សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ឱ្យធ្វើវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីអាចឱ្យនិវត្តជនទូទៅអាចចូលក្នុងក្របខណ្ឌសមាគមអតីតយុទ្ធជន

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដល់អនុសាសន៍ឱ្យសមាគមធ្វើវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីបញ្ចូលនិវត្តជនទូទៅដែលជាមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ចូលក្នុងក្របខណ្ឌសមាគមអតីតយុទ្ធជន។ ជាមួយគ្នានេះ សម្ដេចតេជោក៏បានណែនាំឱ្យពិចារណាពិនិត្យក្នុងការផ្លាស់ប្ដូរឈ្មោះបន្ថែមទៀត ដើម្បីមានវិសាលភាពគ្របដណ្ដប់ទៅលើការគ្រប់គ្រងនិវត្តជន ទាំងមន្ត្រីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធ។ អនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅវិមាន៧មករា ក្នុងឱកាសសម្ដេចអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានផ្សព្វផ្សាយរបស់សមាគមអតីតយុទ្ធជនកម្ពុជា (C.V.A)។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលដៅសំខាន់ គឺ ដោះស្រាយនូវបញ្ហាប្រឈមនានារបស់សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានកើតឡើងនាពេលកន្លងមក និងដាក់ទិសដៅការងារបន្តទៀតសម្រាប់សមាគមអនុវត្តបន្ត។ ក្នុងកិច្ចប្រជុំនោះ សម្ដេចតេជោ ហ៊ុន សែន បានរៀបចំឱ្យដំណើរការនៃក្រុមព័ត៌មានរបស់សមាគមអតីតយុទ្ធជនកម្ពុជា ដោយដាក់ឲ្យដំណើរការផ្លូវការនូវបណ្ដាញសង្គមរបស់សមាគមអតីតយុទ្ធជនកម្ពុជា ដែលមានដូចជា Facebook, Telegram ,Youtube, និង TikTok ជាដើម។ ទន្ទឹមគ្នានេះ សម្ដេចតេជោក៏បានលើកឡើងនូវចំណុចស្នូលសំខាន់ៗទាក់ទងទៅនឹងការធ្វើវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជាផងដែរ។ ដោយសម្ដេចផ្ដល់អនុសាសន៍ឱ្យមានការរៀបចំដើម្បីឈានទៅដល់ការធ្វើវិសោធនកម្មលក្ខន្តិកៈអតីតយុទ្ធជនកម្ពុជា សំដៅធ្វើយ៉ាងណាឈានទៅដល់ការគ្រប់គ្រង និងជួយជ្រោមជ្រែងបន្ថែមទៀតដល់និវត្តជនទូទៅដោយមិនចំពោះតែអតីតយុទ្ធជនដូចកន្លងមកទេ។ គួរបញ្ជាក់ជូនដែរថា អនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាពេលនេះក្នុងគោលដៅដើម្បីគ្រប់គ្រងទៅលើដំណើរការនៃនិវត្តជនទូទៅ និងការយកចិត្តទុកដាក់ជ្រោមជ្រែងឧបត្ថម្ភតាមការពិនិត្យឃើញជាក់ស្ដែងទៅលើនិវត្តជនទាំងអស់ដោយមិនចំពោះតែមន្ត្រីអតីតយុទ្ធជននោះទេ៕

អ្នកនាំពាក្យ ចាត់ទុកវត្តមានក្រុមហ៊ុន ជាង ២០០ទៀត នៅព្រះសីហនុ ជាមនុញ្ញផល នៃសន្តិភាព និងភាពកក់ក្ដៅ នៃសន្តិសុខសណ្ដាប់ធ្នាប់!

ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសារបញ្ជាក់យ៉ាងច្បាស់ អំពីភាពល្អប្រសើរនៃដំណើរការសង្គម និងសេដ្ឋកិច្ច នៅក្នុងខេត្តភាគនិរតីមួយនេះ ជាពិសេសគឺបង្ហាញឱ្យឃើញពីមនុញ្ញផលនៃសុខសន្តិភាព និងការផ្ដល់ទំនុកចិត្តរបស់ក្រុមវិនិយោគទុនជាតិ និងអន្តរជាតិ ចំពោះការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ការលើកឡើងពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងឱកាសនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បន្ថែមលើក្រុមហ៊ុនជាច្រើនទៀតដែលបាននិងកំពុងដំណើរការយ៉ាងសកម្មនៅខេត្តជាប់មាត់សមុទ្រមួយនេះ ក៏ដូចជានៅតាមបណ្ដារាជធានី ខេត្ត ទូទាំងប្រទេស។ បើតាមលោក ទូច សុឃៈ ចាប់តាំងពីចុងនីតិកាលទី៦នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រហូតបច្ចុប្បន្នរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមានក្រសួងមហាផ្ទៃ ជាសេនាធិការដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តយកចិត្តទុកដាក់ ឈរលើមូលដ្ឋាននៃការដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការធានាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅទូទាំងប្រទេស ក្នុងនោះក៏មាននៅខេត្តព្រះសីហនុ ដែលជាខេត្តគោលដៅទេសចរណ៍ និងវិនិយោគ។ លោក Read more

អង្គការសហប្រជាជាតិ ស្ត្រី និងក្មេងស្រីជាង ២៨.០០០នាក់ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣

យោងតាមអង្គការសហប្រជាជាតិ បានឱ្យដឹងថា ស្ត្រី និងក្មេងស្រីជាង ២៨.០០០នាក់ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សាចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅហ្គាហ្សាក្នុងខែតុលា ឆ្នាំ២០២៣។ អង្គការ UN បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា តួលេខនេះមានន័យថា ស្ត្រីម្នាក់ និងក្មេងស្រីម្នាក់ជាមធ្យមត្រូវបានសម្លាប់រៀងរាល់ម៉ោងនៅក្នុងការវាយប្រហារដោយកងកម្លាំងអ៊ីស្រាអែល។ ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី បាននិយាយថា ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់នោះ រាប់ពាន់នាក់គឺជាម្តាយដែលបន្សល់ទុកកុមារតូចៗ ក្រុមគ្រួសារ និងសហគមន៍ដែលត្រូវបានបំផ្លិចបំផ្លាញ ដោយអង្គការបានកត់សំគាល់ថា តួលេខនេះគូសបញ្ជាក់អំពីចំនួនមនុស្សស្លាប់នៃជម្លោះ ហើយជីវិត និងអនាគតបានបាត់បង់យ៉ាងឆាប់រហ័ស។ ទីភ្នាក់ងារនេះបាននិយាយថា ចាប់តាំងពីបទឈប់បាញ់បានដួលរលំនៅក្នុងខែមីនា លក្ខខណ្ឌកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀតនៅក្នុងតំបន់ហ្គាហ្សា ដែលរួមផ្សំដោយការបិទជិតប្រាំបួនសប្តាហ៍ដែលកំពុងបន្តលើជំនួយមនុស្សធម៌។ ប្រជាជនទាំងមូលនៅតំបន់ហ្គាហ្សាកំពុងអស់អាហារ និងការផ្គត់ផ្គង់សំខាន់ៗ ជាមួយនឹងការកើនឡើងហានិភ័យនៃគ្រោះទុរ្ភិក្ស ដែលមានន័យថាស្ត្រី និងក្មេងស្រីគ្រប់រូបកំពុងប្រឈមមុខនឹងកម្រិតនៃភាពអត់ឃ្លានដ៏មហន្តរាយ។ ពួកគេបានប្រឈមមុខនឹងការផ្លាស់ទីលំនៅ ការកើនឡើងអត្រាមរណភាពមាតា និងកង្វះយន្តការការពារ និងសុវត្ថិភាពធ្ងន់ធ្ងរ។ ទីភ្នាក់ងារនេះបាននិយាយថា ទោះបីជាមានស្ថានភាពធ្ងន់ធ្ងរទាំងនេះក៏ដោយ ក៏អង្គការ UN នៅតែបន្តធ្វើការជាមួយអង្គការសង្គមស៊ីវិលដែលដឹកនាំដោយស្ត្រីនៅតំបន់ហ្គាហ្សា ហើយព្យាយាមផ្តល់សេវាសំខាន់ៗ និងការគាំទ្រដល់ប្រជាជនដែលរងផលប៉ះពាល់ ប៉ុន្តែទំហំនៃការឈឺចាប់លើសពីសមត្ថភាព ឬធនធានបច្ចុប្បន្នុ។ ទីភ្នាក់ងារបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ការស្ដារឡើងវិញភ្លាមៗនូវការចូលប្រើប្រាស់មនុស្សធម៌ដែលគ្មានការរារាំង និងការដោះលែងចំណាប់ខ្មាំងទាំងអស់ និងអ្នកដែលជាប់ឃុំដោយគ្មានលក្ខខណ្ឌ៕

