រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីប្រារព្ធខួបលើកទី១៦២​ អបអរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥

បន្ទាយមានជ័យ​៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយឯកឧត្តម​ ប្លែក​ វ៉ារី​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីប្រារព្ធខួបលើកទី១៦២ អបអរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែឧសភា ឆ្នាំ២០២៥។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី​ បានសម្តែងក្តីសោមនស្សរីករាយ​ និងថ្លែងអំណរគុណដឹងគុណដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលបានតែងតាំង​ ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ ជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា​ ខេត្តបន្ទាយមានជ័យ។​ ឯកឧត្តមរដ្ឋមន្ត្រី​ បង្ហាញគោលជំហរប្តេជ្ញាបន្តជំរុញចលនាគាំទ្រឱ្យមានភាពសកម្មបន្ថែមទៀត​នូវការងារមនុស្សធម៌ជួយបងប្អូនដែលជួបទុក្ខលំបាក​ ប្រកបដោយប្រសិទ្ធភាព។ ក្នុងឱកាសដ៏វិសេសវិសាលនេះ​ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពសកម្ម និងលទ្ធផលការងារ ដែលគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ ខេត្តបន្ទាយមានជ័យសម្រេចបាននាពេលកន្លងមក ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដូចជា គ្រោះទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ Read more

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធអគារអន្តេវាសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានានៅវត្តស្វាយពពែ ភ្នំពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីសម្ពោធអគារអន្តេវាសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានានៅវត្តស្វាយពពែ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥នេះ។ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាបានថ្លែងថា “បច្ចុប្បន្ន ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ផ្តល់ការបណ្តុះបណ្តាល ៤ កម្រិត ៖ ១.ថ្នាក់បរិញ្ញាបត្ររង ២.ថ្នាក់បរិញ្ញាបត្រ ៣.ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤.ថ្នាក់បណ្ឌិត សមណនិស្សិត និស្សិតកំពុង សិក្សាទាំង៤ កម្រិត សរុបមានចំនួន ២ ៣៤៥ អង្គ/នាក់”។ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានបន្តថា “សំរាប់សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធរូបវន្តមានចំនួន ៧ អគារ ទី១. អគារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី កម្ពស់៣ ជាន់ ៩ បន្ទប់។ទី២. អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន Read more

ប្រធានាធិបតីទីម័រឡេស្តេ៖ សម្ដេចតេជោគឺជាឥស្សរជនដ៏មានឥទ្ធិពលបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាស្ថាបនិកកម្ពុជានៅក្នុងសម័យទំនើប

ទីម័រឡេស្តេ៖ លោក ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានលើកឡើងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គឺជាឥស្សរជនដ៏មានឥទ្ធិពលបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាស្ថាបនិកកម្ពុជានៅក្នុងសម័យទំនើប។ ការកោតសរសើររបស់លោកប្រធានាធិបតីទីម័រឡេស្តេ ចំពោះសម្ដេចតេជោបានធ្វើឡើង នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសដែលសម្តេចតេជោជួបពិភាក្សាការងារជាមួយលោក នៅវិមានប្រធានាធិបតីទីម័រឡេស្តេ ទីក្រុងឌីលី។ នៅក្នុងជំនួបនេះដែរ លោក ចូហ្សេ រ៉ាមូស អរតា បានជម្រាបសម្ដេចតេជោថា កម្ពុជាគឺជាមិត្តដ៏ល្អ ជាមិត្តដ៏អស្ចារ្យរបស់ទីម័រឡេស្តេ ហើយលោកសូមអរគុណចំពោះសម្ដេចដែលបានខិតខំប្រឹងប្រែងជ្រោមជ្រែងទីម័រឡេស្តេឱ្យក្លាយទៅជាសមាជិកសង្កេតការណ៍របស់អាស៊ាន កាលពីឆ្នាំ២០២២ និងបន្តជួយទីម័រឡេស្តេឱ្យបានក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាននៅពេលខាងមុខ។ ចំណែកសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរំភើបយ៉ាងក្រៃលែងចំពោះការទទួលបដិសណ្ឋារកិច្ចដ៏អស្ចារ្យពីសំណាក់ភាគីទីម័រឡេស្តេ នៅក្នុងឱកាសសម្ដេចអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីនោះ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការទទួលគណៈប្រតិភូក្នុងទម្រង់បែបនេះមិនអាចធ្វើទៅបានឡើយ ប្រសិនបើទំនាក់ទំនងប្រទេសទាំងពីរមិនរឹងមាំ និងមិនល្អប្រសើរទេនោះ។ បន្ថែមពីលើនេះ សម្តេចតេជោបានគូសបញ្ជាក់ថា កម្ពុជានិងទីម័រឡេស្តេបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នាអស់រយៈពេលជាង២៣ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០០២មក ដូចនេះសម្ដេចសង្ឃឹមថាភាគីទាំងពីរនឹងរួមគ្នាពង្រីកទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។ ក្នុងគ្រានេះដែរ លោកប្រធានាធិបតីទីម័រឡេស្តេបានជម្រាបទៅកាន់សម្ដេចតេជោថា ប្រជាជន និងរដ្ឋាភិបាលទីម័រឡេស្តេ ក៏ដូចជារូបលោកផ្ទាល់មានកិត្តិយសឧត្តុង្គឧត្តម និងមានមោទនភាព ដែលបានទទួលនូវវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេច និងគណៈប្រតិភូកកម្ពុជាមកកាន់ទីម័រឡេស្តេក្នុងឱកាសនេះ។ គួរបញ្ជាក់ជូនដែរថា ក្នុងពិធីបដិសណ្ឋារកិច្ចចំពោះវត្តមានសម្ដេចតេជោ Read more

