ឯកឧត្តម ហ៊ុន ម៉ានី៖ រយៈពេល៤៧ ឆ្នាំគឺជោគជ័យនៃក្តីសង្ឃឹមដែលកើតចេញពីស្មារតី២ធ្នូ និងជ័យជម្នះ៧កមរា

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា រយៈពេល៤៧ ឆ្នាំគឺជាជោគជ័យនៃក្តីសង្ឃឹមដែលកើតចេញពីស្មារតី២ធ្នូនិងជ័យជម្នះ ៧កមរា ដែលបានបំភ្លឺផ្លូវកម្ពុជាឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាង អភិវឌ្ឍប្រទេសឱ្យរីកចម្រើនមកដល់ពេលបច្ចុប្បន្ននេះ។ ថ្លែងក្នុងពិធីមីទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី អត្ថបទពេញ

អាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យ ១៤នាក់ ពាក់ព័ន្ធជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានអនុវត្តប្រតិបត្តិការបង្រ្កាបឧក្រិដ្ឋកម្មនៅម៉ោង ១៧និង០៣នាទី នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្នុងតំបន់ចំការមួយ ស្ថិតនៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ក្នុងអំឡុងប្រតិបត្តិការនេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ១៤ នាក់ ដែលត្រូវចោទប្រកាន់ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ កាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត អត្ថបទពេញ

គណៈបញ្ជាការឯកភាពខេត្តសៀមរាប បង្រ្កាបនិង ឃាត់ខ្លួនជនសង្ស័យ ១៩នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ជនសង្ស័យចំនួន ១៩នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានដឹកនាំប្រតិបត្តិការនេះ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យ ហើយឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើ អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ នៃទិវាកំណើត “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា”

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នេះ គឺជាថ្ងៃខួបអនុស្សាវរីយ៍លើកទី៤៧ នៃទិវាកំណើត “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” ២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៥។ ឯកឧត្តមអភិសន្តិបណ្ឌិត អត្ថបទពេញ

មន្រ្តីជំនាញក្រសួងបរិស្ថាន​ ចុះពិនិត្យ​ និងទប់ស្កាត់ករណីមានការលេចធ្លាយឧស្ម័នអាម៉ូញាក់របស់រោងចក្រទឹកកកមួយកន្លែង​ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ រាជធានីភ្នំពេញ

បន្ទាប់ពីមានសេចក្តីរាយការណ៍ អំពីការលេចធ្លាយសារធាតុ​ អាម៉ូញាក់ ចេញពីរោងចក្រផលិតទឹកកកមួយកន្លែង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រសួងបរិស្ថាន​ បានចាត់មន្ត្រីជំនាញនៃអគ្គគាំពារបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យផ្ទាល់ទីតាំងកន្លែងកើតហេតុ នាយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងជំហានដំបូងក្រុមការងារបានធ្វើការណែនាំ អំពីបទដ្ឋានបច្ចេកទេសបរិស្ថាន ដើម្បីទប់ស្កាត់កុំឲ្យមានការសាយភាយ អត្ថបទពេញ

ជនសង្ស័យជនចំនួន២៨នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ជនសង្ស័យចំនួន២៨នាក់ ក្នុងនោះមានស្ត្រី០៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ នៅចំណុចផ្ទះលេខ២N បុរីPark villa ផ្លូវបេតុង ភូមិព្រែកជាងព្រំ សង្កាង់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។  គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិបត្តិការនេះ នៅថ្ងៃទី០១ ខែធ្នូ អត្ថបទពេញ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជំរុញឱ្យមន្ត្រីតុលាការទាំងអស់ បន្តអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដី និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជំរុញឱ្យមន្ត្រីតុលាការទាំងអស់ បន្តអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ ការជំរុញនេះ បានធ្វើឡើងខណៈដែលលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់លោក សៀង សុខ អត្ថបទពេញ

រដ្ឋមន្រ្តីបរិស្ថាន៖ ការអភិវឌ្ឍតំបន់ភ្នំខ្នងផ្សារ គឺជាការអភិវឌ្ឍន៍បែប អេកូទេសចរណ៍ធម្មជាតិ ដែលជាទម្រង់ទេសចរណ៍ផ្អែកលើធម្មជាតិ

គិតមកដល់បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ នៃគម្រោងអភិវឌ្ឍន៍គោលដៅលំហែបៃតង នៅតំបន់ខ្នងផ្សារ ស្ថិតនៅព្រំប្រទល់ ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង បានលេចចេញជារូបរាងជា បណ្តើរៗហើយ។  ហេដ្ឋារចនាសម្ព័ន្ធទាំងនោះ រួមមានផ្លូវចូលប្រវែងជាង៧ គីឡូម៉ែត្រ ចំណតរថយន្ត ប្រព័ន្ធទឹកស្អាត ការបំពាក់អំពូលសូឡា ខ្លោងទ្វារធំផ្លូវចូល ការដាំលម្អរុក្ខជាតិ និងផ្កាក្ងោកដ៏ស្រស់បំព្រង បន្ទប់ទឹក កន្លែងលក់អាហារ អត្ថបទពេញ

កងរាជអាវុធហត្ថលើផ្ទៃប្រទេស យល់ព្រមទទួលយកការធ្វើកិច្ចសន្យារបស់ លោក ផែង វណ្ណៈ ដើម្បីដំណោះស្រាយឈ្នះឈ្នះ

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា កងរាជអាវុធហត្ថ បានយល់ព្រមទទួលយកការធ្វើកិច្ចសន្យារបស់ លោក ផែង វណ្ណៈ ចំពោះមុខ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ជាមួយគ្នានេះ កងរាជអាវុធហត្ថ បន្តគាំទ្រការចូលរួមកិច្ចសហការ អត្ថបទពេញ

សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ដល់ផ្ទះមួយខ្នង ដល់គ្រួសារយុទ្ធជនពលីនៅស្រុកឆ្លូង ខេត្តក្រចេះ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានការសណ្ដោសអាណិត និងផ្ដល់ផ្ទះមួយខ្នង ទៅដល់គ្រួសារយុទ្ធជនពលី ក្នុងជម្លោះប្រដាប់អាវុធរយៈពេល ៥ថ្ងៃ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ  រួមទាំងផ្ដល់នូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។ ក្នុងឱកាសអញ្ជើញផ្ដល់ផ្ទះដល់គ្រួសារយុទ្ធជនពលី ស្ថិតក្នុងភូមិព្រែកបេង អត្ថបទពេញ