ស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ទើបធ្វើឱ្យប្រទេសកម្ពុជាខ្លាំង ហើយកម្ពុជាប្ដូរផ្ដាច់ក្នុងការការពារទឹកដី និងអធិបតេយ្យភាពជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ថា ស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ទើបធ្វើឱ្យប្រទេសយើងខ្លាំង ហើយកម្ពុជាប្ដូរផ្ដាច់ក្នុងការការពារទឹកដី និងអធិបតេយ្យភាពជាតិ ។ ជាមួយគ្នានេះ, សូមគុណដល់ ស.ស.យ.ក. ដែលបានរៀបចំព្រឹត្តិការណ៍ដើរថ្មើរជើងរួមគ្នា បានបង្ហាញពី ការចូលរួមក្នុងស្មារតីស្នេហាជាតិ និង សាមគ្គីភាពជាតិ ក្នុងការគាំទ្ររាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ដែលបានធ្វើត្រូវ ក្នុងការ ការ ពារអធិបតេយ្យ, បូរណភាពទឹកដី និងកិត្តិយសជាតិរបស់យើង។ ស្មារតីជាតិនិយម និង ស្មារតីស្នេហាជាតិ ទាំងនេះ គឺជាស្មារតីត្រឹមត្រូវ និងពិតប្រាកដ របស់ប្រជាជនកម្ពុជា ដែលក្នុងកាលៈទេសៈនេះ ប្រជាជនកម្ពុជាមានស្មារតីជាតិនិយម និង ស្មារតីស្នេហាជាតិខ្ពស់បំផុត និងមិនមានអ្នកណាអាចបំបែកបំបាក់ស្មារតីទាំងនេះបានឡើយ ទោះបីជាកម្ពុជា ជាប្រទេសតូចក៏ដោយ។ រាជរដ្ឋាភិបាលកម្ពុជា មិនបានទៅបំផុសចលនាជាតិនិយមឡើយ ប៉ុន្តែប្រជាជនកម្ពុជា មានចលនាជាតិនិយមដោយខ្លួនឯង ដើម្បីចូលរួមការពារជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា។ បន្ថែមពីនេះ, យុវជននៅតែជាធនធានដ៏សំខាន់ក្នុងការចូលការពារ និងកសាងជាតិគ្រប់កាលៈទេសៈ តាំងពីអតីតកាល មកដល់បច្ចុប្បន្ន និងបន្តទៅអនាគត ។ Read more

ថៃបំពានកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដោយនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជា

កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៧:៣០នាទីព្រឹក ដោយមានសកម្មភាពទាហានថៃចំនួន០៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន។ សកម្មភាពនេះគឺជាការបំពានយ៉ាងច្បាស់លើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដែលកំណត់ពេលវេលាជាក់លាក់អំពីការបើកឱ្យចូលប្រាសាទចាប់ពីម៉ោង៩:០០ព្រឹក និងបិទនៅម៉ោង៣:០០រសៀល។កិច្ចព្រមព្រៀងដដែលនេះក៏បានកំណត់ថា ប្រសិនបើមានករណីសុំពន្យារពេល ឬការរៀបចំពិសេសណាមួយ ភាគីទាំងពីរត្រូវតែជូនដំណឹង និងឯកភាពគ្នាជាមុន ដើម្បីធានាបាននូវការសម្របសម្រួលដោយរលូន និងទប់ស្កាត់ការយល់ច្រឡំណាមួយកើតឡើង។ បន្ទាប់ពីប្រទះឃើញស្ថានភាពខុសប្រក្រតីបែបនេះ កងទ័ពកម្ពុជាបានធ្វើអន្តរាគមន៍ភ្លាមៗ ប្រកបដោយការទទួលខុសត្រូវ យោគយល់ និងវិជ្ជាជីវៈខ្ពស់ ដោយបានរំឭកភាគីថៃឱ្យគោរពខ្លឹមសារនៃកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាហើយ។ ជាលទ្ធផល ក្រុមអ្នកជិះកង់ជនជាតិថៃទាំងអស់នោះ ក៏បានចាកចេញពីតំបន់ប្រាសាទដោយមិនមានហេតុការណ៍អ្វីកើតឡើងទេ។កម្ពុជាស្នើឱ្យភាគីថៃប្រកាន់ខ្ជាប់នូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលមានស្រាប់នេះ ឱ្យបានម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព និងភាពស្មោះត្រង់។ ការអនុលោមតាមកិច្ចព្រមព្រៀងនេះមានសារៈសំខាន់ណាស់ក្នុងការរក្សាការជឿជាក់ និងការគោរពគ្នាទៅវិញទៅមក ជៀសវាងការយល់ច្រឡំដែលមិនចាំបាច់ និងទប់ស្កាត់ឧប្បត្តិហេតុអកុសលទាំងឡាយ ជាលទ្ធផលដែលភាគីកម្ពុជាមិនចង់ឃើញ។ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តមិនងាករេ ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន និងគ្រប់គ្រងស្ថានការណ៍នៅប្រាសាទតាមាន់ធំដោយសន្តិវិធី និងប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់។ រាល់វិធានការទាំងឡាយដែលត្រូវបានអនុវត្ត គឺសុទ្ធតែស្របតាមកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ក្នុងគោលបំណងរក្សាបាននូវបរិយាកាសអំណោយផលដល់សន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅតាមតំបន់ព្រំដែន ដើម្បីពង្រឹងទំនាក់ទំនងមិត្តជិតខាងល្អ និងនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ អ្នកនាំពាក្យក្រសួងការពារជាតិ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥

លោក ត្រាំ អះអាងថា ទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់អ៉ីរ៉ង់ត្រូវបានកម្ទេចទាំងស្រុង ហើយគំរាមវាយប្រហារបន្ថែមទៀត បើអ៉ីរ៉ង់មិនព្រមស្វែងរកសន្តិភាពឆាប់ៗ

នាយប់ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិក បានកម្ទេចទាំងស្រុងនូវទីតាំងចម្រាញ់សារធាតុនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ហើយលោកបានគំរាមថា នឹងមានការវាយប្រហារបន្ថែមទៀត ប្រសិនបើទីក្រុងតេហេរ៉ង់មិនព្រមស្វែងរកសន្តិភាពឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ អំឡុងការថ្លែងសារខ្លីមួយទាំងយប់ទៅកាន់ប្រជាជាតិ លោកប្រធានាធិបតីអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា «វានឹងមានជម្រើស២ គឺសន្តិភាពឬមួយក៏សោកនាដកម្មសម្រាប់អ៉ីរ៉ង់ ដែលអាក្រក់ខ្លាំងបំផុត ធៀបនឹងអ្វីដែលយើងបានមើលឃើញ អំឡុងពេលជាងមួយសប្តាហ៍​មកនេះ។ ចូរចាំថានៅមានគោលដៅជាច្រើនទៀត ដែលនៅសល់។ ប្រសិនបើសន្តិភាពមិនអាចសម្រេចបានឆាប់ៗទេ យើងនឹងវាយប្រហារគោលដៅទាំងនោះបន្ថែមទៀត»។ គួរបញ្ជាក់ថា បើតាមលោក ត្រាំ យោធាអាមេរិកបានធ្វើសកម្មភាពវាយប្រហារទៅលើ ទីតាំងនុយក្លេអ៊ែរសំខាន់ៗ៣កន្លែងរបស់អ៉ីរ៉ង់ រួមមាន Fordow, Natanz និង Esfahan។ ការវាយប្រហារនេះកើតមានឡើងត្រឹម២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពី លោក ត្រាំ បាននិយាយថា រូបលោកនឹងសម្រេចចិត្ត ក្នុងរយៈពេល២សប្តាហ៍ ថាតើនឹងចូលរួម ឬមិនចូលរួម ក្នុងសង្រ្គាមអ៉ីស្រាអែលប្រឆាំងនឹងអ៉ីរ៉ង់។ មន្រ្តីអាមេរិកបានបង្ហើបឱ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែក B-2 ដែលអាចផ្ទុកគ្រាប់បែកធុនធ្ងន់ ដើម្បីកម្ទេចទីតាំងកប់នៅជ្រៅខ្លាំងក្រោមផ្ទៃដី ត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការខាងលើ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យបិទច្រកព្រំដែនពីរជាប់ថៃ ខណៈកងទ័ពថៃបន្តប្រើវិធានការជាឯកតោភាគី

