ចំនួនអ្នកស្លាប់ដោយសារភ្លើងឈ្មោះផាលីសាត ហ្វាយអឺ (Palisades Fire) ឆេះព្រៃនៅទីក្រុងឡូសអេនជើឡេស រដ្ឋកាលីហ្វ័រញ៉ា បានកើនឡើងដល់៦នាក់
រដ្ឋកាលីហ្វ័រញ៉ា៖ ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅទីក្រុងឡូសអេនជើឡេស រដ្ឋកាលីហ្វ័រញ៉ា បានកើនឡើងដល់៦នាក់ហើយបន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះប្រទះឃើញសាកសពជនរងគ្រោះនៅក្នុងផ្ទះមួយនៃតំបន់ម៉ាលីប៊ូ (Malibu) ដែលត្រូវដុតកម្ទេចដោយភ្លើងឈ្មោះផាលីសាត ហ្វាយអឺ (Palisades Fire)។ ក្រៅពីនេះ សាកសពជនរងគ្រោះ៥នាក់ទៀតត្រូវគេប្រទះឃើញនៅតំបន់អាល់តាដេណា (Altadena) ដែលដុតកម្ទេចដោយភ្លើងឆេះព្រៃឈ្មោះអ៊ីតុន ហ្វាយអឺ (Eaton Fire)។ មន្ត្រីថ្នាក់មូលដ្ឋានជឿជាក់ថាចំនួនអ្នកស្លាប់នឹងកើនឡើងបន្ថែមទៀតព្រោះភ្លើងឆេះព្រៃលើកនេះមានសភាពខ្លាំងក្លាឆេះយ៉ាងតិច៦កន្លែងព្រមៗគ្នា និងបំផ្លាញអគាររាប់ពាន់ខ្នង។ អត្ថបទពេញ


