ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីសូត្រមន្ត ប្រោះព្រំប្រសិទ្ធពរ សិរីសួស្តី ជ័យមង្គល ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

បន្ទាយមានជ័យ៖ នៅសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ តែងតែប្រារព្ធពិធីសូត្រមន្ត ប្រោះព្រំប្រសិទ្ធពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ ទទួលអំណោយសាទរឆ្នាំថ្មី ប្រពៃណីជាតិឆ្នាំ ម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ គ.ស២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ពិធីនេះប្រារព្ធធ្វើឡើង ក្រោមធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរៈសេនីយ៍ស្នងការរង នាយ នាយរងការិយាល័យ និងមន្ត្រីក្រោមឱវាទ ជាច្រើនរូប។ ការប្រារព្ធពិធីនេះគឺធ្វើឡើងសុំសេចក្តីសុខ សេចក្តីចម្រើនសិរីសួស្តី កើតមានដល់ កងកម្លាំងនគរបាលគ្រប់ប្រការ និងទេវតាឆ្នាំថ្មី ម្ចាស់ទឹកម្ចាស់ដី ជួថែរក្សាបីបាច់ទីកន្លែងនេះ ព្រមទាំងឧទ្ទិសញាតិសន្តានទាំង៧ និងនាយ នាយរង ពលនគរបាល ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ បម្រើផលប្រយោជន៍ប្រជាជនឱ្យទទួលបាននូវចំណែកបុណ្យកុសលដែលកូនចៅឧទ្ទិសជូននាឆ្នាំថ្មី ឆ្នាំ ម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ គ.ស២០២៥ តាមប្រពៃណី ព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ខ្មែរផងដែរ៕

កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បើកយុទ្ធនាការផ្សព្វផ្សាយច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក

ប៉ៃលិន៖  នៅថ្ងៃ​សុក្រ​ ទី១១ ខែ​មេសា ឆ្នាំ​២០២៥ ដោយមានការណែនាំនិងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី គិត ធីរ៉ា ស្នងការរងផែនការងារ នគរបាលសណ្តាប់ ធ្នាប់ បានចាត់ឱ្យកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងក្រុមការងារកាកបាទក្រហម ខេត្តបាន បើក យុទ្ធនាការផ្សព្វផ្សាយច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក មុនឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២៥ ចំនួន ០២គោលដៅ៖ គោលដៅទី០១ ស្ថិតក្នុងភូមិ​វាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ គោលដៅទី០២ ស្ថិតក្នុងភូមិ​អូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ជាលទ្ធផលបានចែកសៀវភៅ និងខិតប័ណ្ណមួកសរុបចំនួន ៦៥៥ សៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកចំនួន ១០០ក្បាល លិខិតប័ណ្ណសុវត្ថិភាចរាចរណ៍ផ្លូវគោកចំនួន ១០០ សន្លឹក សៀវភៅដែលអ្នកបើកបរទោចក្រយានត្រូវយល់ដឹងចំនួន ១០០ក្បាល ចំណាំងផ្លាតចំនួន ៣០០សន្លឹក ផ្ទាំងសម្រាប់ថ្មើរជើងចំនួន ២០ផ្លាំង មួកសុវត្ថិភាពចំនួន ៣០ មួក ស្ទីកឃ័រថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ចំនួន០៥ សន្លឹក ។

ផ្លូវជាតិលេខ ៧១C ត្បូងឃ្មុំ-កំពង់ចាម តម្លៃប្រមាណ១៣៣លានដុល្លា ត្រូវបានសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៧១C (ត្បូងឃ្ម៉ំ-កំពង់ចាម) នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា “គម្រោងសាងសង់ផ្លូវជាតិលេខ៧១សេ បានប្រកាសបើកការដ្ឋានរួមគ្នានៅក្នុងឱកាសនៃពិធី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា”។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តថា “ខ្សែផ្លូវនេះ មានប្រវែងសរុបជិត ១១៥ គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រលេខ១៥៤+៧០០ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់នៅ ចំណុចប្រសព្វផ្លូវជាតិលេខ៧១ ត្រង់គីឡូម៉ែត្រលេខ៣០+៤០០ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម”។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តថា ” គម្រោងនេះត្រូវបានសាងសង់ឡើងស្របតាមបច្ចេកទេស រួមមាន៖ ផ្លូវមេ មានប្រវែង ៩២,៤៤៦គីឡូម៉ែត្រ Read more

