អង្គភាពប្រឆាំង​អំពើពុករលួយ​ ប្រកាសពីការ​រកឃើញ ​អធិការរងស្រុកបវេលទទួលសំណូកជាង៧៧​ម៉ឺន​ដុល្លារ ពីមេខ្លោង​ក្រុម Online Scams

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU) បាន​ប្រកាស​ពី​ការ​រក​ឃើញ​អធិការរង​នគរបាល​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ១​រូប គឺ​លោក វ៉​ន វាសនា ទទួល​លុយ​ពី​ជនជាតិ​ចិន​និង​ថៃ​ចំនួន ៧៧៤ ០០០​ដុល្លារ ដែល​ជា​មេខ្លោង​ក្រុម Online Scams ជា​ថ្នូរ​នឹង​ការ​ដោះ​លែង បន្ទាប់​ពី​សមត្ថកិច្ច​ចាប់ខ្លួន ។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ អត្ថបទពេញ

អ្នកនាំពាក្យក្រសួងយុត្តិធម៌ |ភាគីថៃមិនអាចលុបចោលអនុស្សរណៈយោគយល់គ្នា (MOU) ឆ្នាំ២០០០ ជាឯកតោភាគីបានទេ ដោយសារមានហេតុផលសំខាន់២

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា លោក សេង ឌីណា បានចេញមកបញ្ជាក់នៅថ្ងៃទី៣០ ខែកញ្ញានេះថា ភាគីថៃ នឹងមិនអាចលុបចោលអនុស្សរណៈឆ្នាំ២០០០ ឬ MOU 2000 ជាឯកតោភាគីបាននោះទេ។ ការចេញមកបញ្ជាក់នេះ គឺដោយសារ នៅប៉ុន្មានថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយថៃ អត្ថបទពេញ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បង្ហាញបច្ចុប្បន្នភាពជម្លោះព្រំដែនជាមួយប្រទេសថៃ ដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បង្ហាញបច្ចុប្បន្នភាពជម្លោះព្រំដែនជាមួយប្រទេសថៃ ដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានកាកបាទក្រហមអន្តរជាតិ រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ ជប៉ុន ហុងគ្រី សាំងលូស៊ី ន័រវែស រុស្ស៊ី ថៃ និងហ្គាំប៊ី ដើម្បីរកដំណោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ដោយស្ដារឡើងវិញនូវការជឿទុកចិត្តចំពោះការវិលទៅរកប្រក្រតីភាពវិញ សម្រាប់ផលប្រយោជន៍រួមរបស់ប្រជាជន អត្ថបទពេញ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ថ្លែងសរសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលរួមចំណែកជួយពលរដ្ឋ ជាមួយរាជរដ្ឋាភិបាល!

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានថ្លែងសរសើរ និងលើកទឹកចិត្តក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានចូលរួមជាផ្នែកមួយ ជាមួយរាជរដ្ឋាភិបាល ក្នុងការងារជួយសម្រាលតម្រូវការសេវាសុខភាពមួយចំនួន ជូនប្រជាពលរដ្ឋ។ ការថ្លែងផ្ដល់កម្លាំងចិត្តនេះ អត្ថបទពេញ

បច្ចុប្បន្នភាពព្រំដែនកម្ពុជា-ថៃ ៖ គិតត្រឹមម៉ោង១១និង០០នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ស្ថានភាពនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្ថានភាពបានស្ងប់ស្ងាត់ទៅវិញហើយ

បច្ចុប្បន្នភាពព្រំដែនកម្ពុជា-ថៃ ៖ គិតត្រឹមម៉ោង១១និង០០នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ស្ថានភាពនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្ថានភាពបានស្ងប់ស្ងាត់ទៅវិញហើយ បន្ទាប់ពីទាហានថៃបាននាំអ្នកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ ៤៦ ក្នុងបំណងចង់វាស់ដីនៅចំណុចចំការអំពៅ កាលពីវេលាម៉ោងប្រមាណ៧ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ ប៉ុន្តែសកម្មភាពនេះត្រូវបានរារាំងដោយកងកម្លាំងកម្ពុជាដែលមិនមានប្រដាប់អាវុធ អត្ថបទពេញ

បង្ក្រាប​ទីតាំង​ប្រព្រឹត្ត​បទល្មើស​តាម​បច្ចេកវិទ្យា​៣​កន្លែងនៅ​កណ្តាល​រាជធានី​ភ្នំពេញ និង​ឃាត់ខ្លួន​មនុស្ស​២៤​នាក់

