ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី

ពីវេទិកាធិបតីនៃពិធីសម្ពោធស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)  ស្រុកឯកភ្នំខេត្តបាត់ដំបង នារសៀលថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យបានអះអាងថា ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស រួមទាំងយុវជន មានការជឿជាក់លើការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងការដាក់ចេញយុទ្ធសាស្រ្តដោះស្រាយប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី  ហ៊ុន  ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជុំវិញបញ្ហាព្រំដែនតំបន់មុំ៣ បង្កឡើងដោយកងទ័ពថៃ។  បើតាមឯកឧត្តម ស សុខា ស្របតាមលំអាននៃគំរូវីរភាពដឹកនាំដ៏អង់អាច របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺសម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ខ្ពស់បំផុត លើកិច្ចការពារបូរណភាពទឹកដី ដើរទន្ទឹមគ្នានឹងការបន្តថែរក្សាទំនាក់ទំនងជាមិត្តភាពលើវិស័យជាច្រើនទៀត រវាងកម្ពុជា-ថៃ ដើម្បីធានាប្រក្រតីភាពនៃឧត្តមប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសទាំងសងខាង ពោលគឺ ទន្ទឹមនឹងការពារទឹកដីដូនតាមិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រនោះ គឺសម្ដេច ក៏មានឆន្ទះដោះស្រាយបញ្ហាព្រំដែនប្រដោយសន្តិវិធី ដើម្បីធានាបានព្រំដែនមិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍។  ពីវេទិកានោះដែរ ឯកឧត្តម ស សុខា ក្នុងនាមអនុប្រធាន ស.ស.យ.ក. ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ក៏បានថ្លែងជាថ្មីទៀត ចូលរួមរំលែកមរណទុក្ខចំពោះការពលីរបស់កងកម្លាំងយោធពលខេមរភូមិន្ទក្នុងព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធបង្កឡើងដោយកងទ័ពថៃមកលើកងទ័ពកម្ពុជា នៅតំបន់មុំបី ខេត្តស្ទឹងត្រែង។ ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេសបន្តមានស្មារតីវិញជាធ្លុងមួយ ក៏ប៉ុន្តែក៏មិនត្រូវធ្វើសកម្មភាពណាដែលនាំឱ្យប៉ះពាល់ដល់ដំណោះស្រាយប្រកបដោយសន្តិវិធីរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរនោះដែរ។  សូមបញ្ជាក់ដែរថា ទីស្នាក់ការ ស. ស.យ.ក. ស្រុកឯកភ្នំ បានចាប់ផ្ដើមសាងសង់នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ រួចជាស្ថាពរនាថ្ងៃទី៤ខែមិថុនា ឆ្នាំ២០២៤។ អគារនេះ មានទំហំ ១៧៤.១៣ម៉ែត្រការ៉េ មានបន្ទប់ចំនួន៤ ក្នុងនោះមានសាលប្រជុំធំចំនួន១ បន្ទប់រដ្ឋបាលចំនួន១ បន្ទប់កុំព្យូទ័រចំនួន១ បន្ទប់ដាក់សម្ភារៈចំនួន១ និងបន្ទប់ទឹកចំនួន៣ ដែលចំណាយទឹកប្រាក់សាងសង់សរុប៤៥.៤៤០,៧៥ដុល្លារអាម៉េរិក៕

អាវុធហត្ថរាជធានីភ្នំពេញ ដាក់ឲ្យដំណើរការនូវអាគារទទួលពាក្យបណ្តឹងថ្មី ដើម្បីបម្រើប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួល ស្របតាមការរីកចម្រើននៃសម័យកាលថ្មី!

តោះបងប្អូនប្រជាពលរដ្ឋដែលត្រូវការអន្តរាគមន៍បន្ទាន់ ក៏ដូចជាដាក់ពាក្យបណ្ដឹងដោយផ្ទាល់ នៅអាវុធហត្ថរាធានីភ្នំពេញ ឥឡូវនេះគឺកាន់តែងាយស្រួល កាន់តែឆាប់រហ័ស និងកាន់តែកក់ក្តៅហើយ។ តាមរយៈផេកផ្លូវការ របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានបង្ហោះ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បានសរសេរថា “ដើរតាមសម័យកាលថ្មី បន្ថែមលើការទទួលបណ្តឹងបន្ទាន់24ម៉ោង តាមរយៈទូរស័ព្ទ Hotline 1291 ចំពោះបងប្អូនប្រជាពលរដ្ឋដែលត្រូវការដាក់ពាក្យបណ្តឹងដោយផ្ទាល់ នៅអាវុធហត្ថរាជធានីភ្នំពេញ ឥឡូវនេះកាន់តែងាយស្រួលបំផុត ដោយអង្គភាពបានដាក់ឲ្យដំណើរការ កន្លែងទទួលពាក្យបណ្តឹងនៅជាប់ក្លោងទ្វារចូលតែម្តង សំខាន់បន្ទប់ត្រូវបានរៀបចំឡើងយ៉ាងសមរម្យប្រកបដោយផាសុកភាព មានម៉ាស៊ីនត្រជាក់ មន្ត្រីជំនាញទទួលស្វាគមន៍ប្រកបដោយភាពរួសរាយរាក់ទាក់ សម្ភារៈបម្រើសេវានិងរចនាបថតុបតែង មិនចាញ់ធនាគារឬសណ្ឋាគារលំដាប់ផ្កាយឡើយ ហើយការដាក់ពាក្យបណ្ដឹង គឺមិនមានការបង់ប្រាក់ដាច់ខាត!” ។ តាមរយៈការបង្ហោះសារមួយនេះ យើងអាចនិយាយបានថា ចំពោះបងប្អូនប្រជាពលរដ្ឋទូទៅ ដែលត្រូវការអន្តរាគមន៍ក៏ដូចជាដាក់ពាក្យបណ្ដឹងផ្ទាល់ ទៅកាន់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងទទួលបានការបម្រើសេវាមិនខុសបំណងឡើយ៕