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ Reva Price ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ រីវ៉ា ប្រាយ (Reva Price) ប្រធានគណៈកម្មាធិការត្រួតពិនិត្យសន្តិសុខ និងសេដ្ឋកិច្ចអាមេរិក-ចិន បានជួបពិភាក្សាគ្នាទ្វេភាគី នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ដោយក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយភាពជិតស្និទ្ធអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធ។ ក្នុងជំនួបនោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានសម្ដែងនូវការអបអរសាទរចំពោះលោកជំទាវ ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យសន្តិសុខ និងសេដ្ឋកិច្ចអាមេរិក-ចិន សម្រាប់អាណត្តិទី២ ដែលជាតួនាទីស័ក្តិសមនឹងបទពិសោធន៍ និងស្នាដៃជាច្រើនរបស់លោកជំទាវ និងបានសម្តែងនូវការអបអរសាទរខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអាមេរិក ដែលឆ្នាំនេះភាគីទាំងពីរបានឯកភាពក្នុងការប្រារព្ធកម្មវិធីផ្សេងៗ ដើម្បីអបអរសាទរខួបដ៏មានអត្ថន័យនេះ។ ក្នុងក្របខ័ណ្ឌអាស៊ាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ក៏ជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាកម្ពុជា-អាមេរិក ឆ្នាំ២០២៤-ឆ្នាំ២០២៧ ដែលតួនាទីនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងរវាងអាស៊ាន និងសហរដ្ឋអាមេរិក។  ជាការឆ្លើយតប លោកជំទាវ រីវ៉ា ប្រាយ (Reva Price) ប្រធានគណៈកម្មាធិការត្រួតពិនិត្យសន្តិសុខ និងសេដ្ឋកិច្ចអាមេរិក-ចិន បានថ្លែងអំណរគុណចំពោះឯកឧត្ដមអភិសន្តិបណ្ឌិត ស Read more

ទណ្ឌិត​ចំនួន​២៩៦​នាក់​ នឹង​ត្រូវ​​បន្ធូរ ​បន្ថយទោស​ ​​នៅ​ថ្ងៃ​បុណ្យ​វិសាខបូជាខាងមុខនេះ

