អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង នឹងចុះទៅសួរសុខទុកជនភៀសសឹកកម្ពុជាក្នុងជម្លោះព្រំដែនកម្ពុជា ថៃ

អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង នឹងចុះទៅសួរសុខទុកជនភៀសសឹកកម្ពុជាក្នុងជម្លោះព្រំដែនកម្ពុជា ថៃ ដើម្បីពិនិត្យស្ថានភាព និងទុក្ខលំបាករបស់ជនភៀសសឹក។ ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបសម្ដែងការគួរសម ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង អត្ថបទពេញ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ទទួលស្គាល់ការស្លាប់ នៃមេដឹកនាំកំពូល លោក Ayatollah Ali Khamenei ក្នុងការវាយប្រហារតាមផ្លូវអាកាសដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ជាច្រើនបានទទួលស្គាល់ថាលោក Ayatollah Ali Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់ បានស្លាប់ពិតប្រាកដ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរួមគ្នា ដែលត្រូវបានរាយការណ៍ថាធ្វើឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ IRIB បានរាយការណ៍ថា “មេដឹកនាំកំពូលអ៊ីរ៉ង់បានពលីហើយ” ខណៈទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ផ្សេងទៀត អត្ថបទពេញ

អាវុធហត្ថសៀមរាប បង្ក្រាបទីតាំងលួចលក់ឧបករណ៍ជក់សារធាតុគីមី រឹបអូសវត្ថុតាងជាង ១ម៉ឺនគ្រឿង

សៀមរាប៖ កងរាជអាវុធហត្ថខេត្តសៀមរាប ចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបានជាង ១ម៉ឺនគ្រឿង។ អ្នកលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី និងទីតាំងស្តុក១កន្លែង ស្ថិតនៅចំណុចភូមិថ្មី សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសៀមរាប និងមានការសម្របសម្រួលនីតិវិធីពីលោក ងុិល អត្ថបទពេញ

សារធាតុស្លឹកកា្រធំ ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព បានដាក់លក់យ៉ាងអនាធិបតេយ្យ ឡើងវិញក្នុងក្រុងប៉ោយប៉ែត

ថ្មីៗនេះមានការរាយកាណ៍ និងសំណូមពរ ពីប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងបានរិះគន់ចំៗទៅលើអាជ្ញាធរមានសមត្ថកិច្ច បន្ទាប់ពីសង្កេតឃើញថា ការលក់ដូរភេសជ្ជៈចម្រាញ់ចេញពីស្លឹកក្រាធំ បានត្រឡប់មកមានសកម្មភាពយ៉ាងគគ្រឹកគគ្រេងឡើងវិញ ហាក់បីដូចជាគ្មានការខ្លាចញញើតច្បាប់ទាល់តែសោះ។ គួររំលឹកផងដែរ សារធាតុស្លឹកកា្រធំ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពត្រូវបានគេយកមកផលិតបំលែងជាភេសជ្ជៈមួយចំនួនដែល ប្រឈមហានិភ័យខ្ពស់ដល់អ្នកប្រើប្រាស់វា ។ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចនៅខេត្តបន្ទាយមានជ័យបានធ្វើការបង្ក្រាបទប់ស្កាត់ និងបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ខិតខំដោះស្រាយទុក្ខលំបាក និងសំណូមពររបស់ពលរដ្ឋ ដោយកុំខ្លាចការនឿយហត់

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បន្តរាល់សកម្មភាព ខិតខំដោះស្រាយរាល់ទុក្ខលំបាក និងសំណូមពរនានារបស់ពលរដ្ឋ ដោយកុំខ្លាចការនឿយហត់ ដែលនេះគឺជាការឆ្លុះបញ្ចាំងពីការបន្តមរតកនយោបាយដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាល ក្នុងការតម្កល់ផលប្រយោជន៍រាស្ត្រជាធំ និងមិនប្រែប្រួលតាំងពីដើមរាងមករហូតដល់បច្ចុប្បន្ន។ ការថ្លែងជំរុញនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីពីធីសន្និបាតបូកសរុបសកម្មភាព អត្ថបទពេញ

Ayatollah Ali Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់ ត្រូវបានស្លាប់ក្នុងការវាយប្រហារយោធារួមគ្នា អាមេរិក-អ៊ីស្រាអែល អ៊ីរ៉ង់បានបដិសេធព័ត៌មាននេះ