សម្ដេចតេជោ ការកើតរឿងឡើងនៅមុំបី គឺរឿងច្រំដែលនៃល្បិចកលដែលចង់យកដីពីកម្ពុជា ដោយមេបញ្ជាការថ្នាក់ក្រោម មានការគាំទ្រពីក្រុមនិយមជ្រុលរបស់ថៃ

សម្តេចតេជោ ហ៊ុន សែន៖ នៅក្នុង Facebook របស់ខ្ញុំ ត្រូវបានពួកជ្រុលនិយមថៃចូលមកជេរប្រមាថ ដែលជាចេតនាចង់បំផ្លាញទំទាក់ទំនងល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ និងចង់ដុតកំដៅឲ្យមានការប្រយុទ្ធគ្នារវាងកងទ័ពប្រទេសទាំងពីរ។ ក៏មានជនជាតិថៃមួយចំនួន ចង់ឲ្យកម្ពុជាដកកងទ័ពចេញពីតំបន់ដែលកងទ័ពកម្ពុជាកំពុងឈរជើង។ ដើម្បី​ជៀសវាងការវង្វេងប្រវត្តិសាស្ត្រ ខ្ញុំសូមបញ្ជាក់លើ៣ចំណុចដូចខាងក្រោម៖ ១. តំបន់មុំបីនេះ ជាទឹកដីកម្ពុជា និងត្រូវបានកងទ័ពកម្ពុជាឈរជើងតាំងពីមុនកិច្ចព្រមព្រៀងប៉ារីសទៅទៀត មានន័យថាមុន MoUឆ្នាំ២០០០ ប្រហែល ១៣ឬ១៤ឆ្នាំ។ អ៊ុនតាក់ប្រហែលជាអាចធ្វើសាក្សីបាន ហើយបើមិនច្បាស់ កម្ពុជា និងថៃ អាចព្រមព្រៀងគ្នាយកបញ្ហានេះ អមដោយផែនទីផ្លូវការដែលអន្តរជាតិទទួលស្គាល់ (មិនមែនជាផែនទីចោរដែលគូសខ្លួនឯងដើម្បីលួចដី) ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិឡាអេ ដើម្បីបញ្ចប់សេចក្តីក្រោមយុទ្ធសាស្ត្រពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង និងដើម្បីសេចក្តីសុខ និងសាមគ្គីភាពនៃអ្នកជំនាន់ក្រោយកុំឲ្យមានរឿងច្រំដែលកើតឡើងបន្តទៀត។ ២. រូបថតប៉ុន្មានសន្លឹកដែលខ្ញុំនិងភរិយាព្រមទាំងសហការីបានទៅកាន់តំបន់នោះ កាលពីជាង១៥ឆ្នាំមុន គឺជាភស្តុតាងកាន់តែច្បាស់បញ្ជាក់ថាជាទឹកកម្ពុជា។ ខ្ញុំមិនអាចស្លៀកពាក់យោធាទៅថតក្នុងទឹកដីថៃ ឬទឹកដីឡាវនៅតំបន់នោះបានទេ ពិតមែនតែពេលនោះ ខ្ញុំទទួលកងទ័ពឡាវនៅក្នុងរោងបុណ្យនេះ (រោងនេះត្រូវបានភ្លើងឆេះកាលពីប៉ុន្មានឆ្នាំមុន)។ ៣. កម្ពុជាមិនអាចដកកងទ័ពចេញពីទឹកដីរបស់ខ្លួនតាមការទាមទាររបស់ភាគីថៃបានឡើយ។ ក្បួនបែបនេះ គឺជាក្បួនដែលអតីតនាយករដ្ឋមន្ត្រីថៃ អាភិសិដ្ឋ វេចាជីវ៉ា និយាយមកកាន់ខ្ញុំ ចំពោះមុខប្រធានាធិបតីឥណ្ឌូណេសុី កាលពីខ្ញុំពី២០១១ ថា សូមភាគី២ដកកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហារទាំងអស់គ្នា។ ខ្ញុំនិយាយទៅកាន់ អាភិសិដ្ឋ វិញថា ខ្ញុំមិនអាចដកកងទ័ពចេញទឹកដី​ខ្លួនឯងបានទេផ្ទុយទៅវិញឯកឧត្តមត្រូវដកកងទ័ពឈ្លានពានរបស់ឯកឧត្តមចេញដោយគ្មានលក្ខខណ្ឌ។ ការកើតឡើងនៅមុំបីចំនួន៣ថ្ងៃមកនេះ Read more

សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាប់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កដែល​ប្រកាស​កៀរគរ​ថវិកា បំណង​ឆបោក ក្រោយ​កងទ័ព​កម្ពុជា​-​ថៃ ប៉ះទង្គិច​គ្នា

