នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោក និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីផ្សព្វផ្សាយឆបោកប្រាក់ក្រោមរូបភាពរៃអង្គាសប្រាក់ ក្នុងនាមកងកម្លាំងជួរមុខនៅព្រំដែន និងបង្ហោះផ្សព្វផ្សាយព័ត៌មានមិនពិតពីជម្លោះព្រំដែនកម្ពុជា-ថៃ បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១រូប ឈ្មោះ ទ.ស.ប ភេទប្រុស។ តាមការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះពិតបានប្រើប្រាស់គណនី និងទំព័រហ្វេសប៊ុករបស់ខ្លួន ដើម្បីធ្វើការឆបោកប្រាក់ ដោយប្រកាសស្វែងរកជំនួយសប្បុរសធម៌ ក្រោមរូបភាពជាកងកម្លាំងនៅតំបន់ជួរមុខ ព្រមទាំងផ្សព្វផ្សាយនូវវីដេអូក្លែងក្លាយអំពីការផ្ទុះអាវុធ ដែលនាំឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការភាន់ច្រឡំ ថាមានសង្គ្រាមកើតឡើងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។នាយកដ្ឋានសូមក្រើនរំលឹកដល់សាធារណជន រាល់ការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូ អ្វីមួយ សូមបញ្ជាក់ឱ្យច្បាស់ពីប្រភព និងកន្លែងកើតហេតុ ជៀសវាងធ្វើឱ្យមានការភាន់ច្រឡំ ពីសាធារណជន។ បន្ថែមពីនោះក៏សូមពិនិត្យ និងពិចារណាឱ្យបានច្បាស់នូវគោលបំណងក្នុងការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូណាមួយ ដែលធ្វើឱ្យសាធារណជនភ្ញាក់ផ្អើល ក្នុងន័យទាញយកការចាប់អារម្មណ៍ ឬប្រជាប្រិយភាព ឬកេងចំនេញផលប្រយោជន៍មកបុគ្គល ដែលរាល់ការបង្ហោះផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម ធ្វើឱ្យមានផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម គឺជាអំពីខុសច្បាប់ Read more

ប្រមុខក្រសួងមហាផ្ទៃ ណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាល បំផុសពលរដ្ឋក្នុងមូលដ្ឋានរាយការណ៍ករណីល្បែងស៊ីសងខុសច្បាប់ទៅអាជ្ញាធរ!

ករណីល្បែងស៊ីសងខុសច្បាប់ទាំងបែបប្រពៃណី រួមមាន៖ បៀរ អាប៉ោង ជល់មាន់ កន្ទុយលេខ និងល្បែងសុីសងបែបទំនើបផ្សេងទៀត តាមមធ្យោបាយអនឡាញ ដូចជាឆ្នោតឡូតូ ភ្នាល់បាល់ និងល្បែងហ្គេមតាមទូរសព្ទ ដែលអាចមានក្រុមយុវជនផ្ដុំគ្នាលេងជាដើម នៅតែជាប្រធានបទដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ពីភាពចាំបាច់នៃការចូលរួមគាំទ្ររបស់ប្រជាពលរដ្ឋ បន្ថែមលើការអនុវត្តតួនាទីភារកិច្ចរបស់អាជ្ញាធរ និងកងកម្លាំងតាមមូលដ្ឋាន។ ថ្លែងក្នុងពិធីប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំចំៗទៅកាន់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំនានាចំណុះស្រុកបាភ្នំ រាល់ពេលចុះជួបសំណេះសំណាល ឬកម្មវិធីវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ត្រូវតែខិតខំជំរុញលើកទឹកចិត្តប្រជាពលរដ្ឋចូលរួមរាយការណ៍ករណីប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់គ្រប់ទម្រង់ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានកាន់តែទទួលបានព័ត៌មាន និងឈានទៅបង្ក្រាបឱ្យបានលឿនរហ័ស និងប្រកបដោយប្រសិទ្ធភាព។ បើតាមប្រមុខក្រសួងមហាផ្ទៃ ប្រជាពលរដ្ឋក៏មានសិទ្ធិគ្រប់គ្រាន់ដើម្បីរាយការណ៍ដោយផ្ទាល់ ឬតាមមធ្យោបាយទំនាក់ទំនងផ្សេងៗទៅកាន់អាជ្ញាធរ និងសមត្ថកិច្ចដើម្បីចុះអន្តរាគមន៍ និងក៏អាចផ្សព្វផ្សាយ ឬផ្ញើព័ត៌មាននោះ ទៅកាន់ថ្នាក់ដឹកនាំ ក្រុមការងាររាជរដ្ឋាភិបាល ក្រុមប្រឹក្សាស្រុក អធិការរដ្ឋាននគរបាលក្រុង ស្រុក ឬផ្ញើទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ថ្នាក់ដឹកនាំពាក់ព័ន្ធ រួមទាំងហ្វេសប៊ុក ផ្ទាល់របស់ឯកឧត្តម ស្នងការ និងរដ្ឋបាលខេត្ត រួមទាំងអគ្គស្នងការរដ្ឋាននគរបាលជាតិជាដើម ប្រសិនបើមានករណីឆកល្វែង ឬការមិនយកចិត្តទុកដាក់គ្រប់គ្រាន់ណាមួយពីអាជ្ញាធរមូលដ្ឋាន។ គួររំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធបន្តយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាប បូករួមទាំងល្បែងអនឡាញ Read more