ភ្នំពេញ ៖ ឯកឧត្តម គឹ​ម សន្តិភាព រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​បានឱ្យ​ដឹង​ថា ទណ្ឌិត​ចំនួន ២៩៦​នាក់ ក្នុង​នោះ (​ស្រី​២៨​នាក់​) ត្រូវ​បាន​បន្ធូរ​បន្ថយទោស​ក្នុង​ឱកាស​ពិធីបុណ្យ​វិសាខបូជា ឆ្នាំ​២០២៥ ។ យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម គឹ​ម សន្ដិភាព នៅ​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៥ បាន​លើក​ឡើង​ថា យោង​តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ក្នុង​ឱកាស​ពិធីបុណ្យ​វិសាខបូជា ឆ្នាំ​២០២៥​នេះ ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ទ្រង់ សព្វព្រះរាជហឫទ័យ​ប្រោស​ប្រទាន​ការ បន្ធូរ​បន្ថយទោស​ដល់​ទណ្ឌិត​ចំនួន​២៩៦​នាក់ (​ស្រី​២៨​នាក់​) ។ ឯកឧត្តម​ថា ទណ្ឌិត​ចំនួន​២៩៦​នាក់ ត្រូវ​បាន​បន្ធូរ​បន្ថយទោស រួម​មាន​បន្ធូរ​បន្ថយទោស​៣​ខែ​ចំនួន ២០៧​នាក់ (​ស្រី​១៨​នាក់​), បន្ធូរ​បន្ថយទោស​៦​ខែ​ចំនួន​៧០​នាក់ (​ស្រី​៥​នាក់​), បន្ធូរ​បន្ថយទោស​៩​ខែ ចំនួន​១៧​នាក់ (​ស្រី​៣​នាក់​) និង​បន្ធូរ​បន្ថយទោស​១២​ខែ ចំនួន​០២​នាក់ (​ស្រី​២​នាក់​) ។ ឯកឧត្តម គឹ​ម សន្តិភាព បញ្ជាក់​ទៀត​ថា ជាមួយ​គ្នា​នេះ គណៈកម្មការ​ជាតិ ក៏​បាន​សម្រេច​ដាក់​បញ្ចូលទណ្ឌិត​ចំនួន​៤​រូប​ចូល​ក្នុង​បញ្ជី​ដែល​មិន​អាច​ទទួល​បានការ​អនុគ្រោះ​ទោស ដោយ​ទុក​ឱ្យ​អនុវត្ត​ទោស​ចប់​ក្នុង​ពន្ធនាគារ​ចំពោះ​ករណី​រំ​លោ​.​ភ​កូនបង្កើត ចៅ​បង្កើត និង​រំលោភ​ក្មេង​អាយុ​៦​ឆ្នាំ Read more

អគ្គស្នងការដ្ឋាននគរបាលជាតិ រកឃើញវរសេនីយ៍ទោ សាន សាធុកា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ប្រព្រឹត្តខុសវិន័យ និងដកហូតតំណែងមកជាមន្ដ្រី

ភ្នំពេញ៖ អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឃើញការបង្ហោះផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម ពាក់ព័ន្ធទង្វើរបស់លោកវរសេនីយ៍ទោ សាន សាធុកា ហៅ ធន់ សាធុកា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលបានឆ្លៀតយកតួនាទីរបស់ខ្លួនកេងយកប្រយោជន៍ពីប្រជាពលរដ្ឋ ដែលរកស៊ីមុខរបរលក់ផលិតផលតាមអនឡាញតូចតាច។ ពាក់ព័ន្ធការផ្សព្វផ្សាយខាងលើនេះ អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការ បញ្ជាក់ជូនសាធារណជនជ្រាបដូចខាងក្រោម៖ *ទី១៖ លោកវរសេនីយ៍ទោ សាន សាធុកា អត្តលេខ ៣១៧២២ អនុប្រធាននាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវបាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះប្រជុំដើម្បីបំភ្លឺ ជូនក្រុមប្រឹក្សាវិន័យ ពាក់ព័ន្ធការចោទប្រកាន់ដូចបានចុះផ្សាយតាមប្រព័ន្ធទំនាក់ទំនងសង្គម។ សាមីខ្លួន បានបញ្ជាក់ថា ពុំបានដើរជំរិតទារប្រាក់ពីអាជីវករនោះទេ ប៉ុន្តែថវិកាដែលបានផ្ញើចូលក្នុងគណនីរបស់គាត់ គឺជាថ្លៃសេវាដែលជាថ្នូរទៅនឹងការបង្ហាត់បង្ហាញ ពាក់ព័ន្ធបញ្ហាចុះបញ្ជីអាជីវកម្មតាមផ្លូវច្បាប់ប៉ុណ្ណោះ។ លោកវរសេនីយ៍ទោ សាន សាធុកា បានទទួលស្គាល់កំហុសដែលខ្លួនបានប្រើប្រាស់តួនាទី ជាមន្ត្រីនគរបាលជាតិ ដើម្បីកេងយកប្រយោជន៍ឯកជន ដោយសំអាងលើក្រុមហ៊ុនមេធាវី បម្រើសេវាសាធារណៈ ដែលជាក្រុមហ៊ុនរបស់ប្អូន។ *ទី២៖ ដោយពិនិត្យឃើញថា លោកវរសនីយ៍ទោ សាន សាធុកា បានប្រព្រឹត្តខុសបទវិន័យរបស់នគរបាលជាតិ ដោយឆ្លៀតប្រើប្រាស់តួនាទីដើម្បីកេងយកប្រយោជន៍ផ្ទាល់ខ្លួន អគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកសំណើជូនក្រសួងមហាផ្ទៃ ដើម្បីដាក់វិន័យក្រោមរូបភាពដកហូតមុខតំណែងពីអនុប្រធាននាយកដ្ឋាន ឲ្យមកជាមន្ត្រីនគរបាលជាតិ។ បច្ចុប្បន្នមន្ត្រីរូបនេះ ក៏កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យ របស់អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃផងដែរ។ អគ្គស្នងការដ្ឋាននគរបាលជាតិ Read more