សមត្ថកិច្ចជំនាញ ចុះបង្រ្កាប ត្រួតពិនិត្យ និងឆែកឆេរទីតាំងផលិតស្រាមួយកន្លែងនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រកឃើញស្រាក្លែងក្លាយ និងសម្ភារៈមួយចំនួនធំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ មន្រ្តីជំនាញ សាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ និងក្រោមការដឹកនាំ សម្របសម្រួល ដោយលោកស្រី ស៊ូ សុជាតា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងផលិតស្រាក្លែងក្លាយ ស្ថិតនៅឃ្លាំងគ្មានលេខ ផ្លូវបេតុង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រោយពីការត្រួតពិនិត្យបានរកឃើញមានផលិតផលស្រាក្លែងក្លាយ ជាច្រើនប្រភេទ រួមឧបករណ៍ សម្ភារៈ ស្រា សម្រាប់លាយ និងសំបកដប កេសទទេ សម្រាប់ច្រកចូលទៅតាមប្រភេទដបស្រា មានម៉ាកល្បី របស់ក្រុមហ៊ុននានា ដែលរួមាន ស្រាសម្រាប់លាយ២៨៩កេស ស្មើនឹង ៣៣៩៦ដប ស្រាក្លែងក្លាយ ចំនួន ៨០កេស ស្មើនឹង ៩១៦ដប ឧបរកណ៍កែច្នៃ សំបកដប និងកេសទទេ មួយចំនួនទៀត។ វត្ថុតាងស្រា ក្លែងក្លាយទាំងនោះ ត្រូវបានលោកស្រីព្រះរាជអាជ្ញារង អនុញ្ញាតឱ្យធ្វើការដកហូតយកទៅរក្សាទុកជាបណ្តោះអាសន្ននៅអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីចាត់វិធានការតាមនីតិវិធីបន្ត ដោយឡែកសំបកដប Read more

កុំច្រឡំណា! ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ទ្រង់គង់លើសត្វ «ខ្លា» ជាពាហនៈ មិនមែនជិះសត្វ «ពស់» ដូចឆ្នាំតំណាងឡើយ

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ នឹងឈានចូលមកដល់នៅវេលាទៀបភ្លឺ ថ្ងៃច័ន្ទ ២ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រឹស្តសករាជ ២០២៥ វេលាម៉ោង ០៤ និង ៤៨ នាទីទៀបភ្លឺ។ ទន្ទឹមទៅនឹងពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ ដែលនឹងខិតចូលមកដល់នាពេលខាងមុខនេះ កាលពីឆ្នាំកន្លងមកគេឃើញមានមហាជនមួយចំនួនតូច ពិសេសក្មេងៗជំនាន់ក្រោយ ដែលមិនឈ្វេងយល់ពីពាហនៈរបស់ទេវធីតាអាចនឹងងាយច្រឡំថា ទេពធីតាឆ្នាំម្សាញ់ ទ្រង់ជិះសត្វពស់ ជាសត្វតាមឆ្នាំនោះ ដែលជាភាពមិនត្រឹមត្រូវនោះឡើយ។ តាមពិតទៅ យានជំនិះទេវតា ខុសពីពង្សធាតុនៃទេវតាដែលជាសត្វតាមឆ្នាំ ដោយមនុស្សមួយចំនួនតែងតែគិតថា រាល់ពេលចូលឆ្នាំទេវតាដែលទ្រង់នឹងយាងចុះមកគ្រងជម្ពូទ្វីប តែងមានយានជំនិះជាសត្វតំណាងឱ្យឆ្នាំនោះ។ ឧទាហរណ៍ ឆ្នាំជូតជិះកណ្តុរ ឆ្នាំឆ្លូវជិះគោ ឬ ឆ្នាំខាលជិះខ្លា ជាដើម តែការពិតមិនដូច្នោះឡើយ ព្រោះបុត្រីកបិលមហាព្រហ្មមានតែ ៧ អង្គប៉ុណ្ណោះ ដែលទេពធីតាទាំង ៧ អង្គនោះ ទ្រង់មានយានជំនិះផ្ទាល់ មិនមែនសត្វទាំង ១២ ឡើយ។ ខាងក្រោមនេះជា ថ្ងៃ និង ព្រះនាមទេពធីតា ព្រមទាំងយានជំនិះ ពេលទ្រង់ចុះគ្រងជម្ពូទ្វីប Read more

