វឌ្ឍនភាពចុងក្រោយលើការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) របស់សហរដ្ឋអាម៉េរិក

ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីការប្រកាសនូវអត្រាពន្ធគយបដិការ (Reciprocal Tariffs) ដែលឯកឧត្តមប្រធានាធិបតី Donald J.​Trump បានកំណត់កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាម៉េរិក) កន្លងទៅ​ តាមរយ:ការបង្កើនអត្រាពន្ធគយបដិការលើបណ្តាប្រទេសជាច្រេីន​ ក្នុងនោះមានកម្ពុជារហូតដល់ ៤៩%​។ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានសិក្សាវាយតម្លៃ និងរៀបចំនីតិវិធី ព្រមទាំងយន្តការផ្សេងៗ​ ជាបន្ទាន់ក្នុងគោលដៅធ្វើការចរចាផ្ទាល់ជាមួយនឹងរដ្ឋាភិបាលសហរដ្ឋអាម៉េរិកដេីម្បីទម្លាក់ចំនួនអត្រាពន្ធវិញ។ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានផ្ញេីលិខិតជូនដល់ ឯកឧត្តមប្រធានាធិបតី Donald J.​Trump កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តចរចាបញ្ហាពន្ធគយបដិការរបស់កម្ពុជា ដោយធ្វេីការបន្ថយអត្រាពន្ធលើក្រុមមុខទំនិញនាំចូលពីសហរដ្ឋអាម៉េរិក ចំនួន ១៩ក្រុមមុខទំនិញ ពីអត្រា ៣៥% មកនៅត្រឹម ៥% ។ ជាលទ្ធផលវិជ្ជមាន ឆ្លើយតបនឹងសំណើសុំបើកការចរចាស្វែងរកដំណោះស្រាយរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា សេតវិមាន បានចុះផ្សាយព័ត៌មានអំពីអត្រាពន្ធគយបដិការថ្មី នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ (ម៉ោងនៅសហរដ្ឋអាម៉េរិក) គឺបានបញ្ចុះអត្រាពន្ធគយបដិការ (Reciprocal Tariffs) របស់កម្ពុជា ពីអត្រា ៤៩% មកនៅត្រឹម ១០% ក្នុងរយៈពេល Read more

លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញសួរសុខទុក្ខ ថ្នាក់ដឹកនាំខេត្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

បន្ទាយមានជ័យ៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងសហការី បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏សូមគោរពជូនពរ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត ជួបតែសេចក្តីសុខ សុភមង្គល វិបុលសុខ សុខដុមរមនា ជាពិសេសជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជាជនទូរទាំងខេត្តបន្ទាយមានជ័យ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្តសូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅបំផុត លោក ឧត្តមសេនីយ៍ទោ ស្នងការ រួមទាំងសហការី និងមន្ត្រីទាំងអស់ទូរទាំងខេត្តបន្ទាយមានជ័យ ដែលខិតខំ ការពារសន្តិសុខ សណ្តាប់សាធារណៈ ជូនប្រជាពលរដ្ឋបានល្អទាំងផ្តល់សេវាសាធារណៈ ការបង្ក្រាបបទល្មើសនានា និងជួយសង្គ្រោះពលរដ្ឋ ក្នុងឱកាសឆ្នាំថ្មីនេះសូមទទួលបានសុខភាពល្អគ្រប់ក្រុមគ្រួសារ និងជួបពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពៈលៈ Read more

ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ ព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួម ឯកឧត្តម សោ សុវណ្ណ អភិបាលរង តំណាងលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធាន និងតំណាងអង្គភាពពាក់ព័ន្ធ និងមន្ត្រីជុំវិញខេត្តជាច្រើនរូប។  ថ្លែងក្នុងពិធីនេះ ឯកឧត្តម អគ្គនាយក បានធ្វើការផ្តាំផ្ញើរដល់មន្រ្តីក្រោមឱវាទទាំងអស់ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះការងាររបស់ខ្លួនម្នាក់ៗ និងបានដាក់ចេញជាគន្លឹះក្នុងការដឹកនាំដូចខាងក្រោម ៖ -បំពេញការងារ ត្រូវគោរពតាមឋានានុក្រម មុខងារ តួនាទី ភារៈកិច្ច ដែលថ្នាក់លើ និងអង្គភាពប្រគល់ជូន -ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍វិជ្ជាជីវៈ គុណភាព ប្រសិទ្ធផល ភាពស្មោះត្រង់ ក្រមសីលធម៌ និងបទវិន័យមន្ត្រីពន្ធនាគារ -ពង្រឹងការគោរពអនុវត្តច្បាប់ និតិវិធី បទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងលិខិតបទដ្ឋាន ពាក់ព័ន្ធនានាដែលជាត្រីវិស័យក្នុងការងារដឹកនាំគ្រប់គ្រង និងផ្នែកជំនាញនីមួយៗ -ត្រូវបន្តកិច្ចសហការល្អ និងស្នើសុំកិច្ចគាំទ្រពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ពីកងកម្លាំងប្រដាប់អាវុធទាំងបី ក្នុងកិច្ចអន្តរាគមន៍ផ្នែកសន្តិសុខសុវត្ថិភាព កិច្ចគាំទ្រពីមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញ ខេត្ត និងអង្គការដៃគូនានា Read more

រដ្ឋបាល ដូណាល់ ត្រាំ បញ្ចេញបញ្ជីឈ្មោះប្រទេស ដែលផ្អាកយកពន្ធរយៈពេល៩០ថ្ងៃ លើកលែងតែប្រទេសចិន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី៩ ខែមេសា បានប្រកាសពីការផ្អាកការអនុវត្តការយក ពន្ធគយលើបណ្ដាប្រទេសភាគច្រើន លើកលែងតែចិនដែលត្រូវបានលោកយកពន្ធ បន្ថែមដល់១២៥ភាគរយ។ ប្រទេសដែលផ្អាកយកពន្ធខ្ពស់រយៈពេល៩០ថ្ងៃនោះ ក្នុងនោះក៏មានប្រទេសកម្ពុជាយើង គឺអនុវត្តយកពន្ធទៅមកត្រឹមតែ១០ភាគរយប៉ុណ្ណោះ រហូតដល់ខែកក្កដា។ ការណ៍នេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានធ្វើសកម្មភាពភ្លាមៗ ស្នើសុំចរចាជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធករណីតម្លើងពន្ធលើកម្ពុជា។ ក្រោយប្រកាន់ជំហរតឹងរ៉ឹងអស់រយៈពេលជាច្រើនថ្ងៃជុំវិញផែនការយកពន្ធគយ លោក ត្រាំ បានប្រកាសថា ប្រទេសទាំងឡាយណាដែលមិនបានចាត់វិធានការយកពន្ធសងសឹកប្រឆាំងនឹង ការយកពន្ធរបស់សហរដ្ឋអាមេរិក នឹងទទួលបានលើកលែង ដោយបណ្ដាប្រទេសដែលត្រូវបានលោកប្រកាសយកពន្ធក្នុងកម្រិតខ្ពស់ នឹងត្រូវប្រឈមនឹងការអនុវត្តការយកពន្ធទៅមកត្រឹមតែ១០ភាគរយប៉ុណ្ណោះ រហូតដល់ខែកក្កដា។

ឧត្តមសេនីយ៍ ត្រី សៀ ទីន អញ្ជើញជាអធិបតីភាពពិធីប្រកាសមុខតំណែងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកក្រឡាញ់