សម្តេចតេជោ ហ៊ុន សែន៖ «ថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ឆតាចង់បានទឹកដីកម្ពុជា»

នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសតាមបណ្តាញសង្គមផ្លូវការរបស់សម្តេច ដោយបញ្ជាក់ជាមួយចំណងជើងថា «ថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីកម្ពុជា» ហើយដូច្នេះហើយសូមប្រកាសឲ្យជនរួមជាតិខ្មែរយើងទាំងអស់ ត្រូវរួបរួមគ្នាជាចលនាជាតិនិយមតែមួយ ដោយប្រុងប្រយ័ត្នជាប់ជានិច្ច ត្រូវត្រៀមខ្លួនជាប់ជានិច្ច ដើម្បីទប់ទល់ប្រឆាំងវៃបំបាក់ឧបាយកល ដ៏សែនខ្មៅកខ្វក់របស់ថៃ ដែលចិញ្ចឹមចិត្ត និងមហិច្ចតាចង់លេបទឹកដីខេត្តមួយចំនួនរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បង្ហាញខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីកម្ពុជា ! អ្នកនយោបាយជ្រុលនិយមថៃ សុិនធិ លឹមថងគុល បាននិយាយយ៉ាងច្បាស់ៗថា ប្រសិនបើគាត់ឈ្នះឆ្នោតដឹកនាំប្រទេសមានអំណាចពេញដៃ នឹងលើកកងទ័ពវាយប្រហារចូលទឹកដីកម្ពុជា យកខេត្តមួយចំនួនរបស់កម្ពុជាដូចជា បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគុជ ហើយអាចរហូតដល់រាជធានីភ្នំពេញទៀតផង។ នេះជាសំដីរបស់ ស៊ិនធិ លឹមថងគុល ដែលនិយាយភាសាថៃ៖ «អាហ៊ុនសែនមហាតេជោ អ្នកឯងសំណាងល្អដែលអញ ស៊ិនធិ លឹមថងគុល ដែលអញអត់មានអំណាច ប្រសិនបើអញមានអំណាចវិញ ថ្ងៃនេះ បាត់ដំបង សៀមរាប សិរីសោភណ្ឌ អញនឹងដណ្តើមយកមក ហើយស្អែកអញនឹងទៅយកព្រះវិហារ និងបន្តទៅយកកោះគុជទៀត ហើយអញសួរហ្អែងថា ប្រសិនបើនៅមិនពេញចិត្តទៀត អញនឹងទៅយកភ្នំពេញ»។ សម្តីបែបនេះរបស់អ្នកនយោបាយជ្រុលនិយមថៃ Read more

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាលជំនាញ «ភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពនៃការគ្រប់គ្រង»

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ អញ្ជើញបើកវគ្គបណ្តុះបណ្តាលជំនាញ «ភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពនៃការគ្រប់គ្រង» ជូនដល់មន្ត្រីរាជការរបស់ក្រសួង និងបណ្តាអង្គភាពឯកជន ដែលរួមមាន៖ សមាគមវិទ្យុ សមាគមទូរទស្សន៍កម្ពុជា និងសមាគមអ្នកសារព័ត៌មាន។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ លើកកម្ពស់សមត្ថភាពដឹកនាំ គ្រប់គ្រង និងចំណេះដឹងស្តីពីគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងទំនាក់ទំនងសាធារណៈ ដល់មន្ត្រីរាជការក្រសួងព័ត៌មាន និងបណ្តាអង្គភាពឯកជន ពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីចូលរួមអនុវត្តការងារ និងលើកកម្ពស់សណ្តាប់ធ្នាប់សារព័ត៌មាន និងការផ្សព្វផ្សាយប្រកបដោយគុណភាព និងសុវត្ថិភាព។ វគ្គបណ្តុះបណ្តាលជំនាញ «ភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពនៃការគ្រប់គ្រង» នេះ មានការអញ្ជើញចូលរួមពីគ្រូឧទ្ទេស និងគ្រូតម្រង់ទិស ជាថ្នាក់ដឹកនាំក្រសួងព័ត៌មាន ចំនួន៦រូប ដែលមានមុខវិជ្ជាបង្រៀន ចំនួន ៨មុខវិជ្ជា ក្នុងនោះរួមមាន៖ ទី១៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើបឋកថាលើមុខវិជ្ជា ការដឹកនាំស្ថាប័ន និងទំនាក់ទំនងសាធារណៈទី២៖ លោកបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ធ្វើបទបង្ហាញលើមុខវិជ្ជា ទំនាក់ទំនងសាធារណៈ វិបត្តិ Read more

