សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើលិខិតផ្លូវការទៅលោក Donald J. Trump ប្រធានាធិបតីអាមេរិក ពាក់ព័ន្ធនឹងការស្នើចរចាលើការអនុវត្តពន្ធលើការនាំចេញរបស់កម្ពុជាទៅកាន់អាមេរិក

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ បានផ្ញើលិខិតទៅលោក Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការស្នើចរចាលើការអនុវត្តពន្ធលើការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដែលឆ្លើយតបនឹងសេចក្តីជូនដំណឹងរបស់អាមេរិកនៅថ្ងៃទី២ ខែមេសា។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃលិខិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ជាការឆ្លើយតបទៅនឹងការប្រកាសរបស់ឯកឧត្តម កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ក្នុងការដាក់អនុវត្តនូវអត្រាពន្ធនាំចូល ៤៩% លើទំនិញរបស់កម្ពុជា ចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ, កម្ពុជាសូមស្នើបើកការចរចាជាមួយរដ្ឋាភិបាលរបស់ឯកឧត្តម ក្នុងពេលដ៏ឆាប់បំផុត តាមដែលអាចធ្វើទៅបាន និងសូមស្នើរដ្ឋាភិបាលរបស់ឯកឧត្តម ពន្យារការអនុវត្តអត្រាពន្ធនាំចូលថ្មីនេះ ដោយក្តីអនុគ្រោះ។ ខ្ញុំសូមជម្រាបជូនឯកឧត្តមផងដែរថា អត្រាពន្ធនាំចូលខ្ពស់បំផុតដែលកម្ពុជាកំពុងអនុវត្តជាទូទៅមានត្រឹមតែ ៣៥% ប៉ុណ្ណោះ។ ក្នុងគោលបំណងបង្ហាញនូវសុឆន្ទៈ និងក្នុងស្មារតីនៃការពង្រឹង ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង, កម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការនាំចូលទំនិញពីសហរដ្ឋអាមេរិក ជាមួយនឹងការបន្ថយភ្លាមៗនូវអត្រាពន្ធនាំចូលទំនិញ ១៩ ប្រភេទ ពីអត្រាអតិបរមា ៣៥% មកត្រឹមអត្រា ៥%។ ក្នុងស្មារតីនេះ, ខ្ញុំបានប្រគល់ភារកិច្ចជូនរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់ខ្ញុំ ធ្វើការទាក់ទង ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិករបស់ឯកឧត្តម ដើម្បីអនុវត្តកិច្ចការនេះ។ កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តកិច្ចសន្ទនា ក្នុងន័យស្ថាបនា និង ប្រកបដោយលទ្ធផលផ្លែផ្កា Read more

លេងគប់ទឹក ប៉ាតម្សៅតាមផ្លូវ ប្រយ័ត្នជ្រុលដៃក្លាយជាក្មេងទំនើង!

