ឧបនាយករដ្ឋមន្ត្រី ទៀ សីហា សម្រេចឱ្យបង្កើតក្រុមប្រឹក្សាវិន័យ ពិនិត្យ និងវាយតម្លៃទង្វើរបស់ឧត្តមសេនីយ៍ត្រី ឈាវ មុន្នីន ដើម្បីដាក់ទណ្ឌកម្មឱ្យស្របទៅនឹងច្បាប់យោធិន

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានសម្រេចចាត់តាំងឱ្យអង្គភាពជំនាញរៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ពិនិត្យ និងវាយតម្លៃនូវរាល់ទង្វើរបស់ឧត្តមសេនីយ៍ត្រី ឈាវ មុន្នីន ដើម្បីដាក់ទណ្ឌកម្មឱ្យស្របទៅនឹងច្បាប់យោធិន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គម TikTok មានការបង្ហោះនូវវីដេអូមួយចំនួនរបស់បុគ្គល ឈ្មោះ ឈាវ មុន្នីន មានឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ត្រី តួនាទីជានាយករង នៃនាយកដ្ឋានបច្ចេកទេស កងទ័ពជើងអាកាស អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ដែលបានបង្ហាញនូវរូបភាព និងអាកប្បកិរិយាមិនសមរម្យក្នុងនាមជាយោធិន ដោយបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងឧត្តមភាពរបស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល។ ដើម្បីធានាការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទវិន័យ ក៏ដូចជាការរក្សាឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ របស់កងទ័ព, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានសម្រេចចាត់តាំងឱ្យអង្គភាពជំនាញរៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ក្នុងគោលបំណង ធ្វើការពិនិត្យ និងវាយតម្លៃនូវរាល់ទង្វើទាំងឡាយដែលបុគ្គលខាងលើនេះបានប្រព្រឹត្តខុសឆ្គង ដើម្បីដាក់ទណ្ឌកម្មឱ្យស្របទៅនឹងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ៕

រដ្ឋបាលខេត្តកណ្ដាល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ២០៣៧ប័ណ្ណ ជូនប្រជាពលរដ្ឋនៅភូមិព្រែកតាប្រាំង និងភូមិព្រែកក្រូច ឃុំភូមិធំ ស្រុកល្វាឯម

កណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ជំរុញដល់រដ្ឋបាលស្រុកល្វាឯម ត្រូវខិតខំសម្របសម្រួល បញ្ចប់ទំនាស់ដីធ្លីអោយបានអស់ ដើម្បីក្លាយជាស្រុកគំរូក្នុងចំណោញក្រុង-ស្រុក ទាំងអស់ទូទាំងខេត្តកណ្តាល។ ការជំរុញនេះធ្វើឡើងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២០៣៧ប័ណ្ណ ជូនប្រជាពលរដ្ឋនៅភូមិព្រែកតាប្រាំង និងភូមិព្រែកក្រូច ឃុំភូមិធំ ស្រុកល្វាឯម ខេត្តកណ្តាល នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅបរិវេណវត្តព្រែកក្រូច។ ឯកឧត្តម អភិបាលខេត្តកណ្ដាល បន្តថា៖ ស្រុកល្វាឯម គឺជាស្រុកមួយ ក្នុងចំណោមក្រុង-ស្រុកដទៃទៀត ដែលទំនាស់ដីធ្លីនៅសល់តិចតួច ដូច្នេះរដ្ឋបាលស្រុកល្វាឯម ត្រូវខិតខំយកចិត្តទុកដាក់ សម្របសម្រួល និងដោះស្រាយទំនាស់ដីធ្លីដែលនៅមានសេសសល់ឱ្យបានចប់ ដើម្បីធ្វើគំរូដល់ក្រុង-ស្រុកដ៏ទៃក្នុងការបញ្ចប់ទំនាស់ដីធ្លី។ ជាមួយគ្នានេះដែរឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការសម្របសម្រួល និងស្រុះស្រួលគ្នាក្នុងករណីមានទំនាស់ដីធ្លីបន្តិចបន្តួច ព្រមទាំងសហការជាមួយមន្ត្រីចុះបញ្ជីដីធ្លី នៃមន្ទីររៀបចំដែនដី នគររូបយីកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល Read more

បន្ទាយមានជ័យ ជាខេត្តទី១៨ ទទួលជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

