ACU ឃាត់ខ្លួន និងបញ្ជូននាយនគរបាល២នាក់ ម្នាក់ជាអធិការរង និងម្នាក់ជាមន្រ្តី នគរបាលស្រុកបវេល ទៅតុលាការ ពាក់ព័ន្ធការដោះលែងជនជាតិថៃជាថ្នូរលុយរាប់ម៉ឺនដុល្លារ, តុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនមន្រ្តីនគរបាល២នាក់ ហើយបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីលួចដោះលែងជនជាតិថៃ ក្នុងរឿងបទល្មើស ជាថ្នូរលុយរាប់ម៉ឺនដុល្លារ។ នេះបើតាមសេចក្តីរាយការណ៍ពីតុលាការ ដែលបណ្តាញសារព័ត៌មានក្នុងស្រុក ទទួលបាននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ។ លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក នៅរសៀលថ្ងៃនេះថា ជនសង្ស័យទាំង២នាក់ ត្រូវបានចោទប្រកាន់ពីបទ ​«ប៉ុនប៉ងសូកប៉ាន់​ និងបទ​ សម្អាតប្រាក់​ តាមមាត្រា​ ៣២​ នៃច្បាប់ស្តីពីប្រឆាំងអំពើពុករលួយ​ មាត្រា​ ២៧​ មាត្រា​ ៦០៥​ នៃក្រមព្រហ្មទណ្ឌ​ និងមាត្រា​ ៣៨​ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់​ និងហិរញ្ញប្បទានភេរវកម្ម»។​ សេចក្តីរាយការណ៍ បានបញ្ជាក់ថា ក្រោយបញ្ចប់បើកការស៊ើបសួរលើជនត្រូវចោទទាំង២នាក់ ពីតំណាងអយ្យការលោក ទុង រតនា, លោក ធន់ ដារិទ្ធ ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជនជាប់ចោទទាំង២នាក់ ដាក់ពន្ធនាគារព្រៃស នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មន្រ្តីនគរបាលទាំង២នាក់ រួមមាន៖ *ទី១៖ ឈ្មោះ វ៉ន វាសនា អាយុ៣៨ឆ្នាំ មានតួនាទីជាអធិការរងនគរបាលស្រុកបវេល ខេត្តបាត់ដំបង (ពាក់ស័ក្តិ៤កន្លះ)*ទី២៖ ឈ្មោះ Read more

អាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបគ្រឿងញៀនជាង ២គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ៣នាក់!

កំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ១៨:១០នាទីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចផ្លូវជាតិលេខ៤៤ គីឡូម៉ែត្រលេខ០៥ ភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើ ឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ ឃាន ម៉េងលៀង ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិមុខខេត្ត សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីរក្សាទុកជួញដូរ ឬចែកចាយដោយខុសច្បាប់នូវសារធាតុញៀន នឹងបានឃាត់ខ្លួនបក្សពួកចំនួន០២នាក់ ឈ្មោះ កែវ សុធា (ហៅឌី) ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងឈ្មោះ ជា សំណាង (ហៅដុំ)ថ្ម ភេទប្រុស Read more

លោកបណ្ឌិត ទូច សុឃៈ សរសើរពលរដ្ឋ នៅកំពង់ឆ្នាំងចំៗ ក្នុងករណីបង្ក្រាប បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ!