បាតុករប្រឆាំងរដ្ឋាភិបាលថៃ នៅតែទាមទារឱ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង និងគ្រោងបន្តតវ៉ារហូតមានការផ្លាស់ប្ដូរនយោបាយ

ចលនាតវ៉ាទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) លាលែងពីតំណែង កំពុងបន្តសន្ទុះទៅមុខឥតឈប់ឈរ។ ការតវ៉ានេះ ដឹកនាំដោយក្រុមរួបរួមប្រជាជាតិការពារអធិបតេយ្យភាព (United Power of the Land to Protect Sovereignty) ដែលបានធ្វើបាតុកម្មទ្រង់ទ្រាយធំនៅឯវិមានជ័យជម្នះ នាកណ្ដាលរាជធានីបាងកក ហើយគ្រោងនឹងបន្តធ្វើការតវ៉ា រហូតទាល់តែមានការផ្លាស់ប្ដូរនយោបាយ ជាពិសេសរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញ នៅថ្ងៃទី១ ខែកក្កដា លើជោគវាសនារបស់លោកស្រីផែថុងថាន ។ ក្រុមបាតុករ នាំគ្នាតវ៉ាដោយផ្តោតលើការបែកធ្លាយសារសំឡេងនៃកិច្ចសន្ទនាតាមទូរសព្ទរបស់លោកស្រីថែថុងថាន ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបាតុករ តវ៉ាថា នោះបានបង្ហាញពីភាពមិនត្រឹមត្រូវក្នុងនាមជាថ្នាក់ដឹកនាំថៃ ហើយអ្នកតវ៉ាកំពុងទាមទារឱ្យលោកស្រីចុះចេញពីតំណែងជាបន្ទាន់។ បន្ថែមពីនេះ អ្នកតវ៉ា ក៏បានទាមទារឱ្យគណបក្សទាំងអស់ដកខ្លួនចេញពីរដ្ឋាភិបាល។ ក្រៅពីបញ្ហានយោបាយ ក្រុមអ្នកតវ៉ា ក៏បាននាំគ្នាប្រឆាំងនឹងគំនិតផ្ដួចផ្ដើមធំៗមួយចំនួនរបស់រដ្ឋាភិបាល រួមមាន ផែនការរៀបចំឱ្យកាស៊ីណូអាចដំណើរការបានដោយស្របច្បាប់, គម្រោងសាង់សង់ផ្លូវដឹកជញ្ជូនថ្មី Land Bridge និងសំណើនៃការអនុញ្ញាតឱ្យបរទេសអាចសម្បទានដីចំនួន ៩៩ឆ្នាំជាដើម ។ អ្នកតវ៉ា ក៏កំពុងទាមទារឱ្យមានរដ្ឋធម្មនុញ្ញថ្មីដែលកំណត់ដោយប្រជាជន។ ឧទាហរណ៍ថា បើសិនជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី គឺត្រូវតែជ្រើសរើសដោយប្រជាជន មិនមែនតាមរយៈរដ្ឋប្រហារនោះទេ។ មេដឹកនាំការតវ៉ា បញ្ជាក់ថា ទោះបីជាពួកគេចេញតវ៉ាខ្លាំងយ៉ាងណាក៏ដោយ Read more

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងរដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចប់ការវាស់វែងដីធ្លី និងការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅខេត្តបន្ទាយមានជ័យ

លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសបញ្ចប់ការវាស់វែងដីធ្លី និងការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៦,៣៥៥បណ្ណ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។ ក្នុងពិធីជាប្រវត្តិសាស្ត្រនេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ សម្រាប់ការដឹកនាំ និងផ្តល់ការគាំទ្រពេញលេញដល់មូលដ្ឋានផ្ទាល់ ជាពិសេសការបំពេញការងាររបស់មន្រ្តីបច្ចេកទេសក្រុមវាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់ ឈានទៅរកការប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនាថ្ងៃនេះ។ លោករដ្ឋមន្រ្តី ឌិត ទីណា បានអបអរសាទរប្រជាពលរដ្ឋក្នុងស្រុកស្វាយចេក និងស្រុកម៉ាឡៃ ដែលទើបទទួលបណ្ណកម្មសិទ្ធិ ហើយបានលើកឡើងអំពីអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាច្រើនជំនាន់ទៅមុខ ជាពិសេសការកាត់បន្ថយវិវាទ ដែលជំរុញការប្រេីប្រាស់ដីធ្លីជាទ្រព្យសកម្ម ទ្រព្យវិនិយោគ ប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព ជួយលើកកម្ពស់ជីវភាពកាន់តែល្អប្រសើរ និងបង្កើតបរិយាកាសគ្មានវិវាទក្នុងសង្គមជាតិ។ ជាថ្មីម្ដងទៀត ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ លោករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តបន្ទាយមានជ័យ ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់អនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងយុទ្ធនាបង្ហើយការចុះបញ្ជីដីធ្លី និងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ្ឋ ព្រមទាំងការពារ និងទប់ស្កាត់ការទន្ទ្រានដីសាធារណៈ រហូតសម្រេចបាននូវលទ្ធផលគឺជាទីមោទនៈនេះ៕

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ សង្រ្គាម១២ថ្ងៃជាមួយអ៊ីរ៉ង់ បើកផ្លូវឆ្ពោះទៅរកការដោះលែងចំណាប់ខ្មាំងក្នុងតំបន់ហ្កាហ្សា

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ ទី២៩ ខែមិថុនា បាននិយាយថាសង្រ្គាម១២ថ្ងៃជាមួយអ៊ីរ៉ង់បានបង្កើតឱកាស សម្រាប់អ៉ីស្រាអែល ជាពិសេសគឺបើកផ្លូវឆ្ពោះទៅរកការដោះលែងចំណាប់ខ្មាំងនៅសេសសល់ដែលកំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ អ៉ីស្រាអែលបានឱ្យដឹងថានៅមានចំណាប់ខ្មាំងប្រហែល៥០នាក់ កំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សា ហើយការលើកឡើងខាងលើរបស់លោក Netanyahu ធ្វើឡើងក្នុងថ្ងៃតែមួយដែល តុលាការមួយក្នុងទីក្រុងហ្ស៊េរុយសាឡិម បានសម្រេចលើកពេលសវនាការជំនុំជម្រះលើសំណុំរឿងពុករលួយរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះដែលដំបូងឡើយគ្រោងនឹង ធ្វើឡើងដើមសប្ដាហ៍នេះ។ តុលាការកាលពីថ្ងៃអាទិត្យ បានទទួលយកសំណើរបស់លោក Netanyahu ដែលទាមទារឱ្យពន្យារពេលសវនាការ ក្រោមហេតុផលការទូត និងសន្តិសុខ ក្រោយលោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យតុលាការអ៉ីស្រាអែលលុបចោលសវនាការប្រឆាំងលោក Netanyahu។ គួរបញ្ជាក់ថា ប្រធានសេនាធិការយោធាអ៉ីស្រាអែល លោកឧត្តមសេនីយ៍ Eyal Zamir កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក៏បានលើកឡើងដែរថាសង្រ្គាមជាមួយអ៉ីរ៉ង់ដែលបានបិទបញ្ចប់ កាលពីថ្ងៃទី២៤ ខែមិថុនា អាចនឹងជួយជំរុញកម្មវត្ថុរបស់អ៉ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសគាំទ្រដោយអ៉ីរ៉ង់ក្នុងតំបន់ហ្កាហ្សា។ វិទ្យុជាតិអ៉ីស្រាអែលវិញ បាននិយាយថា គណៈរដ្ឋមន្ត្រីសន្តិសុខអ៉ីស្រាអែល បានបើកកិច្ចប្រជុំមួយកាលពីល្ងាចថ្ងៃអាទិត្យ ហើយនឹងជួបប្រជុំគ្នាម្ដងទៀតនៅថ្ងៃចន្ទសប្ដាហ៍នេះ ខណៈរដ្ឋមន្ត្រីកិច្ចការយុទ្ធសាស្ត្ររបស់ អ៉ីស្រាអែល លោក Ron Dermer ជាមនុស្សជំនិតម្នាក់របស់លោក Netanyahu ត្រូវបានរំពឹងថាធ្វើដំណើរទៅកាន់សេតវិមានដើម្បីចូលរួមក្នុងកិច្ចពិភាក្សាស្ដីពីអ៉ីរ៉ង់ និងហ្កាហ្សា នៅថ្ងៃចន្ទសប្ដាហ៍នេះ៕

