អង្គការសហប្រជាជាតិ (UN) អង្គការសុខភាពពិភពលោក (WHO) បណ្ដាអង្គទូត អង្គការពាក់ព័ន្ធផ្សេងទៀតចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹក (បន្ទាយអំពិល) ខេត្តឧត្តរមានជ័យ

បណ្ដាអង្គទូត និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) រួមមាន អង្គការសុខភាពពិភពលោក (WHO) រួមទាំងអង្គការពាក់ព័ន្ធផ្សេងទៀត នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យដល់ទីតាំងផ្ទាល់ នៅជំរុំជនភៀសសឹក (បន្ទាយអំពិល) ស្ថិតក្នុងវត្តថ្មកំបោរ ភូមិពោធិ៍ចាស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា បណ្ដាអង្គទូតដែលបានអញ្ជើញចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹកនេះ មានចំនួន ១១ប្រទេស និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិសរុបប្រមាណ ១៥ស្ថាប័ន។ ការចុះទៅពិនិត្យនេះ ដឹកនាំដោយលោក កាន់ ផារិទ្ធ និងលោក អ៊ុន ឃាង អត្ថបទពេញ

ពលករខ្មែរប្រមាណ៨ម៉ឺននាក់ត្រៀមត្រឡប់ចូលប្រទេសកម្ពុជាវិញតាមច្រកអន្តរជាតិដូង ធ្វើឱ្យចំនួនពលករចូលតាមច្រកនេះកើនឡើងជាង៥០ម៉ឺននាក់

នៅព្រឹកថ្ងៃទី០៦ ខែសីហានេះ មានពលករខ្មែរប្រមាណ៨ម៉ឺននាក់ទៀត ត្រៀមត្រឡប់ចូលប្រទេសកម្ពុជាវិញតាមច្រកអន្តរជាតិដូង ធ្វើឱ្យចំនួនពលករចូលតាមច្រកនេះបានកើនឡើងជាង៥០ម៉ឺននាក់ហើយ។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថាតាមព័ត៌មានបឋម ត្រឹមព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ មានពលករខ្មែរប្រមាណ៨ម៉ឺននាក់បន្ថែមទៀត ត្រៀមវិលចូលប្រទេសវិញតាមច្រកអន្តរជាតិដូង ខណៈម្សឹលមិញមានពលករចូលតាមច្រកនេះជាង១០ម៉ឺននាក់។ បើតាមរបាយការណ៍ដែលផ្តល់ដោយលោក សឿម ប៊ុន រិទ្ធ អភិបាលរងខេត្តបាត់ដំបងថា គិតចាប់ពីក្រោយផ្ទុះសង្គ្រាមរវាងកងទ័ពកម្ពុជាថៃ ដែលបង្កឡើងដោយទាហានថៃមុននោះ គឺចាប់ថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២៥ ដល់០៥ខែសីហា ពោលគឺរយៈពេល១២ថ្ងៃ មានចំនួនប្រជាពលរដ្ឋ និងពលករខ្មែរដែលស្នាក់នៅ និងធ្វើការនៅប្រទេសថៃ វិលត្រឡប់មកប្រទេសវិញ អត្ថបទពេញ

ម៉ាឡេស៊ីបានប្រើប្រព័ន្ធផ្កាយរណប ដើម្បីឃ្លាំមើលការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម Datuk Seri Anwar Ibrahim ដែលជាប្រធានអាស៊ានប្តូរវេន បាននិយាយថា ” យើងមានផ្កាយរណបតាមឃ្លាំមើលការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ហើយភាគីទាំងពីរបានយល់ស្របគ្នាថា អនុព័ន្ធយោធាម៉ាឡេស៊ី រួមជាមួយអនុព័ន្ធយោធាពីប្រទេសដទៃទៀតនៅអាស៊ាន នឹងខិតខំរួមគ្នាលើការតាមឃ្លាំមើលពីចម្ងាយ ដើម្បីធានាឱ្យបទឈប់បាញ់មានប្រសិទ្ធិភាព ” ។ ការលើកឡើងរបស់ឯកឧត្តម គឺធ្វើឡើងតបទៅនឹងសំនួររបស់ សមាជិកសភា Rodiyah Sapiee ដែលចង់ដឹងពីតួនាទីរបស់ម៉ាឡេស៊ីក្នុងការសម្របសម្រួល ការចរចាសន្តិភាព និងបទឈប់បាញ់រវាងប្រទេសកម្ពុជានិងថៃ នៅអំឡុងកិច្ចប្រជុំសភា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។ អត្ថបទពេញ

