ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារពន្ធនាគារខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ព្រឹកថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធ វឌ្ឍនភាពការងារ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញអមដំណើរដោយ ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានជំនាញ និងមន្រ្តីពាក់ព័ន្ធ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អគ្គនាយក មានមតិផ្តាំផ្ញើនូវអនុសាសន៍សំខាន់ៗមួយចំនួនដូចខាងក្រោម ៖ – ត្រូវបំពេញការងារតាមតួនាទី ភារៈកិច្ច តាមការចាត់តាំង និងការទទួលខុសត្រូវរបស់ខ្លួន គោរពតាមឋានានុក្រមការងារ និងមានភាពស៊ីសង្វាក់គ្នារវាងថ្នាក់ដឹកនាំ និងមន្ត្រីតាមជំនាញ – ត្រូវមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈរបស់ខ្លួន ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងបទវិន័យមន្ត្រីពន្ធនាគារ រក្សាបាននូវសេចក្តីថ្លៃថ្នូរ សាមគ្គីភាពផ្ទៃក្នុងដោយតម្កល់ផលប្រយោជន៍អង្គភាពជាធំ – បន្តពង្រឹងការអនុវត្តដោយផ្អែកលើគោលការណ៍ច្បាប់ នីតិវិធី បទបញ្ជាផ្ទៃក្នុងពន្ធនាគារ គោលការណ៍ សេចក្តីណែនាំ និងលិខិតបទដ្ឋានគតិយុត្តនានាដែលមានជាធរមាន – ពង្រឹងការងារស៊ើបការណ៍អប់រំ គ្រប់គ្រងឱ្យបានដិតដល់ចំពោះមុខសញ្ញាពិសេស – ពង្រឹងប្រសិទ្ធភាពឆែកឆេរនៅគ្រប់គោលដៅត្រួតពិនិត្យ បន្ទប់ឃុំឃាំង និងមានវិធានការម៉ឺងម៉ាត់ដាច់ខាតបំផុតចំពោះវត្ថុហាមឃាត់ – ការត្រៀមបង្ការហានិភ័យផ្សេងៗ ជាពិសេស សកម្មភាពប៉ុនប៉ងរត់គេចខ្លួន ឬរំដោះខ្លួនចេញពីពន្ធនាគារ អំពើអត្តឃាត Read more