ឥណ្ឌូណេស៊ី បានរំដោះពលរដ្ឋរបស់ខ្លួនចំនួន៥០០នាក់ ចេញពីមជ្ឈមណ្ឌលឆបោកតាមអនឡាញ នៅក្នុងប្រទេសមីយ៉ាន់ម៉ា
ឥណ្ឌូណេស៊ី៖ ប្រទេសឥណ្ឌូណេស៊ីបាននិយាយនៅថ្ងៃនេះថា ខ្លួនចាប់ផ្តើមធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួនប្រមាណជា ៥០០នាក់ដែលរំដោះចេញពីតាមមជ្ឈមណ្ឌលឆបោកតាមអនឡាញនានានៅក្នុងប្រទេសមីយ៉ាន់ម៉ា នេះបើតាមការលើកឡើងរបស់ក្រុមមន្រ្តីជាតិឥណ្ឌូណេស៊ីប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានអាអេហ្វប៉េ(AFP)។ ក្រុមមន្រ្តីដដែលបានរៀបរាប់បន្តថា ជនជាតិឥណ្ឌូណេស៊ីដែលចាញ់បោកតាមអនឡាញទំាងអស់នោះ ភាគច្រើនត្រូវរងទុក្ខចេញពីអំពើហិង្សា និងការគំរាមកំហែងនៅពេលដែលពួកគេបានមកដល់មជ្ឈមណ្ឌលឆបោកតាមអនឡាញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ទីភ្នាក់ងារសារព័ត៌មានបារំាងអាអេហ្វប៉េ (AFP) ដដែលបានគូសបញ្ជាក់ទៀតថា ប្រតិបត្តិការឆបោកតាអនឡាញបានរីកស្គុះស្គាយនៅតាមតំបន់ខ្សែបន្ទាត់ដែលគ្មានច្បាប់របស់ប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនឆ្នំាមកហើយ ព្រោះថា ក្រុមនេះបានអន្ទង ទាក់ទាញបុគ្គលិកជនបរទេសតាមរយៈកលោបាយមានដូចជា សន្យាថាមានចំណូលខ្ពស់ លុះជនរងគ្រោះមកដល់មជ្ឈមណ្ឌលចាប់បង្ខំាងរាងកាយ ហើយឱ្យអនុវត្តន៍ផែនការឆបោកទៅកាន់គោលដៅដែលគេបានកំណត់ទុក។ កាលពីប៉ុន្មានសប្តាហ៍មុន គេរកឃើញមនុស្សប្រមាណជា ៧,០០០នាក់ ដែលមកពីប្រទេសចំនួន២៤ ត្រូវបានគេជួយសង្គ្រោះចេញពីមជ្ឈមណ្ឌលឆបោកតាមអនឡាញនានា ក្នុងនោះជនរងគ្រោះភាគច្រើនជាជនជាតិ ដែលគេបង្ខំាងទុកនៅតាមជំរុំ ស្ថិតនៅតាមបណ្តោយព្រំដែនរវាងប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃឡង់ដ៍។ ដោយយោងតាមរដ្ឋមន្រ្តីកិច្ចការសន្តិសុខនយោបាយ និងសម្របសម្រួលរបស់ប្រទេសឥណ្ឌូណេស៊ីឈ្មោះ បូឌី ហ្គូណាវ៉ាន់(Budi Gunawan) បានលើកឡើងថា មានជនរងគ្រោះជាតិឥណ្ឌូណេស៊ីប្រមាណជា ៤០០នាក់បានមកដល់ប្រទេសកំណើតវិញហើយកាលពីថ្ងៃអង្គារម្សិលមិញ តាមរយៈប្រទេសថៃឡង់ដ៍។ ថ្លែងនៅក្នុងអង្គសន្និសីទកាសែតនៅឯអាកាសយានដ្ឋានអន្តរជាតិក្រុងហ្សាកាតា រដ្ឋមន្រ្តីកិច្ចការសន្តិសុខនយោបាយ និងសម្របសម្រួលរបស់ប្រទេសឥណ្ឌូណេស៊ីដដែលរូបនេះ បានគូសបញ្ជាក់ទៀតថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានសហការជាមួយនឹងរដ្ឋាភិបាលថៃឡង់ដ៍ និងរដ្ឋាភិបាលប្រទេសចិន ក្នុងការជួយសង្គ្រោះ រំដោះ រួមទំាងការធ្វើមាតុភូមិនិវត្តន៍ជនជាតិឥណ្ឌូណេស៊ី ៥៥៤នាក់នៅថ្ងៃនេះ។ រដ្ឋមន្រ្តីឥណ្ឌូណេស៊ីដដែល បានរំលេចបន្តទៀតថា នៅក្នុងចំណោមជនរងគ្រោះដែលគេរំដោះបាននោះ មានបុរស៤៤៩នាក់ និងស្រ្តី១០៥នាក់ ចេញពីមជ្ឈមណ្ឌលឆបោកតាមអនឡាញទ្រង់ទ្រាយធំនៅក្នុងទីប្រជុំមីយ៉ាវ៉ាឌី(Myawaddy) ស្ថិតនៅក្បែរព្រំដែនជាប់នឹងប្រទេសថៃ។ តាមរយៈសន្និសីទសារព័ត៌មាននៅឯអាកាសយានដ្ឋានអន្តរជាតិក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ីដដែលនេះ បានឱ្យដឹងដែរថា ជនរងគ្រោះឆ្លងកាត់បទពិសោធន៍ រងនូវសម្ពាធផ្សេងៗគ្នា ដែលរួមមានអំពើហិង្សាផ្លូវកាយ Read more