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី កោតសរសើរ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ចំពោះកិច្ចខិតខំប្រឹងប្រែងរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីមុខងារសាធារណៈ បានកោតសរសើរលោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រធានសហព័ន្ធកីឡាតេក្វាន់ដូអាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលបានខិតខំប្រឹងប្រែងរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា កត្តាចម្បងដែលផ្ដល់លទ្ធភាពក្នុងការរៀបចំព្រឹត្តិការណ៍ដ៏ធំនេះឡើងបាន គឺសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីកម្ពុជា។ សហគមន៍កីឡា បានរួមចំណែកដល់ការពង្រឹងសហគមន៍ ផ្សារភ្ជាប់ភាពខុសគ្នា ការលើកកម្ពស់ការគោរពគ្នាទៅវិញទៅមក និងបណ្តុះវប្បធម៌នៃការចូលរួមជាមួយគ្នា ដោយមិនគិតពីភាសា ជាតិសាសន៍ និងពណ៌សម្បុរ ជាដើម។ ក្នុងន័យនេះ កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជនក្នុងតំបន់អាស៊ីអាគ្នេយ៍ឱ្យកាន់តែមានភាពស្និទ្ធស្នាល តាមរយៈការលេងកីឡា និងការផ្លាស់ប្ដូរវប្បធម៌ប្រពៃណីរវាងគ្នាទៅវិញទៅមក។ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់នូវចំណុចគន្លឹះមួយចំនួន រួមមាន ការប្រកួតប្រកបដោយសុចរិតភាព និងស្មារតីអូឡាំពិក, ការបង្កើនកិច្ចសហការបច្ចេកទេស, ការប្រឹងប្រែងប្រកបដោយសីលធម៌ និង យុត្តិធម៌ក្នុងការកាត់សេចក្តី។ សូមរម្លឹកថា ក្នុងឋានៈជាម្ចាស់ផ្ទះនៃការប្រកួតកីឡាតេក្វាន់ដូ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចវីរភាពសម្ដេចតេជោ និងសម្ដេចធិបតី ពេលផ្ដល់អនុសាសន៍ជូនក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ

ពីវេទិកាធិបតី នៃពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ ខេត្តព្រៃវែង នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានរំលេចអំពីវីរភាពសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងភាពអង់អាចប្រតិភានរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងក្នុងកាលៈទេសៈ នៃការប្រឈមមុខតទល់អំពើឈ្លានពានបង្កឡើងដោយភាគីថៃ តាមខ្សែបន្ទាត់ព្រំដែន។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍ថា សម្ដេចតេជោ មិនត្រឹមតែជាអគ្គុមគ្គុទេសនយោបាយដឹកនាំរបស់កម្ពុជាប៉ុណ្ណោះទេ សម្ដេចតេជោ ក៏ជាឥស្សរជនកំពូលរបស់ខ្មែរ ដែលត្រូវបានទទួលស្គាល់ទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ពិសេសការអនុវត្តនយោបាយឈ្នះឈ្នះ ការរក្សាសន្តិភាពនិងអភិវឌ្ឍន៍ជាតិ ព្រមទាំងការនាំវិបុលភាពសម្រាប់តំបន់ និងភាពសុខដុមរបស់ពិភពលោក។ ក្នុងក្របខ័ណ្ឌអាស៊ាន ឯកឧត្តមអភិសន្តិបណ្ឌិត បានរំលេចនូវខ្លឹមសារជំនួបជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតប្រទេសទីម័រឡេស្តេ កាលពីពេលថ្មីៗនេះ ដោយឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត ថា ថ្វីដ្បិតកម្ពុជា មិនមែនជាប្រទេសស្ថាបនិកបង្កើតអាស៊ានដំបូងគេ ប៉ុន្តែប្រទេសកម្ពុជា មានសម្ដេចតេជោ ជាឥស្សរជនឆ្នើមកំពូលមួយនៅអាស៊ាន ដែលទីម័រ ចាត់ទុកជាបិតាអាស៊ានម្នាក់ និងជាគុណូបការជនមួយរូប ដែលបានជួយជ្រោមជ្រែងទីម័រ ឈានទៅក្លាយជាសមាជិកទី១១ របស់អាស៊ាន។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទីម័រ Read more

