សម្តេចធិបតីនិងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅម៉ាឡេស៊ី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេស ម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។ អញ្ជើញអមដំណើរ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ព្រមទាំងតំណាងធុរកិច្ច មកពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។ ក្រោមមូលបទ «បរិយាបន្ន និងចីរភាព» កិច្ចប្រជុំកំពូលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការ ជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥៖ អនាគតរួមគ្នារបស់យើង ការពង្រឹងមជ្ឈភាពអាស៊ាន ការជំរុញកិច្ចប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយបណ្តាដៃគូខាងក្រៅ ការដោះស្រាយបញ្ហាប្រឈម នានាក្នុងតំបន់ និងពិភពលោក ឆ្ពោះទៅរកគោលដៅរួមនៃសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក។ អំឡុងពេលស្នាក់នៅទីក្រុងគូឡាឡាំពួ Read more

កម្លាំងចម្រុះគណ:បញ្ជាការសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កម្លាំងចម្រុះនៃគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចុះពិនិត្យ និងបង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយបានឃាត់ខ្លួនជនសង្ស័យជាបុរសជនជាតិចិនចំនួន០៣នាក់ ១-ឈ្មោះ XIAO SONG ២-ឈ្មោះ HAN JIAJIA ៣-ឈ្មោះ QIN CILONG និងស្រ្តីជនជាតិវៀតណាមចំនួន០១ នាក់ឈ្មោះ LUONG THI QUE ។ ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចជំនាញ បានដកហូតសម្ភារៈ ជាវត្ថុតាងរួមមាន កុំព្យូទ័រលើតុ ចំនួន ០៤គ្រឿង ទូរសព្ទដៃចំនួន ២៣គ្រឿង និងវត្ថុតាងមួយចំនួនទៀត។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញ ជនសង្ស័យ បានឆ្លើយសារភាពថា ពួកគេបានប្រើប្រាស់វិធីសាស្រ្តឆបោកក្រោមរូបភាពជាការលួងលោមស្នេហា (Romance scam) ដើម្បីបញ្ចុះបញ្ចូលឱ្យជនរងគ្រោះដាក់ប្រាក់វិនិយោគទិញរូបិយបណ្ណអេឡិចត្រូនិច(Crypto)ដែលមានគោលដៅឆបោកទៅកាន់ប្រទេសផ្សេងៗ។ ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញ កំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងដែលរឹបអូសបាន ត្រូវបានប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ Read more

ព្រះមាតារបស់ព្រះមហាក្សត្រថៃ សោយទីវង្គតក្នុងព្រះជន្ម ៩៣ព្រះវស្សា កាលពីយប់ថ្ងៃសុក្រ

សម្ដេចព្រះមហាក្សត្រី Sirikit Kitiyakara ដែលជាព្រះមាតានៃព្រះមហាក្សត្រថៃបច្ចុប្បន្ន បានយាងចូលទិវង្គតក្នុងព្រះជន្ម ៩៣ព្រះវស្សា កាលពីម៉ោង ២១៖២១នាទីយប់ថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ នៅក្នុងមន្ទីរពេទ្យ King Chulalongkorn Memorial Hospital នេះបើយោងតាមការប្រកាសជាផ្លូវការរបស់ខុទ្ទកាល័យព្រះបរមរាជវាំងថៃ ។ព្រះអង្គទ្រង់គង់សម្រាកព្យាបាល និងតាមដានព្រះរោគនៅក្នុងមន្ទីរពេទ្យនេះ តាំងតែពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ មកម៉្លេះ ដោយសារតែព្រះរោគាពាធជាច្រើនលើក ។ ចាប់តាំងពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ មក ព្រះអង្គទ្រង់មានព្រះរោគកាន់តែធ្ងន់ធ្ងរ ដោយសារតែការឆ្លងមេរោគនៅក្នុងព្រះលោហិត (ឈាម)។ ទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមព្យាបាលអស់ពីសមត្ថភាពក៏ដោយ ក៏ព្រះរោគរបស់ព្រះអង្គនៅតែបន្តធ្ងន់ធ្ងរឥតឈប់ រហូតទាល់តែទ្រង់សោយព្រះវិលាល័យ ។ ទន្ទឹមនឹងនោះ ព្រះមហាក្សត្រថៃ Maha Vajiralongkorn ដែលជាព្រះរាជបុត្រា បានចេញព្រះរាជបញ្ជាឱ្យរៀបចំព្រះរាជពិធីបុណ្យសពរបស់ព្រះមាតាទៅតាមព្រះរាជប្រពៃណីថៃ។ ព្រះបរមសព នឹងត្រូវតម្កល់ទុកនៅព្រះទីនាំងទូសិតមហាប្រាសាទក្នុងព្រះបរមរាជវាំង។ ព្រះអង្គក៏បានប្រោសព្រះរាជទានអនុញ្ញាតឱ្យព្រះរាជវង្សានុវង្ស និងមន្ត្រីរាជការ កាន់ទុក្ខរយៈពេល ១ឆ្នាំ ចាប់ពីថ្ងៃដែលព្រះមាតាយាងចូលទិវង្គតនេះតទៅ ៕

សមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដោយមានការ សម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នេះ បានចុះត្រួតពិនិត្យ ទីតាំងបន្ទប់ D2702 , D1003 សង្ស័យមានលបលួចប្រព្រឹត្តអំពើល្មើសច្បាប់ ពាក់ព័ន្ធនឹងការឆបោកអនឡាញ ដែលស្ថិតនៅអគារខុនដូរវិមានកុលាប អគារD ជាន់ទី១០ និងទី២៧ ផ្លូវនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការចុះពិនិត្យទីតាំងសង្ស័យខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យជាជនជាតិវៀតណាមចំនួន១៩ នាក់ មានស្ត្រី០៥ នាក់  និងបានដកហូតសម្ភារៈជាវត្ថុតាងមានដូចជា អាវុធខ្លី០១ដើម កុំព្យូទ័រ ALL in One ចំនួន ២៤ គ្រឿង ម៉ូនីទ័រ ០៩ គ្រឿង ទូរសព្ទ ២២ គ្រឿង Laptop ០១ គ្រឿង CPU ០១ គ្រឿង និងលិខិតឆ្លងដែនចំនួន ០២ ក្បាល។ ក្រោយពេលធ្វើកោសល្យវិច័យលើឧបករណ៍អេឡិចត្រូនិច(វត្ថុតាង)ទាំងនេះ  សមត្ថកិច្ចជំនាញបានរកឃើញករណីសង្ស័យពាក់ព័ន្ធនឹងការឆបោក ដោយការក្លែងឯកសារសាធារណៈដើម្បីនាំពលករទៅធ្វើការនៅក្រៅប្រទេស និងករណីឆបោកបែបលក្ខណៈស្នេហា(Romance Scam)។ ក្រោយការបង្រ្កាបនេះ Read more

ជនបរទេសជាង១ពាន់នាក់ រត់ឆ្លងចូលប្រទេសថៃ ដើម្បីគេចពីការបង្ក្រាបទីតាំងឆបោកនៅមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា-ថៃឡង់ដ៍៖ ជនបរទេសជាងមួយពាន់នាក់ ដែលសង្ស័យថាជាអ្នកធ្វើការនៅក្នុងមជ្ឈមណ្ឌលឆបោក បានរត់គេចខ្លួនឆ្លងកាត់ចេញពីព្រំដែនក្នុងទីក្រុងម្យាវ៉ាត់ឌី (Myawaddy) រដ្ឋការ៉ែន (Karen) ប្រទេសមីយ៉ាន់ម៉ា ចូលទៅកាន់ប្រទេសថៃ បន្ទាប់ពីប្រឈមនូវប្រតិបត្តិការបង្ក្រាបឧទ្យាន KK (KK Park) កាលពីថ្ងៃចន្ទ ។ គិតត្រឹមព្រឹកនេះ មនុស្សចំនួន ១០៤៩នាក់បានឆ្លងដែនចូលទៅក្នុងស្រុកម៉ែសូត្រ (Mae Sot) ខេត្តតាក (Tak) ប្រទេសថៃ ដោយចំនួនអ្នកឆ្លងចូលបានបន្តកើនឡើងរៀងរាល់ម៉ោង ។ ក្នុងចំណោមអ្នករត់គេចខ្លួនទាំងនោះ រួមមានជនជាតិឥណ្ឌា ៣៩៩នាក់ ជនជាតិចិន ១៤៧នាក់ ជាក្រុមជនជាតិធំៗជាងគេ បន្ទាប់មករួមមាន ជនជាតិវៀតណាម ហ្វីលីពីន អេត្យូពី ប៉ាគីស្ថាន ឥណ្ឌូណេស៊ី នេប៉ាល់ និងពលរដ្ឋមកពីប្រទេសផ្សេងៗជាច្រើនទៀតនៅជុំវិញពិភពលោក រួមទាំងជនជាតិថៃចំនួន ៣១នាក់ផងដែរ ៕

