សមយុទ្ធនាគមាស-២០២៥ គឺដើម្បីអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅ នូវទំនាក់ទំនងជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកងទ័ពកម្ពុជា-ចិន

ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា   សមយុទ្ធនាគមាស-២០២៥ គឺដើម្បីអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅ នូវទំនាក់ទំនងជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកងទ័ពកម្ពុជា-ចិន ពង្រឹងទំនុកចិត្តនយោបាយកម្រិតខ្ពស់ទៅវិញទៅមក បម្រើឱ្យការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុង យុគសម័យថ្មី។ ថ្លែងក្នុងពិធីសមយុទ្ធនាគមាស-ឆ្នាំ២០២៥ លើកទី៧ រវាងកងទ័ពកម្ពុជា និងចិន បានបើកជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ លើប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌ នៅមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្នុងភូមិសាស្ដ្រខេត្តកំពង់ឆ្នាំង ។ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានលើកឡើងថា សមយុទ្ធនាគមាសបានក្លាយ ជានិម្មិតរូប នៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំមិនអាចបំបែកបាន រវាងប្រទេសនិងកងទ័ពទាំងពីរកម្ពុជា-ចិន។  ឯកឧត្តម បានគូសបញ្ជាក់ថា សមយុទ្ធនេះ ពិតជាផ្តល់នូវសារ:សំខាន់ក្នុងការលើកកម្ពស់សមត្ថភាព និងការយល់ដឹងបន្ថែមទៀតដល់កងទ័ពទាំងពីរប្រទេស ដូចជាការបង្ហាញអំពីសមត្ថភាព ការផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក បង្កើនការយល់ដឹងពីការបញ្ជាចម្រុះ និងនីតិវិធីប្រតិបត្តិការចម្រុះ យុទ្ធោបករណ៍ បច្ចេកទេស និងជំនាញថ្មីៗ។  (សំឡេង)« សមយុទ្ធនាគមាស-២០២៥ គឺដើម្បីអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅ នូវទំនាក់ទំនងជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ពង្រឹងទំនុកចិត្តនយោបាយកម្រិតខ្ពស់ទៅវិញទៅមក បម្រើឱ្យការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី ជំរុញកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរបទពិសោធ រវាងកងទ័ពទាំងពីរ ពង្រឹងទស្សនៈសន្តិសុខដែលមានលក្ខណៈរួមគ្នា សម្របសម្រួល កិច្ចសហការចម្រុះនិងបន្តនិរន្តរភាព ក្នុងគោលបំណងរួមគ្នាថែរក្សាសន្តិភាពតំបន់ដ៏ល្អប្រសើរ លើកកម្ពស់សមត្ថភាព និងលទ្ធភាពប្រយុទ្ធជាក់ស្តែងនៃកងទ័ពទាំងពីរកម្ពុជា-ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម Read more

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្រុកវាលវែង នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ។ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា “ វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ គឺជាវិទ្យាល័យតែមួយគត់នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ពីដំបូងវិទ្យាល័យនេះ គឺជាអនុវិទ្យាល័យប្រម៉ោយ ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៣ មានអគារសិក្សា ១ខ្នង ៥បន្ទប់ និងបង្គន់អនាម័យចំនួន១ ដែលជាជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី មានគ្រូបង្រៀនចំនួន ៤នាក់ និងបានទទួលសិស្សឱ្យចូលរៀនថ្នាក់ទី៧ ចំនួន ៤៣ នាក់ (ស្រី២៩នាក់)ប៉ុណ្ណោះ”។ ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ បានបន្តថា “ដោយមានកំណើនសិស្សកើនឡើង ក្នុងឆ្នាំសិក្សា២០០៧-២០០៨ អនុវិទ្យាល័យប្រម៉ោយ បានប្រែក្លាយទៅជាវិទ្យាល័យប្រម៉ោយ និងមានសិស្សានុសិស្សសរុបចំនួន ២២៣នាក់ (ស្រី ៨៨នាក់) មានគ្រូបង្រៀនចំនួន ៩នាក់។ ដោយមើលឃើញពីទុក្ខលំបាករបស់គ្រូបង្រៀន និងសិស្សានុសិស្ស Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្ដេជ្ញាបន្តជំរុញការកែទម្រង់គ្រប់ផ្នែក ដើម្បីកសាងកងកម្លាំងនគរបាលជាតិមួយដែលប្រជាពលរដ្ឋទុកចិត្ត

