ថៃបង្ហាញមុខមេភូមិភាគថ្មីទាំង៤រូប ក្នុងនោះឧត្តមសេនីយ៍ Weerayuth Raksil ឡើងជាមេបញ្ជាការភូមិភាគ២ បន្តពី Boonsin Padklang
ការរុះរើយោធាប្រចាំឆ្នាំរបស់ប្រទេសថៃ ត្រូវបានប្រកាសជាផ្លូវការ ដោយមន្ត្រីជាន់ខ្ពស់ចំនួន ៨៦២រូប ទទួលបានការតែងតាំងថ្មី ចាប់ពីថ្ងៃទី១ខែតុលាឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់ Royal Gazette នាថ្ងៃសុក្រ ទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ។ មុខតំណែងដែលប្រព័ន្ធផ្សព្វផ្សាយថៃផ្តោតសំខាន់គឺនៅក្នុងជួរកងទ័ពភូមិន្ទថៃ ដែលមានទំនួលខុសត្រូវតាមព្រំដែន រួមមាន៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក Worayos Luangsuwann មេបញ្ជាការរង យោធភូមិភាគ១ ឡើងជាមេបញ្ជាការយោធភូមិភាគ១ ឯកឧត្តម ឧត្តមសេនីយ៍ឯក Weerayuth Raksil មេបញ្ជាការរង យោធភូមិភាគ២ ឡើងជាមេបញ្ជាការយោធភូមិភាគ២ ឯកឧត្តម ឧត្តមសេនីយ៍ឯក Woratep Bunya មេបញ្ជាការរង យោធភូមិភាគ៣ ឡើងជាមេបញ្ជាការយោធភូមិភាគ៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក Norathip Poynok មេបញ្ជាការរង យោធភូមិភាគ២ ឡើងជាមេបញ្ជាការយោធភូមិភាគ៤ មុខតំណែងសំខាន់ៗផ្សេងទៀត រួមមាន៖ ឧត្តមសេនីយ Ukridt Buntanont អគ្គមេបញ្ជាការរងនៃកងកំលាំងការពារជាតិ ឡើងឋានន្តរស័ក្តិជានាយសេនាធិការការពារជាតិ ឧត្តមនាវីទោ Pairot Fuangchan អគ្គលេខាធិកាកងទ័ពជើងទឹក ត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពជើងទឹកថៃ ឧត្តមសេនីយ៍ឯក Marshal Seksan Kantha Read more