​ភ្នំពេញ ៖ ឧត្ដមសេនីយ៍ទោ សុខ នី​ត្យា ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្នុង​ការ​ផ្តល់​លុយ​ជំនួយ ទៅ​ឲ្យ​ម្ចាស់​គណនី ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​កមួយ​ចំនួនដែល​គ្មាន​ប្រភព​ផ្លូវការ​ច្បាស់លាស់ ក្នុង​ការ​កៀរគរ​ថវិកា ​(​បំណង​ឆបោក​) ក្រោយ​កងទ័ព​កម្ពុជា​-​ថៃ ប៉ះទង្គិច​គ្នា ។ បើ​តាម​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ឧសភា ២០២៥​នេះ​ថា នា​ពេល​ថ្មី​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សង្កេត​ឃើញ​ថា ស្រប​ពេល ដែល​ព្រះរាជា​ណាចក្រ​កម្ពុជា កំពុង​ជួប​ប្រទះ​បញ្ហា​តាម​បន្ទាត់​ព្រំដែន ដោយ​មានការ​ប៉ះទង្គិច​គ្នា រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ ដែល​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​សាស្ត្រ ភូមិ​តេ​ជោ​មរកត ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដែល​បណ្ដាល​ឲ្យ​កងទ័ព​មួយ​រូប គឺ​លោក​ព្រិ​ន្ទ​បាល​ឯក សួន រោ​ន បាន​ពលី​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ ហើយ​ក៏​មានការ​ផ្សព្វផ្សាយ​តាម​គណនី ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ជា​ច្រើន ក្នុង​ការ​កៀរគរ​សប្បុរសជន ចូលរួម​ជា​បច្ច័យ​ដល់​គ្រួសារ នៃ​ស​.​ព និង​កៀរគរ​ថវិកា​ពី​សប្បុរសជន ឲ្យ​មានការ​ចូលរួម​ឧបត្ថម្ភ ជា​គ្រឿង​ឧបភោគ បរិភោគ និង​សម្ភារៈ​ផ្សេង​ៗ ជូន​ដល់​កងទ័ព​ជួរ​មុខ ដែល​កំពុង​ឈរជើង​ការពារ​តាម​បន្ទាត់​ព្រំដែន ។ បច្ចុប្បន្ន កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា កំពុងធ្វើការ​កំណត់ និង​ស្រាវជ្រាវ​ថា Read more

ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជ្រើសរើសបេក្ខភាពចូលរួមប្រកួតប្រជែងជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំជ្រើសរើសបេក្ខភាពចូលរួមប្រកួតប្រជែងជា អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥ ប្រារព្ធ ធ្វើឡើង នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥។  នាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានលេីកឡេីងថា អង្គភាពជាបេក្ខភាពដែលបានចូលរួមដាក់ពាក្យប្រកួតប្រជែងជាអង្គភាពផ្តល់សេវាសាធារណៈគំរូ នៅឆ្នាំ២០២៥ សម្រាប់ខេត្តបន្ទាយមានជ័យ គឺមានចំនួនសរុប ៥៣១ អង្គភាព ក្នុងនោះវិស័យអប់រំមាន សាលាបឋមសិក្សាសាធារណៈចំនួន ៤០៩ សាលា សាលាអនុវិទ្យាល័យ ចំនួន ៥៤ សាលា។ ចំពោះវិស័យសុខាភិបាលមាន មណ្ឌលសុខភាព ចំនួន ៦៨ មណ្ឌលសុខភាព ចំពោះការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ត្រូវបានអនុវត្តដោយផ្អែកលើសូចនាករលម្អិត ដែលមានកំណត់នៅក្នុងលក្ខណៈវិនិច្ឆ័យរង នៃលក្ខណៈវិនិច្ឆ័យគោលសំខាន់ៗចំនួន៨។  ឯកឧត្ដម ក៏បានបញ្ជាក់ពីលក្ខណៈវិនិច្ឆ័យគោលទាំង៨នោះរួមមាន៖ (១).ស្តង់ដារសេវាសាធារណៈ (២).ស្តង់ដារ ឬនិយាម នៃការផ្តល់សេវាតាមវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ឬក្រសួងសុខាភិបាលផ្អែកលើករណីពាក់ព័ន្ធ (៣).ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព Read more

ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ទៅចែកជូនដល់កងទ័ពជួរមុខ នៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង

ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ នាព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៥នេះ បានដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅចែកជូនដល់កងទ័ពជួរមុខ ដែលបានចងសម្ព័ន្ធមេត្រីជាមួយរដ្ឋបាលរាជធានីភ្នំពេញមានបញ្ជាការដ្ឋាន កងពលធំអន្តរាគមន៍លេខ៣ ,កងពលតូច អន្តរាគមន៍លេខ៩ កងពលតូចអន្តរាគមន៍លេខ១២៨ និងកង នគរបាលជាតិ វរសេនាតូច ការពារព្រំដែនលេខ ៧៩៣ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង។ ពិធីជួបសំណេះសំណាលនេះបានធ្វើឡើងនៅទី កងពលតូចអន្តរាគមន៍លេខ ១២៨ យោធភូមិភាគទី១ នាក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។   ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ កងទ័ពជាខឿនការពារជាតិដ៏រឹងមាំមិនអាចខ្វះបាន ក្នុងនាមសម្ព័ន្ធមេត្រីជាមួយ កងទ័ពយើងនឹងជួយសហការជាមួយកងទ័ពជួរមុខ ការពារព្រំដែនជានិច្ចទោះក្នុងកាលៈទេសណាក៏ដោយ។   ក្នុងឱកាសនោះឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានប្រកាសគាំទ្រទាំងស្រុង ចំពោះប្រសាសន៍ថ្លែងការណ៍ពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជា អតីតនាយករដ្ឋមន្ត្រី ក្នុងការពង្រាយ កងទ័ពនៅតាមព្រំដែន ក្នុងជម្លោះព្រំដែនជាមួយប្រទថៃ ដើម្បីការពារបូរណភាពទឹកដី ពីការរំលោភឈ្លានពាន។ សម្តេចតេជោ ហ៊ុនសែន មិនត្រូវការសង្គ្រាមទេ ការចល័តកម្លាំងទ័ព និងអាវុធធុនធ្ងន់ទៅកាន់ព្រំដែនមិនមែនដើម្បីធ្វើសង្គ្រាមទេ គ្រប់យ៉ាងកម្ពុជា ធ្វើដើម្បីការពារយថាហេតុអាក្រក់ដែលភាគីម្ខាងទៀតបំពាន។ អគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិន្ទបានបញ្ជាក់ហើយថា កម្ពុជានឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធនៅ ចំណុច ដែល បាន ប៉ះទង្គិចគ្នានោះទេ។    ក្នុងឱកាសនោះឯកឧត្ដមឃួង ស្រេង បានបញ្ជាក់ថា៖ អំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលនាំមកផ្តល់ជូនកងទ័ពនៅពេលនេះរួមមាន៖១-កងពលធំអន្តរាគមន៍លេខ៣ឧបត្ថម្ភជូនថវិកាចំនួន ៤០.០០០.០០០៛ (សែសិបលានរៀល) ចាក់ដីគ្រួសក្រហមផ្លូវចូលទីលានបាញ់គ្រាប់ពិត ដោយផ្តល់ជូនដំណាក់កាលទី១ ចំនួន៥០%ចំនួន១៤.៤០០$ (ដប់បួនពាន់ បួនរយដុល្លារ)ជាមួយនិងឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគ ដែលមានដូចជាប្រេងម៉ាស៊ូត,មី,ទឹកត្រី+ទឹកស៊ីអ៊ីវ,ប្រេងឆា,ត្រីខកំប៉ុងនិងទឹកបរិសុទ្ធ។២- កងពលតូចអន្តរាគមន៍លេខ៩ ឧបត្ថម្ភជូនថវិកាចំនួន ៤០.០០០.០០០៛ (សែសិបលានរៀល),វរសេនាតូចលេខ ៣៩១,៣៩២,៣៩៣,៣៩៤,៣៩៥ ចំនួន៥វរសេនាតូច ក្នុង០១វរៈ ឧបត្ថម្ភ ថវិកាចំនួន ២០.០០០.០០០៛ (ម្ភៃលានរៀល),កសាងលេណដ្ឋានអក្សរ A ចំនួន ១០ អស់ថវិកាចំនួន ២៥.០៩០$ (ម្ភៃប្រាំពាន់ កៅសិបដុល្លារ)ជាមួយនិងការឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគ មានដូចជា ប្រេងម៉ាស៊ូត,មី,ទឹកត្រី+ទឹកស៊ីអ៊ីវ,ប្រេងឆា,ត្រីខកំប៉ុងនិងទឹកបរិសុទ្ធ។ ៣- វរនគរបាលការពារព្រំដែន៧៩៣ឧបត្ថម្ភជូន ថវិកាចំនួន ១០.០០០.០០០៛ (ដប់លានរៀល) ជីកស្រះទឹក ចំនួន ២កន្លែង អស់ថវិកាចំនួន ២០.០០០.០០០៛ (ម្ភៃលានរៀល),ឧបត្ថម្ភសម្ភារ និងគ្រឿងឧបភោគបរិភោគ មានដូចជា ប្រេងម៉ាស៊ូត,មី,ទឹកត្រី+ទឹកស៊ីអ៊ីវ,ប្រេងឆា,ត្រីខកំប៉ុងនិងទឹកបរិសុទ្ធ។ ៤- យោធភូមិភាគ១ ថវិកា ចំនួន ៥.០០០.០០០៛ (ប្រាំលានរៀល) ៥- កងពលតូចអន្តរាគមន៍លេខ ១២៨ឧបត្ថម្ភជូនថវិកាចំនួន ៤០.០០០.០០០៛ (សែសិបលានរៀល),វរសេនាតូចអន្តរាគមន៍លេខ ២៨១, ២៨២, ២៨៣, ២៨៤ និង២៨៥ ចំនួន ៥ វរសេនាតូច ក្នុង ១ វរៈ ឧបត្ថម្ភថវិកា ចំនួន ២០.០០០.០០០៛ (ម្ភៃលានរៀល) សាងសង់ផ្ទះនិងឃ្លាំងដាក់អាវុធនិងគ្រាប់(លើកទី២បញ្ចប់) ថវិកាចំនួន៥៦.៦៩៥$ (ហាសិប ប្រាំមួយពាន់ ប្រាំមួយរយកៅសិបប្រាំដុល្លារ)ឧបត្ថម្ភសម្ភារ និងគ្រឿងឧបភោគបរិភោគ មានដូចជាប្រេងម៉ាស៊ូត,មី,ទឹកត្រី+ទឹកស៊ីអ៊ីវ,ប្រេងឆា,ត្រីខកំប៉ុងនិងទឹកបរិសុទ្ធ។ ៦- តំបន់ប្រតិបត្តិការសឹករង ស្ទឹងត្រែង ថវិកា ចំនួន ២.០០០.០០០៛ (ពីរលានរៀល)។ ៧- បុគ្គលិកមន្ទីរពេទ្យកងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន ១៩នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន ១០០.០០០៛ (មួយរយពាន់រៀល)។ ៨- វត្ត នៅជិតភូមិសាស្ត្រកងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន ៥វត្ត ក្នុង ១វត្ត ប្រគេន  អង្ករ ចំនួន ១០០ គីឡូក្រាមនិងបច្ច័យ ចំនួន ២.០០០.០០០៛ (ពីរលានរៀល)។ ៩- វត្ត រតនៈវុទ្ធីមុន្នីរាម (ជាប់កងពល) ប្រគេនអង្ករ ចំនួន ១០០ គីឡូក្រាម បច្ច័យ ចំនួន ៤.០០០.០០០៛ (បួនលានរៀល)។   បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានផ្តល់នូវការឧបត្ថម្ភ ចំពោះមេទាហាន មេនគរបាល ចំនួន ១៦៨៧នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀល ។  -ពលទាហាន ចំនួន ៤៣០នាក់ ដោយម្នាក់ៗ ទទួលបានចំនួន ៥ម៉ឺនរៀល ។សរុបទាំងមេទាហាន មេនគរបាល និងពលធាហាន ពលនគរបាល ចំនួន ៥.៩៩៧នាក់ ស្មើថវិកា ៣៨៤.២០០.០០០រៀល ។ សរុបទាំងថវិកា និងសម្ភារៈ ចំនួន ៣៨ម៉ឺន ៤ពាន់ដុល្លារ ស្មើ ១.៥៣៦.៦៨៧.០០០រៀល ។ ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ទៀតថា៖ ការបង្កើតឱ្យមានការចងសម្ព័ន្ធមេត្រីជាមួយរវាងសមរភូមិមុខនិងសមរភូមោក្រោយនេះគឺបានមកពីគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចធិបតីនាយករដ្ឋមន្ត្រី បច្ចុប្បន្ន។ ជាមួយគ្នានោះ ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ក៏បានចូលបុណ្យសពលោកព្រិន្ទបាលឯក សួន រោន នៅបញ្ជាការដ្ឋានកងពលតូចលេខ ៩ នូវបច្ច័យបុណ្យចំនួន ១០លានរៀលផងដែរ។ លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨  ក្នុងឱកាសនោះដែរបានមានប្រសាសន៍លើកឡើងថា៖ តាមរយៈការចងសម្ព័ន្ធមេត្រីជាមួយ បានធ្វើឱ្យទំនាក់ទំនងរវាង អង្គភាពជួរមុខកងពលតូច អន្តរាគមន៍លេខ១២៨ចំណុះយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែងនិងរដ្ឋបាលរាជធានីភ្នំពេញកាន់តែប្រសើរឡើង មានសាមគ្គីភាព មិត្តភាព កាន់តែជ្រាលជ្រៅនិងស្និតស្នាលដូចទឹកនិងត្រី ដែលធ្វើឱ្យកងទ័ពយើងកាន់តែមានភាពមុះមុត ក្នុងការ ការពារជាតិមាតុភូមិ។   ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ មៀច សាមុត បានប្តេជ្ញាការពារសន្តិភាព ការពារព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានគង់វង្ស ប្តេជ្ញាការពាររាជរដ្ឋាភិបាលដែលប្រសូត្រចេញពីការបោះឆ្នោតស្របច្បាប់ ដោយលទ្ធិប្រជាធិបតេយ្យ សេរីយុត្តិធម៌ គ្មានអំពើហិង្សា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ប្តេជ្ញា ការពារបូរណភាពទឹកដីកម្ពុជា ឱ្យបានដាច់ខាតប្តេជ្ញា ប្រឆាំងដាច់ខាតរាល់ការញុះញង់ ពីពួកអគតិដែលគិតមិនល្អលើរាជរដ្ឋាភិបាលយើង។ប្រឆាំងដាច់ខាតបុគ្គល ឬក្រុមអមិត្តណាដែលមានគំនិតផ្តួលរំលំរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ប្តេជ្ញា កម្ទេសចោលរាល់ជនណាមួយដែលបង្កអស្ថេរិភាពនៅក្នុងប្រទេសកម្ពុជា។ប្តេជ្ញា កម្ទេសចោលពួកឧទ្ទាមមានឧបាយកលធ្វើបដិវត្តន៍ពណ៌។គាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តធ្វើជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៨ និងអាណត្តិក្រោយៗទៀត៕