កណ្ដាល ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្តេជ្ញាយកចិត្តទុកដាក់បន្តដឹកនាំ គាំទ្រ និងជំរុញការកែទម្រង់គ្រប់ផ្នែក ដើម្បីកសាងកងកម្លាំងនគរបាលជាតិមួយ ដែលប្រជាពលរដ្ឋជឿទុកចិត្តមានលទ្ធភាព សមត្ថភាព បំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈខ្ពស់។ ក្នុងឱកាស​ ឯកឧត្តមនាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៨០ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល។ ក្នុងពិធីនេះ ក៏មានក្បួនព្យុហយាត្រាបង្ហាញផែននីមួយៗ របស់កម្លាំងនគរបាលជាតិផងដែរ។ នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ការធ្វើកំណែទម្រង់ក្នុងកងកម្លាំងនគរបាលជាតិ ក៏ត្រូវបានអនុវត្តប្រកបដោយភាពស្វាហាប់ ស៊ីជម្រៅដោយផ្តោតលើ ការកែសម្រួលរចនាសម្ព័ន្ធ ការវិភាគមុខងារ ការពង្រឹងសមត្ថភាពកងកម្លាំង ការអនុវត្តយ៉ាងម៉ឺងម៉ាត់អភិក្រមទាំង៥ «ឆ្លុះកញ្ចក់ ងូត ទឹក ដុះក្អែល ព្យាបាល និងវះកាត់» ក្នុងន័យសំដៅកសាងកងកម្លាំងនគរបាលជាតិមួយ ដែលស្អាត ស្អំ រឹងមាំ ប្រកបដោយវិជ្ជាជីវៈ គួរជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមអភិសន្តិបណ្ឌិតបន្ដថា ការកែសម្រួលរបៀប របបការងារប៉ុស្តិ៍នគរបាលរដ្ឋបាល តាមទម្រង់នគរបាលសហគមន៍ គឺត្រូវបានអនុវត្ត​ ដែលជាការតម្រង់ទិសអោយ មន្ត្រីនគរបាល បំពាក់ទស្សនៈមហាជនបន្ថែម ចុះជាប់កៀកកិតជាប្រចាំជាមួយប្រជាពលរដ្ឋដើម្បី ស្វែងរកដំណោះស្រាយរួមគ្នា ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់សហគមន៍។ តាមរយៈកិច្ចការងារនេះ គឺបានធ្វើឱ្យកងកម្លាំងនគរបាលជាតិ កាន់តែមានតួនាទីយ៉ាងសំខាន់ ស័ក្តិសមជាសេនាធិការដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងខឿនសន្តិសុខជាតិមាតុភូមិ និងលើកកម្ពស់ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ដែលជាបុព្វបទស្នូលយ៉ាងសំខាន់មិនអាចខ្វះបានបម្រើឱ្យការអភិវឌ្ឍជាតិលើគ្រប់វិស័យ។ ឯកឧត្តម អភិសន្តិបណ្ឌិត​ មានប្រសាសន៍ថា «ក្នុងនាមក្រសួងមហាផ្ទៃ ជាក្រសួងអាណាព្យាបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំប្តេជ្ញាយកចិត្ត ទុកដាក់បន្តដឹកនាំ គាំទ្រ និងជំរុញការកែទម្រង់គ្រប់ផ្នែក ដើម្បីកសាងកងកម្លាំងនគរបាលជាតិ មួយដែលប្រជាពលរដ្ឋ ជឿទុកចិត្ត មានលទ្ធភាព សមត្ថភាពបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈខ្ពស់​ និងមានភក្ដីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ»។​ «ក្នុងនាមនគរបាលជាតិកម្ពុជា យើងខ្ញុំសូមប្តេជ្ញាចិត្តចូលរួមថែរក្សា និងការពារឱ្យបាននូវសុខ សន្តិភាព ដែលកើតចេញពីនយោបាយឈ្នះឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការពាររាជរដ្ឋាភិបាលស្របច្បាប់ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដើម្បីកម្ពុជា បន្តមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ»៕

