កម្មករប្រមាន ៤០០នាក់ នាំគ្នាបិទផ្លូវ នៅចំណុចកាស៊ីណូ ក្នុងភូមិសាស្ត្រភូមិត្រពាំងផ្លុងទី២ ដើម្បីទាមទារបើកប្រាក់ខែរបស់ពួកគាត់

ត្បូងឃ្មុំ៖ កម្មករប្រមាណជាង ៤០០ នាក់ បាននាំគ្នាបិទផ្លូវនៅចំណុចភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ តវ៉ាស្នើសុំឱ្យក្រុមហ៊ុនបើកប្រាក់ឈ្នួលដល់ពួកគេដើម្បីបានត្រឡប់ទៅស្រុកកំណើត និងដោះស្រាយជីវភាពប្រចាំថ្ងៃ ។ ការបិទផ្លូវតវ៉ារបស់ក្រុមកម្មករ ធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ដោយមានកម្មករចូលរួមប្រមាណជាង៤០០ នាក់ដើម្បីបិទផ្លូវជាតិផ្អាកការចរាចរណ៍ ដើម្បីស្នើសុំអន្តរាគមន៍ពីអាជ្ញាធរក្នុងការសម្របសម្រួលឱ្យមេការក្រុមហ៊ុន ការដ្ឋានសាងសង់អគារកាស៊ីណូ ខេអេក អត្ថបទពេញ

កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បើកយុទ្ធនាការផ្សព្វផ្សាយច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក

ប៉ៃលិន៖  នៅថ្ងៃ​សុក្រ​ ទី១១ ខែ​មេសា ឆ្នាំ​២០២៥ ដោយមានការណែនាំនិងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី គិត ធីរ៉ា ស្នងការរងផែនការងារ នគរបាលសណ្តាប់ ធ្នាប់ បានចាត់ឱ្យកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងក្រុមការងារកាកបាទក្រហម ខេត្តបាន បើក យុទ្ធនាការផ្សព្វផ្សាយច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក មុនឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២៥ ចំនួន ០២គោលដៅ៖ គោលដៅទី០១ ស្ថិតក្នុងភូមិ​វាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ គោលដៅទី០២ ស្ថិតក្នុងភូមិ​អូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ជាលទ្ធផលបានចែកសៀវភៅ និងខិតប័ណ្ណមួកសរុបចំនួន ៦៥៥ សៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកចំនួន ១០០ក្បាល លិខិតប័ណ្ណសុវត្ថិភាចរាចរណ៍ផ្លូវគោកចំនួន ១០០ សន្លឹក សៀវភៅដែលអ្នកបើកបរទោចក្រយានត្រូវយល់ដឹងចំនួន ១០០ក្បាល ចំណាំងផ្លាតចំនួន ៣០០សន្លឹក ផ្ទាំងសម្រាប់ថ្មើរជើងចំនួន ២០ផ្លាំង មួកសុវត្ថិភាពចំនួន ៣០ មួក ស្ទីកឃ័រថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ចំនួន០៥ សន្លឹក ។

សមត្ថកិច្ចជំនាញ ចុះបង្រ្កាប ត្រួតពិនិត្យ និងឆែកឆេរទីតាំងផលិតស្រាមួយកន្លែងនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រកឃើញស្រាក្លែងក្លាយ និងសម្ភារៈមួយចំនួនធំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ មន្រ្តីជំនាញ សាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ និងក្រោមការដឹកនាំ សម្របសម្រួល ដោយលោកស្រី ស៊ូ សុជាតា អត្ថបទពេញ

បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ កម្លាំងជំនាញ ក៧ និងក្រុមប្រចាំការទិសឦសាននៃមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃ២ ខែមេសា ឆ្នាំ២០២៥ បានសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សម្របសម្រួលនីតិវិធីដោយលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង នៃអយ្យការអម្មសាលាដំបូងខេត្តស្ទឹងត្រែង បានស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសដឹកជញ្ជូនគ្រឿងញៀននៅចំណុចស្ពានលើមេគង្គ ស្ថិតនៅភូមិប៉ាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ប្រតិបត្តិការនេះ អត្ថបទពេញ

ក្រសួង​អប់រំ យុវជន និង​កីឡា ​ច្រាន​ចោលការ​ដាក់​ចំណាត់ថ្នាក់​ប្រព័ន្ធអប់រំ​នៅ​កម្ពុជា របស់​គេហទំព័រ World opulation Review