នៅពេលតាមបណ្ដាមូលដ្ឋានមួយចំនួនជាពិសេសទីប្រជុំជន ក្នុងនោះក៏មាននៅរាជធានីភ្នំពេញ យុវជនជាបន្តបន្ទាប់បានចាប់ផ្ដើមលេងគប់ទឹក ប៉ាតម្សៅដែលជាសកម្មភាពពុំគួរគប្បី ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខិតជិតចូលមកនោះ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានក្រើនរម្លឹកដល់ក្រុមយុវវ័យទាំងនោះ ឱ្យប្រយ័ត្ន៣ គឺ ក្នុងពេល និងក្រោយពេលចូលឆ្នាំ កុំធ្វើសកម្មភាពជ្រុលហេតុនាំឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសសូមប្រយ័ត្នសកម្មភាពមួយចំនួនដែលអាចក្លាយខ្លួនជាក្មេងទំនើង ក្មេងទំនើងដែលនឹងត្រូវបានចាប់បញ្ជូនខ្លួនទៅតុលាការផ្តន្ទាទោស និងប្រឈមនឹងការជាប់ពន្ធនាគារ។ លោក ទូច សុឃៈ បានផ្ញើសារក្រើនរម្លឹកទៅដល់ក្រុមយុវវ័យទាំងនោះឱ្យប្រយ័ត្ន៣យ៉ាង រួមមាន  ប្រយ័ត្នទី១ ប្រយ័ត្នមិនបានចូលឆ្នាំ ប្រយ័ត្នទី២ ប្រយ័ត្នចូលឆ្នាំមិនចប់ និងប្រយ័ត្នទី៣ ប្រយ័ត្នចូលឆ្នាំហើយចូលការិយាល័យនគរបាលព្រហ្មទណ្ឌ (CID)។ លោកបន្តថា ប្រយ័ត្នទី១ ប្រយ័ត្នមិនបានចូលឆ្នាំ យុវជន ឬយុវវ័យសូមកុំប្រព្រឹត្តអំពើល្មើស ឬបទល្មើស ឬបង្ករឿងដែលចូលទៅក្នុងរឿងព្រហ្មទណ្ឌ ដូចជាករណី បង្កហិង្សា កាប់បំផ្លាញទ្រព្យសម្បត្តិ ការលួច ឆក់ ប្លន់ សេពគ្រឿងញៀន ជួញដូរគ្រឿងញៀន ការដាក់អាវុធ ឬឧបករណ៍ដែលនាំឱ្យគ្រោះថ្នាក់ សកម្មភាពទាំងនេះហើយដែលនគរបាលព្រហ្មទណ្ឌនឹងចាត់វិធានការតាមផ្លូវច្បាប់។ លោកបន្ថែមថា ជាទូទៅពិធីបុណ្យចូលឆ្នាំមានរយៈពេល៣ថ្ងៃ ក៏ប៉ុន្តែនៅតាមតំបន់និគម ដទៃទៀតអាចអូសបន្លាយរហូតទៅដល់៥ថ្ងៃ។ ដូចនេះប្រយ័ត្នទី២នេះគឺ ប្រយ័ត្នចូលឆ្នាំមិនចប់ មានន័យថាពេលចូលឆ្នាំបងប្អូន យុវវ័យ យុវជនទាំងអស់កុំប្រព្រឹត្តបទល្មើស កុំបើកបរប្រណាំងប្រជែង បង្កើតជាបក្ខជាពួក Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ណែនាំឱ្យសិក្សាដាក់សេវាលិខិតឆ្លងដែននៅខេត្ត៤ ខណៈភ្នំពេញត្រៀមសម្ពោធស្នាក់ការថ្មីមួយទៀត

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងអញ្ជើញសម្ពោធដាក់ឱ្យដំណើរការស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណថ្មីមួយទៀត នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ រាជធានីភ្នំពេញ។ បើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ពិធីសម្ពោធស្នាក់ការថ្មីនេះ នឹងធ្វើឡើងនៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺនាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥នេះ។  គួរកត់សំគាល់ថា ក្រសួងមហាផ្ទៃក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងរៀបចំទីតាំងផ្តល់សេវាលិខិតឆ្លងដែនសរុបចំនួន៦ទីតាំង រួមមាន នៅនាយកដ្ឋានលិខិតឆ្លងដែន ភូមិតាង៉ូវ សង្កាត់និរោធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សាខាលិខិតឆ្លងដែនផ្សារទំនើបអ៊ីនអន២សែនសុខ សាខាលិខិតឆ្លងដែនខេត្តបាត់ដំបង ខេត្តកោះកុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងនៅក្នុងមជ្ឈមណ្ឌល Heritage Walk ក្រុងសៀមរាប។  ដោយឡែកចំពោះទីតាំងផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានផ្តល់នៅ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅផ្សារទំនើបអ៊ីអន២ ព្រមទាំងមាននៅតាមប៉ុស្ដិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ខណៈការងារនេះពលរដ្ឋអាចទៅស្នើសុំបាននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ផងដែរ។  លោក រ៉េន រតនៈ បានឱ្យដឹងទៀតថា ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងឱកាសអញ្ជើញសម្ពោធឱ្យប្រើប្រាស់សមិទ្ធផល នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម Read more

