ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលក្រុងសិរីសោភ័ណថ្មី

បន្ទាយមានជ័យ៖ អគាររដ្ឋបាលថ្មីស្រឡាងរបស់រដ្ឋបាលក្រុងសិរីសោភ័ណ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥។ ពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនេះ ប្រារព្ធ ឡើង ក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធ បានចូលរួមយ៉ាងច្រើនកុះករប្រារព្ធធ្វើនៅបរិវេណសាលាក្រុងសិរីសោភ័ណ។ នាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី សម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសាទរជាមួយមន្រ្តីរាជការ នៃសាលាក្រុងសិរីសោភ័ណ ដែលបានអគាររដ្ឋបាល ជាសមិទ្ធិផលថ្មីដ៏ធំធេងមួយ ក្រោមជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះឯកឧត្តម លើកទឹកចិត្តដល់មន្រ្តីរាជការគ្រប់អង្គភាព កងកម្លាំងគ្រប់ផ្នែក វិស័យឯកជន សង្គមស៊ីវិល អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ បន្តប្រឹងប្រែរួមគ្នាបន្ថែមទៀត ក្នុងការចូលរួមអភិវឌ្ឍន៍លើគ្រប់វិស័យតាមតួនាទីភារកិច្ចរៀងៗខ្លួន ជាពិសេសអភិវឌ្ឍន៍ធនធានមនុស្ស (យុវជន) ដើម្បីកាត់បន្ថយភាពក្រីក្រឱ្យកាន់តែរួមតូចជាអតិបរិមា និងឈានទៅលុបបំបាត់ទាំងស្រុងនាពេលខាងមុខ។ ទន្ទឹមនឹងការទទួលបាននូវ អគាររដ្ឋបាលថ្មីដែលបាននឹងកំពុងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឯកឧត្ដម បានធ្វើការណែនាំ ដល់ថ្នាក់ដឹកនាំជំរុញការថែទាំអគារ និងទ្រព្យសម្បត្តិ ឱ្យបានល្អ គង់វង្សសម្រាប់ការប្រើប្រាស់បានយូរអង្វែង និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាពគណនេយ្យភាព និងប្រសិទ្ធភាព ត្រូវបង្កើនការខិតខំបំពេញការងារ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបន្ត សំណេះសំណាលជាមួយសិក្ខាកាមមន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ ដែលកំពុងសិក្សានៅប្រទេសវៀតណាម

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាមជាមន្ត្រីក្រសួងមហាផ្ទៃ ទាំងមន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ កំពុងសិក្សានៅតាមបណ្តាសាលាបណ្តុះបណ្តាលនគរបាល ចំណុះក្រសួងនគរបាលវៀតណាម ដែលមាននៅភាគខាងត្បូងប្រទេស។ ពិធីសំណេះសំណាលបានប្រព្រឹត្តទៅនៅបរិវេណមហាវិទ្យាល័យតម្រួតប្រជាជន ទីក្រុងហូជីមិញ ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូក្រសួងមហាផ្ទៃ និងសិក្ខាកាមជាមន្ត្រីក្រសួងមហាផ្ទៃជាង២០០នាក់។  លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត បានឱ្យដឹងថា នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសើរ និងលើកទឹកចិត្តមន្ត្រីសិក្ខាកាម ដោយបានមានប្រសាសន៍ថា សិក្ខាកាមត្រូវតែមានមោទនភាពចំពោះអង្គភាព និងក្រុមគ្រួសារ ដែលបង្កលក្ខណៈ និងគាំទ្រឱ្យបានមកទទួលការបណ្តុះបណ្តាល នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីយកចំណេះជំនាញ បទពិសោធយកទៅបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ក៏ដូចជាមនុស្សជាតិ។  បើតាមលោក រ៉េន រតនៈ ឯកឧត្តមអភិសន្តិបណ្ឌិតបានមានប្រសាសន៍ថា ការមកសិក្សានៅក្រៅប្រទេស មិនថានៅប្រទេសវៀតណាម ឬប្រទេសណាទេ ជាផ្នែកមួយនៃការពង្រឹងធនធានមនុស្សរបស់រាជរដ្ឋាភិបាល និងដោយឡែកក្រសួងមហាផ្ទៃ ក្នុងការធានាគុណភាពធនធានមនុស្សក្នុងជួរកងកម្លាំងឱ្យកាន់តែមានសមត្ថភាព ចំណេះជំនាញ និងបទពិសោធ ដូចដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងរបស់បណ្តាសាលាភាគខាងត្បូង នៃប្រទេសវៀតណាម

