ទេសចរជាង៣៦ម៉ឺននាក់ ដើរកម្សាន្តខេត្តសៀមរាប ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៥
មន្ទីរទេសចរណ៍ខេត្តសៀមរាប បង្ហាញថា រយៈពេល៣ថ្ងៃ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាបទទួលបាន ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ជាង៣៦ម៉ឺននាក់ ដោយតួលេខនេះបានកើនឡើង ៥.៧៥% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន៣៦៨,២៤៦នាក់ បានដើរកម្សាន្តនៅខេត្តសៀមរាប នាឱកាសព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ នេះបានកើនឡើង ៥.៧៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ គឺចំនួន ៣៤៨,២២៩នាក់។ ដោយក្នុងនោះ ទេសចរបរទេសមានចំនួន ៩,៦៤៦ នាក់ ថយចុះ ២៧.០៨% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤ ចំនួន ១៣,២២៩ នាក់ ។ ចំណែកទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប មានចំនួន ៣៥៨,៦០០ នាក់ កើន ៧.០៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួន ៣៣៥,០០០ នាក់ ។ បើទោះបីឆ្នាំ២០២៥នេះ ខេត្តសៀមរាប មិនបានប្រារព្ធពិធីប្រណាំងទូកង ដូចបណ្តាឆ្នាំមុនៗ ប៉ុន្តែដើម្បីអបអរសាទរព្រះរាជពិធីបុណ្យប្រពៃណីជាតិនេះ រដ្ឋបាលខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំពិធីបែបសាសនា Read more