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានទាញការកត់សម្គាល់ចំពោះករណីជាក់ស្ដែងមួយដែលប្រជាពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំបង្ហាញភាពជាគំរូនៅក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថភាពតាមរយៈការរាយការណ៍ករណីសង្ស័យនៅមូលដ្ឋានរបស់ខ្លួនទៅកាន់សមត្ថកិច្ចរហូតឈានទៅដល់ការបង្ក្រាប ករណីជនបរទេសលួចលាក់ប្រព្រឹត្តិអំពើឆបោកតាមប្រព័ន្ធអនឡាញ។ ការសរសើរចំៗរបស់អ្នកនាំពាក្យ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានចុះបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ និងបានចាប់ខ្លួនឧក្រិដ្ឋជនសរុប២៤នាក់ ក្នុងនោះមានជនជាតិខ្មែរ១នាក់ វៀតណាម២១ និងចិន២នាក់ ដោយបានរឹបអូសទូរស័ព្ទ និងកុំព្យូទ័រ នាថ្ងៃទី២៣ខែ ឧសភា ឆ្នាំ២០២៥។ បើតាមសមត្ថកិច្ច ក្រុមឧក្រិដ្ឋជនទាំងនោះ បានប្រើប្រាស់ទីតាំងផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិ ក្រឡាញ់ សង្កាត់ក្រុង កំពង់ឆ្នាំ ដើម្បីឆបោកប្រាក់ និងជំរិតទារប្រាក់ពីអ្នកខ្ចីប្រាក់តាមអនឡាញនៅប្រទេសវៀតណាម។ យោងតាមរបាយការណ៍ តម្រុយដែលឈានរហូតដល់សមត្ថកិច្ចចុះទៅបង្ក្រាបការធ្វើប្រតិបត្តិការនោះ គឺដោយតែមានប្រជាពលរដ្ឋនៅតំបន់នោះចូលរួមរាយការណ៍ ដ្បិតពីដំបូងឡើយ ជនបរទេសទាំងនោះប្រាប់ម្ចាស់ទីតាំងថាគ្រាន់តែជួលស្នាក់២ទៅ៣នាក់ប៉ុណ្ណោះ ក្រោយមកអ្នករស់នៅក្បែរខាងក៏សង្ស័យ ដោយពួកគេឃើញមានជនបរទេសចេញចូលច្រើនទៅៗ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋរាយការណ៍ទៅកាន់សមត្ថកិច្ចដើម្បីចុះមកត្រួតពិនិត្យទីតាំង និងឈានដល់ការបង្ក្រាបតែម្ដង។ អ្នកនាំពាក្យដដែល បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់មានស្មារតី មនសិការចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានរបស់ខ្លួនតាមរយៈសកម្មភាពដូចដែលពលរដ្ឋនៅខេត្តកំពង់ឆ្នាំងបានធ្វើ គឺត្រូវរាយការណ៍រាល់សកម្មភាពសង្ស័យណាមួយពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនក្ដី អំពើហិង្សាក្ដី និងអំពើឆបោកនានាដែលនាំឱ្យប៉ះពាល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដោយសមត្ថកិច្ចទាំងនគរបាល និងកងរាជអាវុធហត្ថ នឹងធ្វើការតាមជំនាញ មិនឱ្យប៉ះពាល់សុវត្ថិភាពប្រជាពលរដ្ឋឡើយ៊ សូមបញ្ជាក់ថា កន្លងមកសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានណែនាំជារឿយៗឱ្យសមត្ថកិច្ចមូលដ្ឋានយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព Read more

អតីតអ្នកឧកញ៉ា ហេង សិទ្ធី ដែលត្រូវបានឃាត់ខ្លួន នៅប្រទេសរុស្ស៉ី កន្លងមក ត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជាហើយ

ក្រោមការធ្វើបត្យាប័នរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ដែលជាការអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ «គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស»។ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានឱ្យដឹងថា អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានបញ្ជូនមកកម្ពុជា គឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ដែលបានចោទប្រកាន់ពីបទ «គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងខែ វិច្ឆិកា ឆ្នាំ២០២៤ ។ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាម បញ្ញត្តិមាត្រា៣៧២ និងមាត្រា ៣៧៤ នៃក្រមព្រហ្មទណ្ឌ។ លោកបានបន្ថែមថា ការចាប់បញ្ជូនមកកម្ពុជា គឺក្រោមការធ្វើបត្យាប័នរវាងរដ្ឋាភិបាលប្រទេសទាំងពីរ តាមសំណើរបស់ INTERPOL កម្ពុជា អគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិបានចេញនិវេទន៍ក្រហម ជូនដំណឹងដល់បណ្តាប្រទេសជាសមាជិកដើម្បីផ្តល់កិច្ចសហការស្វែងរកនិងឃាត់ខ្លួនបុគ្គល ហេង សិទ្ធី ប្រគល់ជូនអាជ្ញាធរកម្ពុជាដើម្បីបន្តនីតិវិធី។ ផ្អែកលើនិវេទន៍ក្រហមរបស់កម្ពុជា INTERPOL ទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី បានឃាត់ខ្លួនបុគ្គល ហេង សិទ្ធី នៅថ្ងៃ១៣ មករា ២០២៥ ប្រហែលម៉ោង១៩:០០នាទី ម៉ោងនៅកម្ពុជានៅចំណុចស្ថានីយ៍រថភ្លើង នៃទី ក្រុង St. Petersburg ក្នុងគោលបំណងធ្វើដំណើរទៅទីក្រុងម៉ូស្គូ។ លោក ឆាយ គឹមខឿន Read more