ក្នុងដំណើរទស្សនកិច្ចមកកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយលើកទី៥០ នៃទិវារំដោះទឹកដីភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជួបពិភាក្សាជាមួយថ្នាក់ដឹកនាំបណ្ដាសាលានគរបាលប្រជាជនភាគខាងត្បូងប្រទេស ចំណុះក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត។ លោក រ៉េន រតនៈ បានឱ្យដឹងថា ជំនួបនេះ បានប្រព្រឹត្តទៅនៅមហាវិទ្យាល័យតម្រួតប្រជាជន ទីក្រុងហូជីមិញ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ដោយក្នុងឱកាសនោះ តំណាងភាគីវៀតណាម បានថ្លែងបង្ហាញក្ដីរីករាយដែលបានទទួលបដិសណ្ឋារកិច្ចឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងនាមជាថ្នាក់ដឹកនាំថ្មីក្រសួងមហាផ្ទៃ ព្រមទាំងគណៈប្រតិភូ និងបានធ្វើសេចក្ដីរាយការណ៍សង្ខេបជូនប្រតិភូក្រសួងមហាផ្ទៃ អំពីសាវតានៃកិច្ចសហប្រតិការក្នុងវិស័យបណ្ដុះបណ្ដាលកងកម្លាំងជាមួយក្រសួងមហាផ្ទៃកម្ពុជា និងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាគ្រឹះស្ថានបណ្ដុះបណ្ដាលកងកម្លាំងនៃបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក។  បើតាមលោក រ៉េន រតនៈ ក្នុងជំនួបនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ច និងជាពិសេសការចូលរួមយ៉ាងសកម្ម របស់ភាគីវៀតណាម ក្នុងការទទួលបណ្ដុះបណ្ដាលកងកម្លាំងក្រសួងមហាផ្ទៃ ស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ឈរលើមូលដ្ឋាននៃមរតកកិច្ចសហប្រតិបត្តិការដ៏ល្អរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ចាប់តាំងពីក្រោយថ្ងៃរំដោះ៧មករា១៩៧៩ បន្តដល់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដោយមានសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមពិធីបើកសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥នេះ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ អញ្ជើញចូលរួម ពិធីបើកសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្ត សម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សាន ស៊ីណា ប្រធាននាយកដ្ឋានសវនកម្មទី១ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។  លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឡើងធ្វើបទអន្តរាគមន៍ និង រាយការណ៍អំពីលទ្ធផលកិច្ចប្រតិបត្តិការ ដែលសម្រេចបានកន្លងមក។ លោកបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់គណៈអធិបតី និងប្រធានគណៈប្រតិភូ ដែលបានចុះមកធ្វើសវនកម្មផ្ទៃក្នុងនាពេលនេះ និងការជំរុញដល់ផ្នែកជំនាញពាក់ព័ន្ធឱ្យយកចិត្តទុកដាក់អនុវត្តតាមអនុសាសន៍ណែនាំរបស់គណៈប្រតិភូសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ឱ្យមានវឌ្ឍនភាពប្រសើរឡើងនៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត។ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាន ស៊ីណា ប្រធាននាយកដ្ឋានសវនកម្មទី១ និងជាប្រធានគណៈប្រតិភូ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ថ្លែងនូវការកោសរសើរ វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង អនុវត្ត តួនាទី ភារកិច្ចបំពេញការងារកន្លងមករបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ។  ឯកឧត្តម គណៈធិបតី បានមានប្រសាសន៍ថា ការចុះធ្វើសវនកម្មនាពេលនេះ គឺផ្តោតសំខាន់លើការពង្រឹងអភិបាលកិច្ច និងសុច្ចរិតភាព នៃការគ្រប់គ្រងបុគ្គលិក Read more

កូនស្រីអ្នកលក់ចេកអាំងតាមចញ្ចើមផ្លូវម្នាក់ ស្លាប់ដោយសារការវះកាត់សង្ស័យខ្វះបច្ចេកទេសរបស់មន្ទីរសម្រាកព្យាបាល «សម្ភពផល្លី ក្រុងតាខ្មៅ», គ្រួសារដាក់ពាក្យប្ដឹងទៅតុលាការដើម្បីរកយុត្តិធម៌

