ក្រុមអនុព័ន្ធយោធាបរទេសចំនួន៩ប្រទេស ចុះមើលជាក់ស្ដែងគ្រាប់បន្សល់ទុកពីការទម្លាក់ពីលើយន្តហោះរបស់យោធាឈ្លានពានថៃ

ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP) ដែលមាននិវេសន្នដ្ឋានស្ថិតក្នុង និងក្រៅប្រទេសកម្ពុជារួមមាន៖ ប្រទេស អូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ និងវៀតណាម នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ អត្ថបទពេញ

ព្រះសង្ឃ​ជាង​២,៥៦៩​អង្គ ( អាយុកាលព្រះពុទ្ធសាសនា ) នឹង​ដង្ហែ​ក្បួន​ធម្ម​យាត្រាដើម្បី​ឱ្យ​មានការ​​គោរព​បទ​ឈប់​បាញ់​ជា​និរន្តរ៍ រក្សា​សន្តិភាព សុវត្ថិភាព ស្ថេ​រ​ភាព

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា គណៈសង្ឃ​នាយក​ទាំង​ពីរ​គណៈ នឹង​រៀបចំ​ពិធី​ធម្ម​យាត្រា​សន្តិភាព​ព្រះសង្ឃ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​មានការ​គោរព​បទ​ឈប់​បាញ់​ជា​និរន្តរ៍ រក្សា​សន្តិភាព សុវត្ថិភាព ស្ថេ​រ​ភាព នៃ​ប្រទេស​ទាំង​ពីរ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៥:០០​នាទី ដោយ​មាន​ព្រះសង្ឃ​ចូលរួម សរុប​ចំនួន ២,៥៦៩​អង្គ ដោយ​ជួបជុំ​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ អត្ថបទពេញ

ក្រសួងមហាផ្ទៃ ទទួលថវិកា ជាង៣០០លានរៀល និង៥ម៉ឺនដុល្លារ អង្ករ ជាង៣០តោន ពីថ្នាក់ដឹកនាំ និងសប្បុរសជន!

ចលនាចូលរួមជាមួយក្រសួងមហាផ្ទៃដើម្បីគាំទ្រយុទ្ធជនជួរមុខ និងជនភៀសសឹក តាមការអំពាវនាវរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិងកំពុងប្រព្រឹត្តទៅយ៉ាងសកម្មផលផុស។ លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ឱ្យដឹងថាពេលនេះ ក្រសួងបានទទួលការឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំ និងសប្បុរសជន សរុបថវិកាចំនួន អត្ថបទពេញ

អាវុធហត្ថសៀមរាប ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីឆបោក លក់របស់សាកសិទ្ធិ គោបាធ្វើសំរិទ្ធ

នៅវេលាម៉ោង១០:៣០នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្រោយពីបានទទួលបណ្ដឹងជនរងគ្រោះតាមរយៈលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ (Hotline) 1296 កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែងបានចុះនាំខ្លួនជនសង្ស័យឈ្មោះ សឹម ស៊ីណាន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរគ្រូទាយ រស់នៅភូមិឫស្សីលក ឃុំឫស្សីលក ស្រុកជីក្រែង អត្ថបទពេញ

អគ្គនាយកគយនិងរដ្ឋាករកម្ពុជា៖ ទំនិញនាំចូលពីប្រទេសថៃមកប្រទេសកម្ពុជានៅតែអាចនាំចូលធម្មតា ដោយហាមឃាត់ បន្លែ ផ្លែឈើនិងប្រេងឥន្ធនៈ តែប៉ុណ្ណោះ

អគ្គនាយកគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ទំនិញនាំចូលពីប្រទេសថៃមកប្រទេសកម្ពុជានៅតែអាចនាំចូលធម្មតា ដោយហាមឃាត់បន្លែ ផ្លែឈើ និងប្រេងឥន្ធនៈតែប៉ុណ្ណោះ ដោយសារតែមកដល់ពេលនេះមិនទាន់បានទទួលការណែនាំបន្ថែមថា ទំនិញផ្សេងៗក្រៅពីទំនិញហាមឃាត់ ត្រូវហាមមិនឱ្យនាំចូលមកកម្ពុជានោះទេ គឺនៅតែអាចនាំចូលបានធម្មតា ។ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ អត្ថបទពេញ