សៀមរាប៖ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ​ ទីន​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រឡាញ់ ដោយមានការអញ្ជើញចូលរួមពី លោក ឃុត សំអាត ប្រធានក្រុមប្រឹក្សាស្រុក និង លោក សុខ ណារ៉េត អភិបាល នៃគណៈអភិបាលស្រុកក្រឡាញ់ លោក អធិការនគរបាលស្រុក មេបញ្ជាការ ផ្នែកសឹករងស្រុក លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ លោក-លោកស្រីនាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក នាយ នាយរងអាវុធហត្ថខេត្ត ព្រមទាំងមន្រ្តីរាជការជុំវិញស្រុក និងភ្ញៀវកិត្តិយស ដែលប្រព្រឹត្តនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រឡាញ់ ។ ដោយតែងតាំង លោកអនុសេនីយ៍ឯក ស្មៀន ពៃ ជំនួស លោកវរសេនីយ៍ត្រី អ៊ួន ម៉ាឌីន មេបញ្ជាការ មូលដ្ឋានស្រុកក្រឡាញ់ ចាស់ ដែលត្រូវបានផ្លាស់ប្តូរកាន់តំណែងថ្មី។ ថ្លែងក្នុងអង្គពិធីនេះផងដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង នឹងអរគុណចំពោះ លោក លោកស្រី ភ្ញៀវកិត្តិយស សមាជិកអង្គពិធីទាំងមូលដែលបានអញ្ជើញចូលរួមក្នុងពិធីប្រកាសមុខតំណែង Read more

អគ្គស្នងការនគរបាលជាតិ ណែនាំមន្ដ្រីចរាចរណ៍ ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ក្នុឱកាសពិធីបុណ្យចូលឆ្នាំ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំមន្ដ្រីនគរបាលចរាចរណ៍ បន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ជាពិសេសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាពេលវេលាដែលប្រជាពលរដ្ឋធ្វើដំណើរចាកចេញទៅស្រុកកំណើត ដែលអាចប្រឈមការកកស្ទះ។ ការណែនាំដូចនេះក្នុងពិធីសំណេះសំណាលជាមួយមន្ដ្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។​ នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា ត្រូវពង្រឹងលើការងារចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ ជាពិសេសគោរពសីលធម៌ និងវិន័យនគរបាលជាតិឲ្យបានខ្ជាប់ខ្ចួន។ ការងារកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ មិនអាចពឹងផ្អែកតែលើសមត្ថកិច្ចនគរបាលមួយមុខនោះទេ ពោលគឺ ត្រូវតែមានការចូលរួមជាចាំបាច់ពីសំណាក់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ដងផ្លូវ។ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ មានតែការអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ រួមនឹងការផ្សព្វផ្សាយអប់រំបន្ថែមដល់ប្រជាពលរដ្ឋ។ នាយឧត្តមសេនីយ៍ ក៏បានក្រើនរម្លឹកដល់មន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីជាប់កិច្ចសន្យា នៅពេលអនុវត្តតួនាទីភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ និងទន់ភ្លន់ជាមួយប្រជាពលរដ្ឋ ប៉ុន្ដែត្រូវម៉ឺងមាត់។ លើសពីនេះ ត្រូវមានការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋចំពោះការសម្រួល និងបង្វែរចរាចរណ៍ ដើម្បីឲ្យក្បួនគណៈប្រតិភូឆ្លងកាត់ដោយរលូន។ នាយឧត្តមសេនីយ៍ ស ថេត ក៏បានជំរុញឲ្យមន្ដ្រីទាំងអស់ត្រូវចេះជួយយកអាសារប្រជាពលរដ្ឋ ពិសេសជនពិការ ចាស់ជរា ស្ដ្រីមានផ្ទៃពោះ នៅពេលត្រូវការឆ្លងកាត់ផ្លូវ ត្រូវចេះជួយសម្រួល ដឹកដៃ ដើម្បីឲ្យពួកគាត់មានភាពកក់ក្ដៅចំពោះកាយវិការយកចិត្តទុកដាក់របស់កម្លាំងមានសមត្ថកិច្ច៕

បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ កម្លាំងជំនាញ ក៧ និងក្រុមប្រចាំការទិសឦសាននៃមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃ២ ខែមេសា ឆ្នាំ២០២៥ បានសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សម្របសម្រួលនីតិវិធីដោយលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង នៃអយ្យការអម្មសាលាដំបូងខេត្តស្ទឹងត្រែង បានស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសដឹកជញ្ជូនគ្រឿងញៀននៅចំណុចស្ពានលើមេគង្គ ស្ថិតនៅភូមិប៉ាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ប្រតិបត្តិការនេះ ជាលទ្ធផលកម្លាំងជំនាញចាប់ខ្លួនជនសង្ស័យចំនួន ២នាក់ ឈ្មោះ ធុជ វណ្ណៈ ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ យូ គ្រី ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ ព្រមទាំងរឹបអូសបានសារធាតុញៀន ជាប្រភេទជ័រអាភៀន ទម្ងន់ ៤៧គីឡូក្រាម និង​២៣២ក្រាម។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង តាមនីតិវិធីច្បាប់៕

ឯកឧត្តមអភិសន្តិបណ្ឌិត និងអគ្គរដ្ឋទូតវៀតណាម ផ្លាស់ប្ដូរយោបល់គ្នាអំពីទំនាក់ទំនងទ្វេភាគី

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍ថ្លែងអំណរគុណស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដែលតែងតែផ្ដល់ការគាំទ្រ និងមានកិច្ចសហការល្អជាមួយក្រសួងមហាផ្ទៃកម្ពុជា ក្នុងបុព្វហេតុដើម្បីប្រជាជននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។  ការថ្លែងរបស់ប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងនាឱកាសទទួលជួបពិភាក្សាជាមួយឯកឧត្តម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម ក្នុងឱកាសមកកាន់មុខតំណែងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំកម្ពុជា។  ឯកឧត្តម ង្វៀន មិញវូ បានថ្លែងអំណរគុណក្រសួងមហាផ្ទៃកម្ពុជា ជាពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ដែលបានផ្តល់កិច្ចសហការជាមួយស្ថានទូតវៀតណាម ប្រចាំកម្ពុជា​​ ក្នុងបុព្វហេតុរួម រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងពេលកន្លងមក។ ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម។  ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានសម្ដែងការស្វាគមន៍ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលទទួលបានសេចក្ដីទុកចិត្តពីថ្នាក់ដឹកនាំតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី។  ឯកឧត្តម ង្វៀន មិញវូ បានថ្លែងអំណរគុណ និងជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មានសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕

ឯកឧត្ដម​ ឃួង ស្រេង ៖ កងកម្លាំងនិងអាជ្ញាធរខណ្ឌទាំង១៤ត្រូវតែយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាពឱ្យបានល្អបំផុតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខ

ភ្នំពេញ៖ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព របៀបរៀបរយឱ្យបានខ្ពស់បំផុត នារសៀលថ្ងៃទី០៨មេសាឆ្នាំ២០២៥នេះ ឯកឧត្ដម​ ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំមួយ ជាមួយកងកម្លាំងសមត្ថកិច្ច មន្ទីរពាក់ព័ន្ធនិងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។    ក្នុងកិច្ចប្រជុំឯកឧត្ដម​ ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការរក្សានូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋជារឿងសំខាន់ណាស់កងកម្លាំងនិងអាជ្ញាធរខណ្ឌទាំង១៤ត្រូវតែយកចិត្តទុកដាក់ការពារសន្តិសុខឱ្យបានល្អបំផុតក្នុងឱកាសបុណ្យចូឆ្នាំខ្មែរឆ្នាំម្សាញ់២០២៥នេះ។ក្នុងនោះដែរមានការរៀបចំណ្តាប់ធ្នាប់សាធារណៈ អនាម័យ  បរិស្ថានក៏ជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់ឱ្យបានល្អបំផុត។  បន្ថែមពីនេះឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីបានណែនាំឱ្យ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ ត្រូវចុះពិនិត្យរដ្ឋបាលនៅតំបន់មានហានិភ័យ មើលទាំងទីតាំងអាជីវកម្ម ចុះពិនិត្យដល់គោលដៅសំខាន់ៗមួយចំនួនទៀតហើយអ្វីដែលទើសត្រូវធ្វើឱ្យស្អាត ចំពោះអនាម័យ បរិស្ថាន សំរាម ត្រូវតែស្អាតទាំងអស់ចាប់ពីព្រលានយន្តហោះរហូតដល់កន្លែងស្នាក់នៅ៕

