ជនភៀសខ្លួនថៃស្ថិតនៅក្រោមសម្ពាធ ខណៈក្រុមហ៊ុនហិរញ្ញវត្ថុអំពាវនាវឱ្យមានការបង់ទាន់ពេលវេលា
ជនភៀសខ្លួនដែលបានភៀសចេញពីសង្គ្រាមកម្ពុជា-ថៃ កំពុងស្ថិតនៅក្រោមភាពតានតឹងយ៉ាងខ្លាំង ហើយក្រុមហ៊ុនហិរញ្ញវត្ថុអំពាវនាវឱ្យមានការបង់រំលស់ឱ្យទាន់ពេលវេលា ខណៈការប្រយុទ្ធគ្នាបានអូសបន្លាយអស់មួយរយៈ ដែលធ្វើឱ្យពួកគេមិនអាចធ្វើការ និងគ្មានប្រាក់ចំណូល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Khaosod។ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ អ្នកយកព័ត៌មានបានរាយការណ៍ថា អ្នកភូមិរាប់ពាន់នាក់មកពីតំបន់ព្រំដែន ដែលបានជម្លៀសទៅកាន់ទីជម្រកនៅក្នុងខេត្តបុរីរម្យ កំពុងជួបប្រទះភាពតានតឹងកាន់តែខ្លាំងឡើង ព្រោះពួកគេមិនអាចធ្វើការ និងគ្មានប្រាក់ចំណូលអស់រយៈពេលជិតពីរសប្តាហ៍មកហើយ។ អត្ថបទពេញ










