​សិទ្ធិ​មនុស្ស​កម្ពុជា ​ដាក់ញ្ញត្តិបន្ទាន់​ទៅអង្គការសហ​ប្រជាជាតិ ពាក់​ព័ន្ធ​នឹង​​យោធាថៃ​ចាប់​ខ្លួន​ និងឃុំខ្លួន​យោធាកម្ពុជា​ ក្រោយ​កិច្ចព្រមព្រៀង​បទឈប់បាញ់

លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានផ្ញើលិខិតជាផ្លូវការទៅឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Volker Türk ស្នើសុំឱ្យអង្គការសហប្រជាជាតិចូលរួមអន្តរាគមន៍ជាបន្ទាន់ ក្នុងករណីទាហានកម្ពុជាចំនួន២០នាក់ត្រូវបានកងទ័ពថៃឃុំខ្លួនដោយខុសច្បាប់ បន្ទាប់ពីការព្រមព្រៀងឈប់បាញ់ថ្មីៗនៅតំបន់ព្រំដែនជាប់ប្រាសាទព្រះវិហារ។ ក្នុងលិខិតមានការបញ្ជាក់ថា ថៃបានប្រគល់ត្រលប់ទាហានកម្ពុជាមកវិញតែចំនួន២នាក់ប៉ុណ្ណោះ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ខណៈទាហានទាំងពីរនាក់មានសភាពសុខភាពផ្លូវកាយ និងផ្លូវចិត្តយ៉ាងរងគ្រោះ។ ជាក់ស្តែង ម្នាក់បានពិការភាពរាងកាយ និងម្នាក់ទៀតរងរបួសផ្លូវចិត្ត ដោយសន្មត់ថាជាលទ្ធផលនៃការធ្វើទារុណកម្ម និងអំពើអមនុស្សធម៌ក្នុងពេលស្ថិតក្នុងការឃុំឃាំង។ លោក កែវ រ៉េមី បានលើកឡើងថា ទង្វើរបស់កងទ័ពថៃជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរនៅលើច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌ អត្ថបទពេញ

៥ថ្ងៃនៃការឈ្លានពានរបស់ថៃ បានធ្វើឱ្យអគារសិក្សាមួយចំនួនខូតខាត និងសាលារៀនចំនួន៦០០បិទទ្វារ គ្រូបង្រៀនប្រមាណ៦៥០០នាក់ ត្រូវជម្លៀសខ្លួន

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ក្នុងរយៈពេល៥ថ្ងៃនៃការឈ្លានពានរបស់ថៃ បានធ្វើឱ្យអគារសិក្សាមួយចំនួនខូតខាត និងសាលារៀនចំនួន ៦០០បិទទ្វារ ប្រជាពលរដ្ឋប្រមាណជា ១៥ម៉ឺននាក់ទទួលរងផលប៉ះពាល់ ក្នុងនោះមានគ្រូបង្រៀនប្រមាណ ៦៥០០នាក់ត្រូវជម្លៀសខ្លួន។ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ថ្លែងដូចនេះក្នុងឱកាសបានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និង កីឡា ជួបសំណេះសំណាល សួរសុខទុក្ខ បុគ្គលិកអប់រំ និងសិស្សានុសិស្ស នៅវិទ្យាល័យភ្នំដែក អត្ថបទពេញ

កម្ពុជាទម្លាក់ពន្ធអាមេរិកមក០% ខណៈ អាមេរិក ទម្លាក់ពន្ធលើទំនិញកម្ពុជាមកត្រឹម១៩%

តាមសេចក្តីថ្លែងការ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានទម្លាក់ពន្ធលើទំនិញកម្ពុជាមកត្រឹម១៩% ខណៈកម្ពុជាយកពន្ធអាមេរិក ០%។ ការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះ ជុំវិញដំណឹងដ៏ល្អរបស់កម្ពុជា, ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចទម្លាក់អត្រាពន្ធលើការនាំចូលទំនិញកម្ពុជាមកនៅត្រឹម១៩%។ គួរំលឹកចាប់តាំងពីរងពន្ធគយបដិការដែលអាម៉េរិក បានដាក់លើបណ្តាប្រទេសជាច្រើនក្នុងខែមេសា ប្រទេសជាច្រើន បានបន្តគ្នាទៅចរចាជាមួយអាម៉េរិក ក្រោមរដ្ឋបាលរបស់លោក ដូណាល់ អត្ថបទពេញ