តើព័ត៌មានក្លែងក្លាយជាអ្វី? វិធីសាស្ត្រមួយចំនួនដើម្បីកំណត់ព័ត៌មានក្លែងក្លាយ

តើព័ត៌មានក្លែងក្លាយជាអ្វី? ព័ត៌មានក្លែងក្លាយភាសាអង់គ្លេស ”Fake news” ព័ត៌មានក្លែងក្លាយ គឺជាព័ត៌មានមិនពិតដែលត្រូវបានបង្កើត ឬចែកចាយដោយមានបំណងបំភាន់មតិសាធារណៈ។ វាអាចជា ព័ត៌មានខ្វះការពិតដោយចេតនា ឬអចេតនា ហើយត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មាន ឬបណ្ដាញសង្គមនានា។ វិធីសាស្ត្រចំនួន ៦ ដើម្បីកំណត់ព័ត៌មានក្លែងក្លាយរួមមាន៖ ១. ពិនិត្យប្រភព ៖ រឿងដំបូងដែលអាចជួយឱ្យយើងកំណត់ថា ព័ត៌មាននោះពិត ឬក្លែងក្លាយគឺត្រូវមើលទៅលើប្រភព។ តើគេហទំព័រ ដែលផ្សព្វផ្សាយព័ត៌មាននោះមកពីស្ថាប័នណា? អ្នកណាអ្នកសរសេរ? តើអត្ថបទនេះសរសេរបានល្អដែរឬទេ? តើវាទំនងជាការពិតដែរ ឬទេ? តើស្ថាប័នព័ត៌មានផ្សេងៗផ្សព្វផ្សាយអំពីរឿងនេះដែរឬទេ? ២. ស្រាវជ្រាវរឿងនោះនៅគេហទំព័រផ្សេងៗ ៖ អ្នកអាចរកមើលថា តើរឿងដែលអ្នកកំពុងអាននេះ មាននៅលើគេហទំព័រព័ត៌មានផ្សេងៗ ដែលអ្នកអាចជឿទុកចិត្តបានដែរឬទេ។ ប្រសិនបើអ្នកអាចរកឃើញវានៅលើគេហទំព័រជាច្រើនទៀត នោះប្រហែលជាមិនមែនព័ត៌មានក្លែងក្លាយឡើយ (ចំណុចនេះ ក៏មានករណីលើកលែងខ្លះដែរ) ព្រោះមុននឹងស្ថានប័នធំៗចុះផ្សាយ គេតែត្រួតពិនិត្យទៅលើប្រភពយ៉ាងល្អិតល្អន់។ ៣. ត្រិះរិះពិចារណាពេលអាន ៖ មូលហេតុចម្បងមួយ ដែលនាំឱ្យព័ត៌មានក្លែងក្លាយ ត្រូវបានគេចាត់ទុកថាជាបញ្ហាធំ ព្រោះវាជារឿងដែលមនុស្សងាយជឿ និងចែកចាយ ដែលអាចបង្កជាបញ្ហាចលាចលក្នុងសង្គម។ ព័ត៌មានបែបនេះ ត្រូវបានសរសេរដោយប្រើពាក្យរស៊ើបខ្លាំង ដែលជំរុញឱ្យមានការចាប់អារម្មណ៍ ភ័យខ្លាច ឬកើតមានកំហឹងជាដើម។ ចំណុចនេះ មានន័យថា អ្នកអានត្រូវប្រើការគិតឱ្យបានល្អិតល្អន់មុននឹងជឿទៅលើរឿងរ៉ាវនោះ។ ៤. ពិនិត្យភស្ដុតាង ៖ ព័ត៌មានដែលគួរឱ្យទុកចិត្តបាន Read more

ឯកឧត្តម កែ គឹមយ៉ាន​ និងលោកជំទាវ​ បានអញ្ជេីញជាអធិបតីភាពពិធីសម្ពោធឆ្លងព្រះវិហារថ្មី នៅវត្តរតននិមិត្តសំពៅផល

ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម កែ គឹមយ៉ាន​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញជាអធិបតី នៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងព្រះវិហារថ្មី នៅវត្តរតននិមិត្តសំពៅផល ស្ថិតនៅភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ឯកឧត្តម កែ គឺមយ៉ាន បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រប់ជាន់ថ្នាក់ អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ វិស័យសាសនា វិស័យឯកជន កាកបាទក្រហមកម្ពុជា អង្គការជាតិ អន្តរជាតិ សប្បុរសជន និងប្រជាជនខេត្តបន្ទាយមានជ័យទាំងមូល ជាពិសេសអាជ្ញាធរនិងអង្គភាពពាក់ព័ន្ធស្រុកមង្គលបូរី ចំពោះការរួមចំណែកគំាទ្រតាមគ្រប់រូបភាពនិងមធ្យោបាយ ក្នុងស្មារតីទទួលខុសត្រូវនិងសាមគ្គីភាព ដើម្បីពង្រឹងបាននូវខឿនការពារជាតិ ឯករាជ្យ អធិបតេយ្យភាព និងសុខដុមនីយ៍កម្មសាសនា ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ។ ឯកឧត្តម កែ គឹមយ៉ាន បានបន្ថែមថា ប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយថាមពលនិងទស្សនៈវិស័យច្បាស់លាស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា Read more

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ចុះពិនិត្យ និងសំណេះសំណាលកម្លាំងនគរបាលដែលហ្វឹកហាត់សម ដើម្បីត្រៀមអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិ

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាល ដែលកំពុងហ្វឹកហាត់សមដើម្បីត្រៀមអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៨០ នៃថ្ងៃកំណើតនគរបាលជាតិ នៅកោះនរា រាជធានីភ្នំពេញ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា ខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិ ឆ្នាំ២០២៥នេះ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលជាការប្រារព្ជខួបធំជាងបណ្ដាឆ្នាំកន្លងទៅ។ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា កម្លាំងហ្វឹកហាត់សមនេះ ត្រូវបានបែងចែកជាក្រុម ក្នុងនោះមានផែនឈរ និងផែនព្យុះហយាត្រា ដូច្នេះដើម្បីឲ្យកម្មវិធីប្រព្រឹត្តទៅដោយរលូនកម្លាំងទាំងអស់ ត្រូវពង្រឹងស្មារតីក្នុងការហ្វឹកហាត់សម ព្រោះនៅថ្ងៃកម្មវិធីជាក់ស្ដែងនឹងត្រូវប្រើប្រាស់ពេលវេលាយូរម៉ោង។ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពនៃការហ្វឹកហាត់សមនាពេលកន្លងទៅ ដោយមើលឃើញថា កម្លាំងទាំងអស់បានខិតខំប្រឹងប្រែងក្រោមកម្ដៅថ្ងៃដោយមិនរុញរាឡើយ។ សូមជម្រាបថា ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ គឺជាទិវាដ៏មហានក្ខត្តឫក្សនៃពិធីរំឭកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ ការប្រារព្ធទិវាជាប្រវត្តិសាស្ត្រនេះ Read more

ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ កំណត់ពន្ធគយសងសឹកលើប្រទេសចំនួន ១០០ ដើម្បីបង្កើនសមត្ថភាពផលិតកម្មក្នុងស្រុកអាម៉េរិក ប៉ុន្តែអាចផ្លាស់ប្ដូរប្រព័ន្ធស្នូលសកល