នគរបាលស្រុកល្វាឯម រៀបរាប់ពីបទពិសោធនិងគោលដៅស្នូលដើម្បីត្រៀមរក្សាសន្តិសុខជូនពលរដ្ឋ នាឱកាសចូលឆ្នាំថ្មី និងរដូវបុណ្យទាននានាកន្លងមក

លោកវរសេនីយ៍ត្រី នង លីកា នាយប៉ុស្ដិ៍រដ្ឋបាលឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល បានផ្ដល់បទសម្ភាសមកកាន់ក្រុមមន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ថា លោកបានចូលកាន់មុខតំណែងជានាយប៉ុស្ដិ៍នគរបាលរដ្ឋបាលបាន៣ឆ្នាំកន្លងហើយ លោកវរសេនីយ៍ត្រី នង លីកា ក៏បានរៀបរាប់បន្ថែមទៀតថា លោកបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីដឹកនាំមន្រ្តីនគរបាលប៉ុស្តិ៍សហការធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋក្នុងឱកាសឆ្នាំថ្មី។  បើតាមលោកវរសេនីយ៍ត្រី នង លីកា ការងារស្នូលនាឱកាសចូលឆ្នាំថ្មីនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តយកចិត្តទុកដាក់ប្រជុំបញ្ជាណែនាំរួចជាស្រេច ហើយអធិការនគរបាលស្រុក ក៏បានប្រជុំដឹកនាំតម្រង់ទិសរួចរាល់ហើយ ពោលគឺចាប់ពីពេលនេះតទៅ ខណៈប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរបស់លោក ក៏បានរៀបចំផែនការលម្អិត និងបានប្រជុំទទួលគោលការណ៍សហការបន្ថែមជាប្រចាំជាមួយក្រុមប្រឹក្សាឃុំផងដែរ។ លោកសង្កត់ធ្ងន់ថា«ពីឥលូវនេះទៅ ពួកយើងនឹងធានាឱ្យបានរហូតដល់ចប់ចូលឆ្នាំ នូវសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ»។  លោកវរសេនីយ៍ត្រី បន្ថែមថា សម្រាប់មូលដ្ឋានលោក គឺមានគោលដៅ៣ត្រូវប្រចាំការធានាសុវត្ថិភាពខ្ពស់ ទី១.គោលដៅប្រចាំការនៅវត្តបុទុមចេតិយ (កោះរះលើ) ២.ក្រុមគោលដៅប្រចាំការនៅវត្តវាលអណ្ដែត (កោះរះក្រោម) និង៣.ក្រុមគោលដៅប្រចាំការនៅលោកតាស្រុក (ពេលយប់) ដោយគោលដៅទាំងនេះ មានទាំងកម្លាំងនគរបាល និងកម្លាំងប្រជាការពារ សរុបមួយគោលដៅជាង១០នាក់ឯណោះ។  ឆ្លើយនឹងសំណួរថាតើលោកខ្លួនឯង និងមន្រ្តីប៉ុស្តិ៍ បែងចែកដូចម្ដេចរវាងការងារស្នូល និងការជួបជុំគ្រួសារ? លោកមេប៉ុស្តិ៍ដែលមានបទពិសោធ បម្រើការងារជាមន្រ្តីនគរបាលប្រមាណ២០ឆ្នាំមកហើយនោះបានថ្លែងថា«និយាយទៅគឺធម្មតាទៅហើយ រាល់ឆ្នាំតែអីចឹងឯង មិនថាចូលឆ្នាំឬភ្ជុំទេ គឺពេលវេលាតិចណាស់បាននៅផ្ទះ តែបើជិះកាត់ទៅកាត់មកបែបច្រើនដង ព្រោះត្រូវនាំកម្លាំងចល័តតាមភូមិ តាមគោលដៅ។ ពេលខ្លះក៏សម្រួលឱ្យកូនចៅគ្នាបានទៅជុំពុកម៉ែបងប្អូនកន្លះព្រឹក។ ឥលូវពួកគាត់លែងប្រកាន់ហើយ គាត់ដឹងយើងរវល់ ព្រោះមនុស្សច្រើន យើងមានកាតព្វកិច្ចធានាសន្តសុខ សណ្ដាប់ធ្នាប់»។  លោកវរសេនីយ៍ត្រី នង លីកា អះអាងថា រូបលោក ក៏មិនខុសពីនរគបាលផ្សេងទៀតដែរ គឺគោលដៅចម្បងនាឱកាសពលរដ្ឋជួបជុំសប្បាយរដូវកាលបុណ្យទានដូចចូលឆ្នាំនេះ មានតែមួយគាត់គឺចង់ឃើញពលរដ្ឋសប្បាយប្រកបដោយសេចក្ដីសុខ សុវត្ថិភាព គ្មានអំពើហិង្សា គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានការសេពគ្រឿងញៀន គ្មានការលួចឆក់ប្លន់ គ្មានសម្លាប់ គ្មានរបួសដោយកត្តាផ្សេងៗ។យ៉ាងណាក៏ដោយ លោកអះថាបំណងនេះ មិនអាចនគរបាលពួកលោក ឬអាជ្ញាធរឃុំភូមិសម្រេចបានតែឯកឯងនោះឡើយ គឺសំខាន់បំផុតការចូលរួមពីប្រជាពលរដ្ឋ។  លោកបានសំណូមពរទៅកាន់បងប្អូន ប្រជាពលរដ្ឋចូលរួមបង្កលក្ខណៈងាយស្រួលទាំងអស់គ្នា ដូចជាគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន ជាពិសេសនាក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីនេះ សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ មុននិងក្រោយពេលចាកចេញពីផ្ទះសូមពិនិត្យមើល ភ្លើង ធូប ទៀន និងបិទចរន្តអគ្គិសនីឱ្យបានត្រឹមត្រូវ ចៀសវាងអគ្គីភ័យកើតមានឡើងជាយថាហេតុ ក្នុងនោះសម្រាប់មូលដ្ឋានលោកមានទន្លេ មានស្រះ មានបឹង ក៏សូមអាណាព្យាបាលប្រយ័ត្នកូនចៅបបួលគ្នាទៅលេងទឹកដែលអាចបណ្ដាលឱ្យលង់ជួបគ្រោះថ្នាក់ ។

