានអញ្ជើញប្រារព្ធកិច្ចជយតុ សម្ពោធរូបសំណាក សម្ដេចអគ្គ​មហាធម្មពោធិសាល ជា សុីម ឈរតម្កល់ក្នុងបុស្បុក នៃបរិវេណសាកលវិទ្យាល័យ​ជាតិ ជា ស៊ីម កំចាយមារ។ ពិធីនេះ បានរៀបចំក្នុងឱកាសនៃពិធីបុណ្យរំលឹក​ខួបជូន​សម្ដេច និងលោកជំទាវ ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ នៅឃុំក្របៅ ស្រុកកំចាយ​មារ ខេត្តព្រៃវែង។ ជាងមួយទសវត្សរ៍បន្ទាប់ពីទទួលអនិច្ចកម្មឃ្លាតចាកមាតុភូមិ ក្រុមគ្រួសារ និងជនរួម​ជាតិ និងដោយឡែកឃ្លាតពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ Read more

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពម្ចាស់ការលើសន្តិសុខស្បៀងរបស់កម្ពុជាក្នុងកាលៈទេសៈលំបាក និងពេលបិទព្រំដែនជាមួយថៃ បង្ហាញពីភាពត្រឹមត្រូវនៃគោលនយោបាយកសិកម្មរបស់កម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កម្ពុជារង់ចាំអ្នកមានអំណាចពិតប្រាកដនៅក្នុងប្រទេសថៃ ដើម្បីជជែកដោះស្រាយលើបញ្ហាព្រំដែនជាមួយគ្នា។ ការថ្លែងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ បន្ទាប់ពីប្រទេសថៃ ត្រូវបានគេមើលឃើញថា នាយករដ្ឋមន្រ្តី ផែថងថាន ស៊ីណាវ៉ាត្រ មិនមានអំណាចគ្រប់គ្រាន់ ក្នុងការបញ្ជាយោធា និងដឹកនាំប្រទេសថៃ នាពេលបច្ចុប្បន្ននោះឡើយ។ សម្តេចបវរធិបតី បានបញ្ជាក់ដូច្នេះថា «យើងអត់លឹបលទេ បើយើងលេងគឺលេងមែនទែន កម្ពុជាអត់មានម្នាក់និយាយអញ្ចេះម្នាក់និយាយអញ្ចុះ ចេញលិខិត៤នាក់ខុសគ្នាទាំង៤នោះទេ ហើយកម្ពុជារង់ចាំអ្នកដែលមានអំណាចពិតប្រាកដ អ្នកមានសិទ្ធិពិតប្រាកដ ក្នុងការបិទបើកច្រកព្រំដែន»។ សម្តេចបានបញ្ជាក់ថា ការចរចាផ្នែកយោធា អាចធ្វើទៅបាន លុះត្រាតែការបើកច្រកវិលទៅរកធម្មតាឡើងវិញ។ សម្តេចមិនទុកចិត្តនៅឡើយចំពោះភាគីថៃ ដោយសារក្រដាស់១សន្លឹកពាក់ព័ន្ធនឹងការបើកបិទច្រកនេះ ត្រូវចេញដោយមនុស្សច្រើនគ្នា នាពេលកន្លងទៅ។ សម្តេចបានបញ្ជាក់ថា «កម្ពុជាតាំងពីដើមមកសំឡេងមិនមានច្រើននោះទេ សម្តេចប្រធានព្រឹទ្ធសភា លោកបញ្ចេញមតិទាក់ទងទៅនឹងរឿងនយោបាយ ប៉ុន្តែការសម្រេចចិត្តនយោបាយ បញ្ជាស្ថាប័នរដ្ឋ គឺនាយករដ្ឋមន្រ្តី ហើយយើងបញ្ជា ខ្ញុំអត់បញ្ជាលេងសើចទេ៕