ក្រសួងមហាផ្ទៃ រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នេះ ក្រសួងមហាផ្ទៃ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា  (១៦ ឧសភា ១៩៤៥ -១៦ ឧសភា ២០២៥) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន  ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ជាទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៨០ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារទាំងអស់ នៃក្រសួងមហាផ្ទៃ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានឆ្លៀតពេលដ៏មមាញឹក និងមានតម្លៃបំផុត អញ្ជើញផ្តល់កិត្តិយសជាអធិបតី និងផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ដល់យើងខ្ញុំទាំងអស់គ្នា ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រី ព្រមទាំង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ ដែលបានអញ្ជើញជាគណៈអធិបតី និងជាភ្ញៀវកិត្តិយស ក្នុងពិធីជាប្រវត្តិសាស្ត្រនេះ។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង(Vilay Lakhamphong) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង (Luong Tamquang) រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងប្រតិភូអមដំណើរ ដែលបានអញ្ជើញជាគណៈអធិបតី៕

ស្គាល់អត្តសញ្ញាណម្ចាស់រថយន្តLexus400h ស្លាកលេខ2AQ-2188 ដែលបុករះ រថយន្ត ម៉ូតូ កង់បី និងបណ្តាលឱ្យបាត់បង់ជីវិតម្នាក់ ជាមន្ត្រីជាន់ខ្ពស់ផ្នែកគណនេយ្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ ហេតុការណ៍ដ៏គួរឱ្យរន្ធត់មួយកើតឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ មានបុរសចំណាស់ម្នាក់ បើកបររថយន្តម៉ាកLexus 400h ពាក់ស្លាកលេខភ្នំពេញ 2AQ-2188 តាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្នុងទិសដៅពីស្ពានក្បាលថ្នល់ មកក្រសួងមហាផ្ទៃ ក្នុងល្បឿនលឿន ជ្រុលទៅបុករះ កង់បីឥណ្ឌា ០៤គ្រឿង ម៉ូតូ០១គ្រឿង ព្រមទាំងរថយន្ត និងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងរបួសផ្សេងទៀត។ បើតាមប្រភពដែលក្រុមអ្នកព័ត៌មានយើងទទួលបាន ជនបង្កដែលបើករថយន្តបុករះបណ្តាលឱ្យស្លាប់ម្នាក់ និងរបួស៣នាក់ នៅមុខក្រសួងមហាផ្ទៃកាលពីរសៀលម៉ោង១ ត្រូវបានស្គាល់គឺ លោកវរសេនីយ៍ឯក ហ៊ុន ហេង នាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ប្រភពបានបន្តទៀតថា បើតាមសភាពបុរស់ចំណាស់នោះ ជោគជាំ សង្ស័យថាស្រវឹងស្រា ហើយបើកបរ ក្នុងស្ថានភាពស្រវឹង ក៏បណ្តាលឱ្យកើតហេុតកាណ៍នេះ។ មហាជនរង់ចាំមើលចំណាច់ការច្បាប់មកលើបុរស់ចំណាស់នោះ ដោយខ្លួនជាមន្ត្រីអនុវត្តច្បាប់ មិនគោរពច្បាប់ បំពាន បើកបរក្នុងស្ថានភាពស្រវឹង ឈានដល់កើតហេតុគួរឱសង្វេគបែបនេះ ។ បច្ចប្បន្នសមត្ថកិច្ចក៏សាងសំណុំរឿង ដើម្បីសាកសួរបន្ត ៕  

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល លទ្ធផលការផ្សងប្រផ្នូលគោឧសភរាជ បង្ហាញថាស្រូវ ពោត និងសណ្តែក ទទួលបានផលល្អប្រសើរ

