លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី កោតសរសើរ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ចំពោះកិច្ចខិតខំប្រឹងប្រែងរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីមុខងារសាធារណៈ បានកោតសរសើរលោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រធានសហព័ន្ធកីឡាតេក្វាន់ដូអាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលបានខិតខំប្រឹងប្រែងរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា កត្តាចម្បងដែលផ្ដល់លទ្ធភាពក្នុងការរៀបចំព្រឹត្តិការណ៍ដ៏ធំនេះឡើងបាន គឺសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីកម្ពុជា។ សហគមន៍កីឡា បានរួមចំណែកដល់ការពង្រឹងសហគមន៍ ផ្សារភ្ជាប់ភាពខុសគ្នា ការលើកកម្ពស់ការគោរពគ្នាទៅវិញទៅមក និងបណ្តុះវប្បធម៌នៃការចូលរួមជាមួយគ្នា ដោយមិនគិតពីភាសា ជាតិសាសន៍ និងពណ៌សម្បុរ ជាដើម។ ក្នុងន័យនេះ កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជនក្នុងតំបន់អាស៊ីអាគ្នេយ៍ឱ្យកាន់តែមានភាពស្និទ្ធស្នាល តាមរយៈការលេងកីឡា និងការផ្លាស់ប្ដូរវប្បធម៌ប្រពៃណីរវាងគ្នាទៅវិញទៅមក។ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់នូវចំណុចគន្លឹះមួយចំនួន រួមមាន ការប្រកួតប្រកបដោយសុចរិតភាព និងស្មារតីអូឡាំពិក, ការបង្កើនកិច្ចសហការបច្ចេកទេស, ការប្រឹងប្រែងប្រកបដោយសីលធម៌ និង យុត្តិធម៌ក្នុងការកាត់សេចក្តី។ សូមរម្លឹកថា ក្នុងឋានៈជាម្ចាស់ផ្ទះនៃការប្រកួតកីឡាតេក្វាន់ដូ Read more