បន្ទាយមានជ័យ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសទទួលស្គាល់ខេត្តបន្ទាយមានជ័យជាខេត្តទី១៨ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ ពិធីនេះ ត្រូវបានរៀបចំឡើងនៅក្នុងបរិវេណនៃសួនតេជោ ឈ្នះ ឈ្នះ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ, លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត, លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ, សមាជិកព្រឹទ្ធិសភា, ក្រុមប្រឹក្សាខេត្ត, អភិបាលរង នៃគណៈអភិបាលខេត្ត, ក្រុមការងារ PWG, តំណាងដៃគូអភិវឌ្ឍន៍ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណ ១,៤៥០នាក់។ តាមរយៈរបាយការណ៍ស្វាគមន៍របស់ លោក អ៊ុំ រាត្រី បានបង្ហាញអំពីស្ថានភាពទឹកស្អាត និងអនាម័យក្នុងខេត្តបន្ទាយមានជ័យ ដោយខេត្តបែងចែកចេញជា ២ក្រុង និង ៧ស្រុក មានចំនួន ៥៥ឃុំ និង១២សង្កាត់ មានភូមិចំនួន ៦៦៤ភូមិ មានប្រជាជនចំនួន ២០១,៣៨១គ្រួសារ ក្នុងនោះខ្នងផ្ទះប្រើប្រាស់បង្គន់សរុប ១៧០,២៩៩ខ្នងផ្ទះ ស្មើនឹង១០០% ខ្នងផ្ទះប្រើប្រាស់បង្គន់ផ្ទាល់ខ្លួនចំនួន Read more

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមបច្ច័យ១ម៉ឺនដុល្លារ ជូនដល់គ្រួសារសពពលករខ្មែរស្លាប់ក្នុងគ្រោះរញ្ជួយដីនៅថៃ នៅស្រុកម៉ាឡៃ

បន្ទាយមានជ័យ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមបច្ច័យ ១ម៉ឺនដុល្លារជូនក្រុមគ្រួសារសពពលករខ្មែរដែលស្លាប់ក្នុងគ្រោះរញ្ជួយដីនៅក្នុងប្រទេសថៃ ដើម្បី រៀបចំពិធីបុណ្យសព និងរំលែកការលំបាកផ្សេងៗ។ ក្រៅពីនោះលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារដទៃទៀត បានចូលរួមថវិកាសរុបជាង ៥០លានរៀលទៀត។ ស្ថិតនៅក្នុងបរិយាកាសដ៏ក្រៀមក្រំនាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត រួមជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ បាននាំសាររំលែកទុក្ខរបស់រាជរដ្ឋាភិបាល ជូនចំពោះលោក សែ វិត និងលោកស្រី ភិន រី ជាឪពុកម្តាយនៃសពលោក មាស សាវ៉ាង ព្រមទាំងក្រុមគ្រួសារ ស្ថិតនៅក្នុងភូមិបាល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ក៏បាននាំយកបច្ច័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត Read more

ក្មេងទំនើងប្រយត្នចូលឆ្នាំក្នុងពន្ធនាគារ!

កម្លាំងនគរបាល និងសមត្ថកិច្ចគ្រប់មូលដ្ឋាននឹងបន្តសកម្មភាពបង្ក្រាបក្មេងទំនើងយ៉ាងម៉ឺងម៉ាត់តែម្ដង ដោយមិនដកដៃឡើយ ជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាន់តែខិតជិតចូលមកដល់ ដើម្បីឱ្យក្រុមដែលប្រព្រឹត្តសកម្មភាពទំនើងទាំងអស់នោះបានស្ថិតនៅក្រោមសំណាញ់ច្បាប់ ពោលគឺបញ្ជូនទៅពន្ធនាគារ និងឋិតក្នុងការឃុំខ្លួន ចៀសវាងពួកគេមានឱកាសប្រព្រឹត្តសកម្មភាពទំនើង អុកឡុករំខានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ឯកឧត្តមអភិសន្តិ ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ដឹកនាំបញ្ជាទៅកាន់អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ សហការធ្វើសកម្មភាពឱ្យបានកាន់តែសកម្មជាមួយអាជ្ញាធរមូលដ្ឋានដើម្បីចាប់ខ្លួនក្មេងទំនើងដែលប្រព្រឹត្តសកម្មភាពបង្កការរំខានដល់ជីវភាពរស់នៅប្រចាំរបស់ប្រជាពលរដ្ឋព្រមទាំងបញ្ជូនក្រុមក្មេងទំនើងទាំងនោះទៅកាន់ស្ថាប័នតុលាការដើម្បីចាត់វិធានការច្បាប់។ បើតាមលោក ទូច សុឃៈ  ប្រសិនបើក្រុមក្មេងទំនើងទាំងអស់នោះបន្តធ្វើសកម្មភាពអុកឡុក រំខានដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពួកគេនឹងប្រឈមនឹងការឃុំខ្លួន ដែលមានន័យថាត្រូវឋិតនៅក្នុងពន្ធនាគារ នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ។ ផ្ទុយទៅវិញប្រសិនបើពួកគេមានការប្រែឥរិយាបទប្រព្រឹត្តត្រឹមត្រូវនៅក្នុងសង្គមពួកគេក៏ដូចជាយុវជនផ្សេងទៀត ទទួលបានឱកាសសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងមានព្រឹត្តិការណ៍សប្បាយគ្រប់មូលដ្ឋានទូទាំងប្រទេស។ សូមបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ចេញវិធានការម៉ឺងម៉ាត់បង្ក្រាបក្មេងទំនើងដោយគ្មានការលើកលែងឡើយ និងមិនទុកឱ្យពួកគេធ្វើសកម្មភាពអុកឡុករំខានដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ក្នុងនាមជាសេនាធិការ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃក៏បានដាក់ចេញគោលការណ៍ដឹកនាំ តម្រង់ទិសជាប្រចាំ ឱ្យកងកម្លាំងទាំងអស់អនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី បន្តបង្ក្រាបក្រុមក្មេងទំនើងដោយមិនដកដៃ។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រព្រឹត្តិទៅនៅថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ Read more