សម្តេចធិបតី ឆ្លើយតបលិខិតភាគីថៃខេត្តស្រះកែវ ពីបញ្ហាបើកច្រក! សម្តេចនៅតែអះអាងថា បើថៃបើកច្រកដូច ដើមវិញ ទើបច្រកទ្វារព្រំដែនអន្តរជាតិនានា និងច្រកទ្វារតំបន់ នឹងត្រឡប់ទៅដំណើរការជាប្រក្រតីដូចមុន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៖ «ព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥ នេះ អជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាបានទទួលលិខិតពីភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឱ្យរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ខ្ញុំសូមផ្ញើសារបញ្ជាក់ទៅប្រជាពលរដ្ឋទាំងពីរប្រទេសយ៉ាងដូច្នេះថា ÷ ១. កម្ពុជាយល់ច្បាស់អំពីការលំបាករបស់ប្រជាពលរដ្ឋទាំងខាងកម្ពុជា ទាំងខាងថៃដែលរងផលប៉ះពាល់ពីការបិទច្រកព្រំដែន។ ហេតុដូច្នេះហើយ បានជាកម្ពុជាមិនបានប្រើប្រាស់វិធានការបិទច្រកព្រំដែននេះមុនទេ ចាប់តាំងពីមានបញ្ហានៅតំបន់មុំបីកាលពីចុងខែឧសភា ឆ្មាំ២០២៥ ព្រោះយើងមិនមានបំណងបង្កបញ្ហាដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរឬការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃនិងខ្មែរតាមព្រំដែនទេ។ ២. កម្ពុជាមិនមែនជាអ្នកចាប់ផ្តើមធ្វើការបិទ-បើកច្រកព្រំដែនជាឯកតោភាគីនោះទេ។ កងទ័ពថៃបានចាប់ផ្តើមធ្វើការបិទច្រកព្រំដែន កែសម្រួលម៉ោងបិទ-បើក និងកំណត់លក្ខណ្ឌកម្រិតការធ្វើដំណើរចេញ-ចូលរបស់ប្រជាពលរដ្ឋជាឯកតោភាគី ចាប់តាំងពីថ្ងៃទី ៧ មិថុនា ២០២៥។ មិនតែប៉ុណ្ណោះ កងទ័ពថៃបានបន្តធ្វើការកែប្រែម៉ោងបិទ-បើកជាឯកតោភាគាគី នៅតាមបណ្តាច្រកព្រំដែនមួយចំនួនរហូតដល់ថ្ងៃ ២៤ មិថុនា ឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលថៃបានប្រកាសបិទច្រកទាំងអស់ក្រោមហេតុផលនៃបញ្ហាអសន្តិសុខ។ ៣. ភាពមិនច្បាស់លាស់ និងការប្រែក្រឡាស់ភ្លាមៗមិនពិតប្រាកដ នៃជំហរនយោបាយរបស់រាជរដ្ឋាភិបាលថៃ រួមជាមួយភាពមិនស៊ីសង្វាក់គ្នារវាងគោលការណ៍ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញ និងការអនុវត្តជាក់ស្ដែងនៅលើដីដោយកងទ័ពថៃ បានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយណាមួយដែលមានភាពច្បាស់លាស់ ពិតប្រាកដនិងយូរអង្វែង។ ៤. ខ្ញុំបានបញ្ជាក់ជាច្រើនដងរួចមកហើយថា ដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការបិទព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាភាគីថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីពីថ្ងៃទី ៧ មិថុនាកន្លងទៅនេះ បើកព្រំដែនដូចស្ថានភាពដើមជាឯកតោភាគីវិញនោះ និងផ្ដល់ការធានាច្បាស់លាស់ថា នឹងមិនមានការបិទ-បើកជាឯកតាគីទៀតនោះ គឺជាការស្រេច។ កម្ពុជានឹងបើកច្រកព្រំដែនខាងកម្ពុជាយ៉ាងយូរ Read more

គណបក្សប្រជាជនកម្ពុជា រៀបចំប្រារព្ធមិទ្ទិញអបអរសាទរខួប ៧៤ឆ្នាំថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥)

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ឆ្លងកាត់រយៈពេល ៧៤ឆ្នាំមកនេះ ការពិតជាក់ស្តែងបានបង្ហាញច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈដោយប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួនគឺប្រមូលកម្លាំងប្រជាជាតិទាំងមូលដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ អតីតកាល ឬឋានៈសង្គម ដើម្បីកសាងប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាពប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ ការលើកឡើងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច និងសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាអនុប្រធានបក្សទាំង៥រូប សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ សម្ដេចកិត្តិសង្គហបណ្ឌិត មែន សំអន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ជាច្រើនរូបទៀត រៀបចំប្រារព្ធមិទ្ទិញអបអរសាទរខួប ៧៤ឆ្នាំថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) នៅព្រឹកថ្ងៃទី២៨ ខែមិថុនា Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសគាំទ្រសម្ដេចតេជោ ហ៊ុន សែន ដែលផ្ដួចផ្ដើមស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដកហូតសញ្ជាតិខ្មែរ ចំពោះជនណាដែលឃុតឃិតជាមួយបរទេស បំផ្លាញផលប្រយោជន៍ជាតិ

នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នេះ តាមរយៈផេកហ្វេសប៊ុក និងឆានែលតេឡេក្រាមផ្លូវការ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេច ហ៊ុន សែន ដែលផ្តួចផ្តើមស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញា ដកហូតសញ្ជាតិខ្មែរ ចំពោះជនណាដែលឃុតឃិតជាមួយបរទេស បំផ្លាញផលប្រយោជន៍ជាតិ។ ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ក្នុងនាមប្រជាពលរដ្ឋកម្ពុជាមួយរូប និងក្នុងនាមជាសមាជិករាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយប្រតិភាណឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្ដែងនូវកតញ្ញូតាធម៌ គោរពស្ញប់ស្ញែង និងសូមប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹងចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសផ្ដួចផ្ដើមគំនិតស្នើរាជរដ្ឋាភិបាល សិក្សាទិដ្ឋភាពច្បាប់ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងគោលដៅដកហូតសញ្ជាតិខ្មែរ ពីរាល់ជនទាំងឡាយណា ដែលឃុបឃិតជាមួយបរទេស ធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ។ ការផ្ដួចផ្ដើមគំនិតនេះ គឺជាទឡ្ហីករណ៍ថ្មីមួយទៀត ដែលបញ្ជាក់ឱ្យកូនខ្មែរ ក្នុងពេលបច្ចុប្បន្ន និងតទៅជំនាន់ក្រោយៗ បានឃើញ ចងចាំ និងយល់ដឹងយ៉ាងប្រត្យក្សថា សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំខ្មែរដ៏កម្រមួយរូប ក្នុងប្រវត្តិសាស្រ្តជាតិជាង ៥០០ឆ្នាំចុងក្រោយមកនេះ ដែលគ្រប់កាលៈទេសៈ Read more

ស្រ្តីខ្មែរ២នាក់ ដែលទាហានថៃ ឃាត់ខ្លួន ត្រូវបានដោះលែងវិញហើយ ក្រោមការសម្របសម្រួលរបស់អភិបាលខេត្តបន្ទាយមានជ័យ និងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ

ស្រ្តីខ្មែរ២នាក់ដែលទាហានថៃឃាត់ខ្លួន កាលពី២ថ្ងៃមុននោះ នៅពេលនេះត្រូវបានដោះលែងវិញហើយនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ រួមជាមួយមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ៖ ដោយមានការណែនាំជាប់ជាប្រចាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, អាជ្ញាធរពាក់ព័ន្ធ សហការជាមួយអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បានខ្នះខ្នែងយ៉ាងខ្លាំង ដើម្បីធ្វើការដោះស្រាយជាមួយភាគីថៃ រហូតពួកគេបានដោះលែងស្រ្តីទាំង២នាក់ ត្រឡប់មកវិញនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។ ស្ត្រីពិការភាពឈ្មោះ អោម វណ្ណារី អាយុ៤៥ឆ្នាំ និងលោកស្រី ផូ ឌីណា អាយុ៥០ឆ្នាំ ដែលអ្នកទាំង២នាក់ មានស្រុកកំណើតនៅបាត់ដំបង។ សូមបញ្ជាក់ថា ស្រ្តីខ្មែរទាំង២នាក់ ត្រូវទាហានថៃឃាត់ខ្លួន ពេលតវ៉ា​នៅច្រកព្រំដែនអន្ដរជាតិខ្លងលឹក ទល់មុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រោះតែទាហានថៃ មិនព្រមបើកច្រកឲ្យចេញមកប្រទេសកម្ពុជាវិញ កាលពីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។ យោងតាមសារព័ត៌មានថៃមួយចំនួន បានចុះផ្សាយថា ស្រ្ដីខ្មែរ២នាក់ ដែលធ្វើការនៅប្រទេសថៃ ត្រូវបានទាហានថៃឃាត់ខ្លួន នៅពេលដែលពួកគាត់តវ៉ា នៅច្រកទ្វារអន្ដរជាតិខ្លងលឹក ទល់មុខនឹងច្រកទ្វាអន្ដរជាតិប៉ោយប៉ែត ដើម្បីត្រៀមធ្វើដំណើរឆ្លងមកប្រទេសកម្ពុជាវិញ ប៉ុន្ដែត្រូវបានទាហានថៃ មិនបើកច្រកឲ្យតាំងពីព្រឹករហូតដល់៧ជាងយប់៕

សម្តេចតេជោ ហ៊ុន សែន៖ ការប្រមាថសម្តេច និងសម្តេចធិបតី ហ៊ុន ម៉ាណែត ថា គ្មានវិជ្ជាជីវៈនេះ គឺជាការប្រមាថដែលមិនធ្លាប់មាន

