បាញ់រះស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៤នាក់ ព្រោះរឿងដណ្តើមកូនគ្នា

មនុស្សប្រុស ស្រី ក្មេងចាស់ ចំនួន៥នាក់ស្លាប់និងរងរបួសធ្ងន់ស្រាល ដោយជនដៃដល់ជាសមាជិកគ្រួសារបានឈ្លោះដណ្តើមកូនគ្នា ឈានដល់ការប្រើអំហិង្សាដោយអាវុធបាញ់ជាច្រើនគ្រាប់ ទៅលើក្រុមគ្រួសាររបស់ខ្លួន ខណ:កំពុងធ្វើដំណើរដោយរថយន្ត១គ្រឿងនៅលើផ្លូវជាតិលេខ៥៥ បណ្តាលឱ្យស្លាប់ស្ត្រី១នាក់និងរបួសធ្ងន់ ស្រាល៤នាក់។ យោងតាម Facebook ផ្លូវការរបស់អធិការដ្ឋាននគរបាលស្រុកវាលវែង លោកវរសេនីយ៍ទោ ជា ប៉ារីស អធិការនគរបាលស្រុក អត្ថបទពេញ

គយចល័ត ចុះបង្ក្រាបទីតាំងលក់ម៉ូតូគេចពន្ធ៩កន្លែង ក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ រកឃើញម៉ូតូគ្មានពន្ធនាំចូលចំនួន១៥១គ្រឿង

កម្លាំងគយចល័តបានចុះបង្ក្រាបទីតាំងលក់ម៉ូតូគេចពន្ធចំនួន ៩ កន្លែង នៅក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី ២៦ កញ្ញា ឆ្នាំ ២០២៥ រកឃើញម៉ូតូគ្មានពន្ធនាំចូលចំនួន ១៥១ គ្រឿង ហើយបានចាប់ឃាត់យកមកអនុវត្តតាមនីតិវិធីច្បាប់។ ប្រតិបត្តិការនេះ ត្រូវបានដឹកនាំដោយលោក ព្រាប អត្ថបទពេញ

ពលរដ្ឋជិត១០ម៉ឺននាក់បានទទួលសេវាជិះរថយន្តក្រុងដោយមិនគិតថ្លៃ រយៈពេល៦ថ្ងៃក្នុងឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​

ក្នុងរយៈពេល ៦ថ្ងៃ នៃការដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩នេះ មានប្រជាពលរដ្ឋប្រមាណជិត១០ ម៉ឺននាក់បានទទួលការជិះរថយន្តក្រុងសាធារណៈដោយមិនគិតថ្លៃ ដែលជាការគិតគូររបស់សម្ដេចបវរអធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី។ លោកស្រីដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ អត្ថបទពេញ

ឃុំចំនួន៣ ភូមិចំនួន១៦ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងខេត្តរតនគិរី ត្រូវបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានដឹកនាំក្រុមការងារ ចុះពិនិត្យផ្ទាល់ពីស្ថានភាព និងផលប៉ះពាល់ដោយសារទឹកជំនន់ នៅក្នុងភូមិសាស្ត្រ ស្រុកលំផាត់។ ការជន់លិចនេះបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យទន្លេស្រែពកហក់ឡើងលិច ភូមិដ្ឋាន ស្រែចំការ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ ឯកឧត្តមអភិបាលខេត្ត អត្ថបទពេញ

លំនៅឋានប្រជាពលរដ្ឋ ៣៦៧១ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងខេត្តសៀមរាប ត្រូវបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ដោយសារតែមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ បានបណ្ដាលឱ្យលំនៅឋានប្រជាពលរដ្ឋចំនួន ៣ ៦៧១ខ្នងផ្ទះ រួមនឹងសាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ក្នុងក្រុងស្រុកចំនួន១០ ស្មើនឹង ១៤៤ភូមិ ក្នុងខេត្តសៀមរាប រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង គិតត្រឹមល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងតាមក្រុងស្រុក អត្ថបទពេញ