ឯកឧត្តម អ៊ុំ រាត្រី ប្រគល់ផ្ទះថ្មីជូនបងប្អូនប្រជាពលរដ្ឋទីទាល់ក្រខ្វះទីជម្រក និងពិការភ្នែក រស់នៅភូមិព្រៃវែងឃុំគំរូ ស្រុកថ្មពួក

បន្ទាយមានជ័យ៖ នៅថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះថ្មីជូនបងប្អូនប្រជាពលរដ្ឋទីទាល់ក្រខ្វះទីជម្រក និងពិការភ្នែក រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក។ លោក ធូ សុីភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តបានបញ្ជាក់ឱ្យដឹងថា ក្រុមប្រតិបត្តិសាខាសហការជាមួយក្រុមអនុសាខាកាកបាទក្រហមស្រុកថ្មពួក បានចុះធ្វើការប៉ាន់ប្រមាណតម្រូវការរបស់គ្រួសារឈ្មោះ វែង សុឺន ភេទប្រុស អាយុ ៦២ឆ្នាំ ដែលមានប្រពន្ធឈ្មោះ ខ្វង ភាត អាយុ ៤៥ឆ្នាំ ជាលទ្ធផលគ្រួសារនេះរស់នៅក្នុងសភាពក្រីក្រ និងពិការភ្នែកទាំងឪពុក និងកូនប្រុសទាំង ៣នាក់ មុខរបរមិនពិតប្រាកដ គឺប្រពន្ធជាអ្នកដើរស៊ីឈ្នួលគេយកមកផ្គត់ផ្គង់គ្រួសារ ស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងបន្ទុកចំនួន ៥នាក់ ស្រី ១នាក់ ដោយពិនិត្យឃើញថាគ្រួសារនេះមានលក្ខណៈសម្បត្តិសមស្របតាមលក្ខខណ្ឌដែលសាខាកំណត់ គឺជាគ្រួសារក្រីក្រ និងពិការភ្នែករស់នៅអចិន្ត្រៃយ៍ក្នុងភូមិ និងមានដីកម្មសិទ្ធិផ្ទាល់ខ្លួនទំហំ ៨ម៉ែត្រ គុណ ៣០ម៉ែត្រ សម្រាប់សង់លំនៅដ្ឋានបាន និងមានការយល់ព្រមពី គណៈកម្មាធិការសាខា មន្ត្រីសាខាបានសហការចាប់ផ្ដើមរកជាងដើម្បីសាងសង់ផ្ទះថ្មីមួយខ្នង មានទំហំទទឹង ៤ម៉ែត្រ បណ្ដោយ ៧ម៉ែត្រ កម្ពស់ ៣.៨ម៉ែត្រ សង់ពីដែកប្រក់ស័ង្កសី Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្តីសុខ សម្រាប់ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង

នៅព្រឹកថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវៃង និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខ និងភាពជោគជ័យសម្រាប់កម្មវិធីសង្ក្រាន្តព្រៃវែង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។  កិច្ចបួងសួងបានប្រព្រឹត្តទៅ តាមគន្លងប្រពៃណីជាតិ និងទំនៀមទម្លាប់អ្នកខេត្តព្រៃវែង នៅទីសក្ការៈទួលបារាយណ៍អណ្ដែត ប៉ែកអាគ្នេយ៍ក្រុងព្រៃវែង ដោយឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ បានបូជាទៀនធូប ផ្កាភ្ញី និងគ្រឿងដង្វាយ អមដោយការប្រគុំភ្លេងពិណពាទ្យ និងសំឡេងបន្ទរបួងសួងពីបណ្ដាអ្នកចូលរួមយ៉ាងច្រើនកុះករ។ បញ្ចប់កិច្ចនៅទួលបារាយណ៍អណ្ដែត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងមន្រ្តីអ្នកមុខអ្នកការ និងក្រុមការងារយុវជន រួមទាំង ស.ស.យ.ក. ខេត្ត បានបន្តប្រារព្ធកិច្ចបួងសួងនៅអគារតម្កល់ទូក ង សន្តិបាលាគារកម្ពោជិកបុត្តាខេមរាតរី ដែលជាទូងវែងជាងគេលើពិភពលោក នៅមុខសាលាខេត្តព្រៃវែង។  សូមបញ្ជាក់ថា ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃនេះទៅ ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង មានកម្មវិធីច្រើន ដូចជា Read more

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃ៧៥អង្គ អបអរសាទរទេវតា ឆ្នាំថ្មីដែលនឹងចូលមកដល់នៅថ្ងៃទី១៤មេសាខាងមុខនេះ