បែកធ្លាយផែនការសម្ងាត់របស់ថៃ៖ គ្រោងប្រើយន្តហោះ AT-6 ធ្វើឃាតសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

ប្រភពចារកម្មបរទេសផ្លូវការមួយដែលអាចជឿទុកចិត្តបានលាតត្រដាងពីផែនការដ៏គ្រោះថ្នាក់និងសម្ងាត់របស់ថៃ ក្នុងការប្រើប្រាស់យន្តហោះ AT-6 TH light attack ដែលបំពាក់ដោយគ្រាប់បែកទំនើបដើម្បីធ្វើឃាតសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ យោងតាមការយកការណ៍បាន ថៃជ្រើសរើសយន្តហោះ AT-6 ដែលមានល្បឿនយឺតជាងយន្តហោះ F-16 ដើម្បីងាយស្រួលវាយប្រហារគោលដៅច្បាស់លាស់ ខណៈប្រើប្រាស់គ្រាប់បែកនាំផ្លូវដោយ GPS ផលិតពីប្រទេសកូរ៉េ ដែលមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការទម្លាក់ចំទីតាំងជាក់លាក់។ តាមរបាយការណ៍ ថៃបានទទួលយន្តហោះចំនួន ៨ គ្រឿង និងគ្រាប់ចំនួន ២០០ គ្រាប់ អត្ថបទពេញ

ព្រះមហាក្សត្រ ប្រគល់​សិទ្ធិដល់សម្តេច ហ៊ុន សែន ទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រីដោះស្រាយកិច្ចការជាតិ

ព្រះមហាក្សត្របានចេញព្រះរាជសារនាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលការប្រគល់​ភារកិច្ច​នេះ​ ជូនសម្តេចទាំងពីរនេះ គឺធ្វើឡើង​ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការរំលោភបំពាន និង​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​លើ​បូរណភាព​ទឹកដី ​ពី​សំណាក់​យោធា​ថៃ​។​ ក្នុង​ព្រះរាជសារ​នោះ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហមុនី បាន​ត្រាស់បង្គាប់​យ៉ាងដូច្នេះថា ៖« ដោយផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា ​ខ្ញុំ​សូម​ប្រគល់​សិទ្ធិ​ជូន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ និង​ជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដើម្បី​ធ្វើ​ទំនាក់ទំនង​ជាមួយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​កិច្ចការ​កងទ័ព កិច្ចការ​ការពារជាតិ កិច្ចការ​ការពារ​អធិបតេយ្យ​ជាតិ អត្ថបទពេញ

ថៃ​បាន​បញ្ជូន​កម្លាំង​ប្រដាប់​​អាវុធ​គ្រប់​ដៃ និង​គ្រឿងចក្រ​ចូល​ក្នុង​តំបន់​អានសេះ ដែល​ជា​ដែន​អធិបតេយ្យ​របស់​កម្ពុជាបំពានបទឈប់​បាញ់