អាម៉េរិក៖ នៅក្នុងវីដេអូកាលពីថ្ងៃពុធនេះ បានបង្ហាញពីតារាងពន្ធគយដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) កំពុងអនុវត្ត ដើម្បីផ្គូផ្គងកាតព្វកិច្ចពន្ធដែលប្រទេសផ្សេងៗបានកំណត់លើទំនិញរបស់អាម៉េរិក។ ថ្លែងនៅឯសួនផ្កាកុលាបក្នុងសេតវិមាន លោកត្រាំ (Trump) បានប្រកាសថា លោកនឹងកំណត់ពន្ធជាមូលដ្ឋាន ១០% លើផលិតផលនាំចូលទាំងអស់ និងបានបង្ហាញតារាងដែលបញ្ជាក់ពីការបង្កើនពន្ធខ្ពស់លើផលិតផលនាំចូលពីប្រទេសជាដៃគូពាណិជ្ជកម្មជាច្រើន រួមមានទាំង ៣៤% លើប្រទេសចិន និង ២០% លើសហភាពអឺរ៉ុប។ លើសពីនេះ ក៏នៅមានបន្ថែមពន្ធ ២៥% លើរថយន្ត និងគ្រឿងបន្លាស់រថយន្តថែមទៀតផង ។ ខាងលើនេះ លោកត្រាំ (Trump) ចង់បញ្ជាក់ថា គោលដៅនៃការដំឡើងពន្ធលើទំនិញនាំចូលទាំងអស់នេះ គឺដើម្បីលើកទឹកចិត្តដល់ការវិលត្រឡប់នៃឧស្សាហកម្មផលិតកម្មសំខាន់ៗទៅកាន់សហរដ្ឋអាមេរិកឡើងវិញ។ តាមរយៈការធ្វើឱ្យទំនិញបរទេសមានតម្លៃថ្លៃជាងមុនក្រោមមធ្យោបាយដំឡើងពន្ធគយ គំនិតនេះ នឹងធ្វើឱ្យក្រុមហ៊ុនអាម៉េរិក កាន់តែមានភាពទាក់ទាញសម្រាប់ផលិតទំនិញក្នុងស្រុក ជាជាងពឹងផ្អែកលើការនាំចូលពីប្រទេសផ្សេងទៀត។ វាក៏នឹងជួយកសាងឡើងវិញ ព្រមទាំងពង្រឹងវិស័យផលិតកម្មរបស់សហរដ្ឋអាម៉េរិក ។ សំណុំពន្ធចុងក្រោយបំផុតដែលសហរដ្ឋអាម៉េរិកកំណត់គិតចាប់ពីថ្ងៃទី២ ខែមេសា ត្រូវគេរំពឹងថា នឹងធ្វើឱ្យមានតានតឹងកាន់តែខ្លាំងបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក ដែលទើបតែចាប់ផ្ដើមងើបឡើងវិញពីការប្រឈមផ្នែកអតិផរណា ក្រោយរងគ្រោះដោយសារតែវិបត្តិជំងឺកូវីដ១៩។ ស្របពេលសេដ្ឋកិច្ចពិភពលោក កំពុងជួបបញ្ហារួចទៅហើយ ដោយសារតែបំណុលដ៏ច្រើន ខណៈភាពមិនច្បាស់លាស់ផ្នែកភូមិសាស្ត្រនយោបាយ ជម្លោះយោធានយោបាយ ឬយោធារវាងប្រទេសនានា បានបង្កើននូវអស្ថិរភាពបន្ថែមទៀត ។ របៀបដែលលោកត្រាំ (Trump) Read more

ក្រសួង​អប់រំ យុវជន និង​កីឡា ​ច្រាន​ចោលការ​ដាក់​ចំណាត់ថ្នាក់​ប្រព័ន្ធអប់រំ​នៅ​កម្ពុជា របស់​គេហទំព័រ World opulation Review