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញសូត្រមន្តរាប់បាត្រព្រះសង្ឃ៧៥អង្គ អបអរសាទរទេវតា ឆ្នាំថ្មីដែលនឹងចូលមកដល់នៅថ្ងៃទី១៤មេសាខាងមុខនេះ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃពីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃចំនួន៦៨អង្គ ក្នុងន័យចូលរួមអបអរសាទរទេវតាឆ្នាំថ្មី ព្រះនាម “គោរាគទេវី”ជាបុត្រីទី២របស់ កបិលមហាព្រហ្មដែលនឹងចុះមកគ្រប់គ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់ នាវេលាម៉ោង៤និង៤៨នាទីទៀបភ្លឺថ្ងៃទី១៣មេសាឆ្លងចូលថ្ងៃទី១៤ មេសាឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ,ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ។    ពិធីនេះក៏បានបង្ហាញឱ្យឃើញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទំលាប់ជាតិ ពិសេសក្នុងឧិកាសទទួលទេវតាឆ្នាំថ្មីដើម្បីបណ្តេញគ្រោះចង្រៃអ៊ុបទ្រុបផងទាំងពួងដែលកើតមានពីឆ្នាំចាស់ នឹងសុំពរជ័យពីទេវតាឆ្នាំថ្មីក៏ដូចរួមចំណែកថែរក្សាប្រពៃណីទំនៀមទំលាប់ និងវប្បធម៏ជាតិដ៏ល្អផូរផង់។ នេះជាការចាប់ផ្តើមនៃការប្រារព្វពិធីសូត្រមន្តរាប់បាត្ររបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចស្ថាប័ននានានិងបងប្អូនប្រជាពលរដ្ឋក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ឆ្នាំទី១ដែលមានសម្តេចបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនិងស្របពេលដែលកម្ពុជាកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍន៏លើគ្រប់វិស័យជាពិសេសការអភិវឌ្ឍន៏នៅរាជធានីភ្នំពេញធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងក្រោមម្លប់សន្តិភាព។ ពិធីបុណ្យចូលឆ្នាំនេះ បានរៀបចំឡើងយ៉ាងអធឹកអធម ជាងឆ្នាំកន្លងទៅដោយឆ្នាំនេះ ក្រៅពីសង្ក្រាន្តវត្តភ្នំនៅរមណីយដ្ឋានប្រវត្កិសាស្ត្រវត្តភ្នំចំនួន៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៤, ១៥ និងថ្ងៃទី១៦ ខែមេសាឆ្នាំ២០២៥ហើយ នៅបានបន្ថែម ផ្លូវថ្មើរជើង Walk Street បន្ថែមចំនួន៣ថ្ងៃទៀតហើយមុនចូលឆ្នាំចំនួន២ថ្ងៃមានន័យថា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំឱ្យប្រជាពលរដ្ឋបានសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃពីជាតិ ឆ្នាំម្សាញ់ សប្តស័កព.ស.២៥៦៩ ឆ្នាំ២០២៥នេះថ្មើរជើង Walk Street ចំនួន៥ថ្ងៃជាប់គ្នា។   បច្ចុប្បន្ននេះក្រោមការដឹកនាំអភិវឌ្ឍន៏ដោយឯកឧត្ដ ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យការអភិវឌ្ឍន៏ទីក្រុងបោះជំហានទៅមុខ ហួសពីការស្មាន។  ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសជូនដំណឹងពីការហាមដាច់ខាត ចំពោះការបង្ហោះគោម និងការអុជកាំជ្រួចគ្រប់ប្រភេទ ខណៈដែលអាកាសធាតុ ក្តៅស្ងួតខ្លាំង ដែលងាយនឹងបណ្តាលឱ្យមានគ្រោះអគ្គិភ័យកើតឡើង៕

វឌ្ឍនភាពចុងក្រោយលើការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) របស់សហរដ្ឋអាម៉េរិក

ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីការប្រកាសនូវអត្រាពន្ធគយបដិការ (Reciprocal Tariffs) ដែលឯកឧត្តមប្រធានាធិបតី Donald J.​Trump បានកំណត់កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាម៉េរិក) កន្លងទៅ​ តាមរយ:ការបង្កើនអត្រាពន្ធគយបដិការលើបណ្តាប្រទេសជាច្រេីន​ ក្នុងនោះមានកម្ពុជារហូតដល់ ៤៩%​។ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានសិក្សាវាយតម្លៃ និងរៀបចំនីតិវិធី ព្រមទាំងយន្តការផ្សេងៗ​ ជាបន្ទាន់ក្នុងគោលដៅធ្វើការចរចាផ្ទាល់ជាមួយនឹងរដ្ឋាភិបាលសហរដ្ឋអាម៉េរិកដេីម្បីទម្លាក់ចំនួនអត្រាពន្ធវិញ។ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានផ្ញេីលិខិតជូនដល់ ឯកឧត្តមប្រធានាធិបតី Donald J.​Trump កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តចរចាបញ្ហាពន្ធគយបដិការរបស់កម្ពុជា ដោយធ្វេីការបន្ថយអត្រាពន្ធលើក្រុមមុខទំនិញនាំចូលពីសហរដ្ឋអាម៉េរិក ចំនួន ១៩ក្រុមមុខទំនិញ ពីអត្រា ៣៥% មកនៅត្រឹម ៥% ។ ជាលទ្ធផលវិជ្ជមាន ឆ្លើយតបនឹងសំណើសុំបើកការចរចាស្វែងរកដំណោះស្រាយរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា សេតវិមាន បានចុះផ្សាយព័ត៌មានអំពីអត្រាពន្ធគយបដិការថ្មី នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ (ម៉ោងនៅសហរដ្ឋអាម៉េរិក) គឺបានបញ្ចុះអត្រាពន្ធគយបដិការ (Reciprocal Tariffs) របស់កម្ពុជា ពីអត្រា ៤៩% មកនៅត្រឹម ១០% ក្នុងរយៈពេល Read more