ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីពិធី«បុណ្យវិសាខបូជា​» នៅភ្នំព្រះរាជទ្រព្យ

នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីពិធីបុណ្យវិសាខបូជា ។ ពិធីបុណ្យវិសាខបូជា សម្រាប់ឆ្នាំ២០២៥​ បានប្រារព្ធធ្វើឡើងនៅភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល​ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ កែ សួនសុភី ដោយមានការអញ្ជើញចូលរួមពី​ លោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ប្រារព្ធកិច្ចបដិបត្តិតាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទម្លាប់ខ្មែរ​ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។ លោកឧបនាយករដ្ឋមន្រី្ត ស សុខា​ និងលោកជំទាវ លោកជំទាវសម្តេចក្រឡាហោម ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានអញ្ជើញរាប់បាត្រ ដោយមានការចូលរួមពីព្រះសង្ឃជាច្រើនអង្គនៅទីតាំងប្រារព្ធពិធីបុណ្យផងដែរ។​ វិសាខបូជា គឺជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា​ ដែលប្រទេសកម្ពុជាបានចាត់ទុកជាបុណ្យជាតិ។ ជាងនេះទៀតប្រទេសជិត២០០​ ដែលជាសមាជិកនៃអង្គការសហប្រជាជាតិបានអនុម័ត​ Read more

ក្រុងប៉ោយប៉ែត មានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង ទឹកហូរអត់ទាន់បណ្តាលឱ្យលិចគ្រប់ផ្លូវសំខាន់ៗ

បន្ទាយមានជ័យ៖ មេឃក្តៅហួតហែង ក៏មានភ្លៀងកក់ខែយ៉ាងខ្លាំងមួយមេ ធ្វើឱ្យចរន្ធទឹកហូរអត់ទាន់ក៏បណ្តាលអោយជនលិចផ្ទះសំបែងប្រជាពលរដ្ឋ នឹងផ្លូវសំខាន់ៗ ពេញក្រុងតែម្តង ។ តាមសេចក្តីរាយកាណ៍ ពេលនេះភ្លៀងបានធូថយហើយ តែទឹកនៅតែមិនទាន់ស្រកទេ ។ យ៉ាងណាចំពោះអាជ្ញាធរដែនដីនៅទីនោះ កំពុងដុតដៃ ដុតជើង ជួយប្រជាពលរដ្ឋ នឹងខ្លះ ស្តាតាមបណ្តាមាត់លូសំខាន់ៗ ។ បើតាមការផ្សាយផ្ទាល់របស់លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន មានប្រសាសន៍ថា “កាយនៅភ្នំពេញ ចិត្តនៅប៉ោយប៉ែត ” ។ លោកបណ្ឌិត បានណែនាំ អាជ្ញាធរ នឹង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជួយ ៖ – ពិនិត្យមើលមុខឌីហ្គាលូ តាមមុខផ្ទះរៀងៗខ្លួន ប្រសិនបើឃើញស្ទះសំរាម ជួយយកចេញផង ។– រថយន្តតូចធំ សូមមេត្តាបើកបរ ដោយល្បឿនយឺតៗ ចៀសវាងមានលលកទឹកចូលក្នុងគេហដ្ឋាន ឬប៉ះពាល់ដល់អ្នកដទៃ។– អ្នកមានរថយន្តដឹកទំនិញធំៗ ធ្ងន់ៗ ផ្អាកការបើកបរមួយរយៈ រហូតដល់ផ្លូវស្ងួត ចៀសវាងស្រុតផ្លូវ ។– ទុកដាក់ទ្រព្យសម្បត្តិ ជាពិសេសឯកសារសំខាន់ៗឲ្យបានល្អ ។– ប្រុងប្រយ័ត្នសត្វចង្រៃគ្រប់ប្រភេទចូលក្នុងផ្ទះ ។ គួរបញ្ជាក់ផងដែរ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន លោកជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត គេតែងឃើញលោកសកម្មណាស់ចុះផ្ទាល់រឿងហេតុផ្សេងៗ Read more

ថ្ងៃចន្ទសប្ដាហ៍ក្រោយ មន្ត្រី នឹងប្រគេនអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដល់ព្រះសង្ឃជាលើកដំបូង!