កំពង់ឆ្នាំង៖ យោងតាមការផ្សងដោយផ្អែកលើការបរិភោគរបស់គោ​ឧស​ភ​រាជបានបង្ហាញថា នៅឆ្នាំនេះ ស្រូវ ពោត និងសណ្តែកទទួលបានផលល្អ​ប្រសើរ។សូមជម្រាបជូនថា ការផ្សងខាងលើនេះធ្វើឡើងក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែឧសភានេះ នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ​ជាមហោឡារិក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ក្នុងរវោកាសដ៏មហាមង្គលថ្លៃថ្លានេះ គោឧសភរាជបរិភោគ ស្រូវប្រមាណ ៩៥%, ពោត ប្រមាណ៩៥% និងសណ្តែក ប្រមាណ៨០%។ តាមការបរិភោគនេះ បង្ហាញថា ឆ្នាំម្សាញ់នេះ ស្រូវ ពោត និងសណ្តែកទទួលបានផលល្អប្រសើរ។ គួរបញ្ជាក់ជូនថា បន្ទាប់ពីបានច្រត់ព្រះនង្គ័ល៣ជុំរួចហើយនោះ ព្រាហ្មណ៍ព្រះរាជគ្រូ បាន​សូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យ​បរិ​ភោគអាហារ ៧យ៉ាង ដែលភ្នាក់ងាររៀបដាក់តុ ប្រាក់ធំៗតាំងទុក​នៅទីមុខ​ព្រះពន្លា គឺគ្រាប់ស្រូវ១តុ គ្រាប់សណ្ដែត១តុ គ្រាប់ពោត១តុ គ្រាប់ល្ង១តុ ស្មៅស្រស់១តុ ទឹក១តុ ស្រា១តុ ។ តាមព្រះរាជបវេណីរបស់ខ្មែរក្រោយសូត្រពាក្យអធិដ្ឋានចប់ ព្រាហ្មណ៍​ព្រះ​រាជគ្រូ យកទឹកមន្តបោះក្បាលព្រះគោទាំងពីរ ហើយមន្ត្រីមួយរូប ដែល​កាន់​នង្គ័លស្តេចមាឃ ដឹកគោឧសភរាជទាំងពីរទៅឱ្យបរិភោគរបស់ទាំង៧​យ៉ាង។ ដឹកទៅជិតរបស់៧យ៉ាងស្រេចហើយ គោឧសភរាជចូលចិត្ត​បរិ​ភោគ អ្វីក៏បរិភោគទៅ គេមិនបង្ខំឱ្យបរិភោគចំពោះអាហារណានីមួយៗទេ កាលព្រះគោ Read more

ប្រជាពលរដ្ឋ​ជាច្រើននាក់​ប្រមូលផ្តុំ​មុខ​សាលាឃុំ​ផ្លាស់ ​សុំ​អន្តរាគមន៍ក្រោយ​​ហាមឃាត់​​របរ​រែង​កាក​សំណល់​ដី​រ៉ែ​ចាស់​ៗ​សេសសល់​តាំងពី​ជំនាន់​ឆ្នាំ​៨០​ផ្លា​យ និង​ដី​ដែល​សល់​ពី​សហគមន៍​រ៉ែ​មាស​ចាស់​

