ឃាត់ខ្លួន​បុរសជាប្អូនថ្លៃ ករណី​ឃា​​ត​កម្ម​​កាប់សម្លាប់បងថ្លៃ​ស្រី​ស្លា​ប់​ក្នុងផ្ទះ នៅ​ខណ្ឌដង្កោ

ភ្នំពេញ ៖ អនុវត្ត​តាម​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ដែល​បានកា​ប់ស​ម្លា​ប់​បងថ្លៃ​ស្រី បណ្តាល​ឲ្យ​ស្លា​ប់ ។ ករណី​ឃា​​ត​កម្ម​ខាងលើ​នេះ បាន​កើតឡើង​វេលា​ម៉ោង​២០​និង​៣០​នាទី​នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៥ ស្ថិត​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ អត្ថបទពេញ

កម្លាំងអាវុធហត្ថ​ ខេត្តកំពង់ស្ពឺ​ ឡោមព័ទ្ធភូមិគ្រឹះមួយកន្លែង ឃាត់ខ្លួនមេក្លោងគ្រឿងញៀន​ ៦នាក់ ដកហូតគ្រឿងញៀន​ ១៦១កញ្ចប់

កំពង់ស្ពឺ៖​ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការមួយកម្លាំងអាវុធហត្ថ​ ខេត្តព្រះសីហនុ​ បានធ្វើការឡោមព័ទ្ធភូមិគ្រឹះមួយកន្លែង ដែលស្ថិតនៅចំណុចភូមិផ្សារស្លាបលែង ឃុំស្វាយរំពា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយបានឃាត់ខ្លួនមនុស្ស​ ៤នាក់​ ជាមេក្លោង​ និងដកហូតគ្រឿងញៀន​១៦១កញ្ចប់ រថយន្តសេរីទំនើប​ ២គ្រឿង។ នេះបើយោងតាមការឱ្យដឹងពី​ លោកឧត្តមសេនីយ៍ត្រី អត្ថបទពេញ

សម្តេច​បវរ​ធិ​បតី​ប្រកាស​ហ៊ាន​ភ្នាល់​មិន​ធ្វើ​នាយក​រដ្ឋមន្ត្រី​ ប្រសិនបើ​បច្ចុប្បន្ន​គ្មាន​ស្រុក​ណាមួយ​គ្មាន​ការ​អភិវឌ្ឍន៍​ធៀប​និង​ឆ្នាំ​៨០

ភ្នំពេញ​៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​គូសបញ្ជាក់​ថាបើ​គិត​ពី​ឆ្នាំ​៨០​ជាង​មក​ទល់​ពេល​បច្ចុប្បន្ន នៅ​មាន​ភូមិ​ស្រុក​ណាមួយ គ្មាន​ការ​អភិវឌ្ឍ​សោះសម្តេច​​មិន​ជឿ​សោះឡើយ ហើយ​ហ៊ាន​ភ្នាល់ មិនបាច់​ធ្វើ​នាយក​រដ្ឋមន្ត្រី​ទៀត​ក៏​បាន​ដែរ ប្រសិនបើ​មាន​ភូមិ​ស្រុក​មិន​មានការ​អភិវឌ្ឍ​អ្វី​សោះ​ ។ ការ​លើក​ឡើង​របស់​សម្តេច​បវរ​ធិ​បតី​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើ​ប្រាស់​​ជា​ផ្លូវការ​ផ្លូវជាតិ​សរុប​៣​ខ្សែ មាន​ដូច​ជា​ផ្លូវជាតិ​លេខ​៣១ ផ្លូវជាតិ​លេខ​៣៣ និង​ផ្លូវជាតិ​លេខ​៤១ ក្រោម​ឥណទាន​សម្បទាន ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ អត្ថបទពេញ

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលក្រុងសិរីសោភ័ណថ្មី

បន្ទាយមានជ័យ៖ អគាររដ្ឋបាលថ្មីស្រឡាងរបស់រដ្ឋបាលក្រុងសិរីសោភ័ណ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥។ ពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនេះ ប្រារព្ធ ឡើង ក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបន្ត សំណេះសំណាលជាមួយសិក្ខាកាមមន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ ដែលកំពុងសិក្សានៅប្រទេសវៀតណាម