អភិបាលខេត្តតាកែវ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជួយឧបត្ថមដល់កងទ័ពដើម្បី បង្ហាញពីការរួបរួមសាមគ្គីភាពគ្នា នៃខឿនការពារជាតិខ្មែរ

តាកែវ៖ បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅតាមបណ្ដោយព្រំដែនរវាងកងទ័ពកម្ពុជានិងកងទ័ពថៃ  អភិបាលខេត្តតាកែវលោក វ៉ី សំណាងបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ ទាំងអស់សូមជួយឧបត្ថមជាសម្ភារៈ ឬថវិការទោះច្រើន ឬតិចតួចក្ដីដល់កងទ័ពដើម្បីបង្ហាញពីការរួមរួម សាមគ្គីភាពគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជាយើង។  ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋប្រមាណជិត១ពាន់នាក់នៅក្នុងពិធីសម្ភោធផ្លូវមួយខ្សែនៅក្នុងឃុំ ត្រាំកក់ ស្រុកត្រាំកក់ នៅព្រឹកថ្ងៃ សុក្រទី៣០ ខែឧសភា ឆ្នាំ ២០២៥នេះ ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា វិស័យការពារជាតិយើងមិនអន់ជាងប្រទេសណានោះទេហើយរាជរដ្ឋាភិបាលក៍មិនមានការខ្វះខាតទេលើការទ្រទ្រង់ផ្គត់ផ្គង់សម្ភារៈលើវិស័យការពារជាតិរួមទាំងការឧបត្ថមការហូបចុកដល់បងប្អូនកងទ័ព្វយើង ដូចប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកាលពីម្សិលម្ងៃ ក៍ប៉ុន្តែការចូលរួមឧបត្ថមរបស់បងប្អូនប្រជាពលរដ្ឋដល់កងទ័ពយើងវាបានបង្ហាញពីចឹត្តស្នេហាជាតិ ស្នេហាទឹកដី ចេះរួបរួមសាមគ្គីគ្នាជាធ្លុងមួយនៅពេលប្រទេសជាតិជួបបញ្ហានិងជួយលើកតម្កើងដល់ខឿនការពារជាតិយើងឱ្យកាន់តែរឹងមាំថែមទៀត។ នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលតែងតែជឿជាក់ និងគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយរាល់ពេលមានបញ្ហាអ្វីកើតឡើង បងប្អូនប្រជាពលរដ្ឋតែងតែធ្វើសកម្មភាពគាំទ្រ លើកទឹកចឹត្តនិងស្ថិតនៅពីក្រោយរាជរដ្ឋាភិបាលកម្ពុជាគ្រប់ពេលវេលា៕