អាមេរិក សម្រេចទម្លាក់អត្រាពន្ធបដិកា លើការនាំចូលទំនិញកម្ពុជា មកនៅត្រឹម ១៩%

ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ធ្វើឱ្យការចរចាពន្ធបដិកាជាមួយសហរដ្ឋអាមេរិក សម្រេចបាលទ្ធផលល្អ ដោយអាមេរិក បានសម្រេចទម្លាក់អត្រាពន្ធបដិកា សម្រាប់ការនាំចូលទំនិញពីកម្ពុជាពី៣៦% មកនៅ ១៩ប៉ុណ្ណោះ។ តាមរយៈសេតវិមាន ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ។ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានសម្រេចបន្ថយអាត្រាពន្ធគយសម្រាប់កម្ពុជាមកនៅ ១៩% ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នេះតទៅ។ ដំបូងឡើយសហរដ្ឋអាមេរិកបានដាក់ពន្ធបដិការសម្រាប់កម្ពុជា ៤៩% បន្ទាប់ពីការចរចា បានសម្រេចបន្ថយមក ៣៦% និងពេលនេះបានបន្ថុយមក ១៩%, ក្រោយពីក្រុមការងារចំពោះកិច្ចសម្របសម្រួលពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិកដែលមាន ឯកឧត្តម ឯកឧត្តម អត្ថបទពេញ

សម្តេច ឃួន សុដារី អំពាវនាវឲ្យរួបរួមការពារ UN និងជំរុញពហុភាគីនិយមក្នុងសន្និសីទប្រធានសភាពិភពលោក

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី, ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវឲ្យសហគមន៍អន្តរជាតិរួបរួមជាធ្លុងមួយដើម្បីការពារ ធម្មនុញ្ញអង្គការសហប្រជាជាតិ (UN Charter) និងជំរុញ ពហុភាគីនិយម ក្នុងសន្និសីទប្រធានសភាពិភពលោកលើកទី៦ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២៥។ សម្តេចបានបង្ហាញពីការព្រួយបារម្ភចំពោះស្ថានភាពគ្មានភាពច្បាស់លាស់ និងស្ថានការណ៍គ្រោះថ្នាក់ជាច្រើនដែលពិភពលោកកំពុងប្រឈមមុខ ដោយមានសង្រ្គាម ការរំលោភច្បាប់អន្តរជាតិ និងវិបត្តិនៃភាពជាអ្នកដឹកនាំសកល។ ស្ត្រី និងកុមារជាប្រជាជនដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ ក្នុងសុន្ទរកថារបស់លោកស្រី សម្តេចបានសង្កត់ថា “ប្រទេសកម្ពុជាដែលជារដ្ឋតូចមួយ ពឹងផ្អែកយ៉ាងខ្លាំងលើច្បាប់អន្តរជាតិ និងប្រព័ន្ធពហុភាគី ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី”។ អមដោយកិច្ចប្រជុំនេះ អត្ថបទពេញ

អនុព័ន្ធយោធា១៣ប្រទេស ទៅព្រំដែនកម្ពុជា-ថៃ បង្ហាញជំហររាជរដ្ឋាភិបាលដោះស្រាយភាពតានតឹង

អនុព័ន្ធយោធាទាំង១៣ ប្រទេស មកពីប្រទេសមហាអំណាច និងប្រទេសជាសមាជិកអាស៊ាន បានចុះទៅព្រំដែនកម្ពុជា-ថៃ ដើម្បីពិនិត្យស្ថានភាពបទឈប់បាញ់ គឺបានបង្ហាញយ៉ាងច្បាស់ពីជំហររបស់រាជរដ្ឋាភិបាលយ៉ាងមុតមាំក្នុងការដោះស្រាយភាពតានតឹងរវាងប្រទេសទាំងពីរ ។ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំអនុព័ន្ធយោធាមកពីប្រទេសមហាអំណាច និងប្រទេសជាសមាជិកអាស៊ាន ព្រមទាំងមន្រ្តីនានា សរុប១៣ប្រទេស បានចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់សមរភូមិច្រកអានសេះ ខេត្តព្រះវិហារ ដែលបានបំផ្លិចបំផ្លាញដោយគ្រាប់ផ្លោងពីភាគីថៃចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ កាលពីពាក់កណ្តាលអាធ្រាត្យរាត្រីថ្ងៃទី២៨ ខែកក្កដា។   “គំនិតផ្តួចផ្តើមនេះ បង្ហាញយ៉ាងច្បាស់លាស់អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងការពារជាតិ ចំពោះតម្លាភាព ស្ថិរភាពក្នុងតំបន់ ការប្រកាន់ភ្ជាប់នូវនីតិរដ្ឋ អត្ថបទពេញ