សពជនរងគ្រោះជាពលករខ្មែរម្នាក់​ ដែលស្លាប់ដោយរញ្ជួយដីបាក់អគារសង្កត់នៅប្រទេសថៃត្រូវបានដឹកមកដល់លំនៅដ្ឋានជូនសាច់ញាតិ​ នៅស្រុកម៉ាឡៃហេីយ

បន្ទាយមានជ័យ៖ សាកសពជនរងគ្រោះជាពលករខ្មែរម្នាក់ដែលស្លាប់ដោយរញ្ជួយដីបាក់អគារសង្កត់នៅប្រទេសថៃត្រូវបានរថយន្តសង្គ្រោះថៃដឹកដល់លំនៅដ្ឋានជូនសាច់ញាតិស្រុកម៉ាឡៃនៅម៉ោង​ ៦ល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ នៅពេលដែលទទួលសាកសពជនរងគ្រោះគេឃើញក្រុមការងារថ្នាក់ជាតិ​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ​ និងអាជ្ញាធរខេត្ត​ ស្រុក និងក្រុមគ្រួសារចាំទទួលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត​ ដែលមានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ។ លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃបានប្រាប់ថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ មាស វ៉ាង ភេទប្រុសអាយុ​ ២៥ឆ្នាំ(មុខរបបកម្មករសំណង់) រស់នៅភូមិបល្ល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលស្លាប់ដោយរញ្ជួយដី អគារបាក់សង្កត់កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥​ នៅបាងកកប្រទេសថៃ។ លោកបានបញ្ជាក់ថា ក្រោយទទួលព័ត៌មានបានដឹងជនរងគ្រោះត្រូវបានស្លាប់​ ដោយអគារបាក់សង្កត់នៅពេលមានរញ្ជួយដីនៅប្រទេសថៃសាច់ញាតិ​ បានទទួលដំណឹងតាមរយៈសាច់ញាតិរួមការងារ ជនរងគ្រោះបានស្លាប់ហើយក្រុមសង្គ្រោះបានរកឃើញសាកសពគ្រួសារជនរងគ្រោះពិតមានភាពតក់ស្លុត ហើយអាជ្ញាធរស្រុកម៉ាឡៃបានចូលរួមរំលែកទុក្ខដល់គ្រួសារសព។ លោក បានបញ្ជាក់ថា​ សាកសពជនរងគ្រោះត្រូវភាគីថៃតាមរយៈអគ្គកុងស៊ូលកម្ពុជា​ ត្រូវបញ្ជូនសាកសពជនរងគ្រោះតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត​ តាមរយៈរថយន្តសង្គ្រោះថៃដឹកជញ្ជូនដល់លំនៅដ្ឋានដែលក្រុមការងារថ្នាក់ជាតិ និងខេត្ត/ស្រុក និងសាច់ញាតិបានទទួលសាកសព និងអរគុណចំពោះភាគីថៃដែលបានយកចិត្តទុកដាក់​ និងដឹកជញ្ជូនសាកសពដល់លំនៅដ្ឋានស្រុកម៉ាឡៃ​ ដើម្បីប្រគល់ជូនសាច់ញាតិទទួលធ្វើបុណ្យតាមប្រពៃណី៕