កណ្ដាល៖ ក្នុងវ័យ១៨ឆ្នាំ យុវតីដែលជាកូនអ្នកលក់ចេកអាំងតាមចញ្ចើមផ្លូវម្នាក់ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល បានរងគ្រោះថ្នាក់រហូតបាត់បង់ជីវិត ដោយសារតែការវះកាត់សង្ស័យខ្វះបច្ចេកទេសនៅមន្ទីរសម្រាកព្យាបាល «សម្ភពផល្លី» ស្ថិតក្នុងក្រុងតាខ្មៅ។ លោក សំ វិច្ឆិកា ដែលត្រូវជាឪពុកជនរងគ្រោះឈ្មោះ វិច្ឆិកា លីហ្សា អាយុ១៨ឆ្នាំ បានដាក់ពាក្យប្ដឹងម្ចាស់មន្ទីរសម្រាកព្យាបាល «សម្ភពផល្លី» ទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីទាមទារយុត្តិធម៌។ ឪពុកជនរងគ្រោះបានឲ្យដឹងថា ដើមឡើយកូនស្រីរបស់គាត់មានជំងឺចុកពោះ ហើយពេទ្យសម្ភពផល្លីថា មានជំងឺគ្រុនពោះវៀន បន្ទាប់ពីព្យាបាលរួចក៏ឈឺចុកចាប់ទៀត ហើយពេទ្យដដែលនេះទាមទារឆ្លុះអេកូ និងសន្និដ្ឋានថា ជាករណីបែកគ្រាប់ឈាមពេញពោះវៀន និងវះកាត់បន្ទាន់ដោយគ្មានដាក់ថ្នាំសន្លប់ទេ។ បន្ទាប់ពីវះហើយយកសាច់ស្បូនទៅពិនិត្យ ដោយប្រាប់ថា សង្ស័យមានរោគរបេងកូនកណ្ដុរ រួចឲ្យថ្នាំរបេងទទួលទាន តែមិនជាសះស្បើយឡើយ។ ប៉ុន្តែស្ថានភាពជំងឺកាន់តែធ្ងន់ទៅៗ ទើបលោកសម្រេចយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ជាលទ្ធផលក្រោយពិនិត្យ មន្ទីរពេទ្យកាល់ម៉ែត បានអះអាងថា កូនស្រីគាត់កើតជំងឺមហារីកពោះវៀនធំ និងមានមេរោគ ចូលក្នុងឈាមធ្ងន់ធ្ងរ ដោយសារតែមុខរបួសវះមិនស្អាត មិនមានជំងឺរបេងកូនកណ្ដុរទេ។ ក្នុងនាមជាឪពុក លោក សំ វិច្ឆិកា បានសម្ដែងនូវការស្លុតចិតត្តជាខ្លាំង ចំពោះមន្ទីរសម្រាកព្យាបាល «សម្ភពផល្លី» ដែលព្យាបាលកូនស្រីគាត់បែបនេះ ហើយកូនស្រីគាត់បានស្លាប់បាត់ទៅហើយ ដែលករណីនេះបណ្ដាលឲ្យ ប៉ះពាល់ផ្លូវចិត្តលោក និងគ្រួសារយ៉ាងធ្ងន់បំផុត និងស្នើសុំព្រះរាជអាជ្ញាមេត្តារកយុត្តិធម៌។ ចំពោះករណីនេះ មេធាវីតំណាងឲ្យមន្ទីរសម្រាកព្យាបាល «សម្ភពផល្លី» ក៏បានចេញលិខិតបំភ្លឺអះអាង Read more

សមត្ថកិច្ច​ធ្វើការបង្ក្រាប និង​នាំ​ខ្លួន​ជនសង្ស័យ​១០​នាក់ ​ការណី ​លួច​​ជី​ក​កំណប់​មាស​​ក្នុង​ព្រៃ​​ជើង​ភ្នំ​​តា​ដន​