កម្ពុជា ផ្អាកជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វពីប្រទេសថៃ បន្ទាប់ពីប្រទេសនេះកំពុងផ្ទុះជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វពាហនៈ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វពីប្រទេសថៃ បន្ទាប់ពីមានករណីកើតមានជំងឺឈាមខ្មៅឬជំងឺអង់ត្រាក់ លើសត្វពាហនៈ នៅក្នុងប្រទេសថៃ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ (គោ-ក្របី) ដែលកំពុងកើតមាននៅក្នុងតំបន់មួយចំនួននៃប្រទេសថៃ។ ក្រសួងកសិកម្មបានបញ្ជាក់ថា៖ «បច្ចុប្បន្ន ពុំមានករណីជំងឺនេះនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែយ៉ាងណាក្តីជាវិធានការបង្ការ ក្រសួងបានដាក់ឱ្យអនុវត្តការហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ព្រមទាំងបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនៅតាម បណ្តាច្រកព្រំដែនទាំងនេះដើម្បីពង្រឹងការត្រួតពិនិត្យ និងធានាការអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់។» ក្រសួងបន្តថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏បានរៀបចំបណ្តាញប្រព័ន្ធប្រតិកម្មរហ័សមួយនៅគ្រប់ រាជធានី-ខេត្តទាំង២៥ ក្នុងគោលដៅតាមដានសុខភាពសត្វពាហនៈ និងធ្វើការអន្តរាគមន៍ក្នុងករណីសង្ស័យ។ ក្រសួង នឹងបន្តធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ និងផ្តល់ព័ត៌មានថ្មីៗពីការវិវត្តនៃជំងឺនេះក្នុងករណីចាំបាច់។ យោងតាមក្រសួងសុខាភិបាល បានឲ្យដឹងថា ជំងឺអង់ត្រាក់ ជាជំងឺដ៏កម្រ ប៉ុន្តែធ្ងន់ធ្ងរ ដែលអាចកើតមានឡើងជា ចម្បងលើសត្វពាហនៈ និងសត្វព្រៃ។ លក្ខណ:ពិសេសនៃមេរោគអង់ត្រាក់ គឺអាចរស់នៅដោយស្រួល ក្រោមរូប ភាពជាគ្រាប់ស្ទ័រ ក្នុងបរិយាកាសខាងក្រៅ។ មនុស្សអាចឆ្លងមេរោគអង់ត្រាក់ តាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយសត្វឈឺ (ស្បែកមុតដាច់ជាច្រកចូលនៃមេរោគ) ឬឆ្លងតាមការសម្លាប់សត្វ ដែលមានជំងឺអង់ត្រាក់ ឬផលិតផលដែលមានដើមកំណើតពីសត្វមានជំងឺអង់ត្រាក់ដូចជា សាច់ ឈាម Read more