កាលពីថ្ងៃទី ២៨ ខែកុម្ភ: ឆ្នាំ ២០២៦, ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសតាមបណ្តាញសង្គមថា Ayatollah Ali Khamenei មេដឹកនាំកំពូលនៃអ៊ីស្លាមក្រុមប្រជាជាតិអ៊ីរ៉ង់ បានស្លាប់ ក្នុងកំឡុងការវាយប្រហារយោធាសហការជាមួយអ៊ីស្រាអែលលើគោលដៅក្នុងប្រទេសអ៊ីរ៉ង់។ តាមការបញ្ជាក់របស់លោក អត្ថបទពេញ

ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ អញ្ជើញសួរសុខទុក្ខ និងចែកអំណោយជូនជនភៀសសឹក ១,៦៨៦ គ្រួសារ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៨ ខែកុម្ភ:  ឆ្នាំ២០២៦ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងលោក​ជំទាវ​ ឧកញ៉ា​ អគ្គមហា​ឧបាសិកា​សិរីករុណាបទុមរតន៍​បណ្ឌិត​ ម៉ៅ​ ម៉ាល័យ​ ព្រមទាំងក្រុមគ្រួសារ អមដោយក្រុមការងារ បានអញ្ជេីញសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកចំនួន ១៦៨៦ គ្រួសារនៅវត្តកណ្តោល អត្ថបទពេញ

ប្រទេសអ៊ីស្រាអ៊ែល និងសហរដ្ឋអាម៉េរិក បានបើកការវាយប្រហារលើទីក្រុងតេហ៍រ៉ង់ ប្រទេសអ៊ីរ៉ង់

នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២៦ ប្រទេសអ៊ីស្រាអ៊ែល បានបើកការវាយប្រហារទៅលើរដ្ឋធានីតេហ៍រ៉ង់ ប្រទេសអ៊ីរ៉ង់ ដែលបណ្តាលឱ្យមានផ្សែងខ្មៅហុយឡើងពាសពេញអាកាសចេញពីកណ្តាលទីក្រុងនេះ។ ការវាយប្រហារខាងលើ ហាក់ដូចជាមានគោលដៅនៅក្បែរទីស្នាក់ការរបស់មេដឹកនាំកំពូល អ៊ីរ៉ង់ លោក Ayatollah Ali Khamenei។ តាមប្រភពព័ត៌មាន បានឱ្យដឹងថា អាម៉េរិកបានចូលរួមក្នុងប្រតិបត្តិការនេះ អត្ថបទពេញ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា កោតសរសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបន្តខិតខំព្យាបាលពលរដ្ឋ ក្រោយដកឃ្លាមួយរយៈ ក្នុងកាលៈទេសៈកម្ពុជារងការឈ្លានពានពីយោធាថៃ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានកោតសរសើរអំពីការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបន្តចុះព្យាបាលជំងឺជូនពលរដ្ឋ ក្រោយពីការដកឃ្លាមួយរយៈក្នុងកាលៈទេសៈកម្ពុជារងអំពើឈ្លានពានដែនអធិបតេយ្យពីយោធា និងរដ្ឋាភិបាលថៃ។ ការថ្លែងនេះ បានធ្វើឡើងក្នុងឱកាស ឯកឧត្តមអភិសន្តិបណ្ឌិត បានអញ្ជើញជាអធិបតី នៃពិធីពិនិត្យ និងព្យាបាលជំងឺ អត្ថបទពេញ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យនិងព្យាបាលជំងឺទូទៅ ដល់ប្រជាពលរដ្ឋជិត៤ពាន់នាក់ ក្នុងខេត្តកំពង់ស្ពឺ

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋប្រមាណជិត៤ពាន់នាក់ មកពីស្រុកសាមគ្គីមុនីជ័យ ស្រុកថ្ពង ស្រុកឱរ៉ាល់និងក្រុងឧដុង្គម៉ែជ័យ ដែលការពិនិត្យព្យាបាលនេះធ្វើឡើងក្នុងបរិវេណវិទ្យាល័យទំនប់ចាន់ថ្នាល ស្ថិតក្នុងភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ លោកជំទាវបណ្ឌិត ពេជ អត្ថបទពេញ