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានលក្ខណៈពិសេស ជាងតំបន់ផ្សេងៗនៅកម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លេងថា “ជាប្រវត្តិសាស្ត្រ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានលក្ខណៈពិសេស ជាងតំបន់ផ្សេងៗនៅកម្ពុជា ដោយតំបន់នេះ ត្រូវបានទទួលស្គាល់ គាំទ្រ និង មានការចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនង និងការអភិវឌ្ឍជាបន្តបន្ទាប់ ចាប់ពីថ្នាក់ក្រោមដល់ថ្នាក់លើ រវាងរដ្ឋាភិបាលកម្ពុជា-ចិន ដែលបានបើកការដ្ឋានសាងសង់ដំបូងនៅឆ្នាំ ២០០៨ ជាពិសេសការរួមគ្នាអនុវត្ត “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និង ផ្លូវ” ។នេះជាការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអញ្ជើញអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និងសំណេះសំណាលជាមួយកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា “ក្នុងដំណើរទស្សនកិច្ចផ្លូវ រដ្ឋលើកទី១ មកកាន់កម្ពុជា កាលពីខែ តុលា ឆ្នាំ ២០១៦ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានលើកឡើងថា ភាគីចិន នឹងលើកទឹកចិត្តសហគ្រាសចិនល្បីៗ ឱ្យធ្វើកិច្ចសហប្រតិបត្តិការ និង វិនិយោគក្នុងតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ក្នុងអំឡុងកិច្ចប្រជុំជាន់ខ្ពស់នៃវេទិកាកំពូលកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់ និង Read more

ពលរដ្ឋប្រទះឃេីញសាកសពបុរសម្នាក់ ត្រូវរថយន្តទំនើបម៉ាក Lexus ស្លាកលេខកម្ពុជា ST-1001 យកមកប្លុងចោល

បន្ទាយមានជ័យ ៖ ពលរដ្ឋបានប្រទះឃើញ និងរាយការជូនសមត្ថកិច្ច ករណីប្រទះឃេីញ សាកសពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេដឹកតាមរថយន្ត ទំនើបម៉ាក Lexus ពាក់ស្លាកលេខ កម្ពុជា ST-1001 យកមកប្លុងចោល ត្រង់ចំណុចភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមាមជ័យ ។ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចព្រំដែន បានអោយដឹងថា កាលពីវេលាម៉ោង១៣ និង១០នាទី រសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋបានជូនដំណឹងពីករណី ប្រទះឃេីញសាកសពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេដឹកតាមរថយន្ត ម៉ាក Lexus ពាក់ស្លាកលេខ កម្ពុជា ST-1001 និងរថយន្តមួយទៀត ម៉ាកដូចគ្នា ពាក់ស្លាកលេខភ្នំពេញ 2CA-6968 យកទៅប្លុងចោល ត្រង់ចំណុចភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមាមជ័យ ។ ភ្លាមៗនោះ យោធា៥០៣ ដឹកនាំកម្លាំងកង៥០៣ ចំនួន០២នាក់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេក ចំនួន១៥នាក់ កម្លាំងប្រជាការពារភូមិបឹងស្នោរ ចំនួន៥នាក់ បានចុះដល់ទីតាំងកេីតហេតុ ធ្វើការកាយដីយកសាកសព ជាសាកសពបុរសសង្ស័យជាជនជាតិបរទេស និងធ្វេីកោសល្យវិច្ច័យសាកសពជាបុរស តែមិនបានបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះនៅឡេីយទេ ។ Read more

ក្រសួងព្រះបរមរាជវាំង បដិសេធរាល់គណនី Facebook ប្រើដោយជនអនាមិក ហើយបង្ហោះចែកចាយដោយប្រើប្រាស់ព្រះនាមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្ដីថ្លែងការណ៍ប្រកាសបដិសេធចំពោះគណនី Facebook (គ្រប់គ្រងដោយជនអនាមិក) ដែលបានបង្ហោះចែកចាយក្នុងបណ្តាញទំនាក់ទំនង សង្គម និងប្រើប្រាស់ព្រះនាមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ក្រសួងព្រះបរមរាជវាំង មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា មានតែវេបសាយ (website) ចំនួន២ប៉ុណ្ណោះ ដែលបានប្រើប្រាស់ជាផ្លូវការ រួមមាន៖ *ទី១៖ www.norodomsihamoni.org/  របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត *ទី២៖ www.norodomsihanouk.info/  របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ក្រៅពីវេបសាយ (website) ផ្លូវការទាំង២ខាងលើនេះ ពុំមានប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមជាផ្លូវការរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរបស់ក្រសួងព្រះបរមរាជវាំងឡើយ។ ក្រសួងព្រះបរមរាជវាំង សូមអំពាវនាវ និងក្រើនរំលឹកសាជាថ្មីដល់ស្ថាប័ន-អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការជាបន្ទាន់ឱ្យបានម៉ឺងម៉ាត់បំផុត ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍របស់ ក្រសួងព្រះបរមរាជវាំងខាងលើ តាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា និងសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

