ឃាត់ពលករខ្មែរ ៤១នាក់ ស្រី១៨នាក់ ក្មេង០៦នាក់ ស្រី០២នាក់ បម្រុងលួចឆ្លងដែនតាមមេខ្យល់ទៅថៃ ដោយខុសច្បាប់
បន្ទាយមានជ័យ៖ កម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលអូរស្រឡៅ និងប្រជាការពារ បានល្បាតតាមភូមិសាស្រ្តបានប្រទះឃើញ ពលរដ្ឋចំនួន៤១នាក់ ស្រី១៨នាក់ ក្មេង ០៦នាក់ ស្រី០២នាក់ ដែលមេខ្យល់យកមកលាក់ទុកនៅក្នុងចំការឬស្សីមួយកន្លែង ។ បើតាមលោកវរសេនីយឯក សយ សំណាង មេប៉ុស្តិ៍ស្តីទី អូរស្រឡៅ បានអោយដឹកថា៖ កម្លាំងប៉ុស្តិ៍ និងប្រជាការពារ បានដើរល្បាត ក្នុងភូមិសាស្រ្តបាន ប្រទះឃើញ ពលរដ្ឋដែលមេខ្យល់យកមកលាក់ទុកនៅក្នុងចំការឬស្សីមួយកន្លែង។ លោកបានបន្តថា កម្លាំងក៏បាននាំពួកគាត់ មកប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្រឡៅដើម្បីសួរនាំ ។ ក្នុងនោះមានពលរដ្ច សរុប ៤១នាក់ ស្រី១៨នាក់ ក្មេង ០៦នាក់ ស្រី០២នាក់ ដែលមកពីខេត្តចំនួន០៤ មានដូចខាងក្រោមៈ ១.ខេត្តបន្ទាយមានជ័យ មានចំនួន១៧នាក់ ស្រី០៦នាក់ ក្មេង០៣នាក់ ប្រុស០៣នាក់ ២.ខេត្តព្រៃវែង មានចំនួន០៤នាក់ ស្រី០៣នាក់ ៣.ខេត្តប៉ៃលិន មានចំនួន០៥នាក់ ស្រី០២នាក់ ក្មេង០១នាក់ ប្រុស០១នាក់ ៤.ខេត្តបាត់ដំបង មានចំនួន១៥នាក់ ស្រី០៧នាក់ ក្មេង០៣នាក់ ស្រី០២នាក់ ពលករទាំង០៤ខេត្ត ។ បន្ទាប់មកកម្លាំងប៉ុស្តិ៍រដ្ឋបាលធ្វើការអប់រំ ធ្វើកិច្ចសន្យា និងណែនាំពួកគាត់ធ្វើឯកសារស្របច្បាប់ Read more