សម្តេច ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋនិងកងកម្លាំងមិនប្រដាប់អាវុធ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញសួរសុខទុក្ខ ព្រះសង្ឃ ប្រជាពលរដ្ឋ និងកងកម្លាំងមិនប្រដាប់អាវុធ នៅភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អត្ថបទពេញ

សមត្ថកិច្ច ឃាត់ខ្លួនមន្ត្រីយោធាម្នាក់ ពាក់ព័ន្ធករណីបាញ់សម្លាប់មនុស្ស ៣នាក់ និងរងរបួសធ្ងន់ ១នាក់ នៅស្រុកបន្ទាយមាស

កម្លាំងនគបាលខេត្តកំពត សហការជាមួយកងរាជអាវុធហត្ថផ្ទៃប្រទេស អាវុធហត្ថខេត្តតាកែវ និងនគបាលខេត្តតាកែវ បានអនុវត្តប្រតិបត្តិការចាប់ខ្លួនជនសង្ស័យ ក្នុងករណីឃាតកម្មបាញ់ប្រហារដែលបណ្តាលឲ្យស្លាប់ ៣ នាក់ និងរងរបួសធ្ងន់ ១នាក់ នៅស្រុកបន្ទាយមាស ខេត្តកំពត។ តាមសេចក្តីរាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថបានចាប់ខ្លួនលោក អត្ថបទពេញ

លោកបណ្ឌិត ទូច សុឃៈ | ក្រសួងមហាផ្ទៃ នឹងផ្អាកការងារ លោក ពៅ វុទ្ធី “ធីស្នា” ឯលោក ពៅ រតនា ក្រសួងកំពុងស្រាវជ្រាវ ករណីនាំផលិតផល និង នាំមនុស្សឆ្លងដែនខុសច្បាប់

នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបង្ហាញថា ក្រសួងមហាផ្ទៃ នឹងចេញសេចក្តីសម្រេចផ្អាកការងារជាបណ្តោះអាសន្នចំពោះ វរៈសេនីយ៍ទោ ពៅ វុទ្ធី ឬ “ធីស្នា” មេបញ្ជាការរងវរៈសេនាតូច អត្ថបទពេញ

សមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងស្តុកទំនិញខុសច្បាប់នាំពីថៃមួយកន្លែង ជារបស់មន្ត្រីនគរបាលវីរៈ៨៩១ 

តាមរយៈការផ្សព្វផ្សាយ ពីបណ្ដាញព័ត៌មានក្នុងស្រុក សមត្ថកិច្ចប៉េអឹមសហការជាមួយកងពល៥១ សម្របសម្រួលដោយព្រះរាជអាជ្ញារង ចូលឆែកឆេរទីតាំងស្តុកទំនិញខុសច្បាប់នាំចូលពីប្រទេសថៃមួយកន្លែងនៅក្រុងប៉ោយប៉ែត ។ កាលពីវេលាម៉ោង ១៧ និង ៣០នាទី ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំនួន ១៥នាក់ អត្ថបទពេញ

ក្រសួង​មហាផ្ទៃ​ ចាត់ទុក​ទង្វើរបស់ថៃមក​លើ​ពលរដ្ឋ​កម្ពុជា​ ជា​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​ជាតិ

ក្រសួង​មហាផ្ទៃ ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថ្កោល​ទោស​លើ​សកម្មភាពនគរបាល និងកម្លាំងចម្រុះថៃចូលបំពានដែនដី និងធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ចំពោះ​ទង្វើនេះ ក្រសួងមហាផ្ទៃ ចាត់ទុកថា ជា​ការ​រំលោភពលើសិទ្ធិជាមូលដ្ឋានរបស់មនុស្សជាតិ សិទ្ធិលំនៅឋាន សិទ្ធិរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងសិទ្ធិកម្មសិទ្ធិ។ នៅ​ថ្ងៃទី​១៧ កញ្ញា អត្ថបទពេញ