សម្ដេចតេជោ ៖ អ្នកនយោបាយខ្លះ តាំងខ្លួនជាគ្រូកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានដឹងអ្វីខ្លះ?

ក្នុងនាមជាហត្ថលេខីមួយរូបនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស សម្ដេចតេជោ ហ៊ុន  សែន បានផ្ញើសារទៅកាន់ក្រុមអ្នកនយោបាយដែលបានតាំងខ្លួនឯងជាគ្រូកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ តើបានដឹងហេតុការណ៍កើតឡើង និងបត់បែនយ៉ាងណាខ្លះ?។  ក្នុងឱកាសអញ្ជើញដឹកនាំសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី ៥ នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតឱកាសមានប្រសាសន៍រំលឹករៀបរាប់ពីដំណើរនៃកិច្ចចរចាស្វែងរកសន្តិភាពនៅទីក្រុងប៉ារីស ។ សម្តេចតេជោមានប្រសាសន៍ថា ការចែករំលែករបស់សម្តេចអំពីដំណើរការនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ នឹងជាចំណែកមួយដើម្បីចែករំលែកនៃការយល់ដឹងទៅដល់អ្នកស្រាវជ្រាវឬក៏ទៅដល់អ្នកនយោបាយមួយចំនួនដែលបានតាំងខ្លួន ជាបិតារបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ។ សម្តេចតេជោរំលឹកទៀតថា ទម្រាំបានកើតចេញជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសនេះ គឺគ្រប់ភាគីពាក់ព័ន្ធបានឆ្លងកាត់ឧបសគ្គយ៉ាងច្រើន ។ ដូច្នេះសម្តេចតេជោបានសង្កត់ធ្ងន់ផ្តាំទៅមនុស្សមួយចំនួនតាំងខ្លួនជាគ្រូកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសថា សំឡេង “ថ្ងៃនេះខ្ញុំគួរតែនិយាយថា អ្នកដែលតាំងខ្លួនជាគ្រូកិច្ចព្រមព្រៀងបារីសទាំងឡាយ អើយគួរតែដឹងរឿងហេតុការណ៍ដែលវាកើតឡើងបត់បែនយ៉ាងណាខ្លះ”។ សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ គឺជាខួបលើកទី៣៤ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។ ដំណើរការនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ កាលពី៣៤ឆ្នាំមុន ពោលគឺនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ភាគី៤ របស់កម្ពុជារួមមាន ៖ សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា , Read more

កម្លាំងនគរបាលខេត្តប៉ៃលិន ឃាត់ខ្លួនជនជាតិថៃ ៥នាក់ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនជិត ៦គីឡូក្រាម

លោកឧត្តមសេនីយ៍ត្រី សោម ប៉ិម ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំង សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានធ្វើការបង្ក្រាបជាក់ស្តែងនូវករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅទីតាំង ចំនួន ២ ក្នុងនោះ ទីតាំងទី១ នៅចំណុចផ្ទះជួលផ្លូវទៅវត្តសារវណ្ណ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឃាត់ខ្លួនបានជនសង្ស័យចំនួន ៥នាក់ ស្រី ១នាក់ ជាជនជាតិថៃ។ ក្នុងនោះ ១-ឈ្មោះ Anuwat chansuphan ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិថៃ ២-ឈ្មោះ Chaninthon Suepsombat ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិថៃ ៣-ឈ្មោះ Arthit saelor ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ថៃ ៤-ឈ្មោះ MissNatiya Klomkleang ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិថៃ និង ៥-ឈ្មោះ Chakninthon suepsombat ភេទប្រុស Read more