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមដោះស្រាយវិវាទដីអាស្រ័យផលរបស់បងប្អូនអតីតយុទ្ធជនជាមួយគម្រោង LASEDIII ចំនួន៦១គ្រួសារ

បន្ទាយមានជ័យ៖ លោក លៀម សុដា អភិបាលរងខេត្តតំណាងឱ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និង សុរិយោដី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដោះស្រាយវិវាទដីអាស្រ័យផលរបស់បងប្អូនអតីតយុទ្ធជនជាមួយគម្រោង LASEDIII ចំនួន៦១គ្រួសារ នៅវត្តតេជោសន្តិភាព (ការ៉េពីរ) ស្ថិតនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥។ ក្នុងកិច្ចប្រជុំដោះស្រាយវិវាទដីនេះ គណៈធិបតី បានជួបស្តាប់បញ្ហាប្រឈម សំណូមពររបស់បងប្អូនអតីតយុទ្ធជន និងបានរកដំណោះស្រាយ ដោយឈរលើនយោបាលឈ្នះ ឈ្នះ និងដោះស្រាយជូនដោយទំនួលខុសត្រូវខ្ពស់។ ក្នុងនោះដែរបងប្អូនអតីតយុទ្ធជនបានយល់ព្រម តាមសំណើរ និងការដោះដូរដី នៅទីតាំងចាស់ មកទីតាំងដីថ្មី សម្រាប់អាស្រ័យផល។ ក្រោយបញ្ចប់កិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអញ្ជើញបន្តដឹកនាំ សហការី ពិនិត្យអគារស្នាក់ការរបស់អតីតយុទ្ធជន ដែលកំពុងសាងសង់ថ្មី មានទំហំ ១១ម៉ែត្រ គុណ ៤.៥០ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី Read more

មេទ័ពកម្ពុជា-ថៃ បានបើកការចរចារកដំណោះស្រាយ ក្រោយប៉ះទង្គិចគ្នាដោយអាវុធនៅព្រំដែនតំបន់មុំបី

ជំនួបពិភាក្សាទ្វេភាគី កម្ពុជា-ថៃ បានចំណាយពេលប្រមាណ ១ម៉ោង និង ២០នាទី ដោយភាគីទាំងពីរ បានសម្រេចព្រមព្រៀងគ្នាលើ ៤ ដូចខាងក្រោម៖ ១-ភាគីទាំងពីរ បន្តដោះស្រាយស្ថានការណ៍តាមគ្រប់យន្តការដែលមានស្រាប់ ដូចជា គណៈកម្មាធិការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ដើម្បីឱ្យ ព្រំដែនប្រទេសយើងទាំងពីរ ក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍ។ ២-ភាគីទាំងពីរ បន្តគ្រប់គ្រងស្ថានការណ៍តាមស្ថានភាពដើម រក្សាភាពអត់ធ្មត់ និង ដោះស្រាយរាល់បញ្ហាតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះ (JBC) ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈ ពេល២ឬ៣សប្តាហ៍ខាងមុខ ដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ ៣-ភាគីកម្ពុជា ស្នើឱ្យមានការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមក ធ្វើយ៉ាងណាកុំឱ្យមានអរិភាពដូចព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ ៤-ភាគីកម្ពុជា នឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធ នៅចំណុចដែលបាន ប៉ះទង្គិចគ្នានោះទេ ព្រោះទីតាំងនោះភាគីកម្ពុជាបានឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាង កម្ពុជា-ថៃ។ ភាគីទាំងពីរបានឯកភាពនិងទទួលយកនូវចំណុចទាំងបួនខាងលើ ហើយកិច្ចចរចា ត្រូវបានបញ្ចប់នៅវេលាម៉ោង១៦:១៥នាទី នាថ្ងៃដដែល។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពចូលរួមសិក្ខាសាលា ពិនិត្យឡើងវិញ និងវិភាគមុខងាររចនាសម្ព័ន្ធនៃក្រសួងព័ត៌មាន

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពចូលរួមសិក្ខាសាលាពិនិត្យឡើងវិញ និងវិភាគមុខងាររចនាសម្ព័ន្ធនៃក្រសួងព័ត៌មាន។ ពិធីនេះមានការចូលរួមពីសំណាកលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ និងមន្ទីរព័ត៌មានទាំង២៥ រាជធានី-ខេត្ត ព្រមទាំងតាមប្រព័ន្ធអនឡាញ។ នាឱកាសនោះលោក នេត្រ ភក្ត្រា បានលើកឡើងថា កំណែទម្រង់រដ្ឋបាលសាធារណៈជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាលក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងការបន្តពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្ម ស្ថាប័នរដ្ឋឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បី លើកកម្ពស់គុណភាព ការងារប្រកបដោយវិន័យ សីលធម៌វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព សំដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ជាពិសេសការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០២៣ និងឆ្នាំ២០៥០។ លោករដ្ឋមន្ត្រី បានជម្រាបជូនអង្គសិក្ខាសាលាថា នៅឆ្នាំ២០២៤-២០២៥ ក្រសួងព័ត៌មាន មានបម្រែប្រួលស្ថានភាពមន្ត្រីរាជការមួយចំនួនរួមមាន៖ ភាពទំនេរគ្មានបៀវត្សន៍ ការស្ថិតនៅក្នុងក្របខណ្ឌដើម និងការលុបឈ្មោះមន្ត្រីរាជការចេញពីក្របខណ្ឌចំនួន ០៧រូប ដោយមូលហេតុអវត្តមាន ការស្នើដោយស្ម័គ្រចិត្ត និងកត្តាបញ្ញត្តិផ្សេងៗទៀត។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា៖ «ទោះបីជារយៈពេលជាង Read more