ជនសង្ស័យបង្កើតផេកបោកប្រាស់ការងារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនម្នាក់ ខណៈបក្សពួកផ្សេងទៀតកំពុងរត់គេចខ្លួន

សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីបោកប្រាស់ពលករជាច្រើននាក់ តាមរយៈផេកហ្វេសប៊ុកឈ្មោះ «ប្រព័ន្ធដោះស្រាយការងារ» ដែលបានបន្សល់ទុកជនរងគ្រោះចំនួន ៧នាក់ និងអ្នកដាក់ពាក្យសុំការងារជាង ២៣នាក់ទៀត។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១៤ និង ៣០នាទី ថ្ងៃទី ០៧ អត្ថបទពេញ

កិច្ចប្រជុំ GBC រវាងកម្ពុជា-ថៃ នៅម៉ាឡេស៊ី បានចេញសេចក្តីថ្លែងការណ៍រួម ដោយឯកភាពគ្នាលើ១៣ចំណុច

យោងតាមលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ភាគីកម្ពុជា-ថៃ ជា​លទ្ធផលភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ដោយឯកភាពគ្នាលើ១៣ចំណុចមានដូចជា៖ ក.​ ភាគីទាំងពីរព្រមព្រៀងលើការឈប់បាញ់ រាប់បញ្ចូលអាវុធគ្រប់ប្រភេទ រួមទាំង​ការវា​យប្រ​ហា​រលើជនស៊ីវិល អត្ថបទពេញ

សម្តេចធិបតី ផ្ញេីលិខិតជាផ្លូវការ គាំទ្របេក្ខភាពឯកឧត្តម Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការ ពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។  នៅលេីបណ្តាញសង្គម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារាត្រីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា អត្ថបទពេញ

អង្គការសហប្រជាជាតិ (UN) អង្គការសុខភាពពិភពលោក (WHO) បណ្ដាអង្គទូត អង្គការពាក់ព័ន្ធផ្សេងទៀតចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹក (បន្ទាយអំពិល) ខេត្តឧត្តរមានជ័យ

បណ្ដាអង្គទូត និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) រួមមាន អង្គការសុខភាពពិភពលោក (WHO) រួមទាំងអង្គការពាក់ព័ន្ធផ្សេងទៀត នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យដល់ទីតាំងផ្ទាល់ នៅជំរុំជនភៀសសឹក (បន្ទាយអំពិល) ស្ថិតក្នុងវត្តថ្មកំបោរ ភូមិពោធិ៍ចាស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ អត្ថបទពេញ

ពលករខ្មែរប្រមាណ៨ម៉ឺននាក់ត្រៀមត្រឡប់ចូលប្រទេសកម្ពុជាវិញតាមច្រកអន្តរជាតិដូង ធ្វើឱ្យចំនួនពលករចូលតាមច្រកនេះកើនឡើងជាង៥០ម៉ឺននាក់

នៅព្រឹកថ្ងៃទី០៦ ខែសីហានេះ មានពលករខ្មែរប្រមាណ៨ម៉ឺននាក់ទៀត ត្រៀមត្រឡប់ចូលប្រទេសកម្ពុជាវិញតាមច្រកអន្តរជាតិដូង ធ្វើឱ្យចំនួនពលករចូលតាមច្រកនេះបានកើនឡើងជាង៥០ម៉ឺននាក់ហើយ។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថាតាមព័ត៌មានបឋម ត្រឹមព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ មានពលករខ្មែរប្រមាណ៨ម៉ឺននាក់បន្ថែមទៀត ត្រៀមវិលចូលប្រទេសវិញតាមច្រកអន្តរជាតិដូង ខណៈម្សឹលមិញមានពលករចូលតាមច្រកនេះជាង១០ម៉ឺននាក់។ បើតាមរបាយការណ៍ដែលផ្តល់ដោយលោក អត្ថបទពេញ