អភិបាលខេត្តកំពត ស្នើដល់សេវាករទាំងអស់អនុវត្តគោលការណ៍៣ចំណុចដើម្បីរក្សាកេរ្តិ៍ឈ្មោះខេត្ត និងទាក់ទាញភ្ញៀវទេសចរ

កំពត៖ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិបត្តិករទេសចរណ៍ សេវាអគ្គិសនី និងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តកំពត នារសៀលថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានលើកឡើងថា ខេត្តកំពតក្រោមកិច្ចចង្អុលការដោយផ្ទាល់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារយៈពេលកន្លងមកវិស័យទេសចរណ៍ត្រូវបានរៀបចំកែលម្អសោភ័ណភាព ពង្រឹងការផ្តល់សេវាកម្មផ្សេងៗប្រកបដោយគុណភាព ពិសេសសមិទ្ធផលទេសចរណ៍ថ្មីៗត្រូវបានលេចចេញជារូបរាងជាច្រើនទីតាំង។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ទន្ទឹមនឹងខេត្តទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ អន្តរជាតិ អ្នកផ្តល់សេវាកម្មផ្នែកទេសចរណ៍ទាំងអស់ត្រូវរួមសហការគ្នាផ្តល់សេវាដោយភាពស្មោះត្រង់ និងរក្សាឱ្យបាននូវកំណើនភ្ញៀវទេសចរ ពិសេសក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ ដើម្បីរក្សាបាននូវកិត្តិសព្ទ និងកេរ្តិ៍ឈ្មោះខេត្តដែលមានភាពទាក់ទាញភ្ញៀវទេសចរដែលកំពុងមានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិ អន្តរជាតិ អភិបាលខេត្តកំពតបានស្នើដល់សេវករដែលជាអ្នកផ្តល់សេវកម្មផ្នែកទេសចរណ៍ទាំងអស់ ត្រូវរួមគ្នាអនុវត្តគោលការណ៍៣ចំណុចសំខាន់ៗរួមមាន៖ ទី១. ត្រូវចូលរួមគាំទ្រនូវផលិតផលដែលផលិតបានរបស់ប្រជានេសាទ ប្រជាកសិករនៅក្នុងខេត្ត ទី២. រួមគ្នាប្រើប្រាស់ពូជស្រូវ “នាងនូរ” ដែលជាពូជស្រូវមានរស់ជាតិឆ្ងាញ់សម្រាប់ភ្ញៀវទេសចរ និងទី៣. ត្រូវរក្សាភាពថ្លៃថ្នូររបស់ខេត្តកុំឱ្យភ្ញៀវទេសចរមានការមិនពេញចិត្ត ពិសេសរក្សាតម្លៃកុំឱ្យមានការតម្លើងថ្លៃ។ ឯកឧត្តមអភិបាលខេត្តក៏បានស្នើដល់អ្នកទទួលបដិសណ្ឋារកិច្ចនៅគ្រប់ទីកន្លែងត្រូវស្លៀកពាក់សម្លៀលបំពាក់បុរាណខ្មែរដើម្បីថែរក្សាវប្បធម៌ប្រពៃណីជាតិ ក៏ដូចជាបង្ហាញដល់ទេសចរបរទេស។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យដឹងថា តាមការរំពឹងទុក ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ខេត្តនឹងមានភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋមកពីតាមណ្តារាជធានី-ខេត្តនានាមកលេងកម្សាន្តច្រើន ដោយសារតែខេត្តបានរៀបចំព្រឹត្តិការណ៍កំពតសង្ក្រាន្តក្នុងទ្រង់ទ្រាយធំ ព្រមទាំងខេត្តមានគោលដៅទាក់ទាញទេសចរណ៍ចំនួន ៤២កន្លែង រួមនឹងសមិទ្ធផលទេសចរណ៍ឯកជាច្រើនបានលេចចេញជារូបរាង និងទាក់ទាញខ្លាំងរួមមាន៖ Read more