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាមជាមន្ត្រីក្រសួងមហាផ្ទៃ ទាំងមន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ កំពុងសិក្សានៅតាមបណ្តាសាលាបណ្តុះបណ្តាលនគរបាល ចំណុះក្រសួងនគរបាលវៀតណាម ដែលមាននៅភាគខាងត្បូងប្រទេស។ ពិធីសំណេះសំណាលបានប្រព្រឹត្តទៅនៅបរិវេណមហាវិទ្យាល័យតម្រួតប្រជាជន ទីក្រុងហូជីមិញ ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូក្រសួងមហាផ្ទៃ អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងរបស់បណ្តាសាលាភាគខាងត្បូង នៃប្រទេសវៀតណាម

ក្នុងដំណើរទស្សនកិច្ចមកកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយលើកទី៥០ នៃទិវារំដោះទឹកដីភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជួបពិភាក្សាជាមួយថ្នាក់ដឹកនាំបណ្ដាសាលានគរបាលប្រជាជនភាគខាងត្បូងប្រទេស ចំណុះក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ អត្ថបទពេញ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមពិធីបើកសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥នេះ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ អញ្ជើញចូលរួម ពិធីបើកសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្ត សម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ អត្ថបទពេញ

សមត្ថកិច្ច​ធ្វើការបង្ក្រាប និង​នាំ​ខ្លួន​ជនសង្ស័យ​១០​នាក់ ​ការណី ​លួច​​ជី​ក​កំណប់​មាស​​ក្នុង​ព្រៃ​​ជើង​ភ្នំ​​តា​ដន​

ពោធិ៍សាត់ ៖ សមត្ថកិច្ច​នគរបាល​បាន​នាំ​ខ្លួន​ជនសង្ស័យ​១០​នាក់ មាន​ស្រី​មាន​ប្រុស​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​២០ មេ​សា ២០២៥ បន្ទាប់​ពី​បង្ក្រាប​កាលពី​ថ្ងៃ​ទី​១៨ មេ​សា ២០២៥ ។ ទោះបីជា​បែប​ណា ការ​ប៉ុនប៉ង​ជីក​រក​កំណប់មាស​នោះ មិន​ទាន់​ដឹង​ថា ក្នុង​រណ្តៅ​ដែល​កំពុង​ជីក​រក​នោះ​បានឃើញ ឬ​បែប​ណា​នោះ​ទេ ។ ចំណុច​ដែល​មានការ​ជីក​រក​កំណប់មាស​នេះ​ស្ថិត​នៅ​ជើងភ្នំ​តា​ដ​ន អត្ថបទពេញ

សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភប្រាក់ចំនួន ១ម៉ឺនដុល្លារ និងទិញដីឱ្យគ្រួសារក្មេងស្រី ស៊ុន ស្រីតី (ចៅស្រីតូចលក់ផ្កា)ដើម្បីសាងសង់ជម្រក

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រុមគ្រួសាររបស់ចៅស្រី ស៊ុន ស្រីតី(ចៅស្រីតូចលក់ផ្កា) ចូលជួបតាមសន្យានៅភូមិគ្រឹះតាខ្មៅ ខេត្តកណ្ដាល។ សម្ដេចតេជោ ហ៊ុន សែន អត្ថបទពេញ

សមត្ថកិច្ចឆ្មក់ចូលបង្ក្រាបខារ៉ាអូខេឈ្មោះ «ដឹឃ្វីន» ក្រុងប៉ោយប៉ែតឃាត់មនុស្សជិត៦០នាក់ក្នុងនោះជនជាតិចិន៦នាក់ប្រើប្រាស់សារធាតុញៀន

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបករណីរក្សាទុកជួញដូរ និងប្រើប្រាស់សារធាតុញៀន ក្នុងទីតាំងខារ៉ាអូខេមួយកន្លែងយីហោ «ដឹឃ្វីន» (The Queen) ស្ថិតនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អត្ថបទពេញ