កាលពីយប់ថ្ងៃទី ២១ មិថុនា ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យបិទច្រកព្រំដែនពីរកន្លែងនៅខេត្តឧត្តរមានជ័យ ជាឆ្លើយតបទៅនឹងវិធានការជាឯកតោភាគីរបស់កងទ័ពថៃ ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី ៧ មិថុនា ។ សម្តេចបានថ្លែងថា ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានរាយការណ៍ឱ្យដឹងថា កងទ័ពថៃភូមិភាគទី២ បានចេញលិខិតជូនដំណឹងអំពីការបិទច្រកសាយតាគូ-ជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល។ សម្តេចបានឯកភាពឲ្យភាគីកម្ពុជាបិទច្រកនេះជាអចិន្ត្រៃយ៍ផងដែរ ហើយបន្ថែមឲ្យបិទច្រកជាំ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យចាប់ពីថ្ងៃនេះតទៅ និងជូនដំណឹងទៅភាគីថៃផងដែរ។ សម្តេចបានបញ្ជាក់ថា កងទ័ពថៃបានប្រើវិធានការបិទច្រក និងកែប្រែម៉ោងបើកបិទ ដោយស្ថិតតែមួយភាគី មិនគិតដល់ផលប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរឡើយ។ កម្ពុជាមិនមានបំណងបង្កការលំបាកដល់ប្រជាជននោះទេ ប៉ុន្តែបើកងទ័ពថៃបន្តប្រើវិធីនេះដើម្បីដាក់សម្ពាធ គឺកម្ពុជាក៏ត្រៀមខ្លួនដែរ។ សម្តេចបានបញ្ជាក់ថា វាជារឿងចម្លែកដែលថ្នាក់ដឹកនាំនយោបាយថៃ រួមទាំងនាយករដ្ឋមន្ត្រី ស្នើសុំឲ្យចរចាដើម្បីបើកច្រកវិញ តែពេលតែមួយ កងទ័ពថៃវិញបន្តបិទ ឬកែសម្រួលម៉ោងតាមចិត្តដោយគ្មានការសម្របសម្រួល។ នេះបង្ហាញពីភាពខ្វះឯកភាព និងគោលនយោបាយច្បាស់លាស់រវាងថ្នាក់ដឹកនាំនិងកងទ័ពរបស់ថៃ។ សម្តេចបានបញ្ជាក់ថា នៅកម្ពុជា តាំងពីថ្នាក់ដឹកនាំជាតិរហូតដល់កងទ័ពជួរមុខ មានការអនុវត្តច្បាស់លាស់នៃបទបញ្ជា។ ក្នុងករណីនេះ កម្ពុជាមិនចាំបាច់ចរចារទ្វេភាគីឡើយ ព្រោះបើថៃចង់ឲ្យស្ថានភាពប្រក្រតីវិញ គ្រាន់តែបើកច្រកវិញដូចស្ថានភាពមុនថ្ងៃទី ៧ មិថុនា ជាឯកតោភាគី។ កម្ពុជានឹងបើកច្រកវិញក្នុងរយៈពេលយ៉ាងយូរប្រាំម៉ោងក្រោយនោះ។ សម្តេចបានបញ្ជាក់ថា៖ នេះជាដំណោះស្រាយសាមញ្ញសម្រាប់ថៃ ប្រសិនបើមានជំហរពិតប្រាកដចង់ឲ្យបើកច្រកព្រំដែនឡើងវិញ ដោយមិនចាំបាច់ចរចាឬខាតពេលវេលាឡើយ។

អភិបាលខេត្តបន្ទាយមានជ័យ៖ គ្មានបងប្អូនប្រជាពលរដ្ឋខ្មែរ បើករថយន្តសម្រុកទៅចាក់សាំងនៅថៃ ដូចការផ្សាយរបស់កាសែតថៃឡើយ

