អ្នកនាំពាក្យព្រឹទ្ធសភា ចាត់ទុកការវាយប្រហាររបស់ថៃ មកលេីកម្ពុជា និងសម្តេចតេជោ ជុំវិញបញ្ហាឧក្រិដ្ឋកម្មអនឡាញ ខុសច្បាប់ ជាល្បិចដើរបៀមឈាមព្រួសដាក់គេ

អ្នកនាំពាក្យព្រឹទ្ធសភានៃកម្ពុជា លោក ជា ធីរិទ្ធ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសារឆ្លេីយយតបចំពោះការវាយប្រហាររបស់ភាគីថៃមកកាន់កម្ពុជា និងមកលើសម្ដេចតេជោ ជុំវិញករណីប្រឌិត បំភ្លើស និងបំភ្លៃ ពីបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញ នៅកម្ពុជាពីសំណាក់ភាគីថៃ។ លោក ជា ធីរិទ្ធ អត្ថបទពេញ

តុលាការថៃចេញដីកាឃាត់ខ្លួន អ្នកឧកញ៉ា កុក អាន និងឆែកឆេរផ្ទះនៅក្បែរក្រុងបាងកក ដកហូតបានរថយន្ដស៊េរីទំនើប និងលុយជាង២៧លានបាត

សារព័ត៌មានថៃ Khaosod ចេញផ្សាយនៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះប៉ូលិសថៃ ឆ្មក់ចូលឆែកឆេរ ទីតាំង១៩កន្លែង ជាកម្មសិទ្ធិរបស់លោក កុក អាន រឹបអូសរថយន្តទំនេីបមានតម្លៃប្រមាណ ២៧ លានបាត។ ក្នុងអត្ថបទខាងបញ្ជាក់ថា ទីតាំងដែលត្រូវបានឆែកឆេរនោះគឺផ្ទះមួយកន្លែងក្នុងលំនៅឋានមួយក្នុងតំបន់ Bang Phli អត្ថបទពេញ

ឯកឧត្តម ឈន សាណាត និងឯកឧត្តម ឯម វិចិត្រ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយវរសេនាតូចនគរបាលការពារ វរព្រំដែនគោកលេខ ៨២៧ និងវរព្រំដែនទឹកលេខ ២៦៩

នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងលោកជំទាវ រួមនិង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងចុះ MOU ជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសិង្ហបុរី ស្តីពីការបង្ការនិងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ចេញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសិង្ហបុរី រហូតដល់ថ្ងៃទី៩ ខែកក្កដា។ ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម K. Shanmugam អត្ថបទពេញ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦២១គ្រួសារ រស់នៅក្រុង-ស្រុកចំនួន៣ នៃខេត្តកណ្តាល

នៅព្រឹកថ្ងៃចន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦២១គ្រួសារ អត្ថបទពេញ

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឆ្មក់ស្ទាក់ ចាប់សាច់បង្កកជាង៨តោនលួចនាំចូលពីប្រទេសវៀតណាម

កម្លាំងជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឆ្មក់ស្ទាក់ចាប់សាច់បង្កកលួចនាំចូលពីប្រទេសវៀតណាមខុសច្បាប់ តាមច្រករបៀងស្រុកកោះធំ ខេត្តកណ្ដាល ជាង៨តោន ចូលមករាជធានីភ្នំពេញ ដើម្បីចែកចាយបន្ត ។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង០៣រសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវ៣០ម៉ែត្រ ក្នុងភូមិសាស្ត្រសង្កាត់ព្រៃស ខណ្ឌដង្កោ អត្ថបទពេញ

សិង្ហបុរីដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើស្ថាប័នហិរញ្ញវត្ថុចំនួន៩ សម្រាប់ការលាងលុយកខ្វក់

អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានផាកពិន័យទៅលើស្ថាប័នហិរញ្ញវត្ថុចំនួន៩ នូវទឹកប្រាក់ចំនួន ២៧,៤៥លានដុល្លារសិង្ហបុរី (២១,៥៥លានដុល្លារអាម៉េរិក) សម្រាប់ការបំពានពាក់ព័ន្ធនឹងករណីលាងលុយកខ្វក់ឆ្នាំ២០២៣ ដែលពាក់ព័ន្ធនឹងទ្រព្យសម្បត្តិជាង ៣ពាន់លានដុល្លារសិង្ហបុរី។ ការពិន័យនេះត្រូវបានគេចាត់ទុកថាជាការផាកពិន័យធំជាងគេលំដាប់ទីពីរដែលត្រូវបានដាក់ចេញដោយ MAS សម្រាប់ការបំពានទាក់ទងនឹងការប្រឆាំងការលាងលុយកខ្វក់ និងប្រឆាំងនឹងការផ្តល់ហិរញ្ញប្បទានភេរវកម្ម បន្ទាប់ពីករណី 1Malaysia Development Berhad អត្ថបទពេញ

អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមសកម្មភាពមនុស្សធម៌ ជួយដល់កងទ័ពដែលកំពុងតែឈរជើងតាមបន្ទាត់ព្រំដែន

ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមសកម្មភាពមនុស្សធម៌ ជួយដល់កងទ័ពដែលកំពុងតែឈរជើងតាមបន្ទាត់ព្រំដែន ឱ្យកាន់ផុសផុល សកម្មភាពទាំងនេះ គឺជាការផ្ដល់នូវកម្លាំងចិត្តមួយធ្វើឱ្យកងទ័ពកាន់តែមានទឹកចិត្តដើម្បីការពារបូរណភាពទឹកដី ជាតិមាតុភូមិ។ ការថ្លែងអំពាវនាវរបស់ឯកឧត្តម ក្នុងឱកាសដែរ ព្រះសង្ឃ រួមនឹងបងប្អូនប្រជាពលរដ្ឋ អត្ថបទពេញ

ដំណើរការចាប់ឆ្នោតជុំទី១ រយៈពេល៥ថ្ងៃ នៃកម្មវិធីផ្ដល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព បានបញ្ចប់ដោយជោគជ័យ

លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព បានរកឃើញអ្នកមានសំណាងចំនួន ២ ៥០០គ្រួសារ បន្ទាប់ពីដំណើរការចាប់ឆ្នោតជុំទី១ អស់រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបញ្ចប់ដោយជោគជ័យ។ ឯកឧត្តម សរ អត្ថបទពេញ

ប៉ូលីសបច្ចេកវិទ្យា ឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនទូរសព្ទពីរនាក់ដែលបានក្លែងអត្តសញ្ញាណលើស៊ីមកាតទូរសព្ទជាច្រើនលេខ

យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន អត្ថបទពេញ