ពោធិ៍សាត់ ៖ សមត្ថកិច្ច​នគរបាល​បាន​នាំ​ខ្លួន​ជនសង្ស័យ​១០​នាក់ មាន​ស្រី​មាន​ប្រុស​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​២០ មេ​សា ២០២៥ បន្ទាប់​ពី​បង្ក្រាប​កាលពី​ថ្ងៃ​ទី​១៨ មេ​សា ២០២៥ ។ ទោះបីជា​បែប​ណា ការ​ប៉ុនប៉ង​ជីក​រក​កំណប់មាស​នោះ មិន​ទាន់​ដឹង​ថា ក្នុង​រណ្តៅ​ដែល​កំពុង​ជីក​រក​នោះ​បានឃើញ ឬ​បែប​ណា​នោះ​ទេ ។ ចំណុច​ដែល​មានការ​ជីក​រក​កំណប់មាស​នេះ​ស្ថិត​នៅ​ជើងភ្នំ​តា​ដ​ន ភូមិរ​គោ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ។ ក្នុង​ចំណោម​ជន​ទាំង​១០​នាក់ គឺ​ឈ្មោះ ថុ​ល តូ​ម៉ា ដែល​បាន​សន្មត់​ថា​ជា​មេក្រុម​បាន​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច​ថា ទីកន្លែង​មាន​កំណប់មាស​នេះ​ខ្លួន​ដឹង​តាម​រយៈ​ឈ្មោះ សាម គឹ​ម​វ៉ាង ភេទ​ស្រី អាយុ​ប្រហែល​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ មិន​ស្គាល់​អាសយដ្ឋាន ហើយ​ឈ្មោះ សាម គឹ​ម​វ៉ាង បាន​រៀបចំ​សម្ភារៈ​ឧបករណ៍​សម្រាប់​ស្វែងរក​កំណប់ និង​ជីក​រក​កំណប់​ទុក​ឱ្យ​ខ្លួន​នៅ​ទីនោះ​តែ​ម្តង ។ ឈ្មោះ ថុ​ល តូ​​ម៉ា និយាយ​ទៀត​ថា ពួក​ខ្លួន​ទាំងអស់​៨​នាក់ បាន​ធ្វើ​សម្មភាព​ជីក​ស្វែងរក​គំ​ណ​ប់រ​ហូត​ដល់​វេលា​ម៉ោង​១៦​និង​៣០​នាទី​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៥ ស្រាប់តែ​មាន​ខាង​សមត្ថកិច្ច បាន​ចុះ​មក​ហាមឃាត់ រួច​នាំ​ពួក​ខ្លួន​មក​សួរនាំ​តែ​ម្តង ។ មន្ត្រី​សមត្ថកិច្ច​ថា ចំពោះ​ការ​ជីក​រក​កំណប់មាស នៅ​ចំណុច​ភ្នំ​តា​ដ​ន ស្ថិត​ក្នុងភូមិរ​គោ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ គឺ​ពុំ​មានច្បាប់​អនុញ្ញាត​ឱ្យធ្វើ​ការ​រុករក​នោះ​ទេ ។ ប៉ុន្តែ​ពួក​គេ​បាន​ឆ្លើយ​ថា Read more

ទីតាំងល្បែងស៊ីសងអនឡាញរបស់ចិន ខ្នាតធំ នៅបណ្តោយផ្លូវលេខ ២៩៤ ខណ្ឌបឹងកេងកង អាជ្ជាធរពាក់ព័ន្ធមើលអត់ឃើញ

ភ្នំពេញ៖ ទីតាំងមួយកន្លែងសង្ស័យបង្កប់លួចលាក់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ២៩៤ ភូមិ៣ សង្កាត់បឹងកេងកងទី១ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កំពុងបើកដំណើរការ យ៉ាងរលូន ដោយមិនរំខាន មន្ត្រីដែនសមត្ថកិច្ចប្រចាំតំបន់សូម្បីតែ បន្តិច ឬមួយលោកអធិការ កំពុងជាប់បំពេញភារកិច្ច ក៏មិនដឹង? លោក សុខ សម្បត្តិ អភិបាលខណ្ឌនិង លោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការខណ្ឌបឹងកេងកង គួរតែចុះត្រួតពិនិត្យ ទីតាំងខាងលើ ស្របនិងយោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញ។ យោងសារាចរណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត ស សុខា ។អង្គភាពអ្នកសារព័ត៌មានយើងមានសង្ឃឹមថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចាត់មន្ត្រីជំនាញចុះបង្កាបល្បែងស៊ីសង ខុសច្បាប់ទាំងនេះ ដោយក្តីអនុគ្រោះ។ Read more

សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភប្រាក់ចំនួន ១ម៉ឺនដុល្លារ និងទិញដីឱ្យគ្រួសារក្មេងស្រី ស៊ុន ស្រីតី (ចៅស្រីតូចលក់ផ្កា)ដើម្បីសាងសង់ជម្រក