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ នាថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ មន្ត្រីអត្តសញ្ញាណកម្មនឹងប្រគេនអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនព្រះសង្ឃគង់នៅវត្តនិគ្រោធវ័ន (គល់ទទឹង) រួមទាំងអាចារ្យ តាជី យាយជី សរុបចំនួន៧០អង្គ/នាក់។ ការប្រគេន និងផ្ដល់ជូននេះបានធ្វើឡើង បន្ទាប់ពីអគ្គនាយកដ្ឋាន បានចាត់មន្រ្តីជំនាញចុះផ្ដល់សេវាធ្វើអត្តសញ្ញាណបណ្ណប្រគេន ព្រះសង្ឃចំនួន១២៨អង្គ និងគណកម្មការវត្ត៣២នាក់នៅវត្តគល់ទទឹង កាលពីពេលថ្មីនេះ។ បើតាមរបាយការណ៍ដដែល នៅមានព្រះសង្ឃ និងគណកម្មការវត្ត ចំនួន ៩០អង្គ/នាក់ទៀត ដែលមន្ត្រីបាននិងកំពុងស្នើសុំឯកសារពាក់ព័ន្ធ។ កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីជំនាញ បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលមូលដ្ឋាន ចុះពិនិត្យដំណើរការចុះបំពេញបែបបទផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ប្រគេនព្រះសង្ឃនៅក្នុងវត្តនិគ្រោធវ័ន (គល់ទទឹង) ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា ក្រៅពីការចុះចល័តផ្ដល់សេវាតាមគោលដៅ ប្រជាពលរដ្ឋដែលត្រូវការស្នើសុំសេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អាចនិមន្ត និងអញ្ជើញទៅទីតាំងដែលអាចស្នើសុំសេវាបាន រួមមាន នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅផ្សារទំនើបអ៊ីអន២សែនសុខ ឬផ្សារទំនើបអ៊ីអនម៉លមានជ័យ  និងនៅតាមបណ្ដាប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ Read more

ជិតបានឆ្លងហើយ! ស្ពានមេគង្គក្រចេះ បានដំឡើងធ្នឹមទាំងអស់ហើយ ដើម្បីភ្ជាប់តួស្ពានទាំងមូល

បើគិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៩៤,១០% ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១៧៦១ម៉ែត្រ, ផ្លូវមេតភ្ជាប់មានប្រវែងសរុប១៥,៤៩០ គ.ម (ផ្លូវមេតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨៤គ.ម និងត្រើយខាងលិចប្រវែង ៧,៨០៦គ.ម) និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០៨ គ.ម សម្រេចលទ្ធផល ៦៩,៩១%។ បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។ ជាការពិតណាស់ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន។ គម្រោងស្ពាន និងផ្លូវតភ្ជាប់នេះ គឺជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងលិច ទាំងការតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសាន មកកាន់ទីប្រជំជន។ គម្រោងនេះគឺជាផ្នែកមួយនៃផ្លូវជាតិលេខ ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ ដូចជាត្រើយខាងលិចតភ្ជាប់ផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម កំពង់ធំ ឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់តាមរយៈផ្លូវខេត្តលេខ២៧៩ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ចំណែកឯត្រើយខាងកើតវិញនោះ Read more

