ស្នងការរាជធានីភ្នំពេញ កោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យា ចំនួន៩រូប នៅគោល ដៅស្តុប ព្រះសក្យមុនីចេតិយ ដើម្បីសួរនាំបំភ្លឺ ករណីពិន័យជនជាតិឥណ្ឌូនេស៊ី
ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គម ករណីឃាត់រថយន្តជនជាតិឥណ្ឌូនេស៊ី ០១គ្រឿង ហើយសួរនាំរកឯកសាររថយន្តនៅពេលនោះ ជនជាតិឥណ្ឌូនេស៊ី បានបង្ហាញ ប័ណ្ណបើកបរអាស៊ាន រួចហើយ តែ ប៉ូលីស នៅតែទាមទាររក ឯកសារ ផ្សេងៗ រហូត ប៉ូលីស ទាមទារលុយចំនួន ៣០០ ដុលា្លរ តែបុរសឥណ្ឌូនេស៊ី បានសម្រួលមកត្រឹម៥០ដុល្លារវិញ មិនតែប៉ុណ្ណោះមានប៉ូលីសមកទាម ទារបន្ថែម ៤០០០រៀល កាលពីកន្លងទៅថ្មីៗ នេះ។ ចំពោះករណីនេះ អនុវត្តតាមបទបញ្ជារបស់ លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅ លោកស្នងការរងផែនការងារធនធានមនុស្ស ឲ្យការិយាល័យបុគ្គលិក នៅព្រឹកថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០២៥ កោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន៩រូប នៅគោលដៅស្តុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីសួរនាំបំភ្លឺ និងកំពុងធ្វើការស្រាវជ្រាវតាមជំនាញរបស់នគរបាល ប្រមូលព័ត៌មានឲ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយយកមកវិភាគវាយតម្លៃ ហើយធ្វើរបាយការណ៍ រាយការណ៍ជូន លោកស្នងការ ដើម្បីពិនិត្យនិងសម្រេច។ សូមបញ្ជាក់ថា កន្លងមក លោក ជួន ស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីចុះអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក ពេលចុះអនុវត្តបំពេញភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ Read more