សារព័ត៌មានថៃ បានផ្សាយបំពុលថា ក្រោយកម្ពុជាព្រមានបិទការនាំចូលប្រេងពីថៃ ស្រាប់តែប្រជាពលរដ្ឋខ្មែរជាច្រើននាក់ បានបើករថយន្តសម្រុកទៅចាក់ប្រេងនៅថៃ ពីព្រោះប្រេងនៅខ្មែរថ្លៃ។ ជាការឆ្លើយតបចំពោះព័ត៌មានប្រឌិតមួយនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ សូមច្រានចោលការចុះផ្សាយនេះ និងថាមិនមានរឿងបែបនេះ កើតឡើងឡើយ។ អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា «រូបភាពរថយន្តដែលកាសែតថៃចុះផ្សាយនេះ គឺជារថយន្តដែលបងប្អូនខ្មែរយើងធ្វើដំណើរឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលពេលបើកចូលដំបូង គឺមានការកកស្ទះបែបនេះហើយ»។ បើតាមឯកឧត្តម អ៊ុំ រាត្រី, មួយថ្ងៃៗនៅពេលនេះមានរថយន្តបងប្អូនខ្មែរយើងឆ្លងចូលទៅថៃ មានចន្លោះពី៤០ ទៅ៥០គ្រឿង ដែលទៅប្រកបមុខរបរ និងរកស៊ីជាដើមដែលជាទម្លាប់ប្រចាំថ្ងៃ៕

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងប្រាប់ដល់វិនិយោគិនជាតិ អន្តរជាតិ កុំព្រួយបារម្ភលើបញ្ហាព្រំដែនបន្តិចបន្ដួចជាមួយថៃ សូមបន្តជ្រើសរើសយកការវិនិយោគនៅកម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសង្ឃឹមថា អ្នកវិនិយោគនឹងជ្រើសរើសយកឱកាសមកវិនិយោគនៅកម្ពុជា ហើយរាជរដ្ឋាភិបាល និងបង្ករលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់អ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេស។ ជាមួយគ្នានេះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “កុំព្រួយបារម្ភលើបញ្ហាព្រំដែនបន្តិចបន្ដួចជាមួយថៃ ហើយសូមបន្តជ្រើសរើសយកការវិនិយោគនៅកម្ពុជា ខណៈកម្ពុជាកំពុងមានសក្ដានុពលសម្រាប់ការវិនិយោគលើវិស័យជាច្រើន”។ នេះជាការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រតី នៃកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការដំណើរការជាផ្លូវការ ១ឆ្នាំរបស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី នាល្ងាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ មជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ។ សម្តេចបវរធិបតី ក៏បានថ្លែងសូមលើកទឹកចិត្តដល់បណ្តាវិនិយោគិនជាតិ និង អន្តរជាតិ ជាពិសេសភ្ញៀវបរទេសថ្មីៗ សូមសម្រេចចិត្តជ្រើសរើសកម្ពុជា ជាទីតាំងសម្រាប់រាល់កិច្ចសហការ ពីព្រោះថា រាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរខ្ពស់ចំពោះវិនិយោគិនគ្រប់រូប ដោយគ្មានការរើសអើង ៕

សម្តេចតេជោ ហ៊ុន សែន៖ ថៃលេងល្បែងគំរាម ដែលនាំដល់ការខាតបង់ខ្លួនឯង, កម្ពុជាមិនងាប់ដោយសារការផ្តាច់ប្រេងពីថៃទេ!

នៅរាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហាញសារឆ្លើយតបនឹងការគំរាម របស់ភាគីថៃ ដែលចង់ផ្តាច់ការផ្គត់ផ្គង់ប្រេងមកប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបជាមួយនឹងសារធ្ងន់ៗថា កម្ពុជាមិនងាប់ដោយសារ ថៃផ្តាច់ប្រេងនោះទេ ហើយប្រសិនបើចង់ធ្វើ សូមធ្វើតាមចិត្តចុះ តែក្រុមហ៊ុនដែលងាប់មុនគេគឺក្រុមហ៊ុនសាំង PTT ដែលកំពុងមានវត្តមាននៅកម្ពុជា។ តាមរយៈបណ្តាញសង្គមផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះជាមួយនឹងខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ល្បែងគំរាមដែលនាំដល់ការខាតបង់ខ្លួនឯង! ថ្ងៃនេះ ឃើញបក្សប្រឆាំងថៃមួយ ជូនយោបល់ទៅរាជរដ្ឋាភិបាលថៃថាឲ្យឈប់លក់ប្រេងឲ្យកម្ពុជា ដែលនិងធ្វើឲ្យកម្ពុជាចុះចាញ់។ យើងសូមបញ្ជាក់ទៅអ្នកវិញថា យើងមិនស្លាប់ដោយសារមិននាំប្រេងពីថៃមកនោះទេ ប៉ុន្តែអ្នកដែលស្លាប់គឺក្រុមហ៊ុន PTT របស់ថៃទៅវិញទេ។ តើអ្នកចង់ឲ្យក្រុមហ៊ុនថៃ PTT ស្លាប់មែនទេ? បើចង់ សូមឲ្យអ្នកធ្វើតាមបំណងចុះ។ សម្រាប់កម្ពុជា បានត្រៀមខ្លួនរួចរាល់ដើម្បីដោះស្រាយស្ថានភាពដែលពួកអ្នកគំរាមរួចហើយ អុីនធើណែត អគ្គិសនី ពលករ និងពេលនេះ ល្បែងប្រេងធ្វើជាអាវុធប្រឆាំងយើងទៀត។ បញ្ហាពលករពេលមុន ពួកអ្នកមើលងាយ និងរើសអើងពលករខ្មែរ និងយកពលករធ្វើជាចំណាប់ខ្មាំងផង និងគំរាមយើងផង តែពេលដែលយើងប្រកាសទទួលយកពលករពេលនេះពួកអ្នកបែរជាចេះយកចិត្ត និងលួងលោមពលករ ព្រោះបើពលករខ្មែរចាកចេញរោងចក្រកសិដ្ឋាន ក្រុមហ៊ុន ការដ្ឋានសំណង់មួយចំនួន អាចត្រូវបិទទ្វារ ព្រោះខ្វះកម្លាំងពលកម្ម។ បើពួកអ្នកក្លាហាន សូមពួកអ្នកបណ្តេញពលករខ្មែរសាកល្បងមើល តើវាប៉ះពាល់សេដ្ឋកិច្ចថៃខ្លះទេ?។ Read more

អ្នកនាំពាក្យសម្តេចតេជោ អំពាវនាវកុំឱ្យពលរដ្ឋខ្មែរនៅថៃ ចាញ់បោកក្រុមបោកប្រាស់ និងអ្នកជ្រុលនិយមថៃ ដែលបង្កើតហ្វេសប៊ុកជាភាសាថៃបន្លំជា សម្តេចតេជោ ដើម្បីបំភាន់សភាពការណ៍ព្រំដែន និងបោកយកលុយកាក

លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ឲ្យបង្កើនការប្រុងប្រយ័ត្ន ជៀសវាងចាញ់បោកជនបោកប្រាស់ និងក្រុមជាតិនិយមជ្រុលរបស់ថៃ ដែលបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដាក់រូប និងឈ្មោះសម្តេចតេជោ ជាភាសាថៃ ក្នុងចេតនាបំភាន់សភាពការណ៍ព្រំដែន និងបោកប្រាស់លុយកាក។ លោក ជា ធីរិទ្ធ បានថ្លែងដូចនេះថា «ខ្ញុំសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនពលករដែលកំពុងធ្វើការ​នៅក្នុងប្រទេសថៃ សូមមេត្តាកុំចាញ់បោកក្រុមបោកប្រាស់ ឬក្រុមជាតិនិយមជ្រុលរបស់ថៃ ដែលកំពុងធ្វើសកម្មភាព​បំផុសបំផុល បង្កើតគណនីហ្វេសប៊ុកក្លែងក្លាយរបស់សម្តេចតេជោ ដែលដាក់ឈ្មោះសម្តេចតេជោ​ជាភាសាថៃ និងរូបថតរបស់សម្តេចតេជោ ក្នុងចេតនា ក្នុងចេតនាបំភ័នសភាពការនៅក្នុងប្រទេសកម្ពុជា ជុំវិញបញ្ហាព្រំដែន និងបោកប្រាស់យកលុយកាក់របស់បងប្អូន»។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវសូមបងប្អូនមានការប្រុងប្រយ័ត្ន ដើម្បីកុំឱ្យចាញ់បោកសកម្មភាពនេះ ដែលជាសកម្មភាពគ្រោះថ្នាក់ និងជាសកម្មភាពដែលទុរយសបំផុត​របស់ក្រុមជ្រុលនិយមរបស់ថៃ៕

