មហាយក្សចិន បង្ហាញគ្រឿងសព្វាវុធទំនើបៗ អំឡុងព្រឹត្តិការណ៍ដង្ហែក្បួនព្យុហយាត្រាអបអរទិវាជ័យជម្នះ
នៅថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ ២០២៥នេះ ប្រទេសចិន បានរៀបចំពិធីដង្ហែក្បួនព្យុហយាត្រាដ៏ធំមិនធ្លាប់មានក្នុងរដ្ឋធានីប៉េកាំង ដើម្បីប្រារព្ធខួប ៨០ឆ្នាំនៃទិវាជ័យជម្នះ ដើម្បីអបអរសាទរដល់ការបញ្ចប់សង្គ្រាមលោកលើកទី២ ក៏ដូចជាការចាញ់សង្គ្រាមរបស់ប្រទេសជប៉ុន ។ ព្រឹត្តិការណ៍នេះ បានបង្ហាញពីបច្ចេកវិទ្យាយោធាថ្មីៗបំផុតរបស់ចិន រួមមានកាំជ្រួចមីស៊ីល រថក្រោះ យន្តហោះចម្បាំង និងយន្តហោះផលិតក្នុងស្រុករាប់រយគ្រឿង រួមទាំងគ្រឿងសព្វាវុធទំនើបៗជាច្រើនផ្សេងទៀត។ ក្បួនដង្ហែនេះ មានរយៈពេលប្រហែលជា ៧០ នាទី ហើយជាក្បួនដ៏ធំបំផុតមួយមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ។ មេដឹកនាំមកពី ២៦ប្រទេសនៅទូទាំងតំបន់អាស៊ី អាហ្រ្វិក អឺរ៉ុប និងអាម៉េរិកឡាទីន បានបង្ហាញវត្តមានចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក្នុងចំណោមនោះ រួមមានទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពុទីន (Vladimir Putin) មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន (Kim Jung Un) ថ្នាក់ដឹកនាំអ៊ីរ៉ង់ លោកម៉ាស៊ូដ ប៉េហ្សេគីស្ថាន (Masoud Pezeshkian) នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក រ៉ូប៊ើត ហ្វ៊ីកូ (Robert Fico) ប្រធានាធិបតីស៊ែប៊ី លោក អាឡិចសាន់ឌើរ វូស៊ីក (Aleksandar Read more