មណ្ឌលគិរី ៖ ក្រុម​ប្រជាពលរដ្ឋ​ចាស់​ក្មេង​ប្រុស​ស្រី​ប្រមាណ​ជិត​មួយ​ពាន់​នាក់ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ប​វិ​វេ​ណ​មុខ​សាលាឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កាលពី​រសៀល​ថ្ងៃ​ទី​១៣ ឧសភា ឆ្នាំ​២០២៥ ដើម្បី​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​សម្តេច​បវរ​ធិ​បតី ជុំវិញ​បញ្ហា​កង្វះ​ជីវភាព​ប្រចាំ​ថ្ងៃ ដែល​ពួក​គាត់​បាន​ជួប​ប្រទះ ក្រោយ​មានការ​ហាមឃាត់​ការ​ធ្វើ​របរ​រែង​កាក​សំណល់​ដី​រ៉ែ​ចាស់​ៗ​សេសសល់​តាំងពី​ជំនាន់​ឆ្នាំ​៨០​ផ្លា​យ និង​ដី​ដែល​សល់​ពី​សហគមន៍​រ៉ែ​មាស​ចាស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ លោក ស៊ុន គី​ម​ស្រ៊ា​ន តំណាង​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពូ​ទុង បាន​និយាយ​ថា គាត់​បាន​ទៅ​រស់នៅ​តំបន់​ចុង​ផ្លាស់​នេះ​ជិត​៣០​ឆ្នាំ​ហើយ ចំណែក​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​របស់​ពួក​គាត់​គឺ​អាស្រ័យ​លើ​ការ​រ៉ែ​រក​រ៉ែ​បន្តិចបន្តួច​តាម​គំនរ​ដី​ដែល​គេ​បោះបង់​ចោល​តាំងពី​អំឡុង​ដើមឆ្នាំ​១៩៩០​មក​ម្ល៉េះ ។ ហើយ​គំនរ​ដី​ខ្លះ គឺជា​សំណល់​សល់​ពី​ក្រុម​សហគមន៍​រ៉ែ​មាស​ចុង​ផ្លាស់​ទុក​ចោល ក្រោយ​សហ​គមន៍​នេះ ត្រូវ​បាន​រំលាយ​កាលពី​អំឡុង​ឆ្នាំ​២០១៦-២០១៧ ដោយ​មិន​អាច​ប្រកប​របរ​កសិកម្ម​នៅ​តំបន់​នេះ​បាន ហើយ​ពួក​គាត់​ក៏​គ្មាន​លទ្ធភាព​ចាកចេញ​ទៅ​រកស៊ី​អ្វី​នៅ​ភូមិ​ស្រុក​ដទៃ ទើប​ពួក​គាត់​សម្រេចចិត្ត​នាំ​គ្នា​កាប់​គាស់​រ៉ែ​ង​ដី​សំណល់​រ៉ែ ដើម្បី​បាន​ចំណូល​ផ្គត់ផ្គង់​គ្រួសារ ។ លោក ស៊ុន គី​ម​ស្រ៊ា​ន បាន​បន្ត​ថា ដើម្បី​បាន​អង្ក​ច្រក​ឆ្នាំង​អ្នក​ភូមិ​បាន​នាំ​គ្នា​កាប់​ដី​រែង​រក​រ៉ែ​មាស​បាន​បន្តិចបន្តួច ដ្បិត​ត​ដី​សំណល់​នេះ ត្រូវ​បាន​គេ​កែ​ច្នៃ​រួច​ម្តង​ទៅ​ហើយ តែ​ជា​អកុសល ការ​ខិតខំ​រក​កម្រៃ​របស់​ពួក​គាត់​សម្រាប់​ចិញ្ចឹម​គ្រួសារ គឺ​ត្រូវ​បាន​បង្ក្រាប​ជា​បន្តបន្ទាប់​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ហើយ​អ្នក​ភូមិ​ខ្លះ ត្រូវ​បាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ផង​ដែរ​។ បើ​នៅ​តែ​បែប​នេះ តើ​ពួក​គាត់​រំពឹង​អ្វី0x017d7 ព្រោះ​ជុំវិញ ភូមិឋាន​ដែល​ពួក​គាត់​រស់នៅ​នេះ សុទ្ធតែ​ដី​អភិរក្ស​សត្វព្រៃ និង​ដី​ក្រុមហ៊ុន​រ៉ែ​មាសធំ​ៗ ចឹ​ង​ពួក​គាត់​សុំ​តែ​រស់នៅ​អាច​ធ្វើ​របរលក្ខណៈ​គ្រួសារ ។ លោកតា អ៊ុត សំ ព្រឹទ្ធាចារ្យ​រស់នៅ​ឃុំ​ចុង​ផ្លាស់​តាំងពី​ជំនាន់​បែក​សម័យ​ប៉ុ​ល ពត មាន​ប្រសាសន៍​​ថា អ្នក​ភូមិ​រស់នៅ​នេះ​ស្ទើរ​១០០%​ហើយ ដែល​បាន​អាស្រ័យ​ជីវិត​ជាមួយ​របររែង​រក​មាស ។ Read more

លោកចោរសាកសមត្ថភាពប៉ូលីស ! បុរសម្នាក់ចូលលួចរថយន្ដសារ៉ែនសមត្ថកិច្ចដល់ក្នុងអធិការដ្នាននគរបាលក្រុងស្វាយរៀង មកជាប់ខ្នោះនៅស្រុកកំពុងរោទិ៍

