ឯកឧត្តម សរ សុពុត្រា ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យការងារ និងដាក់ទិសដៅបន្ត អនុវត្តការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង
ស្ទឹងត្រែង ៖ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យការងារ និងដាក់ទិសដៅបន្តសម្រាប់ខែបន្ទាប់ អនុវត្តការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ នៅ រសៀលថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០២៥ នេះ នៅសាលប្រជុំធំសាលាខេត្តស្ទឹងត្រែង ។ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម សរ សុពុត្រា លើកឡើងថា ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងអំណរគុណដល់កងកម្លាំងទាំងបី ដែលបានខិតខំក្នុងការការពារសន្តិសុខសណ្តាប់សាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាការពារថ្នាក់ដឹកនាំដែលមានបេសកកម្មក្នុងទឹកដីខេត្តស្ទឹងត្រែង ជាពិសេសបានចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាៗ ទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធិភាព ព្រមទាំងការពារមិនឱ្យមានការកាប់ទន្ទ្រានថ្មី ហើយដីដែលមានការកាប់ទន្ទ្រានហើយត្រូវការពារមិនឱ្យមានការដាំដុះជាដាច់ខាត។ អត្ថបទពេញ