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សូមកុំខំលាបពណ៌កម្ពុជាដើម្បីបិទបាំងភាពអាម៉ាស់របស់ខ្លួន

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា មន្ត្រីថៃកំពុងព្យាយាមបិទបាំងភាពអាម៉ាស់របស់ខ្លួនដែលបំពានមកលើកម្ពុជា ដោយបានបាញ់សម្លាប់កងទ័ពខ្មែរយើងម្នាក់ក្នុងទឹកដីរបស់យើង បានគំរាមកំហែងបង្កសង្គ្រាម ការបិទព្រំដែនជា ឯកតោភាគី និងការគំរាមផ្តាច់ភ្លើង ផ្តាច់អ៊ិនធឺណិត ដែលជាអំពើបែបទំនើងនិងមាក់ងាយដល់កម្ពុជា។ ជាពិសេសថៃបានបដិសេធមិនព្រមទៅដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមផ្លូវតុលាការជាមួយកម្ពុជានៅឯតុលាការយុត្តិធម៌អន្តរជាតិ។ ទាំងនេះបានធ្វើឱ្យពិភពលោកមើលឃើញថា ថៃជាកូនអាក្រក់ ខណៈដែលកម្ពុជាគឺជាកូនល្អរបស់ពិភពលោកពីព្រោះកម្ពុជាជ្រើសរើសយកសន្តិភាព និងគោរពច្បាប់អន្តរជាតិ។ ដូច្នេះ មន្ត្រីថៃកំពុងខិតខំបិទបាំងរូបភាពដ៏អាក្រក់ទាំងនេះដោយព្យាយាមបង្ខូចបង្កាច់កម្ពុជា។ ប៉ុន្តែ ជារឿងឥតប្រយោជន៍ទេពីព្រោះពួកគេមិនអាចយកដៃបិទបាំងព្រះអាទិត្យបានឡើយ។ ខ្ញុំសូមផ្តល់យោបល់ថា រដ្ឋាភិបាលថៃគួរព្យាយាមដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនដែលកំពុងបែកបាក់យ៉ាងខ្លាំងវាប្រសើរជាជាងមកខំនិយាយបង្ខូចឈ្មោះកម្ពុជា៕

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អំពាវនាវដល់ក្រសួងស្ថាប័ន វិស័យឯកជន និងសប្បុរសជន បន្តជួយគាំទ្រនិងចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលថ្មីៗបន្ថែមទៀត នៅតំបន់ប្រវត្តិសាស្ត្រ X16

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអំពាវនាវដល់ក្រសួងស្ថាប័ន វិស័យឯកជន និងសប្បុរសជននានា បន្តជួយគាំទ្រជាថវិកា សម្ភារ និងការចូលរួមនានា ដើម្បីបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលថ្មីៗបន្ថែមទៀត នៅតំបន់ប្រវត្តិសាស្ត្រ X16។ ការអំពាវនាវនេះ បានធ្វើឡើងក្ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំ ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៥ ដែលប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមិថុនានេះ នាតំបន់ប្រវត្តិសាស្ត្រ X16 ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ដើម្បីធានានិរន្តរភាពដំណើរការតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 នេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានប្រគល់ភារកិច្ចជូននាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការសិក្សារៀបចំតួនាទី ភារកិច្ច រចនាសម្ព័ន្ធគ្រប់គ្រង និងដំណើរការតំបន់ប្រវត្តិសាស្ត្រនេះ។ ជាមួយគ្នានេះ លោក ក៏បានប្រគល់ភារកិច្ចជូនកងរាជអាវុធហត្ថលើផ្ទៃប្រទេស គិតគូររៀបចំកញ្ចប់ថវិកាដាក់ចូលក្នុងគម្រោងថវិកាក្រសួងការពារជាតិ សម្រាប់ដំណើរការការគ្រប់គ្រង ថែទាំ និងការរៀបចំប្រារព្ធខួប លើកទី៤៩ លើកទី៥០ និងបន្តបន្ទាប់ទៀត នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម នេះ។ ក្រៅពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី Read more