ស្វាយរៀង​៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានដើរចូលមកក្នុងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង រួចដើរសំដៅទៅលួចយករថយន្ដសារ៉ែនមួយគ្រឿងរបស់សមត្ថកិច្ចបើករត់គេចដល់ស្រុកកំពង់រោទិ៍ត្រូវបានសមត្ថកិច្ចស្រុកកំពង់រោទិ៍ចឃាត់ខ្លួនបានវិញ។​ សមត្ថកិច្ច​បានឲ្យដឹងថារថយន្តដែលបុរសខាងលើលួចនោះម៉ាក តូយូតា(Toyota) កាមរី ស៊េរីឆ្នាំ២០០៣  ពាក់ស្លាកលេខ ន.ប. 2-4203 រួចជិះចេញទៅបាត់ ដោយសមត្ថកិច្ចស្មានថា កម្លាំងនគរបាលបើកចេញល្បាតចល័តទើបមិនបានសួរនាំ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៥និង០០នាទី ។ សមត្ថកិច្ចបានឲ្យដឹងទៀតថាលុះដល់វេលាម៉ោង០៧និង០០នាទី មិនឃើញរថយន្តត្រឡប់មកវិញ ទើបលោកវរសេនីយ៍ឯក កែន រិទ្ធី បានបញ្ជាឲ្យកម្លាំងឆែកមើលកាមេរ៉ាសុវត្ថិភាពមើល ឃើញថា នៅវេលាម៉ោង០៤និង៥៨នាទី មានជនមិនស្គាល់អត្តសញ្ញាណម្នាក់បានដើរចូលមកក្នុងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង រួចដើរសំដៅទៅលួចយករថយន្ដសារ៉ែនមួយគ្រឿងម៉ាក តូយូតា(Toyota) កាមរី ស៊េរីឆ្នាំ២០០៣ រួចជិះចេញទៅបាត់។ ភ្លាមៗនោះលោកវរសេនីយ៍ឯក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង បានទទួលព័ត៌មានពីលោកវរសេនីយ៍ឯក ហែម សាម៉ុត អធិការនគរបាលស្រុកកំពង់រោទិ៍ថា បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានជិះរថយន្ដមួយគ្រឿងម៉ាកតូយូតា(Toyota) កាមរី ស៊េរីឆ្នាំ២០០៣ ពណ៌ស ពាក់ស្លាកលេខ នគរបាល 2-4203 ជារថយន្ដសារ៉ែនរបស់អធិការនគរបាលក្រុងស្វាយរៀង និងបាននាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មីដើម្បីរង់ចាំកម្លាំងនគរបាលក្រុងស្វាយរៀងទៅទទួលជនសង្ស័យឈ្មោះ រួមនឹងវត្ថុតាងយកមកអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីធ្វើការសាកសួរ។ សមត្ថកិច្ចបានឲ្យដឹងថាជួនសង្ស័យមាន ឈ្មោះ អូន វិចិត្រ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ Read more

ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អញ្ជើញជាអធិបតីពិធីបិទ និងបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់ជនជាប់ឃុំ

ព្រៃស ៖ ព្រឹកថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ និងបើកវគ្គបណ្ដុះបណ្ដាលក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់ជនជាប់ឃុំ នៅមណ្ឌលអប់រំកែប្រែទី១ ទី២ និងពន្ធនាគាររាជធានីភ្នំពេញដោយសហការរៀបចំដោយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍(NIEI) នៃក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋាន តំណាងវិទ្យាស្ថាន (NIEI) នៃក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ តំណាងអង្គការសម្ព័ន្ធមេត្រីភាពពន្ធនាគារ(PFC) តំណាងអង្គការ(CRS) ប្រធានមណ្ឌលអប់រំកែប្រែ ប្រធានពន្ធនាគារ និងមន្រ្តីជំនាញពាក់ព័ន្ធ។ ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយក បានធ្វើការសំណេះសំណាលជាមួយជនជាប់ឃុំដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលទាំងអស់ត្រូវបន្តធ្វើការយកចិត្តទុកដាក់ ស្តាប់នូវការបង្ហាត់បង្ហាញរបស់គ្រូបង្គោល និងបន្តខិតខំអភិវឌ្ឍន៍នូវចំណេះជំនាញវិជ្ជាជីវៈដែលខ្លួនបានរៀនសូត្រ ហើយយកទៅប្រកបរបរចិញ្ចឹមជីវិតក្រោយពេលធ្វើសមាហរណកម្មចូលទៅក្នុងសហគមន៍វិញ។ ឯកឧត្តម អគ្គនាយក ក៏បានប្រគល់លិខិតថ្លែងអំណរគុណជូន វិទ្យាស្ថាន គ្រូបង្គោល និងចែកវិញ្ញាបនបត្របញ្ចប់ការសិក្សាដល់ជនជាប់ឃុំ និងបានផ្តាំផ្ញើ នូវមតិសំខាន់មួយចំនួន រួមមាន៖ – សូមប្រធាននាយកដ្ឋានជំនាញ និងប្រធានមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការងារដឹកនាំ និងបន្តពង្រឹងកិច្ចសហការល្អ ជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ និអង្គការដៃគូនានា ស្នើសុំកិច្ចគាំទ្របន្ថែមនូវកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ Read more