កម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបទីតាំងមួយកន្លែង សង្ស័យបង្រៀនកម្ចីអនឡាញ​ ឃាត់ខ្លួនមនុស្សចំនួន​ ២៤នាក់​ មានជនបរទរស​ ២៣នាក់​ និងខ្មែរម្នាក់

កំពង់ឆ្នាំង៖​ កម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំង កា លពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ បានចុះបង្ក្រាបទីតាំងមួយកន្លែង ដែលកំពុងធ្វើការបង្រៀនលួចលាក់ ប្រព័ន្ធបច្ចេកវិទ្យា (សង្ស័យកម្ចីអនឡាញ) ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ មន្ត្រីនគរបាលខេត្តកំពង់ឆ្នាំងនៅមិនទាន់អាចបញ្ជាក់ឲ្យបានច្បាស់នៅឡើយទេ ពាក់ព័ន្ធនឹងករណីនេះ ប៉ុន្តែប្រភពពីសមត្ថកិច្ចដែលស្ថិតក្នុងប្រតិបត្តិការនេះ បានឲ្យដឹងថា ការចុះបង្ក្រាបទីតាំងនេះ ដោយសារតែមានការលួចលាក់បើកបង្រៀនដល់បុគ្គលិកជាច្រ់ននាក់ លើប្រព័ន្ធបច្ចេកវិទ្យា (កម្ចីអនឡាញ )។ នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនមនុស្ស ចំនួន​ ២៤នាក់ ក្នុងនោះមានជនជាតិវៀតណាម ២១នាក់ ចិន​ ២នាក់ និងខ្មែរ១នាក់ និងកំពុងសាកសួរយកចម្លើយ ដើម្បីអនុវត្តទៅតាមនិតិវិធី៕

អគ្គស្នងការ​នគ​បាល​ជាតិ​កំពុង​ចាត់វិធានការ​លើ​ក្រុម​ជ្រុលនិយម​ប្រឌិត​ព័ត៌មាន​ពាក់ព័ន្ធ​និង​ការ​ចរចា​អនុគ្រោះ​ពន្ធ​រវាង​កម្ពុជា​-​អា​មេ​រិ​ក