ទីតាំង​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ចំនួន​០៣​ទីតាំង​ផ្សេង​គ្នា​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ដឹកនាំ​ស្រាវជ្រាវ​ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​នៃ​ក្រសួងមហាផ្ទៃ​ ​​ចុះ​ឡោម​ព័ទ្ធបង្ក្រាប​និងឃាត់ខ្លួន​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ចំនួន​២៤​នាក់ ព្រមទាំង​ដក​រហូត​វត្ថុ​តាង​ប្រព្រឹត្ត​បទល្មើស​ជា​ច្រើន ។ ប្រតិបត្តិការ​នេះ ធ្វើ​ឡើងជា​បន្តបន្ទាប់​កាលពី​រសៀល​ថ្ងៃ​ទី ២៩ ខែកញ្ញា ឆ្នាំ​២០២៥ ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ ។ តាម​គណៈ​បញ្ជាការ​ដឹកនាំ​ស្រាវជ្រាវ​ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា អត្ថបទពេញ

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន ១០០ខ្នង ក្នុង១ឆ្នាំ រយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០

ថ្លែងនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រកាសថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន ១០០ខ្នង ក្នុង១ឆ្នាំ រយៈពេល ៥ឆ្នាំ អត្ថបទពេញ

បាញ់រះស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៤នាក់ ព្រោះរឿងដណ្តើមកូនគ្នា

មនុស្សប្រុស ស្រី ក្មេងចាស់ ចំនួន៥នាក់ស្លាប់និងរងរបួសធ្ងន់ស្រាល ដោយជនដៃដល់ជាសមាជិកគ្រួសារបានឈ្លោះដណ្តើមកូនគ្នា ឈានដល់ការប្រើអំហិង្សាដោយអាវុធបាញ់ជាច្រើនគ្រាប់ ទៅលើក្រុមគ្រួសាររបស់ខ្លួន ខណ:កំពុងធ្វើដំណើរដោយរថយន្ត១គ្រឿងនៅលើផ្លូវជាតិលេខ៥៥ បណ្តាលឱ្យស្លាប់ស្ត្រី១នាក់និងរបួសធ្ងន់ ស្រាល៤នាក់។ យោងតាម Facebook ផ្លូវការរបស់អធិការដ្ឋាននគរបាលស្រុកវាលវែង លោកវរសេនីយ៍ទោ ជា ប៉ារីស អធិការនគរបាលស្រុក អត្ថបទពេញ

បែកធ្លាយ វីដេអូ និង រូបភាពពីក្លឹបមួយកន្លែងយីហោ ប្រជុំមិត្ត ( X Stra ) ក្នុងក្រុងប៉ោយប៉ែត ជាកន្លែងប្រើប្រាស់គ្រឿងញៀន នឹង មាននារីរាំស្រាតស្លៀកប៊ីនី បំរើសេវាទទួលភ្ញៀវ ខុសច្បាប់

បន្ទាយមានជ័យ៖ បែកធ្លាយរូបភាព និងវីដេអូរបស់ក្លឹបមួយកន្លែងយីហោ ប្រជុំមិត្ត ( X Stra ) ក្នុងក្រុងប៉ោយប៉ែត ជាកន្លែងប្រើប្រាស់គ្រឿងញៀន នឹង មាននារីរាំស្រាតស្លៀកប៊ីនី បំរើសេវាទទួលភ្ញៀវ ។ ប្រភពមូលដ្ឋានបានឲ្យដឹងថា កន្លែងកម្សាន្តនេះមិនត្រឹមតែបម្រើភោជនីយដ្ឋាន និងការកម្សាន្តតាមប្រពៃណីទេ អត្ថបទពេញ

ឯកឧត្តម ហ៊ុន ម៉ានី៖ ពិព័រណ៍ផលិតផលខ្មែរ បាននាំមកនូវការរួបរួមគ្នាជុំវិញស្មារតីនៃពាក្យគន្លឹះថា «ខ្មែរធ្វើបាន» ទាំងពេលបច្ចុប្បន្ននិងអនាគត

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា ពិព័រណ៍ផលិតផលខ្មែរនាពេលនេះ បាននាំមកនូវការរួបរួមគ្នាជុំវិញស្មារតីនៃពាក្យគន្លឹះថា «ខ្មែរធ្វើបាន» ទាំងពេលបច្ចុប្បន្ននិងអនាគត ដែលបានផ្ដល់ឱកាសដល់អាជីវករ ពាណិជ្ជករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុកជាច្រើន បានដាក់តាំងបង្ហាញនិងផ្សព្វផ្សាយអំពីផលិតផលរបស់ខ្លួន ជាពិសេសធ្វើអន្តរកម្មជាមួយដៃគូពាណិជ្ជកម្ម ។  ក្នុងពិធីបើកជាផ្លូវការនូវកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ អត្ថបទពេញ