អង្គការយូណេស្កូ ប្រកាសត្រៀមខ្លួនផ្តល់ជំនួយក្នុងកិច្ចការការពារបេតិកភណ្ឌនៅកម្ពុជា និងថៃ

អង្គការយូណេស្កូ នៅថ្ងៃពុធ (ទី៣០ ខែកក្កដា) បានសម្តែងនូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីនាំមកនូវសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ ដោយលើកឡើងថា សន្តិភាពមានសារៈសំខាន់ណាស់ក្នុងការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌នៃប្រទេសទាំងពីរ។ យូណេស្កូ មានក្ដីព្រួយបារម្ភជាខ្លាំង ពីព្រោះការប្រយុទ្ធគ្នាអាចបណ្តាលឱ្យខូចខាតដល់ទីតាំងវប្បធម៌សំខាន់ៗ រួមទាំងទីកន្លែងមួយចំនួនដែលទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) ។ នៅក្នុងការជួយតាមដានស្ថានការណ៍ អង្គការយូណេស្កូបានចាប់ផ្តើមប្រើប្រាស់រូបភាពផ្កាយរណប ដើម្បីមើលទីតាំងបេតិកភណ្ឌវប្បធម៌។ ខ្លួនក៏បានចែករំលែកទីតាំងជាក់លាក់នៃប្រាសាទទាំងនេះជាមួយប្រទេសទាំងពីរ ដើម្បីជួយទប់ស្កាត់គ្រោះថ្នាក់បន្ថែមទៀត ។ អង្គការយូណេស្កូបានក្រើនរម្លឹកភាគីទាំងសងខាងអំពីទំនួលខុសត្រូវរបស់ពួកគេ ក្នុងការអនុវត្តតាមច្បាប់អន្តរជាតិដែលការពារទីកន្លែងវប្បធម៌ និងប្រវត្តិសាស្ត្រក្នុងអំឡុងមានជម្លោះ។ ទាំងនេះរួមបញ្ចូលអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ ១៩៥៤ និងអនុសញ្ញាឆ្នាំ ១៩៧២ ស្តីពីសម្បត្តិបេតិកភណ្ឌពិភពលោក អត្ថបទពេញ

ពិភពលោកបានថ្លែងអបអរសាទរចំពោះបទឈប់បាញ់ជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌរវាងកម្ពុជានិងថៃ

Credit រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖: https://web.facebook.com/share/p/1FKUuM1Ev5/ ពិភពលោកបានថ្លែងអបអរសាទរចំពោះបទឈប់បាញ់ជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌរវាងកម្ពុជានិងថៃសម្រេចបានក្នុងកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាងសម្តេចធិបតី នាយករដ្ឋមន្ត្រី និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖ 1. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង24:00 ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ។ 2. រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី1 អត្ថបទពេញ

រាជរដ្ឋាភិបាល បង្ហាញពីយន្តការយកចិត្តទុកដាក់ ចំពោះយោធិន និងនគរបាល ដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី យោធិនរបួស និងធ្លាក់ខ្លួនពិការ

សម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហោះសារបង្ហាញអំពីយន្តការមួយចំនួនរបស់រាជរដ្ឋាភិបាល ក្នុងយកចិត្តទុកដាក់ចំពោះយោធិន និងនគរបាលជាតិ ដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី យោធិនរបួស និងធ្លាក់ខ្លួនពិការ។ សំណេររបស់សម្តេចបវរធិបតី ហ៊ុន​ម៉ាណែត មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានបណ្តាលឱ្យយោធិនមួយចំនួនត្រូវពលី របួស ពិការ ក៏ដូចជាប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ក្លាយជាជនភៀសសឹក មិនអាចប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃបាន។ ១. សម្រាប់យោធិន និងនគរបាលជាតិ ដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី អត្ថបទពេញ

លទ្ធផលកិច្ចចរចារ ” បទឈប់បាញ់រ ” កម្ពុជា-ថៃ

ជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាងសម្តេចធិបតី នាយករដ្ឋមន្ត្រី និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖ 1. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង24:00 ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ។ 2. រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី1 និងទី2 និងភាគីកម្ពុជាយោធភូមិភាគទី4 និងទី5) នៅវេលាម៉ោង07:00 ថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ អត្ថបទពេញ