មន្ត្រីជំនាញ​ រកឃើញផ្លែទុរេននាំចូលមួយចំនួន ត្រូវបានជ្រលក់ថ្នាំ និងកំពុងវាយតម្លៃពីផលប៉ះពាល់

ភ្នំពេញ៖​ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា​ ថ្មីៗនេះ មានសារព័ត៌មានមួយចំនួន បានចុះផ្សាយក្នុងបណ្តាញទំនាក់ទំនងសង្គម អំពីករណី មានការនាំចូលផ្លែទុរេនពី ប្រទេសជិតខាង ដាក់លក់លើទីផ្សារកម្ពុជា ដោយប្រកាសថាជាផលិតផលដែលដាំដុះក្នុងប្រទេស និងបាន ប្រើប្រាស់សារធាតុគីមីដើម្បីជ្រលក់លើផ្លែទុរេនទាំងនោះ។ នេះបេីយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»។ ក្រោយទទួលព័ត៌មានខាងលើ លោកស្រី ចម​ និម្មល​ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.” ចុះស៊ើបអង្កេតនិងស្រាវជ្រាវជាបន្ទាន់នៅលើទីផ្សារ និងតាមបណ្តាច្រកព្រំដែនមួយចំនួននៃប្រទេសកម្ពុជា។ យោងតាមលទ្ធផលស្រាវជ្រាវបឋម អាជីវករលក់ផ្លែទុរេនបានអះអាងថា ផ្លែទុរេនដែលពួក គាត់ដាក់តាំងលក់គឺជាផលិតផលខ្មែរ ដែលមានប្រភពមកពីខេត្តកំពត ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ ជាដើម ប៉ុន្តែតាមការស្រាវជ្រាវបានបង្ហាញអំពីវត្តមាននៃការនាំចូលផ្លែទុរេនពីប្រទេសជិតខា ក្រោមរូបភាពតូចៗ នៅតាមបណ្តាច្រកទ្វារព្រំដែនមួយចំនួននៃប្រទេស។ ជាមួយគ្នានោះ មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានសង្កេតឃើញថា ផ្លែទុរេនដែលនាំចូលមួយចំនួន ត្រូវបានជ្រលក់សារធាតុម៉្យាង ដែលមន្ត្រីជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណ​ និងផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់បាននៅឡើយ។ អគ្គនាយកដ្ឋាន ក.ប.ប. និងបន្តធ្វើការស្រាវជ្រាវដើម្បី កំណត់អត្តសញ្ញាណនៃសារធាតុនោះ ដោយសហការជាមួយក្រសួង និងស្ថាប័នជំនាញពាក់ព័ន្ធ។ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធសមិទ្ធផលវត្តពានរោង ស្រុកស្វាយអន្ទរ និងណែនាំអាជ្ញាធរ យកចិត្តទុកដាក់លើសុខទុក្ខពលរដ្ឋ

ពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តពានរោង ស្ថិតនៅក្នុងភូមិពានរោង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានប្រព្រឹត្តទៅអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។ បើតាមរបាយការណ៍លោក ប៉ិច សុង អភិបាល នៃគណៈអភិបាលស្រុកស្វាយអន្ទរ សមិទ្ធផលដែលសម្ពោធនាឱកាសនោះ រួមមាន៖ ឧបដ្ឋានសាលា ១ខ្នង សង់ពីបេតុង ប្រក់ក្បឿងក្បាច់ ក្លោងទ្វារវត្ត ១កន្លែង កុដិឈើ ១ខ្នង ផ្ទះបាយ ១ខ្នង អាស្រម តាពៅ លោកយាយទេព ២កន្លែង វិជ្ជកុដិ ១ខ្នង ផ្លូវបេតុងអាមេ ១ខ្សែ និងចាក់ដីបំពេញទីធ្លាក្នុងវត្តពានរោង ចំណាយអស់ថវិកាជាង ១២០០លានរៀល។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន និងសមាជិកសមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងជាពិសេសព្រះគ្រូចៅអធិការ ព្រះសង្ឃគ្រប់ព្រះអង្គ គណៈកម្មការ លោកតាអាចារ្យវត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកស្វាយអន្ទរ Read more

អភិបាលខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ កងកម្លាំង ដែលកំពុងឈរជើងទប់ស្កាត់ និងបង្ក្រាបបទល្មើសលើផ្ទៃបឹងទន្លេសាប

បន្ទាយមានជ័យ៖ ថ្ងៃពុធ ទី០៧ ខែឧសភា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យដឹកនាំដោយ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រួមនឹងមន្រ្តីរាជការទូទាំងខេត្ត អញ្ជើញ ចុះសួរសុខទុក្ខ កងកម្លាំង ដែលកំពុងឈរជើងទប់ស្កាត់ និងបង្ក្រាបបទល្មើសលើផ្ទៃបឹងទន្លេសាប ស្ថិតនៅភូមិសាស្រ្តខេត្តពោធិ៍សាត់ បាត់ដំបង និងសៀមរាប ដែលដឹកនាំដោយឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានគណៈបញ្ជាការដឹកនាំបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ក្នុងនោះដែរមានកងពលតូចថ្មើរជើងលេខ ៥១ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យប្រចាំការផងដែរ។  លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ នៃយោធភូមិភាគទី៥ និងជាប្រធានក្រុមការងារបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ រួមនឹងប្រតិភូអមដំណេីរ ដែលបានចំណាយពេលវេលា ចុះសួសុខទុកកង និងនាំយកស្បៀងមានអង្ករ គ្រឿង ឧបភោគ បរិភោគ រួមនឹងថវិកា ២៩លានរៀល ជូនដល់កម្លាំងដែលឈរជេីបង្ក្រាបបទល្មេីស តំបន់ជុំវិញបឹងទន្លេសាប។ Read more

ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារពន្ធនាគារខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធ វឌ្ឍនភាពការងារ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញអមដំណើរដោយ ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានជំនាញ និងមន្រ្តីពាក់ព័ន្ធ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អគ្គនាយក មានមតិផ្តាំផ្ញើនូវអនុសាសន៍សំខាន់ៗមួយចំនួនដូចខាងក្រោម ៖ – ត្រូវបំពេញការងារតាមតួនាទី ភារៈកិច្ច តាមការចាត់តាំង និងការទទួលខុសត្រូវរបស់ខ្លួន គោរពតាមឋានានុក្រមការងារ និងមានភាពស៊ីសង្វាក់គ្នារវាងថ្នាក់ដឹកនាំ និងមន្ត្រីតាមជំនាញ – ត្រូវមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈរបស់ខ្លួន ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងបទវិន័យមន្ត្រីពន្ធនាគារ រក្សាបាននូវសេចក្តីថ្លៃថ្នូរ សាមគ្គីភាពផ្ទៃក្នុងដោយតម្កល់ផលប្រយោជន៍អង្គភាពជាធំ – បន្តពង្រឹងការអនុវត្តដោយផ្អែកលើគោលការណ៍ច្បាប់ នីតិវិធី បទបញ្ជាផ្ទៃក្នុងពន្ធនាគារ គោលការណ៍ សេចក្តីណែនាំ និងលិខិតបទដ្ឋានគតិយុត្តនានាដែលមានជាធរមាន – ពង្រឹងការងារស៊ើបការណ៍អប់រំ គ្រប់គ្រងឱ្យបានដិតដល់ចំពោះមុខសញ្ញាពិសេស – ពង្រឹងប្រសិទ្ធភាពឆែកឆេរនៅគ្រប់គោលដៅត្រួតពិនិត្យ បន្ទប់ឃុំឃាំង និងមានវិធានការម៉ឺងម៉ាត់ដាច់ខាតបំផុតចំពោះវត្ថុហាមឃាត់ – ការត្រៀមបង្ការហានិភ័យផ្សេងៗ ជាពិសេស សកម្មភាពប៉ុនប៉ងរត់គេចខ្លួន ឬរំដោះខ្លួនចេញពីពន្ធនាគារ អំពើអត្តឃាត Read more

ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសព្រុយណេ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៧ (17th AMRI) និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងឋានៈកម្ពុជាជាអនុប្រធាននៃកិច្ចប្រជុំនៅប្រទេសព្រុយណេដារូស្សាឡាម ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។ ក្នុងនាមជាប្រធាននៃកិច្ចប្រជុំ ប្រទេសព្រុយណេបានរៀបចំសន្និសីទនេះឡើងក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយជំរុញការយល់ដឹងរួម៖ ការផ្លាស់ប្តូរតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការយល់ដឹងគ្នាទៅវិញទៅមកនៅក្នុងអាស៊ាន MAJU» ដែលសង្កត់ធ្ងន់ទៅលើតួនាទីវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ អត្តសញ្ញាណ និងការយោគយល់គ្នាទៅវិញទៅមក។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់រដ្ឋសមាជិកអាស៊ានទាំងអស់ ប្រទេសទីម័រខាងកើត ប្រទេសចិន ជប៉ុន សាធារណៈរដ្ឋកូរ៉េ និងលេខាធិការដ្ឋានអាស៊ាន។ នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ព្រះអង្គម្ចាស់ HAJI AL-MUHTADEE BILLAHIBNI HIS MAJESTY SULTAN HAJI HASSANAL BOLKIAH MU’IZZADDIN WADDAULAH ជាព្រះរជ្ជទាយាទ និងជាទេសរដ្ឋមន្ត្រីនៃទីស្តីការនាយករដ្ឋមន្ត្រីនៃប្រទេសព្រុយណេ បានមានបន្ទូលគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមប្រព័ន្ធផ្សព្វផ្សាយជាយុទ្ធសាស្ត្រក្នុងការលើកកម្ពស់មជ្ឈភាពអាស៊ាន។ គួរបញ្ជាក់ថា ប្រទេសកម្ពុជានឹងទទួលធ្វើជាប្រធានប្តូរវេននៃកិច្ចប្រជុំ AMRI លើកទី១៨ នៅឆ្នាំ២០២៧ខាងមុខ។

អ្នកនាំពាក្យ ចេញសេចក្ដីបញ្ជាក់ព័ត៌មាន ករណីបន្តមានបុគ្គលយកឈ្មោះនិងរូបភាពជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ទៅនិយាយអួតអាង បំប៉ោង បំភ័យ គំរាមអ្នកដទៃ!

អ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីបញ្ជាក់ព័ត៌មាន ជម្រាបជូនសាធារណជនថា ក៏មិនខុសពីកន្លងមកដែរ ថ្មីៗនេះទៀត មានបុគ្គលមួយចំនួន បានបន្តប្រព្រឹត្តសកម្មភាពពុំគប្បី ដោយប្រើប្រាស់ឈ្មោះ ឯកឧត្តមអភិសន្តិបណ្ឌិត រូបភាពថតជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ឬលោកជំទាវ ដើម្បីកេងចំណេញផលប្រយោជន៍ ឬទាញយកលាភសក្ការៈ តាមរយៈសកម្មភាពនិយាយអួតអាង ឬបំប៉ោង បំភ័យ គំរាមអ្នកដទៃ។ សេចក្ដីបញ្ជាក់ព័ត៌មាន បានលើកយកករណីជាក់ស្ដែងមួយ ដែលមានស្រ្តីម្នាក់ឈ្មោះ ធារ៉ា បានយកឈ្មោះ ឯកឧត្តមអភិសន្តិបណ្ឌិត ទៅនិយាយគំរាមអ្នកដទៃ និងអួតអាងតម្កើងខ្លួនឯងផ្ទុយហួសពីសច្ចធម៌ ក្នុងជម្លោះឯកជន ដោយអះអាងថាត្រូវជាបងប្អូនសាច់ញាតិរបស់ខ្លួន។ បើតាមអ្នកនាំពាក្យ បន្ទាប់ពីការស្រាវជ្រាវ គឺស្រ្តីឈ្មោះ ធារ៉ា ពុំជាប់សាច់ឈាម បងប្អូនកម្រិតណាមួយឡើយជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ហើយទង្វើនេះ បណ្ដាលឱ្យមានការយល់ខុស និងបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងគុណធម៌ដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងជាការបំពានក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាដែរ។ «ដូច្នេះ ពីអំណឹះតទៅ មិនថាស្រ្តីរូបនោះ គឺរាល់បុគ្គលផ្សេងទៀត រួមទាំងបងប្អូនសាច់ញាតិ ត្រូវបញ្ឈប់ជាបន្ទាន់ រាល់ការយកឈ្មោះ យកទំនាក់ទំនង ឬរូបភាពថតជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត Read more