ស្វែងយល់ពី Database និង Database Management System

ក្នុងយុគសម័យនៃភាពជឿនលឿនក្នុងវិស័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ អ្នកប្រើប្រាស់បច្ចេកវិទ្យាភាគច្រើនប្រហែលជាស្គាល់ឬធ្លាប់លឺពីពាក្យ Data ឬ ទិន្នន័យ។  Data ឬ ទិន្នន័យ គឺជាព័ត៌មាននានាដែលទទួលបានការសង្កេត វាស់វែង ស្រាវជ្រាវ ឬការវិភាគជាដើម។ សព្វថ្ងៃនេះ Data ឬទិន្នន័យ បានក្លាយជារឿងដ៏សំខាន់មួយដែលបុគ្គល ក្រុមហ៊ុន ឬស្ថាប័ននានាបាននាំគ្នាយកចិត្តទុកដាក់ក្នុងការប្រមែប្រមូល រក្សាទុកនិងធានាសុវត្ថិភាព ដោយសារវាអាចជាព័ត៌មានសំខាន់ ឬរសើបសម្រាប់ឯកជនភាពបុគ្គល ក្រុមហ៊ុន ឬស្ថាប័នទាំងនោះ។ប្រសិនបើData ឬ ទិន្នន័យ  ត្រូវបានរងការវាយប្រហារ ឬលួចយក នោះឯកជនភាពបុគ្គល ក្រុមហ៊ុន ឬស្ថាប័នមួយ អាចនឹងប្រឈមហានិភ័យនៃការខូចខាត ឬរអាក់រអួលទៅតាមកម្រិតនៃសារៈសំខាន់របស់ទិន្នន័យទាំងនោះ។  ឧទាហរណ៍ដូចជាទិន្នន័យស្តីពីដំណើរការនៃអាជីវកម្មជាដើម,   ប្រសិនបើព័ត៌មានបែបនេះត្រូវបានបាត់បង់ ហើយធ្លាក់ទៅក្នុងដៃអាជីវកម្មដែលជាគូរប្រជែង នោះអាជីវកម្មដែលជាម្ចាស់ទិន្នន័យ អាចនឹងរងការខាតបង់ដោយប្រការនានា ដូចជា ការបាត់បង់អតិថិជន ការប៉ះពាល់ដល់ដំណើរការអាជីវកម្ម និងការបាត់បង់ចំណុចពិសេស ឬសំខាន់ៗនៃអាជីវកម្មរបស់ខ្លួនជាដើម។  ក្រៅពីពាក្យ Data ឬ ទិន្នន័យ នៅមានពាក្យស្រដៀងនេះមួយទៀត​ដែលអ្នកប្រើប្រាស់បច្ចេកវិទ្យាភាគច្រើនក៏ប្រហែលជាធ្លាប់បានស្គាល់ ឬលឺពីវាផងដែរ។ នោះគឺ Database។ តើអ្វីទៅជា  Database? បន្ទាប់ពីបានបកស្រាយអត្ថន័យនៃពាក្យ Data ឬ ទិន្នន័យ ក្រុមការងារនៃនាយកដ្ឋានផ្សព្វផ្សាយអប់រំ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ សូមលើកយកនិយមន័យពាក្យ Database និងមុខងាររបស់វាមកធ្វើការចែករំលែកដើម្បីជាការស្វែងយល់ពី​មូលដ្ឋាននៃដំណើរការទិន្នន័យក្នុងប្រព័ន្ធបច្ចេកវិទ្យា។ Database ឬមានន័យ​ជាភាសាខ្មែរថាជា <<មូលដ្ឋានទិន្នន័យ>> ដែលវាគឺជាសំណុំទិន្នន័យដែលត្រូវបានចងក្រង និងរក្សាទុកនៅក្នុងកុំព្យូទ័រ ហើយវាអាចត្រូវបានដំណើរការដោយប្រើប្រាស់ប្រព័ន្ធផ្ទុកទិន្នន័យ ឬ Database Management System (DBMS)។ DBMS ផ្តល់ឱ្យអ្នកប្រើប្រាស់នូវមុខងារក្នុងការទាញយក ដំណើរការ រៀបចំ និងវិភាគសំណុំទិន្នន័យជាលក្ខណៈទ្រង់ទ្រាយធំ និងស្មុគស្មាញ។ វាមានសមត្ថភាពអាចសិក្សា និងវិភាគទិន្នន័យក្នុងទម្រង់ជាច្រើន ហើយផ្តល់ឱ្យអ្នកប្រើប្រាស់នូវភាពងាយស្រួលក្នុងការទាញយក និងដំណើរការទិន្នន័យទាំងនោះក្នុងគោលបំណងណាមួយប្រកបដោយភាពងាយស្រួល និងឆាប់រហ័ស។ ជាធម្មតាក្រុមហ៊ុន ឬស្ថាប័ននានាភាគច្រើនបានបង្កើតប្រព័ន្ធផ្ទុកទិន្នន័យផ្ទៃក្នុងរៀងៗខ្លួន ដើម្បីធ្វើការគ្រប់គ្រងព័ត៌មាននានា ជាពិសេសព័ត៌មានសំខាន់ ឬព័ត៌មានរសើប និងដើម្បីធានាថាព័ត៌មាន ឬទិន្នន័យទាំងនោះត្រូវបានរក្សាទុកដោយសុវត្ថិភាព និងមិនអាចលួចយកឬដំណើរការដោយមជ្ឈដ្ឋានខាងក្រៅនោះទេ។ ការងារថែរក្សាដំណើរការ និងសុវត្ថិភាពប្រព័ន្ធផ្ទុកទិន្នន័យ ជាទូទៅត្រូវបានអនុវត្តដោយក្រុមការងារព័ត៌មានវិទ្យា ឬសន្តិសុខព័ត៌មានវិទ្យា។ ក្រុមហ៊ុន ឬស្ថាប័នមួយ ត្រូវការក្រុមការងារព័ត៌មានវិទ្យា ឬសន្តិសុខព័ត៌មានវិទ្យាដែលខ្លាំង ដើម្បីធានាការការពារពីការវាយប្រហារលើប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសគឺប្រព័ន្ធផ្ទុកទិន្នន័យ ឬ Database Management System នេះតែម្តង៕

រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីប្រារព្ធខួបលើកទី១៦២​ អបអរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥

បន្ទាយមានជ័យ​៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយឯកឧត្តម​ ប្លែក​ វ៉ារី​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីប្រារព្ធខួបលើកទី១៦២ អបអរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែឧសភា ឆ្នាំ២០២៥។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី​ បានសម្តែងក្តីសោមនស្សរីករាយ​ និងថ្លែងអំណរគុណដឹងគុណដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលបានតែងតាំង​ ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ ជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា​ ខេត្តបន្ទាយមានជ័យ។​ ឯកឧត្តមរដ្ឋមន្ត្រី​ បង្ហាញគោលជំហរប្តេជ្ញាបន្តជំរុញចលនាគាំទ្រឱ្យមានភាពសកម្មបន្ថែមទៀត​នូវការងារមនុស្សធម៌ជួយបងប្អូនដែលជួបទុក្ខលំបាក​ ប្រកបដោយប្រសិទ្ធភាព។ ក្នុងឱកាសដ៏វិសេសវិសាលនេះ​ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពសកម្ម និងលទ្ធផលការងារ ដែលគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ ខេត្តបន្ទាយមានជ័យសម្រេចបាននាពេលកន្លងមក ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដូចជា គ្រោះទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ Read more

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធអគារអន្តេវាសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានានៅវត្តស្វាយពពែ ភ្នំពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីសម្ពោធអគារអន្តេវាសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានានៅវត្តស្វាយពពែ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥នេះ។ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាបានថ្លែងថា “បច្ចុប្បន្ន ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ផ្តល់ការបណ្តុះបណ្តាល ៤ កម្រិត ៖ ១.ថ្នាក់បរិញ្ញាបត្ររង ២.ថ្នាក់បរិញ្ញាបត្រ ៣.ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤.ថ្នាក់បណ្ឌិត សមណនិស្សិត និស្សិតកំពុង សិក្សាទាំង៤ កម្រិត សរុបមានចំនួន ២ ៣៤៥ អង្គ/នាក់”។ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានបន្តថា “សំរាប់សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធរូបវន្តមានចំនួន ៧ អគារ ទី១. អគារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី កម្ពស់៣ ជាន់ ៩ បន្ទប់។ទី២. អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន Read more

ប្រធានាធិបតីទីម័រឡេស្តេ៖ សម្ដេចតេជោគឺជាឥស្សរជនដ៏មានឥទ្ធិពលបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាស្ថាបនិកកម្ពុជានៅក្នុងសម័យទំនើប

