ព្រះពុទ្ធបដិមាកសាងពីស្ពាន់កម្ពស់៩ម៉ែត្រ ទម្ងន់៩តោន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានរៀបចំពិធីប្រុងពាលី និងពុទ្ធាភិសេក ខណ:ការបើកការហោះហើរនឹងធ្វើឡើងនៅថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៥
ព្រះពុទ្ធបដិមា កសាងពីស្ពាន់ និងលោហៈ មានកម្ពស់៩ម៉ែត្រ និងទម្ងន់៩តោន នៅក្នុងអគារអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានរៀបចំពិធីប្រុងពាលី និងពុទ្ធាភិសេក តាមបែបព្រះពុទ្ធសាសនា នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយមានការយាង និងនិមន្តចូលរួមពីសំណាក់សម្តេចព្រះសង្ឃនាយក និងព្រះសង្ឃទាំងពីរគណ:ចំនួន១៨អង្គ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)។ អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក មានប្រសាសន៍ថា ព្រះពុទ្ធបដិមានេះ ជាទម្រង់ភ្នេនប្រទានពរ ដើម្បីបង្ហាញពីរចនាបទ វប្បធម៌ និងការលើកតម្កើងព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ។ អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បន្ថែមទៀតថា ការតាំងបង្ហាញព្រះពុទ្ធបដិមានេះ ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាភ្ញៀវដែលឆ្លងកាត់ អាកាសយានដ្ឋាន ជួបតែសេចក្តីសុខសប្បាយ នៅក្នុងការធ្វើដំណើរ។ នាយកគ្រប់គ្រងក្រុមហ៊ុនដដែល បានបញ្ជាក់ថា ការដាក់តាំងព្រះពុទ្ធបដិមានេះ ដោយសារកម្ពុជា កាន់ព្រះពុទ្ធសាសនា ដូច្នេះហើយ Read more