ឥណ្ឌា វាយប្រហារលើប៉ាគីស្ថានសម្លាប់មនុស្ស៨នាក់ ប៉ាគីស្ថានថានឹងសងសឹកវិញ​

ឥណ្ឌា នៅថ្ងៃពុធ ទី៧ ខែឧសភា បានបើកការវាយប្រហារតាមផ្លូវអាកាសលើទីតាំង៩កន្លែងនៅលើទឹកដីប៉ាគីស្ថាន និងតំបន់កាស្មៀរប៉ែកខាងគ្រប់គ្រងដោយប៉ាគីស្ថាន ខណៈ ទីក្រុងអ៉ីស្លាម៉ាបាដបានចាត់ទុកថាការវាយប្រហារនេះជាសកម្មភាពសង្រ្គាម ហើយប្រកាសថានឹងសងសឹកវិញ ចំពោះមុខការព្រួយបារម្ភពីហានិភ័យផ្ទុះសង្រ្គាមរវាងប្រទេសទាំង២ដែលសុទ្ធតែមាន អាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ប៉ាគីស្ថានបានអះអាងថាមនុស្សយ៉ាងហោច ៨នាក់បានស្លាប់ និង៣៨នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហាររបស់ឥណ្ឌា។ ទីក្រុងញូវដែលីវិញបានអះអាងថាខ្លួនបានវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមភេរវករ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បាននិយាយថាប៉ាគីស្ថានរក្សាសិទ្ធិគ្រប់យ៉ាងដើម្បីធ្វើការឆ្លើយតបទៅនឹង ការវាយប្រហាររបស់ឥណ្ឌាដែលលោកចាត់ទុកថាជាសកម្មភាពសង្រ្គាម។ ជុំវិញភាពតានតឹងនេះដែរ លោកប្រធានាធិបតីអាមេរិក​ ដូណាល់ ត្រាំ បានចាត់ទុកថាស្ថានការណ៍ដែលកំពុងកើតឡើងជា រឿងដ៏អាម៉ាស ហើយសង្ឃឹមថាភាពតានតឹងនេះនឹងបិទបញ្ចប់ឆាប់ៗ។ គួរបញ្ជាក់ថា ការវាយប្រហាររបស់ឥណ្ឌាលើប៉ាគីស្ថាន កើតមានឡើងបន្ទាប់ពីទីក្រុងញូវដែលីបានចោទថាទីក្រុងអ៉ីស្លាម៉ាបាដថាជាអ្នកគាំទ្រការវាយប្រហារសម្លាប់មនុស្ស ២៦នាក់ ដែលភាគច្រើន លើសលុបជាភ្ញៀវទេសចរឥណ្ឌា នៅក្នុងតំបន់កាស្មៀរប៉ែកគ្រប់គ្រងដោយឥណ្ឌា កាលពីថ្ងៃទី២២ ខែមេសា។ ប៉ុន្តែប៉ាគីស្ថានបានច្រានចោលការចោទប្រកាន់នេះ៕

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈម ជូនពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តផ្តល់សេវាសាធារណៈ ការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ការគាំទ្រដល់យន្តការច្រកចេញចូលតែមួយ ការរៀបចំផែនការអភិវឌ្ឍសមត្ថភាពមន្ត្រី ក្រុមប្រឹក្សា និងគណៈអភិបាល ការងារគ្រប់គ្រងសំរាម ការងារចរាចរណ៍ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។ ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីបិទសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ នៃការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួល ដោះស្រាយបណ្តឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា កំណែទម្រង់ការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាការងារអាទិភាពមួយនៅក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលកំណែទម្រង់នេះ ត្រូវមានសង្គតិភាព និងភាពប្រទាក់ក្រឡាគ្នា ជាមួយកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមមាន៖ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ច្បាប់ និងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ខណៈកំណែទម្រង់តាមវិស័យនីមួយៗ ត្រូវគាំទ្រ និងសម្របសម្រួលជួយដល់កំណែទម្រង់ស្នូលទាំង៥ ដើម្បីធានាថាការកែលម្អស្ថាប័នសាធារណៈ ទាំងនៅថ្នាក់ជាតិ Read more