ទីម័រឡេស្តេ៖ លោក ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានលើកឡើងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គឺជាឥស្សរជនដ៏មានឥទ្ធិពលបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាស្ថាបនិកកម្ពុជានៅក្នុងសម័យទំនើប។ ការកោតសរសើររបស់លោកប្រធានាធិបតីទីម័រឡេស្តេ ចំពោះសម្ដេចតេជោបានធ្វើឡើង នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសដែលសម្តេចតេជោជួបពិភាក្សាការងារជាមួយលោក នៅវិមានប្រធានាធិបតីទីម័រឡេស្តេ ទីក្រុងឌីលី។ នៅក្នុងជំនួបនេះដែរ លោក ចូហ្សេ រ៉ាមូស អរតា បានជម្រាបសម្ដេចតេជោថា កម្ពុជាគឺជាមិត្តដ៏ល្អ ជាមិត្តដ៏អស្ចារ្យរបស់ទីម័រឡេស្តេ ហើយលោកសូមអរគុណចំពោះសម្ដេចដែលបានខិតខំប្រឹងប្រែងជ្រោមជ្រែងទីម័រឡេស្តេឱ្យក្លាយទៅជាសមាជិកសង្កេតការណ៍របស់អាស៊ាន កាលពីឆ្នាំ២០២២ និងបន្តជួយទីម័រឡេស្តេឱ្យបានក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាននៅពេលខាងមុខ។ ចំណែកសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរំភើបយ៉ាងក្រៃលែងចំពោះការទទួលបដិសណ្ឋារកិច្ចដ៏អស្ចារ្យពីសំណាក់ភាគីទីម័រឡេស្តេ នៅក្នុងឱកាសសម្ដេចអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីនោះ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការទទួលគណៈប្រតិភូក្នុងទម្រង់បែបនេះមិនអាចធ្វើទៅបានឡើយ ប្រសិនបើទំនាក់ទំនងប្រទេសទាំងពីរមិនរឹងមាំ និងមិនល្អប្រសើរទេនោះ។ បន្ថែមពីលើនេះ សម្តេចតេជោបានគូសបញ្ជាក់ថា កម្ពុជានិងទីម័រឡេស្តេបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នាអស់រយៈពេលជាង២៣ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០០២មក ដូចនេះសម្ដេចសង្ឃឹមថាភាគីទាំងពីរនឹងរួមគ្នាពង្រីកទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។ ក្នុងគ្រានេះដែរ លោកប្រធានាធិបតីទីម័រឡេស្តេបានជម្រាបទៅកាន់សម្ដេចតេជោថា ប្រជាជន និងរដ្ឋាភិបាលទីម័រឡេស្តេ ក៏ដូចជារូបលោកផ្ទាល់មានកិត្តិយសឧត្តុង្គឧត្តម និងមានមោទនភាព ដែលបានទទួលនូវវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេច និងគណៈប្រតិភូកកម្ពុជាមកកាន់ទីម័រឡេស្តេក្នុងឱកាសនេះ។ គួរបញ្ជាក់ជូនដែរថា ក្នុងពិធីបដិសណ្ឋារកិច្ចចំពោះវត្តមានសម្ដេចតេជោ Read more