​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៥​កន្លង​ទៅ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ច្រាន​ចោលការ​ដាក់​ចំណាត់ថ្នាក់​អប់រំ​របស់​កម្ពុជា​នៃ​គេហទំព័រ World opulation Review 2025 នៅ​លេខ​រៀង​ទី​១២០ ក្នុង​ចំណោម ២០៣​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ ពោល ​គឺ​ទាប​ជាង​ប្រទេស​ឡាវ និង​ទី​ម័​រ​ខាងកើត ។ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អះអាង​ថា វិយ​អប់រំ​កម្ពុជា​មាន​វឌ្ឍនភាព​ទាំង​បរិមាណ និង​គុណភាព ហើយ​មិន​អន់​ជាង​ឡាវ និង​ទី​ម័​រ​ខាងកើត​ឡើយ​។នៅ​ក្នុង​សេចក្តី​ឆ្លើយ​តប និង​ការ​បំភ្លឺ​ទៅ​កាន់គេហទំព័រ World Population Review 2025 ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកយកចំណុច​សំខាន់​ៗ​ជា​ច្រើន​មក​បង្ហាញ​ក្នុង​ន័យ​ថា វិស័យ​អប់រំ​នៅ​កម្ពុជា​មិន​ស័ក្តិសម​ជាប់​ចំណាត់ថ្នាក់​លេខ​១២០ ក្នុង​​ចំណោម​ប្រទេស​ចំនួន ២០៣ឡើយ ។ តាម​ក្រសួង​អប់រំ យុវជន និង​កីឡា ការ​ចាត់​ចំណាត់ថ្នាក់​អប់រំ​របស់ World Population Review បាន​ផ្តោត​ទៅ​លើ​ចំណុច​ចំនួន​៣ រួម​មាន ប្រព័ន្ធ​អប់រំ​សាធារណៈ​ដែល​ត្រូវ​បាន​អភិវឌ្ឍ​យ៉ាង​ល្អ ការ​ចូល​រៀន​នៅ​សាកលវិទ្យាល័យ និង​ការ​អប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់ ។ សេចក្តីថ្លែងការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បញ្ជាក់​ថា វិធីសាស្ត្រ​នៃ​ការ​ចាត់ចំណាត់ថ្នាក់​អប់រំ​ដោយ​ផ្អែក​លើ​ការ​ស្ទង់​មតិ និងយល់​ឃើញ​ជា​សាធារណៈ​បែប​នេះ Read more

កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចុះផ្សព្វផ្សាយបំរាមនានា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន

បន្ទាយមានជ័យ៖ អនុវត្តតាមការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃអង្គារ ទី០១ ខែមេសា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលតាមបណ្តាក្រុងស្រុក បានបន្តចុះផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន។ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ហាមលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ហាមច្រកទឹកក្នុងថង់ ច្រកទឹកក្នុងប៉េងប៉ោង និងច្រកទឹកកកគប់គ្នា ដែលអាចធ្វើឱ្យមានគ្រោះថា្នក់ដល់អ្នកដទៃ។ សូមចូលរួមសហការ និងរាយការណ៍ មកកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្នុងករណីមានអាសន្ន មានអំពើអសន្តិសុខនានា មានករណីហិង្សា មានបទល្មើសជួញដូរថ្នាំញៀន និងក្មេងទំនើង អុកឡុកតាមមូលដ្ឋាន សូមខលមកកាន់លេខទូរសព្ទ័ប្រចាំបញ្ជា ០៩៧ ៧៧៨ ០០១៧ ដើម្បីកម្លាំងនគរបាលចុះអន្តរាគមន៍ បង្ការ បង្ក្រាប និង សង្គ្រោះទាន់ពេលវេលា៕

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត

បន្ទាយមានជ័យ: នៅវេលាម៉ោង០១និង៣០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលព័ត៌មានពីក្រុមសង្គ្រោះក្រុងប៉ោយប៉ែត និងប្រជាពលរដ្ឋ ថាមានក្មេងទំនេីង០១ក្រុម មានកាន់កាំបិត ជិះម៉ូតូតាមផ្លូវ នៅចំណុចម្ដុំរោងចក្រឌីស ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ភ្លាមៗនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះដល់កន្លែងកើតហេតុបានធ្វើការឃាត់ខ្លួនបានចំនួន០២នាក់ ១-ឈ្មោះ ខ្លម វិចិត្រ ភេទប្រុស អាយុ២០ឆ្នាំ, ២-ឈ្មោះ មុំ រ៉ាម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ ព្រមទាំងចាប់យកវត្ថុតាងកាំបិតខ្វែវ ដងឈើប្រវែង៩៥សង់ទីម៉ែត្រ ចំនួន០១ដើម និងម៉ូតូមួយគ្រឿង​ ហើយនាំមកមូលដ្ឋានក្រុងដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។      លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានកាន់កាំបិតខ្វែវពិតប្រាកដមែន។ មូលហេតុដោយសារមានក្មេងទំនេីងមួយក្រុមទៀតមករករឿងពួកខ្លួន។       ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។       លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត Read more