ប្រធានរដ្ឋឡាវវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់ សម្តេចបវរ ធិបតី និងគណៈប្រតិភូកម្ពុជា ជាការបង្ហាញឱ្យឃើញ នូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងប្រទេសកម្ពុជា ឡាវ

ឯកឧត្តមប្រធានរដ្ឋឡាវបានវាយតម្លៃ ខ្ពស់ចំពោះវត្តមានរបស់សម្តេច បវរ ធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាក្នុងឱកាសដ៏ក្រៀមក្រំ ដែលនេះជាការបង្ហាញឱ្យឃើញនូវទំនាក់ទំនងជាប្រពៃណី មិត្តភាព សាមគ្គីភាព និងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និង យូរអង្វែង រវាងប្រទេសទាំងពីរ។ នេះជាការលើកឡើងរបស់ឯកឧត្តម ថងលុន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ អត្ថបទពេញ

សម្តេចក្រឡាហោម ស ខេង អំពាវនាវគ្រប់ផ្នែកពាក់ព័ន្ធ ចូលរួមបង្ការទប់ស្កាត់អំពើឆបោក ចៀសវាងការខាតបង់ទ្រព្យសម្បត្តិលុយកាក់ ដោយសារចាញ់បោកក្រុមឧក្រិដ្ឋជន តាមអនឡាញ

បាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអំពាវនាវដល់គ្រប់ផ្នែកពាក់ព័ន្ធ ចូលរួមបង្ការទប់ស្កាត់អំពើឆបោក តាមអនឡាញ ចៀសវាងការខាតបង់ទ្រព្យសម្បត្តិលុយកាក់ ដោយសារចាញ់បោកក្រុមឧក្រិដ្ឋជនតាមអនឡាញ។ សារអំពាវនាវនេះបានធ្វើឡើង ក្នុងពេលដែលសម្តេចមានវត្តមាន នៅក្នុងពិធីបញ្ចុះខណ្ឌសីមាសម្ពោធព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តអន្តរទីបការាម ហៅវត្តអណ្តូងស្វាយ អត្ថបទពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី៣

កំពត៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៣ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ពិធីនេះ ត្រូវបានធ្វើឡើងនៅទីបញ្ជាការវរសេនាតូចការពារព្រំដែនទឹកលេខ២៤១ ស្ថិតក្នុងក្រុងបូកគោ អត្ថបទពេញ

ជាង១ឆ្នាំ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្លាយជាវិស្វករបច្ចេកវិទ្យាដ៏សកម្មនៃក្រសួងមហាផ្ទៃ

រយៈពេលជាង១ឆ្នាំ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានផ្ដល់ការគាំទ្រការងារអភិវឌ្ឍន៍ស៊ុសវែរថ្នាល ជូនអគ្គនាយកដ្ឋានក្រោមចំណុះក្រសួងមហាផ្ទៃ ប្រើប្រាស់ចំនួន១២ប្រព័ន្ធ និងកំពុងអភិវឌ្ឍន៍បន្ថែមចំនួន១០ ប្រព័ន្ធបន្ថែមទៀត។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ។ ឯកឧត្តម អត្ថបទពេញ

កម្ពុជាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន និងផែរាម ខេត្តព្រះសីហនុ

ព្រះសីហនុ៖ ក្រោយជម្នះឧបសគ្គ ការរារាំង និងការចោទប្រកាន់នានាពីបណ្តាប្រទេសមួយចំនួន ជាពិសេសសហរដ្ឋអាមេរិកនោះ នៅពេលសមិទ្ធផលជាច្រើននៃការធ្វើទំនើបកម្មមូលដ្ឋានទ័ពសមុទ្ររាម, មជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន និងផែរាម ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីសម្ពោធត្រូវបានរៀបចំធ្វើឡើងយ៉ាងមហោឡារិកនាព្រឹកថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ជាថ្មីអំពីឆន្ទៈរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនវិនិយោគទុនជប៉ុន

ក្នុងនាមជាតួអង្គមួយក្នុងចំណោមបណ្ដាតួអង្គផ្សេងទៀតនៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តអះអាងជាថ្មីទៀត អំពីការត្រៀមខ្លួនជានិច្ចក្នុងការផ្តល់កិច្ចសហការសម្របសម្រួល ជំរុញ និងលើកកម្ពស់បរិយាកាស នៃការវិនិយោគ ដើម្បីធានាជួយទាក់ទាញវិនិយោគិនជប៉ុន និងវិនិយោគិនមកពីប្រទេសផ្សេងៗផងដែរ។  អត្ថបទពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើលិខិតផ្លូវការទៅលោក Donald J. Trump ប្រធានាធិបតីអាមេរិក ពាក់ព័ន្ធនឹងការស្នើចរចាលើការអនុវត្តពន្ធលើការនាំចេញរបស់កម្ពុជាទៅកាន់អាមេរិក

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ បានផ្ញើលិខិតទៅលោក Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការស្នើចរចាលើការអនុវត្តពន្ធលើការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដែលឆ្លើយតបនឹងសេចក្តីជូនដំណឹងរបស់អាមេរិកនៅថ្ងៃទី២ ខែមេសា។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃលិខិតរបស់សម្តេចបវរធិបតី ហ៊ុន អត្ថបទពេញ

លេងគប់ទឹក ប៉ាតម្សៅតាមផ្លូវ ប្រយ័ត្នជ្រុលដៃក្លាយជាក្មេងទំនើង!

នៅពេលតាមបណ្ដាមូលដ្ឋានមួយចំនួនជាពិសេសទីប្រជុំជន ក្នុងនោះក៏មាននៅរាជធានីភ្នំពេញ យុវជនជាបន្តបន្ទាប់បានចាប់ផ្ដើមលេងគប់ទឹក ប៉ាតម្សៅដែលជាសកម្មភាពពុំគួរគប្បី ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខិតជិតចូលមកនោះ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានក្រើនរម្លឹកដល់ក្រុមយុវវ័យទាំងនោះ ឱ្យប្រយ័ត្ន៣ គឺ ក្នុងពេល និងក្រោយពេលចូលឆ្នាំ កុំធ្វើសកម្មភាពជ្រុលហេតុនាំឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសសូមប្រយ័ត្នសកម្មភាពមួយចំនួនដែលអាចក្លាយខ្លួនជាក្មេងទំនើង អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ណែនាំឱ្យសិក្សាដាក់សេវាលិខិតឆ្លងដែននៅខេត្ត៤ ខណៈភ្នំពេញត្រៀមសម្ពោធស្នាក់ការថ្មីមួយទៀត

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងអញ្ជើញសម្ពោធដាក់ឱ្យដំណើរការស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណថ្មីមួយទៀត នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ រាជធានីភ្នំពេញ។ បើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ពិធីសម្ពោធស្នាក់ការថ្មីនេះ នឹងធ្វើឡើងនៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺនាថ្ងៃទី៦ អត្ថបទពេញ

តើព័ត៌មានក្លែងក្លាយជាអ្វី? វិធីសាស្ត្រមួយចំនួនដើម្បីកំណត់ព័ត៌មានក្លែងក្លាយ

តើព័ត៌មានក្លែងក្លាយជាអ្វី? ព័ត៌មានក្លែងក្លាយភាសាអង់គ្លេស ”Fake news” ព័ត៌មានក្លែងក្លាយ គឺជាព័ត៌មានមិនពិតដែលត្រូវបានបង្កើត ឬចែកចាយដោយមានបំណងបំភាន់មតិសាធារណៈ។ វាអាចជា ព័ត៌មានខ្វះការពិតដោយចេតនា ឬអចេតនា ហើយត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មាន ឬបណ្ដាញសង្គមនានា។ វិធីសាស្ត្រចំនួន ៦ ដើម្បីកំណត់ព័ត៌មានក្លែងក្លាយរួមមាន៖ ១. ពិនិត្យប្រភព ៖ រឿងដំបូងដែលអាចជួយឱ្យយើងកំណត់ថា អត្ថបទពេញ