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ Reva Price ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ រីវ៉ា ប្រាយ (Reva Price) ប្រធានគណៈកម្មាធិការត្រួតពិនិត្យសន្តិសុខ និងសេដ្ឋកិច្ចអាមេរិក-ចិន បានជួបពិភាក្សាគ្នាទ្វេភាគី នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ដោយក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយភាពជិតស្និទ្ធអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធ។ ក្នុងជំនួបនោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានសម្ដែងនូវការអបអរសាទរចំពោះលោកជំទាវ ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យសន្តិសុខ និងសេដ្ឋកិច្ចអាមេរិក-ចិន សម្រាប់អាណត្តិទី២ ដែលជាតួនាទីស័ក្តិសមនឹងបទពិសោធន៍ និងស្នាដៃជាច្រើនរបស់លោកជំទាវ និងបានសម្តែងនូវការអបអរសាទរខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអាមេរិក ដែលឆ្នាំនេះភាគីទាំងពីរបានឯកភាពក្នុងការប្រារព្ធកម្មវិធីផ្សេងៗ ដើម្បីអបអរសាទរខួបដ៏មានអត្ថន័យនេះ។ ក្នុងក្របខ័ណ្ឌអាស៊ាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ក៏ជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាកម្ពុជា-អាមេរិក ឆ្នាំ២០២៤-ឆ្នាំ២០២៧ ដែលតួនាទីនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងរវាងអាស៊ាន និងសហរដ្ឋអាមេរិក។  ជាការឆ្លើយតប លោកជំទាវ រីវ៉ា ប្រាយ (Reva Price) ប្រធានគណៈកម្មាធិការត្រួតពិនិត្យសន្តិសុខ និងសេដ្ឋកិច្ចអាមេរិក-ចិន បានថ្លែងអំណរគុណចំពោះឯកឧត្ដមអភិសន្តិបណ្ឌិត ស Read more

ទណ្ឌិត​ចំនួន​២៩៦​នាក់​ នឹង​ត្រូវ​​បន្ធូរ ​បន្ថយទោស​ ​​នៅ​ថ្ងៃ​បុណ្យ​វិសាខបូជាខាងមុខនេះ

ភ្នំពេញ ៖ ឯកឧត្តម គឹ​ម សន្តិភាព រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​បានឱ្យ​ដឹង​ថា ទណ្ឌិត​ចំនួន ២៩៦​នាក់ ក្នុង​នោះ (​ស្រី​២៨​នាក់​) ត្រូវ​បាន​បន្ធូរ​បន្ថយទោស​ក្នុង​ឱកាស​ពិធីបុណ្យ​វិសាខបូជា ឆ្នាំ​២០២៥ ។ យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម គឹ​ម សន្ដិភាព នៅ​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៥ បាន​លើក​ឡើង​ថា យោង​តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ក្នុង​ឱកាស​ពិធីបុណ្យ​វិសាខបូជា ឆ្នាំ​២០២៥​នេះ ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ទ្រង់ សព្វព្រះរាជហឫទ័យ​ប្រោស​ប្រទាន​ការ បន្ធូរ​បន្ថយទោស​ដល់​ទណ្ឌិត​ចំនួន​២៩៦​នាក់ (​ស្រី​២៨​នាក់​) ។ ឯកឧត្តម​ថា ទណ្ឌិត​ចំនួន​២៩៦​នាក់ ត្រូវ​បាន​បន្ធូរ​បន្ថយទោស រួម​មាន​បន្ធូរ​បន្ថយទោស​៣​ខែ​ចំនួន ២០៧​នាក់ (​ស្រី​១៨​នាក់​), បន្ធូរ​បន្ថយទោស​៦​ខែ​ចំនួន​៧០​នាក់ (​ស្រី​៥​នាក់​), បន្ធូរ​បន្ថយទោស​៩​ខែ ចំនួន​១៧​នាក់ (​ស្រី​៣​នាក់​) និង​បន្ធូរ​បន្ថយទោស​១២​ខែ ចំនួន​០២​នាក់ (​ស្រី​២​នាក់​) ។ ឯកឧត្តម គឹ​ម សន្តិភាព បញ្ជាក់​ទៀត​ថា ជាមួយ​គ្នា​នេះ គណៈកម្មការ​ជាតិ ក៏​បាន​សម្រេច​ដាក់​បញ្ចូលទណ្ឌិត​ចំនួន​៤​រូប​ចូល​ក្នុង​បញ្ជី​ដែល​មិន​អាច​ទទួល​បានការ​អនុគ្រោះ​ទោស ដោយ​ទុក​ឱ្យ​អនុវត្ត​ទោស​ចប់​ក្នុង​ពន្ធនាគារ​ចំពោះ​ករណី​រំ​លោ​.​ភ​កូនបង្កើត ចៅ​បង្កើត និង​រំលោភ​ក្មេង​អាយុ​៦​ឆ្នាំ Read more