អ្នកនាំពាក្យ ដាក់ចំៗចំពោះករណីអនុវត្តច្បាប់ចរាចរណ៍ នៅផ្លូវជាតិលេខ១ ពិសេសរថយន្តក្រុង ដឹកទំនិញ និងគ្រួសារបើកវ៉ាជែងលឿនៗ

នៅពេល សាធារណជន និងអ្នកសារព័ត៌មានចាប់ផ្ដើម សំណូមពរ រិះគន់ បញ្ចេញមតិជាថ្មីទៀតលើករណីចរាចរណ៍ផ្លូវជាតិលេខ១ ដែលសម្បូរអ្នកបើកបរលឿន វ៉ាជែងក្នុងតំបន់គ្រោះថ្នាក់ ជាពិសេសក្នុងចំណោមក្រុមរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម មានទាំងក្រុមរថយន្តដឹកទំនិញ រហូតដល់អ្នកបើកបរជាលក្ខណៈគ្រួសារ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចេញការពន្យល់ដោយបញ្ជាក់ចំៗ ចំពោះការអនុវត្តច្បាប់ ឥរិយាបថនៃការបើកបរ និងក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋគិតគូឡើងវិញលើចំណុចអវិជ្ជមានមួយចំនួន។ លោកបណ្ឌិតបានលើកឡើងថា ចំពោះរថយន្តក្រុងភ្នំពេញ-វៀតណាមដែលល្មើសច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចចរាចរណ៍ដែលប្រចាំការតាមគោលដៅផ្លូវជាតិលេខ១ តែងបានចាត់វិធានការឃាត់យានល្មើសទាំងនោះ និងបានអប់រំណែនាំធ្វើកិច្ចសន្យាអ្នកបើកបរជាបន្តបន្ទាប់។ លោកបន្តថា «ក្នុងករណីណាដែលសមសមត្ថកិច្ចបានរកឃើញជាក់ស្ដែង ចំពោះអ្នកដែលធ្លាប់ទទួលរងការណែនាំ និងមានកិច្ចសន្យាម្ដងរួមមកហើយនោះ គឺយើងត្រូវអនុវត្តតាមផ្លូវច្បាប់ជាដាច់ខាត។ តែបើសិនជាអ្នកបើកបរនោះថ្មី មិនធ្លាប់ទទួលរងការណែនាំ ឬក៏មិនធ្លាប់មានកិច្ចសន្យាបញ្ឈប់សកម្មភាពមិនប្រក្រតីនោះទេ គឺសមត្ថកិច្ចយើងច្រើនតែផ្តល់ឱកាសណែនាំផ្ដល់កិច្ចសន្យាឱ្យគាត់»។ បើទោះបីជាក្រសួងបានចាត់វិធានការ និងមានសមត្ថកិច្ចជំនាញស្របច្បាប់ ដាក់គោលដៅត្រួតពិនិត្យអនុវត្តច្បាប់យ៉ាងណាក៏ដោយ លោកសង្កេតឃើញថា ប្រជាពលរដ្ឋទូទៅ ទាំងអ្នករត់តាក់ស៊ី ទាំងអ្នកធ្វើដំណើរ ទាំងអ្នកប្រកបការងារ និងធ្វើដំណើរកម្សាន្តនានាហាក់បីដូចជាមិនអើពើ មិនចូលរួមសហការនោះទេ។ លោកបញ្ជាក់ថា «នៅពេលមានមន្រ្តីចរាចរណ៍ ដាក់គោលដៅត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ អ្នកបើកបរដែលពុំពាក់ខ្សែក្រវ៉ាត ពុំមានមួកសុវត្ថិភាព ពុំមានកញ្ចក់ អ្នកបើកបរនិយាយទូរសព្ទក្នុងពេលបើកបរ និងល្មើសច្បាប់ដទៃទៀត ពួកគេមានចាប់ផ្ដើមមានអាកប្បកិរិយាមិនសមរម្យ មិនសហការ និងរិះគន់ វាយប្រហារមកកាន់សមត្ថកិច្ច។ ទន្ទឹមគ្នានោះ នៅពេលដែលមានសមត្ថកិច្ចមិនដាក់កម្លាំងត្រួតពិនិត្យបទល្មើស ពួកគេក៏បានរំលោភបំពានផ្លូវ ដែលនាំឱ្យគ្មានសណ្ដាប់ធ្នាប់តាមដងផ្លូវ និងបង្កឱ្យមានគ្រោះថ្នាក់កើតមានឡើង Read more