​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៥​កន្លង​ទៅ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ច្រាន​ចោលការ​ដាក់​ចំណាត់ថ្នាក់​អប់រំ​របស់​កម្ពុជា​នៃ​គេហទំព័រ World opulation Review 2025 នៅ​លេខ​រៀង​ទី​១២០ ក្នុង​ចំណោម ២០៣​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ ពោល ​គឺ​ទាប​ជាង​ប្រទេស​ឡាវ និង​ទី​ម័​រ​ខាងកើត ។ អត្ថបទពេញ

កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចុះផ្សព្វផ្សាយបំរាមនានា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន

បន្ទាយមានជ័យ៖ អនុវត្តតាមការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃអង្គារ ទី០១ ខែមេសា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលតាមបណ្តាក្រុងស្រុក បានបន្តចុះផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន។ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ អត្ថបទពេញ

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត

បន្ទាយមានជ័យ: នៅវេលាម៉ោង០១និង៣០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលព័ត៌មានពីក្រុមសង្គ្រោះក្រុងប៉ោយប៉ែត និងប្រជាពលរដ្ឋ ថាមានក្មេងទំនេីង០១ក្រុម មានកាន់កាំបិត ជិះម៉ូតូតាមផ្លូវ នៅចំណុចម្ដុំរោងចក្រឌីស ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ភ្លាមៗនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះដល់កន្លែងកើតហេតុបានធ្វើការឃាត់ខ្លួនបានចំនួន០២នាក់ ១-ឈ្មោះ ខ្លម វិចិត្រ អត្ថបទពេញ

ស្នងការ​ខេត្តកណ្តាល បញ្ជា​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​ករណី​កម្លាំង​នគរបាល​ចរាចរណ៍ រើ​បា​រ៉ា​ស​ពេល​មាន​បញ្ហា​ស្ទាក់​ឃាត់​រថយន្ត​អ្នកដំណើរនៅផ្លូវជាតិលេខ៣

កណ្តាល ៖ ក្រោយ​ពី​មានការ​ចែកចាយ​ពាសពេញ​បណ្តាញ​សង្គម នា​ព្រឹក​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០២៥​នេះ ករណី​ផ្សាយ​ថា មាន​ក្រុម​នគរបាល​ចរាចរណ៍ បាន​ប្តូរ​ទីតាំង​រើ​បា​រ៉ា​ស ដោយ​មិន​ទាន់​ចប់​ម៉ោង ដោយសារ​មាន​បញ្ហា​ពេល​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍ លោកស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ចេញ​បទបញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ស្រាវជ្រាវ​ករណី​នេះ​ភ្លាម​ៗ​ផង​ដែរ ។ បើ​តាម​សេចក្តី​បំភ្លឺ​ព័ត៌មាន​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បានអោយ​ដឹង​ថា លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន អត្ថបទពេញ

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា សម្រេចឱ្យបង្កើតក្រុមប្រឹក្សាវិន័យ ពិនិត្យ និងវាយតម្លៃទង្វើរបស់ឧត្តមសេនីយ៍ត្រី ឈាវ មុន្នីន ដើម្បីដាក់ទណ្ឌកម្មឱ្យស្របទៅនឹងច្បាប់យោធិន

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានសម្រេចចាត់តាំងឱ្យអង្គភាពជំនាញរៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ពិនិត្យ និងវាយតម្លៃនូវរាល់ទង្វើរបស់ឧត្តមសេនីយ៍ត្រី ឈាវ មុន្នីន ដើម្បីដាក់ទណ្ឌកម្មឱ្យស្របទៅនឹងច្បាប់យោធិន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គម TikTok មានការបង្ហោះនូវវីដេអូមួយចំនួនរបស់បុគ្គល ឈ្មោះ ឈាវ អត្ថបទពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមបច្ច័យ១ម៉ឺនដុល្លារ ជូនដល់គ្រួសារសពពលករខ្មែរស្លាប់ក្នុងគ្រោះរញ្ជួយដីនៅថៃ នៅស្រុកម៉ាឡៃ

បន្ទាយមានជ័យ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមបច្ច័យ ១ម៉ឺនដុល្លារជូនក្រុមគ្រួសារសពពលករខ្មែរដែលស្លាប់ក្នុងគ្រោះរញ្ជួយដីនៅក្នុងប្រទេសថៃ ដើម្បី រៀបចំពិធីបុណ្យសព និងរំលែកការលំបាកផ្សេងៗ។ ក្រៅពីនោះលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អភិបាលខេត្តបន្ទាយមានជ័យ អត្ថបទពេញ