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​និង​កំពុង​ចាត់វិធានការ​លើ​ក្រុម​ជ្រុលនិយម ដែល​ប្រឌិត​ព័ត៌មាន​ពាក់ព័ន្ធ​ការ​ចរចា​របស់​រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ជាមួយ​រដ្ឋបាល​អា​មេ​រិ​ក ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​អគ្គស្នងការ​នគ​បាល​ជាតិ នៅ​ថ្ងៃ​ទី​២៣ ឧសភា បាន​លើក​ឡើង​ថា នា​ពេល​ថ្មី​ៗ​នេះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​សង្កេត​ឃើញ​ថា មានការ​បង្ហោះ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​រយៈ​វី​ដេ​អូ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ស្ត្រី Overseas ពាក់ព័ន្ធ​ដល់​កិច្ច​សម្ភាស​របស់​លោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដែល​មាន​ចរិត​ញុះញង់ បំភ្លៃ​ការ​ពិត ធ្វើ​ឲ្យ​មានការ ភាន់ច្រឡំ អំពី​លទ្ធផល​នៃ​ការ​ចរចា​លើ ការ​អនុគ្រោះ​ពន្ធ​ជុំ​ទី​១ រវាង​កម្ពុជា ជាមួយ​សហរដ្ឋអាមេរិក ។ ប្រភព​បាន​អះអាង​ថា ផ្អែក​តាម​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់​ជា​បន្តបន្ទាប់​របស់​សមត្ថ​កិច្ច អ្នកនាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ធ្វើការ​បញ្ជាក់​ជូន​សាធារណជន​ជ្រាប​ដូច​ខាងក្រោម​៖ ១-​សារ​សំឡេង​វី​ដេ​អូ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ស្ត្រី Overseas ពុំ​មែន​ជា​សារ​សំឡេង​របស់​លោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នោះ​ទេ ។ សារ​សំឡេង​នោះ គឺជា​ការ​ប្រើ​បច្ចេកទេស​កាត់​រូបភាព​វី​ដេ​អូ​របស់​លោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដោយ​បញ្ចូល​សំឡេង​ស្ត្រី​ម្នាក់​ធ្វើ​អត្ថាធិប្បាយ​ក្នុង​ចេតនា​ធ្វើ​វិទ្ធង្សនា​បំពុល បំផ្លាញ​សង្គម​ញុះញុង លាប​ពណ៌ និង​បំភ្លៃ​ការ​ពិត ក្នុង​គោលបំណង​ធ្វើ​ឱ្យ​សាធារណៈជន​មានការ​ភាន់ច្រឡំ ចំពោះ​រាជរដ្ឋាភិបាល​ក្នុង​កិច្ចការ ចរចា​លើ​ការ​អនុគ្រោះ​ពន្ធ​ជុំ​ទី​១ ជាមួយ​ភាគី​អា​មេ​រិ​ក​។ ២-​សមត្ថកិច្ច​បាន​រក​ឃើញ​ថា មុខសញ្ញា​ដែល​បាន​ប្រព្រឹត្ត​សកម្មភាព​ល្មើស​ខាងលើ មានឈ្មោះ ជូ ឈី​ន ភេទ​ស្រី កើត​ឆ្នាំ​១៩៨៣ នៅ​ខេត្តបាត់ដំបង Read more

កម្លាំងអាវុធហត្ថខេត្តព្រៃវែង បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ២នាក់រួមនឹងគ្រឿងញៀនជិត៤គីឡូក្រាម នៅស្រុកពាមរក៍

​ព្រៃវែង៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រៃវែង បង្ក្រាបនិងឃាត់ខ្លួនរួមនឹងគ្រឿងញៀនជិត៤គីឡូក្រាម និងដកហូតបាន​ឧបករណ៍ ហើយ​និង​សម្ភារ​ជាច្រើន​ទៀត នៅស្រុកពាមរក៍ ខេត្តព្រៃវែង។​​បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។ យោងតាម​សមត្ថកិច្ច​បានឲ្យដឹងថាការបង្ក្រាបនេះបានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែងនៅវេលាម៉ោង ១៦ និង៣០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះបង្រ្កាបបទល្មើសគ្រឿងញៀន ចំណុចមុខសាលាឃុំអ្នកលឿង ស្ថិតនៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។​ ប្រភពបានបន្តទៀតថាក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ឈ្មោះ ឃុន សីហា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិសន្លូង ឃុំសន្លូង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងឈ្មោះ ឌុច ចន្តា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ Read more

អ្នកនាំពាក្យ ចាត់ទុកវត្តមានក្រុមហ៊ុន ជាង ២០០ទៀត នៅព្រះសីហនុ ជាមនុញ្ញផល នៃសន្តិភាព និងភាពកក់ក្ដៅ នៃសន្តិសុខសណ្ដាប់ធ្នាប់!

ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសារបញ្ជាក់យ៉ាងច្បាស់ អំពីភាពល្អប្រសើរនៃដំណើរការសង្គម និងសេដ្ឋកិច្ច នៅក្នុងខេត្តភាគនិរតីមួយនេះ ជាពិសេសគឺបង្ហាញឱ្យឃើញពីមនុញ្ញផលនៃសុខសន្តិភាព និងការផ្ដល់ទំនុកចិត្តរបស់ក្រុមវិនិយោគទុនជាតិ និងអន្តរជាតិ ចំពោះការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ការលើកឡើងពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងឱកាសនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បន្ថែមលើក្រុមហ៊ុនជាច្រើនទៀតដែលបាននិងកំពុងដំណើរការយ៉ាងសកម្មនៅខេត្តជាប់មាត់សមុទ្រមួយនេះ ក៏ដូចជានៅតាមបណ្ដារាជធានី ខេត្ត ទូទាំងប្រទេស។ បើតាមលោក ទូច សុឃៈ ចាប់តាំងពីចុងនីតិកាលទី៦នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រហូតបច្ចុប្បន្នរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមានក្រសួងមហាផ្ទៃ ជាសេនាធិការដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តយកចិត្តទុកដាក់ ឈរលើមូលដ្ឋាននៃការដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការធានាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅទូទាំងប្រទេស ក្នុងនោះក៏មាននៅខេត្តព្រះសីហនុ ដែលជាខេត្តគោលដៅទេសចរណ៍ និងវិនិយោគ។ លោក Read more

ពលរដ្ឋប្រទះឃេីញសាកសពបុរសម្នាក់ ត្រូវរថយន្តទំនើបម៉ាក Lexus ស្លាកលេខកម្ពុជា ST-1001 យកមកប្លុងចោល

បន្ទាយមានជ័យ ៖ ពលរដ្ឋបានប្រទះឃើញ និងរាយការជូនសមត្ថកិច្ច ករណីប្រទះឃេីញ សាកសពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេដឹកតាមរថយន្ត ទំនើបម៉ាក Lexus ពាក់ស្លាកលេខ កម្ពុជា ST-1001 យកមកប្លុងចោល ត្រង់ចំណុចភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមាមជ័យ ។ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចព្រំដែន បានអោយដឹងថា កាលពីវេលាម៉ោង១៣ និង១០នាទី រសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋបានជូនដំណឹងពីករណី ប្រទះឃេីញសាកសពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេដឹកតាមរថយន្ត ម៉ាក Lexus ពាក់ស្លាកលេខ កម្ពុជា ST-1001 និងរថយន្តមួយទៀត ម៉ាកដូចគ្នា ពាក់ស្លាកលេខភ្នំពេញ 2CA-6968 យកទៅប្លុងចោល ត្រង់ចំណុចភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមាមជ័យ ។ ភ្លាមៗនោះ យោធា៥០៣ ដឹកនាំកម្លាំងកង៥០៣ ចំនួន០២នាក់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេក ចំនួន១៥នាក់ កម្លាំងប្រជាការពារភូមិបឹងស្នោរ ចំនួន៥នាក់ បានចុះដល់ទីតាំងកេីតហេតុ ធ្វើការកាយដីយកសាកសព ជាសាកសពបុរសសង្ស័យជាជនជាតិបរទេស និងធ្វេីកោសល្យវិច្ច័យសាកសពជាបុរស តែមិនបានបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះនៅឡេីយទេ ។ Read more

ព្រោះស្រលាញ់ ប្រពន្ធគាំទ្រ និងថ្នាក់ដឹកនាំផ្ដល់ឱកាស លោក ជុំ នី ឈប់រត់ម៉ូតូឌុប ចូលធ្វើប្រជាការពារ!