ក្រុមតំណាងរាស្ត្រកូរ៉េបានយល់ច្បាស់ថា មិនមានការបង្ខាំង ឬបង្ខិតបង្ខំជនជាតិកូរ៉េនៅកម្ពុជាទេ គឺពួកគេបាន ធ្វើសកម្មភាពល្មើសខ្លួនឯងផ្ទាល់

គណៈប្រតិភូពីសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ ឯកឧត្តម KIM, SEOK-KI តំណាងរាស្ត្រខាងបក្សប្រឆាំង រួមនឹងតំណាងរាស្ត្រគណបក្សដឹកនាំ រដ្ឋាភិបាល នៅថ្ងៃទី២២ខែតុលា ឆ្នាំ២០២៥ បានរួមដំណើរជាមួយ កម្លាំងសមត្ថកិច្ចកម្ពុជា ដើម្បីចុះត្រួតពិនិត្យទីតាំងសង្ស័យមានលបលួច ប្រព្រឹត្តបទល្មើស online scam ស្ថិតនៅអគារសេះស ផ្លូវបេតុង ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ការចុះត្រួតពិនិត្យនេះបានប្រព្រឹត្តទៅបន្ទាប់ពីប្រតិបត្តិការបង្រ្កាបដោយ សមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនបរទេសចំនួន៨៦នាក់ ក្នុងនោះស្ត្រីចំនួន៥នាក់ រាប់បញ្ចូលជនជាតិកូរ៉េ ចំនួន ៥៧នាក់ (ស្រី្ត០២នាក់) និងជនជាតិ ចិន ចំនួន ២៩នាក់ (ស្រី្ត ០៣នាក់)។ ក្នុងប្រតិបត្តិការនោះ សម្ភារៈវត្ថុតាងដែលកំលាំងសមត្ថកិច្ចបានដកហូតរូមមាន កុំព្យូទ័រចំនួន ១២៦ គ្រឿង និងទូរសព្ទដៃ ចំនួន ៣០ គ្រឿង។ ក្នុងការចុះពិនិត្យរួមគ្នានោះដែរ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហាញ ជូនគណៈប្រតិភូនូវរាល់ភស្តុតាងនានាពាក់ព័ន្ធនឹងការឆបោកអនឡាញ, ការអនុវត្តប្រតិបត្តិការចុះបង្រ្កាបរបស់កំលាំងសមត្ថកិច្ចចម្រុះកម្ពុជា, លទ្ធផលនៃការធ្វើកោសល្យវិច័យលើឧបករណ៍បច្ចេកទេស និងទីតាំងនៃប្រព្រឹត្តបទល្មើសជាក់ស្តែង។ ក្រោយបានទទួលព័ត៌មាន និងពិនិត្យឃើញដោយផ្ទាល់ដូច្នេះ គណៈប្រតិភូតំណាងរាស្ត្រកូរ៉េ បានយល់ច្បាស់ថា ជនជាតិកូរ៉េទាំងនេះមិនត្រូវបានអ្នកណាបង្ខាំង បង្ខិតបង្ខំទេ គឺពួកគេបានធ្វើសកម្មភាពល្មើសខ្លួនឯង។ ជាមួយគ្នានេះ តំណាងគណៈប្រតិភូប្រទេសកូរ៉េ ក៏បានស្នើសុំដល់ភាគីកម្ពុជា Read more

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចេញបទបញ្ជាហាមឃាត់ការនាំចូល ការចែកចាយ ស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចេញបទបញ្ជា ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។ នេះបើយោងតាមលិខិតបទបញ្ជារបា់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចះុហត្ថលេខា ដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី ២១ តុលា ឆ្នាំ២០២៥។ ក្នុងបទបញ្ជាបានបញ្ជាក់ថា ” ក្នុងរយៈពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសង្កេតឃើញថា មានការ រីករាលដាលការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងចំណោមកុមារនិង យុវជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សង្គម សុខភាព សាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ។ ទន្ទឹមនេះ ការប្រើប្រាស់ផលិតផលទាំងនេះ អាចជាច្រកផ្លូវទៅកាន់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ផ្សេងទៀត ព្រោះប្រភេទឧបករណ៍អេឡិចត្រូនិក ដូចជាបារីអេឡិចត្រូនិក ផលិតផល អេចណ៍ ធី ភី អាចប្រើសម្រាប់ជក់គ្រឿងញៀនផ្សេងទៀតបាន ព្រមទាំង ជាច្រកផ្លូវដែលនាំឱ្យកុមារនិងយុវជនឈានទៅជក់បារីធម្មតាផងដែរ នៅពេលដែលពួកគេមានភាពញៀន នឹងសារធាតុនីកូទីន ដែលជាកត្តានាំដល់កំណើននៃជំងឺមិនឆ្លងនៅក្នុងសង្គម”។ ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈរាជរដ្ឋាភិបាលដាក់ចេញបទបញ្ជា ៖ ទី១- ហាមឃាត់ការនាំចូល Read more

អគ្គស្នងការនគរបាលជាតិណែនាំស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដែលចូលកាន់តំណែងថ្មីត្រូវពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ

អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានណែនាំដល់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដែលចូលកាន់តំណែងថ្មីត្រូវបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាគ្រប់កម្លាំងពាក់ព័ន្ធដើម្បីបង្កើនកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ឱ្យមានប្រសិទ្ធភាពនិងឈានទៅរក្សាសេចក្តីសុខជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន បានល្អប្រសើរថែមទៀត ។ ក្នុងពិធីប្រកាស តែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃស្នងការដ្ឋាននគរបាលខេត្តនៅសាលាខេត្តស្ទឹងត្រែងនាថ្ងៃទី ២២ ខែតុលាឆ្នាំ ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិមានប្រសាសន៍ថា ការផ្លាស់ប្តូរថ្នាក់ដឹកនាំពេលនេះជាការបង្កើននិងផ្តល់នូវបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក  ដើម្បីធ្វើប្រតិបត្តិការអនុវត្តការងារសន្តិសុខសណ្តាប់ធ្នាប់   ឱ្យកាន់តែមានប្រសិទ្ធភាព    ព្រោះស្នងការដ្ឋាននគរបាលជាកម្លាំងសេនាធិការ ចំណុះគណៈបញ្ជាការខេត្ត។ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តជាសេនាធិការ ជូនគណៈបញ្ជាការឯកភាពខេត្ត រួមគ្នាជាមួយកងកម្លាំងកងរាជអាវុធហត្ថ រួមគ្នាជាមួយកងទ័ពប្រសិនបើចាំបាច់ និងមន្ទីរជំនាញនៅក្នុងខេត្ត ខាងលើនេះហើយ ដែលនាំឲ្យការដឹកនាំរបស់ខេត្តប្រព្រឹត្តទៅល្អ ហើយធានាសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងខេត្ត  ក៏ដូចជាភ្ញៀវទេសចរ ផ្សេងៗ ទាំងជាតិនិងអន្តរជាតិផងដែរ។ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែងដែលចូលកាន់តំណែងថ្មីបានប្តេជ្ញាអនុវត្តតាមការតម្រង់ទិស របស់ថ្នាក់ដឹកនាំ ដើម្បីបំពេញ ភារកិច្ចឱ្យបានល្អក្នុងការដឹកនាំកងកម្លាំងបង្កា ទប់ស្កាត់ បង្ក្រាបបទល្មើស ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ។  លោកឧត្តមសេនីយ៍ទោបន្តថា៖  បន្ថែមពីលើនេះនិងបង្កើនកិច្ចសហការគ្រប់កម្លាំងពាក់ព័ន្ធសាមគ្គីភាពផ្ទៃក្នុង  ឈានឆ្ពោះទៅរកភាពរីកចំរើន ការអភិវឌ្ឍន៍និងធានាអនុវត្តឱ្យបាននូវសុខសុវត្ថិភាព  សណ្តាប់ធ្នាប់សាធារណៈជូនខេត្ត   និងប្រជាជនក៍ដូចជាប្រទេសជាតិយើងទាំងមូល។ សូមបញ្ជាក់ថា៖ពិធីប្រកាសតែងតាំងស្នងការនគរបាលខេត្តស្ទឹងត្រែងនេះគឺលោកឧត្តមសេនីយ៍ទោសារីបុត្រសត្យាអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ មកទទួលតំណែងជាស្នងការនគរបាលខេត្តស្ទឹងត្រែងជំនួសលោកឧត្តមសេនីយ៍ទោអូតស៊ីវុត្ថា   ត្រូវទៅទទួលភារកិច្ចថ្មីនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ៕