កម្ពុជាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន និងផែរាម ខេត្តព្រះសីហនុ
ព្រះសីហនុ៖ ក្រោយជម្នះឧបសគ្គ ការរារាំង និងការចោទប្រកាន់នានាពីបណ្តាប្រទេសមួយចំនួន ជាពិសេសសហរដ្ឋអាមេរិកនោះ នៅពេលសមិទ្ធផលជាច្រើននៃការធ្វើទំនើបកម្មមូលដ្ឋានទ័ពសមុទ្ររាម, មជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន និងផែរាម ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីសម្ពោធត្រូវបានរៀបចំធ្វើឡើងយ៉ាងមហោឡារិកនាព្រឹកថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ មូលដ្ឋានសមុទ្ររាម ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជា ទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង ដោយមានឈ្មោះដើមថា «មូលដ្ឋានសមុទ្រកងទ័ពជើងទឹក»។ លុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចប្តូរឈ្មោះទៅជា «មូលដ្ឋានសមុទ្ររាមកងជើងទឹក»។ មូលដ្ឋានសមុទ្ររាម គឺជាមូលដ្ឋានមួយនៃកងទ័ពជើងទឹក ប្រើប្រាស់សម្រាប់កិច្ចការគ្រប់គ្រងសន្តិសុខលើលំហសមុទ្ររបស់កម្ពុជា។ បើទោះបីមូលដ្ឋានសមុទ្ររាម ត្រូវបានប្រើប្រាស់គ្រប់សម័យកាលនៃការដឹកនាំរដ្ឋបាលរបស់កម្ពុជាជាបន្តបន្ទាប់យ៉ាងណាក្តី តែសមត្ថភាពនៃការប្រើប្រាស់មូលដ្ឋានសមុទ្ររាម គឺស្ថិតក្នុងលក្ខខណ្ឌមួយមិនល្អប្រសើរនោះឡើយ។ ដើម្បីលើកកម្ពស់សមត្ថភាពមូលដ្ឋានសមុទ្ររាមឱ្យកាន់តែខ្ពស់ក្នុងប្រតិបត្តិការលើកិច្ចការរក្សាសន្តិសុខ និងកិច្ចការការពារបូរណភាពទឹកដីនោះ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានចុះកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការលើការកសាង និងប្រើប្រាស់នូវមជ្ឈមណ្ឌល ភស្តុភារ និងហ្វឹកហ្វឺនរួមគ្នានៅផែរាម។ ក្រុមការងារបច្ចេកទេសប្រទេសទាំងពីរ បានសហការយកចិត្តទុកដាក់ Read more