សម្តេចនាយករដ្ឋមន្ត្រី បង្ហើបថា បានចុះហត្ថលេខា លើអនុក្រឹត្យមួយ ដែលគិតគូរពីកង្វះមន្ត្រី លើវិស័យសំខាន់២ និងបានណែនាំឱ្យរើសមន្ត្រី សូមកុំចោលមន្ត្រីគុណភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ កាលពីថ្ងៃម្សិលមិញ សម្តេចបានចុះហត្ថលេខា លើអនុក្រឹត្យមួយ ដែលគិតគូរពីកង្វះមន្ត្រី លើវិស័យសំខាន់២ គឺវិស័យអប់រំ និងសុខាភិបាល នៅមូលដ្ឋាន។ សម្តេចថា អនុក្រឹត្យថ្មីនេះជាការរៀបចំនិយាមថ្មី ដើម្បីបើកច្រកជ្រើសរើសបន្ថែមទៀត នូវអ្នកដែលមានគុណវុឌ្ឍិ ចូលជាក្របខណ្ឌកុងត្រា ដែលជាកិច្ចសន្យាបច្ចេកទេស ទទួលបានអត្ថប្រយោជន៍ស្រដៀងនឹងមន្ត្រីក្របខណ្ឌ ប៉ុន្តែមិនមែនជាមន្ត្រីក្របខណ្ឌនោះទេ ហើយក៏មិនជាប់ក្នុងលក្ខខណ្ឌអាយុនោះដែរ ក្នុងករណីពួកគាត់លើអាយុ។ មានប្រសាសន៍ក្នុងឱកាស អញ្ជើញសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូនដល់និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ, សម្តេចបន្តថា ការអនុវត្តនិយាមថ្មីនេះ គឺសាកល្បងលើវិស័យអប់រំ ពីថ្នាក់មតេ្តយ្យ ដល់ថ្នាក់ទី១២ និងវិស័យសុខាភិបាល រាប់ចាប់ពីប៉ុស្តិ៍សុខភាព រហូតដល់មន្ទីរពេទ្យបង្អែកស្រុក។ សម្តេចបញ្ជាក់ថា ការធ្វើបែបនេះ គឺដោយសារនៅតាមសាលារៀន តាមស្រុកមួយចំនួនខ្វះគ្រូបង្រៀន តែមានអ្នកដែលមានសក្តានុពល ហើយបើប្រើប្រាស់និយាមពីមុន បើឱ្យក្របខណ្ឌគឺគាត់លើសអាយុ តែបើឱ្យមន្ត្រីកិច្ចសន្យាធម្មតា ទទួលបានប្រាក់ខែតិចពេក គឺពួកគាត់មិនចូលធ្វើនោះទេ នេះជាមូលហេតុដែលសម្តេចសម្រេចចុះហត្ថលេខា លើអនុក្រឹត្យថ្មីនេះ។ ប៉ុន្តែយ៉ាងក្តី សម្តេចមហាបវរធិបតី បានណែនាំឱ្យការជ្រើសរើសនេះ ត្រូវតែអនុវត្តតាមនិយាម “រើសឱ្យត្រូវ បំពេញឱ្យត្រូវ និងរក្សាឱ្យនៅ” ពោលគឺត្រូវតែប្រាកដថា Read more

ព្រោះស្រលាញ់ ប្រពន្ធគាំទ្រ និងថ្នាក់ដឹកនាំផ្ដល់ឱកាស លោក ជុំ នី ឈប់រត់ម៉ូតូឌុប ចូលធ្វើប្រជាការពារ!