ត្រីក្លាសសេទម្ងន់ ១៥០០គ.ក្រ នាំចូល​ពីប្រទេសថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបាននៅស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីអនុវត្តតាមនីតិវិធីនៃច្បាប់

បាត់ដំបង៖ ត្រីក្លាសសេ ទម្ងន់ ១៥០០គ.ក្រ ដែលបាននាំចូល​ពីប្រទេសថៃ ត្រូវសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បង្ក្រាបបាននៅស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីអនុវត្តតាមនីតិវិធីនៃច្បាប់ ។ ប្រតិបត្តិការនៃការចុះបង្រ្កាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២៥ នៅក្នុងពេលដែលការដឹកជញ្ជូនត្រីក្លាសសេទាំងនេះគ្មានលិខិតអនុញ្ញាតនាំចូល ត្រូវសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឃាត់ឆែកឆេរនៅចំណុចភូមិវាលវង់ ឃុំសន្តិភាព ស្រុកសំពៅលូន ។ នេះបើតាមការផ្សព្វផ្សាយផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលក្រុមការងារប្រចាំខេត្តខេត្តបាត់ដំបង ទទួលបានព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នេះ ។ តាមប្រភពព័ត៌មានដដែលបានបញ្ជាក់ឱ្យដឹងទៀតថា ដោយបានការអនុញ្ញាតពីលោកឧត្តមសេនី​យ៍ទោ​ ដាញ់ អេង​ប៊ុន​ចាន់​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក​ យី​ យក់សាន​ នាយការិយាល័យនគរ​បាល​ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំងរបស់ខ្លួន ដោយមានកិច្ចសហការជាមួយមន្រ្តីរដ្ឋបាលជលផលខេត្តបាត់ដំបង បានធ្វើការឃាត់រថយន្ត០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ផលិតឆ្នាំ​២០​០០ ពាក់ផ្លាកលេខ ភ្នំពេញ 2AJ​-9946 ដែលបានដឹកជញ្ជូនត្រីក្លាសសេ ដោយមិនមានលិខិតអនុញ្ញាតនាំចូល នៅចំណុចភូមិវាលវង់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរកឃើញត្រីអណ្តែងក្លាសសេទម្ងន់ ១,០០០ គីឡូក្រាម និងត្រីឆ្ពិនក្លាសសេទម្ងន់៥០០គីឡូក្រាម Read more

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេសក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេស ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ ។ ខាងក្រោមនេះគឺជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធការប៉ះទង្គិចដោយប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ នៅព្រំដែន តំបន់មុំបី ខេត្តព្រះវិហារ៖ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យជនរួមជាតិស្ងប់ចិត្ត ហើយជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការដោះស្រាយតាមរយៈការចរចា ជាងការដោះស្រាយដោយកម្លាំងប្រដាប់អាវុធ។សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋស្ងប់ចិត្តលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ហើយជឿជាក់លើការដោះស្រាយរវាងរាជរដ្ឋាភិបាលទាំងពីរ។ ត្រូវប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ដែលរុញឱ្យផ្ទុះសង្គ្រាមរវាងប្រទេសទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា សព្វាវុធ និងកងទ័ព ដែលបានបញ្ជូនទៅកាន់ព្រំដែន មិនមែនដើម្បីវាយថៃ ឬធ្វើសង្គ្រាមនោះទេ តែជាការត្រៀមបម្រុងចំពោះយថាហេតុអាក្រក់ណាមួយកើតឡើង។ហេតុការណ៍ផ្ទុះអាវុធនៅព្រំដែនកម្ពុជា-ថៃ មិនមែនជាបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិរបស់ថៃនោះឡើយ។ សម្តេចតេជោ សន្និដ្ឋានថា ហេតុការណ៍នេះ អាចបង្កឡើងដោយបុគ្គល ឬអង្គភាព។ ហេតុការណ៍នៅព្រំដែនកម្ពុជា-ថៃ កាលពីម្សិលមិញ គឺខុសគ្នានឹងព្រឹត្តិការណ៍ឈ្លានពានវត្តកែវគិរីស្វារៈកាលពីឆ្នាំ២០០៨។ សម្តេចតេជោ Read more

កងទ័ពកម្ពុជា-ថៃ​​ប៉ះទង្គិចគ្នា​មួយ​ប្រ៉ាវ​នៅ​ព្រំដែន​ខេត្ដព្រះវិហារ​ នៅតំបន់ចុងបូកជិតមុំបីដែលជាទីតាំងប្រសព្វនៃព្រំដែនខ្មែរ ថៃ និងឡាវ