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​ទី​៤ សីហា ឆ្នាំ​២០២៥​លើក​ឡើង​ថា​ចំពោះ​រំលោភ​បំពាន​យ៉ាង​គឃ្លើន​ម្តង​ហើយ​ម្តងទៀត​របស់​ភាគី​ថៃ​លើ​បូរណភាព​ទឹកដី​កម្ពុជា និង​រំលោភ​បទ​ឈប់​បាញ់​។ អ្នកនាំពាក្យ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង ១១ ព្រឹក​នេះ ថៃ​បាន​បញ្ជូន​កម្លាំង​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ និង​គ្រឿងចក្រ​ចូល​ក្នុង​តំបន់​អានសេះ ដែល​ជា​ដែន​អធិបតេយ្យ​របស់​កម្ពុជា ហើយ​ថែម​ទាំង​បាន​រាយ​បន្លា​លួស បើ​ទោះបីជា​ត្រូវ​បាន​ហាមឃាត់​យ៉ាង​ខ្លាំង​ពី​សំណាក់​កងកម្លាំង​របស់​យើង​យ៉ាងណា​ក៏​ដោយ​។ គួរ​រំលឹក​ផង​ដែរ​ថា កម្ពុជា​ទើបតែ​បាន​រៀបចំ​ឱ្យ​មានដំណើរ​កិច្ច​របស់​អនុព័ន្ធយោធា​បរទេស​ប្រចាំ​នៅ​កម្ពុជា ទៅ​កាន់​ទីកន្លែង​ទាំងនោះ កាលពី​ថ្ងៃ​ទី​៣0​ខែកក្កដា ឆ្នាំ​២០២៥ ដែល​នេះ​បញ្ជាក់​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ថា វា​ជា​ដែន​អធិបតេយ្យ​របស់​កម្ពុជា​។ លោក​ជំទាវ ម៉ា​លី សុជាតា​បាន​បញ្ជាក់​ថា​៖ «ទ​ង្វើ​នេះ​គឺជា​ការ​រំលោភ​ដល់​បទ​ឈប់​បាញ់​យ៉ាង​គឃ្លើន និង​បាន​បង្ក​ការ​គំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​សន្តិភាព និង​សន្តិសុខ​នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​តំបន់​ទាំងមូល»​ ។ ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​បាន​អះអាង​ថា កម្ពុជា​សូម​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ អត្ថបទពេញ

ពលករខ្មែរជាង៣០ម៉ឺននាក់ បានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង នៃស្រុកំរៀង ខេត្តបាត់ដំបង

អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានពលករខ្មែរ សរុបជាង៣០ម៉ឺននាក់ បានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងឱកាសនៃការដឹកនាំក្រុមការងារ ក្នុងខេត្តបាត់ដំបង ចុះពិនិត្យមើលស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិដូង និងការរង់ចាំទទួលប្រជាពលករខ្មែរ ដែលបានចាកចេញពីប្រទេសថៃ នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ នេះ ។ ការវិលត្រឡប់របស់ពលករខ្មែរជាបន្តបន្ទាប់នេះ ដោយបានទទួលការយកចិត្តទុកដាក់ខ្ពស់ពី រដ្ឋបាលខេត្តបាត់ដំបង និងក្រុមការងារ មន្រ្តីជំនាញមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អត្ថបទពេញ