នៅពេលស្ថានភាពចរាចរណ៍ ក្នុងរាជធានីភ្នំពេញ បន្តមានកំណើនកកស្ទះដោយសារភាពសម្បូរបែបនៃមធ្យោបាយធ្វើដំណើរដ៏មមាញឹក ការរ៉ាប់រងការងាររបស់កម្លាំងនគរបាលចរាចរណ៍ ក៏កាន់តែជាបន្ទុកធ្ងន់ពីមួយថ្ងៃទៅមួយថ្ងៃ។ ដើម្បីរួមចំណែកសម្រាលការងារនេះ ក្រុមប្រជាការពារតាមមូលដ្ឋាន បានក្លាយជាកម្លាំងគាំទ្រមួយយ៉ាងសកម្ម ក្នុងការងារសម្រួលចរាចរណ៍តាមគោលដៅកកស្ទះខ្លាំងជាមួយកម្លាំងនគរបាល។ លោក ជុំ នី អាយុ៤១ឆ្នាំ មានភរិយាជាកម្មការនីរោងចក្រ បច្ចុប្បន្នរស់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ លោកមានកូនប្រុសម្នាក់អាយុ១២ឆ្នាំក្នុងបន្ទុក ប៉ុន្តែរស់នៅឯស្រុកកំណើត ខេត្តព្រៃវែង។ លោកស្ថិតក្នុងចំណោមប្រជាការពាររាប់រយនាក់ទៀតដែលសកម្មចូលរួមជាមួយនគរបាល ដើម្បីសម្រួលការកកស្ទះចរាចរណ៍ បន្ថែមលើការងារប្រចាំថ្ងៃផ្សេងទៀតជាមួយអាជ្ញាធរមូលដ្ឋាន។ “ព្រោះតែការស្រលាញ់ និងចង់ចូលរួមជួយសង្គម ខ្ញុំបានស្ម័គ្រចិត្តចូលធ្វើជាប្រជាការពារ តាំងពីឆ្នាំ២០១១។ បើគិតមកដល់ពេលនេះ មិនក្រោម១៤ឆ្នាំទេ”។ លោក នី បានថ្លែងយ៉ាងដូច្នេះក្នុងកិច្ចសម្ភាសជាមួយក្រុមមន្ត្រីព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។ ក្នុងតួនាទីជាសមាជិកក្រុមដែលមានកម្លាំងសរុប១៧នាក់ លោក នី រម្លឹកថា មុនពេលចូលធ្វើការងារនេះ លោកជាអ្នករត់ម៉ូតូប្រចាំនៅចំណុចភ្លើងស្តុបលូប្រាំ ផ្លូវវេងស្រេង។ លោកបន្ថែមទៀតថា”ទីតាំងនោះជាកន្លែងកកស្ទះរាល់ថ្ងៃ  ហើយខ្ញុំតែងតែជួយសម្របសម្រួលជានិច្ច ប៉ុន្តែការជួយសម្របសម្រួលនោះពេលខ្លះក៏មានអ្នកស្តាប់ ហើយពេលខ្លះទៀតក៏គ្មានអ្នកស្តាប់ដែរ ព្រោះយើងត្រឹមតែជាអ្នករត់ម៉ូតូ ហើយក៏មិនមែនជាកងកម្លាំងទៀត ទើបកើតចិត្តខឹងក៏សុំគេចូលធ្វើជាប្រជាការពារតែម្តងទៅ”។ ក្នុងតួនាទីជាប្រជាការពារលោកបានបង្ហាញថា ជារៀងរាល់ថ្ងៃបន្ទាប់ពីបំពេញការងារនៅសាលាសង្កាត់ស្ទឹងមានជ័យទី៣ និងអនុវត្តតាមបទបញ្ជា របស់គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ និងទទួលបានការណែនាំពីប្រធានក្រុម លោកតែងតែមកដល់គោលដៅស្តុបលូប្រាំផ្លូវវេងស្រេងនេះជាប្រចាំ ដើម្បីជួយសម្រួលចរាចរណ៍ឱ្យប្រជាពលរដ្ឋបានធ្វើដំណើរដោយរលូន មិនថាស្ថិតក្រោមអាកាសធាតុបែបណា ទោះបីមេឃភ្លៀងក្តៅរងារ ឬត្រជាក់ប៉ុនណានោះទេ ពោលគឺបើគ្មានការងារចាំបាច់ផ្សេងធ្វើទេ លោកត្រូវឈរនៅទីនេះមួយថ្ងៃពេញ និងឈានរហូតដល់ពេលយប់ក៏មានដែរទៅតាមស្ថានភាពជាក់ស្តែងនៃចរាចរណ៍”។ Read more

ទិវាជាតិនៃការចងចាំ ២០ ឧសភា ! ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អំពាវនាវដល់ពលរដ្ឋខ្មែរ បន្តរួបរួមគ្នាការពារសុខសន្តិភាព ឱ្យបានគង់វង្ស

ក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា ២០២៥ ! ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តរួបរួមគ្នាការពារសុខសន្តិភាព ឱ្យបានគង់វង្ស និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។ តាមរយៈសំណេរលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានឱ្យដឹងថា នៅថ្ងៃទី២០ ឧសភា នេះ គឺជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់រូប មិនអាចបំភ្លេចបាននូវការឈឺចាប់ បង្កឡើងដោយពួកបនប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)។ ឯកឧត្តមអភិសន្ដិបណ្ឌិត បន្ដថា រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩) ពួកខ្មែរក្រហម បានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ អស់ជាង ២លាននាក់ ដោយការធ្វើទារុណកម្ម បង្អត់អាហារ ការជម្លៀស ការបោសសម្អាតផ្ទៃក្នុង ការបង្ខំឱ្យធ្វើការហួសកម្លាំង ការបង្ខំឱ្យរៀបការនិងអំពើអមនុស្សធម៌ផ្សេងៗទៀត ព្រមទាំងបានបំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ច វប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធសង្គម ស្ទើរគ្មានសល់។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា Read more

ឯកឧត្ដម អ៊ុំ រាត្រី ៖ សច្ចៈធម៌ជាប្រវត្តិសាស្រ្ត បានដក់ជាប់ស្ថិតស្ថេរក្នុងចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ជារៀងរហូតមក ពិសេសដោយមានថ្ងៃជ័យជំនះ ៧ មករា

បន្ទាយមានជ័យ៖ ថ្លែងក្នុងពិធីទិវាជាតិ នៃការចងចាំ ២០ ឧសភា ២០២៥ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានលេីកឡេីងថា សច្ចៈធម៌ជាប្រវត្តិសាស្រ្ត បានដក់ជាប់ស្ថិតស្ថេរក្នុងចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ជារៀងរហូតមក ពិសេសដោយមានថ្ងៃជ័យជំនះ ៧ មករា បានបង្កើតឡើងនូវជីវិតថ្មី និងក្តីសង្ឃឹមពិតប្រាកដសម្រាប់ប្រជាជនរាប់លាននាក់ ដែលហៀបនឹងស្លាប់ ហើយស្រែកដង្ហោយហៅរកយុត្តិធម៌ និងសិទ្ធិសេរីភាពក្នុងការរស់នៅជាមនុស្ស ដែលត្រូវបានរបបប្រល័យពូជសាសន៍ ជីកកប់យ៉ាងជ្រៅនៅក្រោមទង់ នៃអំណាចផ្តាច់ការអមនុស្សធម៌។ ឯកឧត្ដម អភិបាល ខេត្ត បន្តថា ស្នាមញញឹម នៃមហាគ្រួសារខ្មែរ បានប្រាកដឡើងវិញក្នុងជីវភាពរស់នៅជាថ្មីរបស់ខ្លួន។ ក្នុងរយៈពេល ជាង៤៥ឆ្នាំបានកន្លងផុតទៅ រាល់ស្លាកស្នាមរបួសខាងរូបកាយ ត្រូវបានព្យាបាលឱ្យជាសះស្បើយ ប៉ុន្តែស្លាកស្នាមរបួសខាងផ្លូវចិត្តនៅឆ្លាក់ជាប់កប់ជ្រៅក្នុងក្រអៅបេះដូងជនកម្ពុជាគ្រប់រូប ដោយពុំមានឱសថណាអាចព្យាបាលបានឡើយ។ សម្លេងខ្សិកខ្សួល អួលអាក់ ព្រោះតែការព្រាត់ប្រាសនិរាសគ្រួសារ ម្តាយព្រាត់កូន បងព្រាត់ប្អូនប្រពន្ធព្រាត់ប្តី ជីដូនព្រាត់ចៅ នៅតែមានការនឹករលឹក និងបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ។ ទន្ទឹមជាមួយគ្នានោះ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានបញ្ជាក់ថាជាង៤ទសវត្សកន្លងមកនេះ ប្រទេសកម្ពុជាបានឆ្លងកាត់នូវដំណាក់កាលធំៗនានាជាបន្តបន្ទាប់ ដែលបានឆ្លុះបញ្ចាំងឱ្យឃើញនូវវីរៈភាពដ៏ត្រចះត្រចង់របស់ពលរដ្ឋកម្ពុជា នៅក្នុងពលីកម្មដ៏ធំធេងដើម្បីការពារ និងស្ថាបនាប្រទេសជាតិយើង កសាងជីវភាពរស់នៅរបស់ខ្លួនឱ្យរីកចម្រើន ហើយបានផ្តល់នូវបទពិសោធន៍នានាដ៏មានតម្លៃសម្រាប់ជំហានឆ្ពោះទៅមុខទៀត។ សមិទ្ធិផលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃ២៣ Read more