ភ្នំពេញ៖ កងទ័ព​កម្ពុជា និង​ថៃ ត្រូវបាន​រាយការណ៍​ថាបាន​ប៉ះទង្គិច​គ្នា​រយៈ​ពេល​១០​នាទី​ នៅពេល​វេលា​ម៉ោង ៥:៤៥ ព្រឹក​ព្រលឹម​ថ្ងៃទី​២៨ ខែ​ឧសភានេះ​ នៅ​ស្រុក​ជាំក្សាន្ត​ ខេត្ដ​ព្រះវិហារ​របស់​កម្ពុជា នៅតំបន់ចុងបូកជិតមុំបីដែលជាទីតាំងប្រសព្វនៃព្រំដែនខ្មែរ ថៃ និងឡាវ។ យោងតាមសម្ដី ឯកឧត្ដម ឧត្ដមសេនីយ៍​ទោ ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោក ដោយ​បាន​លើកឡើងថា​៖ «​ការប៉ះទង្គិចរយៈពេលខ្លីគឺមានមែន ហើយភាគីថៃជាអ្នកផ្ដើមផ្ទុះអាវុធមុន»។ យោងតាម​ការ​ចុះផ្សាយរបស់ The Nation Thailand បាន​ឱ្យ​ដឹងថា តំបន់​ប៉ះទង្គិច​ដែល​មិនមាន​រាយការណ៍​ថា​មាន​មនុស្ស​ស្លាប់ កើតឡើង​នៅតែ​​ជាតំបន់ប្រទាញ​ប្រទង់​​ដែល​ភាគីទាំងពីរ​នៅ​បន្ដ​​ទាមទារ​ទឹកដី​រៀងៗ​ខ្លួន​​។​ The Nation បានបន្ដថា​៖ «​​ទាំង​ថៃ និង​កម្ពុជា បាន​ព្រមព្រៀងគ្នា​រក្សា ​ស្ថានភាព​​ នៅក្នុង​តំបន់​នេះ ដើម្បី​​ជៀសវាង​ការធ្វើឱ្យមាន​អស្ថិរភាព​នៅតាម​ព្រំដែន ហាមឃាត់​រាល់​សកម្មភាព​​ ដូចជា​ការសាងសង់ ការ​ចល័ត​ទ័ព ឬ​ការជីក​កកាយ ដោយ​គ្មាន​ការជូនដំណឹង​ជាមុន​»។​ គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១៩ កុម្ភៈកន្លងទៅថ្មីនេះ សម្តេចបវរធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានព្រមានពីការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ប្រសិនបើប្រទេសណាមួយហ៊ានប្រើប្រាស់កម្លាំងប្រដាប់អាវុធមកឈ្លានពានកម្ពុជា។ ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានផ្តាំទៅអ្នកនយោបាយខ្មែរ និងអ្នកនយោបាយថៃកុំឲ្យយករឿងនយោបាយទៅលូកលាន់លើការងារបច្ចេកទេសដើម្បីដោះស្រាយបញ្ហាព្រំដែនដែលរដ្ឋាភិបាលកំពុងអនុវត្តដោយឈរលើគោលការណ៍បច្ចេកទេស ផែនទី និងច្បាប់អន្តរជាតិ៕ https://web.facebook.com/share/p/1Yi7W35pRS

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី៖ រាជរដ្ឋាភិបាលកម្ពុជា ខិតខំលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសសិទ្ធិស្រ្តី ខុសពីប្រទេសមួយចំនួន ស្ត្រីត្រូវបានបំបិទសិទ្ធិ មិនឱ្យរៀនសូត្រខ្ពង់ខ្ពស់ និងមិនមានសិទ្ធិជ្រើសរើសគូអនាគត

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ ខេត្តកំពង់ចាម នាព្រឹកថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងសាលប្រជុំរបស់សាលាខេត្តកំពង់ចាម ដែលមានការចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងអភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត រដ្ឋបាលសាលាខេត្ត កងរាជអាវុធហត្ថ នគរបាល តំណាងពន្ធនាគារ និស្សិត គរុសិស្ស រួមទាំងអ្នកនាំពាក្យតាមអង្គភាពនីមួយៗ ប្រមាណជា ៦០០នាក់ ។ សិក្ខាសាលានេះ រៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយសហការជាមួយរដ្ឋបាលខេត្តកំពង់ចាម។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា សិក្ខាសាលានាពេលនេះ រៀបចំឡើងក្នុងគោលបំណង (១)បង្ហាញពីកិច្ចខំប្រឹងប្រែង និងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា (២)បង្ហាញពីការអនុវត្តជាទៀងទាត់នូវកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាល ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ (៣)បញ្រ្ជាបការយល់ដឹងបន្ថែមដល់អង្គភាព ថ្នាក់ក្រោមជាតិ ឱ្យយល់កាន់តែច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើវិស័យសិទ្ធិមនុស្ស និង(៤)ជំរុញការចូលរួមរបស់អង្គភាពថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តសេចក្តីសង្កេតសន្និដ្ឋាន (អនុសាសន៍) នៃរបាយការណ៍ជាតិស្តីពីកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ។ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងអគ្គរដ្ឋអាជ្ញារុស្សី វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ រួមទាំងវិស័យមហាផ្ទៃ!

ឯកឧត្ដ​ម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី បានអញ្ជើញនិងទទួលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដោយក្នុងជំនួបនោះ ភាគីទាំងពីរ បានរម្លឹកឡើងវិញអំពីសវតានៃចំណងការទូតជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ រួមវាយតម្លៃជាវិជ្ជមានចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ កម្ពុជា-រុស្សុី រួមទាំងក្នុងវិស័យមហាផ្ទៃ។ ជាក់ស្ដែងក្នុងជំនួបនោះ ​​​​​​​ឯកឧត្ដ​ម​អភិសន្តិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ចាប់តាំងពីឆ្នាំ១៩៥៦ សម័យសហភាពសូវៀត និងរដ្ឋកម្ពុជា ដោយបានរួមចំណែកយ៉ាងសំខាន់ដល់ការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ បម្រើដល់ផលប្រយោជន៍ទៅវិញទៅមកនៃភាគីទាំងពីរ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដ​ម​អភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលរុស្ស៊ី ដែលនៅតែបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងប្រទេសទាំងពីរ ដែលចាប់តាំងពីរឆ្នាំ១៩៨០ រហូតមក ភាគីរុស្ស៊ី បានទទួលសិស្សនិស្សិតកម្ពុជា ទៅបន្តការសិក្សាអប់រំលើមុខជំនាញផ្សេងៗ។ ក្នុងឱកាសនោះដែរ ឯកឧត្ដ​ម​អភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​កិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ Read more