ខ្មែរកាណាដាជាង៥០០នាក់ ធ្វើបាតុកម្មប្រឆាំងនឹងចោរសៀមឈ្លានពានលើទឹកដីខ្មែរ

សកម្មភាពមហាបាតុកម្មខ្មែរកាណាដា ខ្មែរម៉ុងរេអាល់ ខ្មែរតូរ៉ុនតូ និងខ្មែរអូតាវ៉ា ព្រមទាំងខ្មែរដែលមកពីបណ្តាខេត្តផ្សេងមួយចំនួនទៀត បានមកជួបជុំគ្នានៅទីក្រុងអូតាវ៉ា ប្រមាណជាង៥០០នាក់ ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងចោរសៀមឈ្លានពានលើទឹកដីខ្មែរ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។ នេះជាលើកទី១ហើយដែលខ្មែររួបរួមគ្នាធ្វើមហាបាតុកម្មប្រឆាំងចោរសៀម ដែល មកពីគ្រប់តំបន់ មិនប្រកាន់និន្នាការគណបក្សនយោបាយណាទាំងអស់ ក្នុងគោលបំណងតែមួយ គឺជាតិខ្មែរតែមួយមិនថារស់នៅទីណា តែងតែបារម្ភយកចិត្តទុកដាក់ជានិច្ចចំពោះប្រទេសជាតិដែលជាស្រុកកំណើត។ ក្បួនបាតុកម្មបានជួបជុំគ្នានៅ ក្រសួងកិច្ចការបរទេសកាណាដា និងដង្ហែរបាតុកម្មឆ្ពោះទៅកាន់វិមានរដ្ឋសភាកាណាដា ដើម្បីសម្តែងមតិ និងប្រគល់ញត្តិទៅរដ្ឋាភិបាលកាណាដា ដើម្បីបញ្ឈប់ការឈ្លានពានរបស់សៀមមកលើទឹកដីព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាស្វែងរកសន្តិភាពដល់ប្រទេសខ្មែរតូចតែមានបេះដូងធំ និងថែរក្សាសម្បត្តិបេតិភណ្ឌពិភលោកដែលត្រូវបានថៃព្យាយាមបំផ្លិចបំផ្លាញ។ ចុងបញ្ចប់ក៏សូមថ្លែងដល់អាជ្ញាធរប៉ូលិសទីក្រុងអូតាវ៉ាដែលបានជួយសម្របសម្រួលដល់ក្បួនបាតុកម្មយ៉ាងយកចិត្តទុកដាក់ជាទីបំផុត៕

ឯកឧត្តម ប៉ែន បូណា ៖ មានការបន្លំបង្កើតហ្វេសប៊ុកដាក់ឈ្មោះនិងសរសេរអក្សរខ្មែរ ប៉ុន្តែម្ចាស់គណនីទាំងនោះមិនមែនជាខ្មែរ

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា នាពេលថ្មីៗនេះនៅលើបណ្តាញសង្គមមានការក្លែងបន្លំគណនីជាច្រើនដោយប្រើប្រាស់ឈ្មោះខ្មែរ សរសេរអក្សរខ្មែរ ប៉ុន្តែម្ចាស់គណនីទាំងនោះមិនមែនជាខ្មែរនោះទេ ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»  នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា ថ្លែងថា ការក្លែងបន្លំនេះ គឺជាកលល្បិចថ្មីមួយទៀតដែលពួកគេប្រើប្រាស់ដើម្បីក្លែងបន្លំធ្វើជាជនជាតិខ្មែរ ក្នុងគោលបំណងបំបែកបំបាក់ស្មារតីសាមគ្គីភាពរបស់ខ្មែរ ។ ដូច្នេះពលរដ្ឋខ្មែរត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា កុំចាញ់ល្បិចកលទាំងនេះឲ្យសោះ។ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា “ឥឡូវនេះ មានការក្លែងបន្លំគណនេយ្យហ្វេសប៊ុកជាច្រើន ដោយគេបានប្រើប្រាស់ឈ្មោះខ្មែរ ប៉ុន្តែអ្នកដែលបង្កើត អត្ថបទពេញ

ឯកឧត្តម ប្រាក់ សុខុន ដឹកនាំមន្រ្តីទូត១៥ប្រទេស ចុះពិនិត្យមើលការអនុវត្តបទឈប់បាញ់ នៅព្រំដែនកម្ពុជា-ថៃ

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំអគ្គរដ្ឋទូត ឯកអគ្គរាជទូត និងមន្ត្រីទូតចំនួន១៥ប្រទេសប្រចាំកម្ពុជា ចុះទៅពិនិត្យមើលការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅតាមបណ្តោយព្រំដែន ខេត្តឧត្តរមានជ័យ។ ទីតាំងដែល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដឹកនាំមន្ត្រីការទូតចុះត្រួតពិនិត្យនេះស្ថិតនៅក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលជាទិសនៃសមរភូមិប្រយុទ្ធរយៈពេល៥ថ្ងៃ ដែលក្នុងនោះ មានប្រាសាទតាមាន់ ប្រាសាទតាក្របី និងថ្មដូនជាដើម។ ប្រមុខការទូតកម្ពុជា បាននាំមន្ត្រីទូតទាំងអស់ទៅពិនិត្យមើលទីតាំង ដែលកងទ័ពថៃប្រើយន្តហោះ F-16 អត្ថបទពេញ