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងថាការប្រមាថសម្តេច និងសម្តេចធិបតី ហ៊ុន ម៉ាណែត ថា គ្មានវិជ្ជាជីវៈនេះ គឺជាការប្រមាថដែលមិនធ្លាប់មាននេះគឺជាលើកទី១ហើយ ដែលសម្តេចទទួលការប្រមាថបែបនេះ។ ការប្រមាថនេះហើយ ដែលលោកស្រីត្រូវចាំ ភាសាគ្មានវិជ្ជាជីវៈ មិនត្រូវប្រើចំពោះអ្នកនយោបាយទេ។ នេះជាការថ្លែងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់-ស្រុក-ក្រុង ខេត្តព្រះវិហារ ចំនួន៤៤៦នាក់។ សម្ដេចតេជោបានថ្លែងបន្ដថា ការប្រមាថធ្ងន់ធ្ងរបែបនេះហើយដែលនាំឱ្យមានការឆ្លើយតបដោយបកអាក្រាតឱ្យខ្ទេច។ សម្ដេចតេជោបានផ្ដាំទៅនាយករដ្ឋមន្ដ្រីថៃ ថា ថ្ងៃក្រោយលោកស្រីត្រូវចាំ ភាសាគ្មានវិជ្ជាជីវៈ មិនត្រូវប្រើចំពោះអ្នកនយោបាយទេ។សូម្បីលោកដូណាល់ត្រាំក៏ប្រើប្រាស់បណ្ដាញសង្គមដើម្បីបញ្ចេញសារដើម្បីផ្ដល់ព័ត៌មានដែរ ព្រោះសម័យនេះជាសម័យឌីជីថល ។ សម្ដេចតេជោបញ្ជាក់ថា នេះជាការប្រមាថធ្ងន់ធ្ងរណាស់មកលើកម្ពុជា ហើយដោយសារតែប្រមាថមកលើកម្ពុជាថា គ្មានវិជ្ជាជីវ:នេះហើយ ទើបថ្ងៃទី១៧ មិថុនា មានការបែកធ្លាយការសន្ទនាតាមទូរសព្ទនោះ រឿងនេះគឺបណ្កាលមកពីសម្ដីគ្មានវិជ្ជាជីវ:ដែលលោកស្រីលើកឡើងនោះ គឺមាត់គ្មានគម្រប ឬហៅថាកូនគ្មានម៉ែឪ ប្រដៅ កូនអត់ពូជ៕

ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ ៖ អភិបាលខេត្តស្រះកែវ និយាយបែបញុះញុង់ ចង់អោយមានគំនុំជាតិសាសន៍ តជំនាន់ មិនសម្យធ្វើជាថ្នាក់ដឹកនាំ និងមិនសម្យធ្វើជាអភិបាលខេត្តទេ!

ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ផ្តាំទៅ អភិបាលខេត្តស្រះកែវ បានស្នើរដ្ឋាភិបាល លុបចោលទំនាក់ទំនង៧៥ឆ្នាំ សម្ព័ន្ធភាពរវាង កម្ពុជា-ថៃ និងបញ្ឈប់គំរោងនានាជួយកម្ពុជា ជាអភិបាលនិយាយបែបញុះញុង ចង់អោយមានគំនុំជាតិសាសន៍ តជំនាន់ ។ ការស្នើរបស់អភិបាលស្រះកែវរូបនេះ បានធ្វើឡើងនៅចំពោះមុខនាយករដ្ឋមន្រ្តីថៃ ពេលចុះទៅដល់ព្រំដែនច្រកទ្វារខ្លងលឹក ជាប់ច្រកទ្វារប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ឯកឧត្តមតំណាងរាស្ត្រមានប្រសាសន៍ថា ៖ សំដី និងការដឹកនាំរបស់អភិបាលខេត្តស្រះកែវរូបនេះ មិនសម្យធ្វើជាថ្នាក់ដឹកនាំ មិនសម្យធ្វើជាអភិបាលខេត្ត ទេ ។ ឯកឧត្តមថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៥ គ្រាដែលឯកឧត្តតំណាងរាស្ត្រចុះពិនិត្យស្ថានភាពជាក់ស្តែងនៅ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ សូមបញ្ជាក់ផងដែរ មេដឹកនាំកំពូលរបស់កម្ពុជា បានបញ្ជាក់រួចហើយថា កម្ពុជាអាចកំដរជាមួយថៃ បានគ្រប់យុទ្ធសាស្រ្តទាំងការទូត នយោបាយ ច្បាប់អន្តរជាតិ និងការប្រើកម្លាំងយោធា៕