កម្ពុជា នឹងមានភ្លៀងធ្លាក់បន្តបន្ទប់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថារបបខ្យល់មូសុងឦសានជាមួយសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេ មេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងបានបញ្ជាក់ថាស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ នៅតំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ រៀង តាកែវ កណ្តាល និងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី១០%។ចំណែកនៅតំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តមានជ័យ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១០%។ រីឯនៅតំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់ កន្ត្រាក់គ្របគ្របដណ្តប់លើផ្ទៃដី២៥%៕

អភិបាលខេត្តស្ទឹងត្រែង អញ្ជើញចុះពិនិត្យការងារការពារព្រំដែនទឹក (កម្ពុជា-ឡាវ)

ស្ទឹងត្រែង៖នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវអំណោយមានជាថវិកា និងគ្រឿងឧបភោគបរិភោគជូនដល់កងកម្លាំងប្រដាប់អាវុធឈរជើងការពារ តាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ (ព្រំដែនទឹក)។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំដោយឯកឧត្តម សរ សុពុត្រា និងឯកឧត្តម ស៊្រន  សំឫទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត បានចុះពិនិត្យការងារការពារព្រំដែនទឹក (កម្ពុជា-ឡាវ) ក្នុងភូមិ សាស្ត្រស្រុកបូរីអូរស្វាយសែនជ័យ និងសួរសុខទុក្ខបណ្តាកងឯកភាពជួរមុខ នៃស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ដែលកំពុងឈរជើងការពារព្រំដែនទឹក (គោលដៅក្បាលកោះបន្ទាយ ក្បាលកោះឈើទាលធំ ក្បាលកោះល្ង អន្លង់ផ្សោត (បង្គោលលេខ០៣០) និងបង្គោលលេខ០២៩ (ខ្សែព្រំដែនទឹកជាប់ខេត្តព្រះវិហារ))។ ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបន្តដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អាណត្តិទី៧នេះ បាននាំប្រទេសជាតិនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។   សម្តេចបានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋនិងកងកម្លាំងយើង ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ជាពិសេសការចុះជួបសំណេះ       សំណាលពីថ្នាក់ដឹកនាំខេត្តនាពេលនេះ គឺជាការយកចិត្តទុកដាក់ចង់ដឹងសុខទុក្ខកងកម្លាំងផងដែរ។ ការចុះសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើង ការពារខ្សែបន្ទាត់ព្រំដែនជាការផ្សាភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ បង្កើននូវការទំនាក់ទំនងគ្នាឱ្យកាន់តែល្អ ក្នុងការទ្រទ្រង់នូវជីវភាព និងភាពចាំបាច់របស់កងទ័ព និងកងកំលាំងនគរបាល ដែលកំពុងឈរជើងការពារបូរណាភាពទឹកដីនាពេលនេះ។ អភិបាលខេត្ត បានសម្តែងនូវការគោរពកោតសរសើរ ដឹងគុណចំពោះវីរភាព Read more

អភិបាលខេត្តតាកែវ៖ ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជន ជាកត្តាសំខាន់ដើម្បីការពារអត្តសញ្ញាណជាតិ

តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជនជំនាន់ក្រោយ គឺជាកត្តាសំខាន់ដើម្បីការពារអត្តសញ្ញាណជាតិខ្មែរពីការបាត់បង់ និងការលួចចម្លងពីប្រទេសដទៃ។  ថ្លែងនៅក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលប្រារព្ធធ្វើឡើងនៅសាលមហោស្រពខេត្តតាកែវ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវបានបញ្ជាក់ថា ពាក្យស្លោក “វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណារាយ ជាតិថ្កើងថ្កាន” នៅតែដក់ជាប់ក្នុងចិត្តប្រជាជនខ្មែរគ្រប់រូបហើយវប្បធម៌គឺជាកេរដំណែលតែមួយគត់ ដែលរក្សាអត្តសញ្ញាណជាតិបាន។ ឯកឧត្តម អភិបាលខេត្ត បានសម្តែងការព្រួយបារម្ភថា កម្មវិធីសិក្សាមួយចំនួននៅសាលារៀន មិនបានផ្តោតសំខាន់លើការបង្រៀនអំពីវប្បធម៌ខ្មែរ ដែលនាំឱ្យយុវជនជំនាន់ក្រោយមិនសូវស្គាល់ពីវប្បធម៌របស់ខ្លួន។ ឯកឧត្តមបានលើកឡើងថា “ប្រសិនបើយកក្មេងៗមកចូលរួមឱ្យកាន់តែច្រើនឡើងថែមទៀត ជាការល្អ ជួនកាលនៅសាលាអត់បានបង្រៀនឬនិយាយអំពីវប្បធម៌នោះទេ និយាយឬបង្រៀនតែវិទ្យាសាស្រ្ត អក្សរសាស្រ្តធម្មតា តែវប្បធម៌ត្រូវបានបំភ្លេច ដែលនាំអោយជាតិដទៃខិតខំកែកាឡៃកែច្នៃ ចុងក្រោយបែរជាប្រទេសយើងទៅជាប្រទេសដែលចម្លងវប្បធម៌ពីគេទៅវិញ”។ ឯកឧត្តមបានកោតសរសើរចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានខិតខំប្រឹងប្រែងក្នុងការថែរក្សាវប្បធម៌ និងទំនៀមទម្លាប់ខ្មែរ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តមបានសង្កត់ធ្ងន់ថាវប្បធម៌ខ្មែរមានភាពសម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន។ ឯកឧត្តមបានលើកឡើងទៀតថា ទោះបីជាប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមជាច្រើនឆ្នាំក៏ដោយ ក៏វប្បធម៌ និងអរិយធម៌ខ្មែរនៅតែគង់វង្ស និងបន្តមកដល់កូនចៅជំនាន់ក្រោយ។ ឯកឧត្តមបានបញ្ជាក់ថា “វប្បធម៌រំលត់ ជាតិរលាយ វប្បធម៌ពណ្ណារាយ ជាតិថ្កើនថ្កើងពាក្យនេះហើយជាក្តេរិ៍ដំណែលបន្តទុកពាន់ឆ្នាំ ហើយបើទោះបីជាយើងត្រូវធ្លាក់ចូលក្នុងភ្លើងសង្រ្គាមជាង៥០០ឆ្នាំជាប់គ្នាក៏ដោយក៏ប៉ុន្តែប្រទេសកម្ពុជារបស់យើងនៅតែមាន ហើយវប្បធម៌ អរិយធម៌ដ៏ល្អផូរផង់របស់យើងនៅតែគង់វង់ បន្តមកដល់កូនចៅជំនាន់ក្រោយៗរបស់យើង ហើយសួរថា បាត់ប្រទេសកម្ពុជាយើងទេ បាត់ប្រជាជនខ្មែរយើងទេ គឺមិនបាត់ទេ នោះដោយសារតែវប្បធម៌យើងរឹងមាំ”៕

ឯកឧត្ដម នេត្រ ភក្ត្រា មានប្រសាសន៍ថា យុវជនងាយនឹងទទួលឥទ្ធពលពីព័ត៌មានក្លែងក្លាយខ្លាំងបំផុត

យុវជន ងាយប្រឈមនឹងទទួលបានព័ត៌មានក្លែងក្លាយបំផុត ដែលព័ត៌មានក្លែង ក្លាយទាំងនោះមានដូចជា ការញុះញុង ធ្វើអោយអសណ្ដាប់ធ្នាប់ក្នុងសង្គមជាដើម ។ នេះជាប្រសាសន៍របស់ឯកឧត្ដម​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ការអនុវត្តយុទ្ធនាការ​ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ដែលបានរៀបចំឡើងនារសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៥ នៅទីស្ដីការក្រសួងព័ត៌មាន ។ ឯកឧត្ដម រដ្ឋមន្ត្រី បានមានប្រសាសន៍ថា ព័ត៌មានក្លែងក្លាយ បានក្លាយជាបញ្ហាប្រឈមមួយនៅលើបណ្ដាញសង្គម ដែលវាបង្ហាញពីសកម្មភាព ញុះញង់ លាបពណ៌មិនល្អដល់សង្គម ក្នុងចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន ដូចជាផ្នែកអាជីវកម្ម និង នយោបាយ ជាដើម ។ ហើយស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយទំនើប (ឌីជីថល) កាន់តែរីកចម្រើន ទៀតនោះ យុជនគឺជាក្រុមមនុស្ស ដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយទាំងនោះបំផុត ។ ឯកឧត្ដម នេត្រ ភក្ត្រា បានបន្តថា ដូច្នេះហើយ ក្រសួងព័ត៌មាន នឹងអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ដែលចាប់ផ្ដើមបើកជាផ្លូវការណ៍នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៥ ក្នុងគោលបំណងផ្លាស់ប្តូរឥរិយាបទ​របស់ប្រជាជន ដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម Read more