នៅពេលស្ថានភាពចរាចរណ៍ ក្នុងរាជធានីភ្នំពេញ បន្តមានកំណើនកកស្ទះដោយសារភាពសម្បូរបែបនៃមធ្យោបាយធ្វើដំណើរដ៏មមាញឹក ការរ៉ាប់រងការងាររបស់កម្លាំងនគរបាលចរាចរណ៍ ក៏កាន់តែជាបន្ទុកធ្ងន់ពីមួយថ្ងៃទៅមួយថ្ងៃ។ ដើម្បីរួមចំណែកសម្រាលការងារនេះ ក្រុមប្រជាការពារតាមមូលដ្ឋាន បានក្លាយជាកម្លាំងគាំទ្រមួយយ៉ាងសកម្ម ក្នុងការងារសម្រួលចរាចរណ៍តាមគោលដៅកកស្ទះខ្លាំងជាមួយកម្លាំងនគរបាល។ លោក ជុំ នី អាយុ៤១ឆ្នាំ មានភរិយាជាកម្មការនីរោងចក្រ បច្ចុប្បន្នរស់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ លោកមានកូនប្រុសម្នាក់អាយុ១២ឆ្នាំក្នុងបន្ទុក ប៉ុន្តែរស់នៅឯស្រុកកំណើត ខេត្តព្រៃវែង។ លោកស្ថិតក្នុងចំណោមប្រជាការពាររាប់រយនាក់ទៀតដែលសកម្មចូលរួមជាមួយនគរបាល ដើម្បីសម្រួលការកកស្ទះចរាចរណ៍ បន្ថែមលើការងារប្រចាំថ្ងៃផ្សេងទៀតជាមួយអាជ្ញាធរមូលដ្ឋាន។ “ព្រោះតែការស្រលាញ់ និងចង់ចូលរួមជួយសង្គម ខ្ញុំបានស្ម័គ្រចិត្តចូលធ្វើជាប្រជាការពារ តាំងពីឆ្នាំ២០១១។ បើគិតមកដល់ពេលនេះ មិនក្រោម១៤ឆ្នាំទេ”។ លោក នី បានថ្លែងយ៉ាងដូច្នេះក្នុងកិច្ចសម្ភាសជាមួយក្រុមមន្ត្រីព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។ ក្នុងតួនាទីជាសមាជិកក្រុមដែលមានកម្លាំងសរុប១៧នាក់ លោក នី រម្លឹកថា មុនពេលចូលធ្វើការងារនេះ លោកជាអ្នករត់ម៉ូតូប្រចាំនៅចំណុចភ្លើងស្តុបលូប្រាំ ផ្លូវវេងស្រេង។ លោកបន្ថែមទៀតថា”ទីតាំងនោះជាកន្លែងកកស្ទះរាល់ថ្ងៃ  ហើយខ្ញុំតែងតែជួយសម្របសម្រួលជានិច្ច ប៉ុន្តែការជួយសម្របសម្រួលនោះពេលខ្លះក៏មានអ្នកស្តាប់ ហើយពេលខ្លះទៀតក៏គ្មានអ្នកស្តាប់ដែរ ព្រោះយើងត្រឹមតែជាអ្នករត់ម៉ូតូ ហើយក៏មិនមែនជាកងកម្លាំងទៀត ទើបកើតចិត្តខឹងក៏សុំគេចូលធ្វើជាប្រជាការពារតែម្តងទៅ”។ ក្នុងតួនាទីជាប្រជាការពារលោកបានបង្ហាញថា ជារៀងរាល់ថ្ងៃបន្ទាប់ពីបំពេញការងារនៅសាលាសង្កាត់ស្ទឹងមានជ័យទី៣ និងអនុវត្តតាមបទបញ្ជា របស់គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ និងទទួលបានការណែនាំពីប្រធានក្រុម លោកតែងតែមកដល់គោលដៅស្តុបលូប្រាំផ្លូវវេងស្រេងនេះជាប្រចាំ ដើម្បីជួយសម្រួលចរាចរណ៍ឱ្យប្រជាពលរដ្ឋបានធ្វើដំណើរដោយរលូន មិនថាស្ថិតក្រោមអាកាសធាតុបែបណា ទោះបីមេឃភ្លៀងក្តៅរងារ ឬត្រជាក់ប៉ុនណានោះទេ ពោលគឺបើគ្មានការងារចាំបាច់ផ្សេងធ្វើទេ លោកត្រូវឈរនៅទីនេះមួយថ្ងៃពេញ និងឈានរហូតដល់ពេលយប់ក៏មានដែរទៅតាមស្ថានភាពជាក់ស្តែងនៃចរាចរណ៍”។ Read more