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រុមគ្រួសាររបស់ចៅស្រី ស៊ុន ស្រីតី(ចៅស្រីតូចលក់ផ្កា) ចូលជួបតាមសន្យានៅភូមិគ្រឹះតាខ្មៅ ខេត្តកណ្ដាល។ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងនៅលើផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចនាល្ងាចនេះថា បន្ទាប់ពីបានសាកសួរពីស្ថានភាពរស់នៅក្នុងគ្រួសារ និងការសិក្សារបស់ចៅៗគឺមានជីវភាពលំបាក កំពុងរស់នៅផ្ទះដែលជាផ្ទះបងឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី (គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងនោះដែរ គឺកំពុងបង់រំលោះម៉ូតូ១គ្រឿងដើម្បីជាមធ្យោបាយប្រកបរបរប្រចាំថ្ងៃ ដែលប្រាក់ចំណូល និងសន្សំទាំងប្ដី និងប្រពន្ធ គឺបានតែមួយគ្រប់បង់រំលោះម៉ូតូប្រចាំខែប៉ុណ្ណោះ។ សម្ដេចតេជោ បន្តថា គ្រួសារចៅស្រីតី មានសមាជិក៥នាក់ រួមមាន៖ ឪពុកឈ្មោះ សេង រិទ្ធ អាយុ ៤០ឆ្នាំ មុខរបរ អ្នកបោចវល្លិ៍ ដកផ្សិត និងស៊ីឈ្នួលប្រក់ដំបូលផ្ទះ ម្ដាយឈ្មោះ ទិត្យ ម៉ុម អាយុ ៤៤ឆ្នាំ មុខរបរលក់ផ្កា និងចាប់ហួយបន្តិចបន្តួចលើភ្នំគីរីរម្យ មានកូន៣នាក់ក្នុងបន្ទុក ក្នុងនោះ ១.ឈ្មោះ ស៊ុន ស្រីល័ក្ខ ភេទស្រី អាយុ១៦ឆ្នាំ Read more

សមត្ថកិច្ចឆ្មក់ចូលបង្ក្រាបខារ៉ាអូខេឈ្មោះ «ដឹឃ្វីន» ក្រុងប៉ោយប៉ែតឃាត់មនុស្សជិត៦០នាក់ក្នុងនោះជនជាតិចិន៦នាក់ប្រើប្រាស់សារធាតុញៀន

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបករណីរក្សាទុកជួញដូរ និងប្រើប្រាស់សារធាតុញៀន ក្នុងទីតាំងខារ៉ាអូខេមួយកន្លែងយីហោ «ដឹឃ្វីន» (The Queen) ស្ថិតនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់មនុស្សជិត៦០នាក់ក្នុងនោះជនជាតិចិនចំនួន៦នាក់។ ជនសង្ស័យចំនួន១៦នាក់ ដែលពាក់ព័ន្ធបទល្មើសគ្រឿងញៀន រួមមាន៖ ម្ចាស់ទីតាំងម្នាក់ជាមេក្លោង, បុគ្គលិកចំនួន១៣នាក់ (សមគំនិត) និងអ្នកជួញដូរគ្រឿងញៀនចំនួន២នាក់ ត្រូវបានចាប់បញ្ជូនទៅកាន់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ ដោយឡែកជនបរទេសដែលប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ឲ្យបញ្ជូនទៅអគ្គនាយដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តទៀត ដោយមិនឲ្យបញ្ជូនមកកាន់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននោះទេ។ មនុស្សចំនួន ៣៤នាក់ទៀត ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត។ ប្រតិបត្តិការនេះ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា អាចមានមនុស្សជាច្រើននាក់ផ្សេងទៀតត្រូវចាប់ខ្លួន ប៉ុន្តែមុនពេលកម្លាំងនគរបាលចុះបង្ក្រាប មានអ្នកលួចរាយការណ៍ទៅម្ចាស់ទីតាំង ទើបមានជនបរទេសជាច្រើននាក់ផ្សេងទៀតរត់គេចខ្លួន។ តាមបទបញ្ជាសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលពីពេលកន្លងទៅ, សម្រាប់ជនបរទេសទាំងឡាយណា ដែលបានប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសកម្ពុជា រាប់ទាំងបទល្មើសគ្រឿងញៀនផងនោះ ត្រូវតែផ្តន្ទាទោសតាមច្បាប់ រួចហើយធ្វើការបណ្តេញចេញពីប្រទេស ហើយសម្រាប់ជនបរទេសដែលប្រើប្រាស់ ក៏ត្រូវរៀបចំឯកសារបណ្តេញចេញពីប្រទេសកម្ពុជាផងដែរ ដោយមិនបញ្ជូនទៅកាន់មណ្ឌលកែប្រែនោះទេ៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ជាង៥ពាន់នាក់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា “ កម្មវិធីថ្ងៃនេះ គឺជាកម្មវិធីជួបជុំថ្នាក់ដឹកនាំ សហជីពមូលដ្ឋានដ៏ច្រើនជាងគេរហូតដល់ជាង ១ ២០០សហជីព ថ្នាក់ដឹកនាំសហព័ន្ធសហជីព ចំនួន ១៨១សហព័ន្ធ សមាគមនិយោជក សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមផ្សេងៗចំនួន ៣៦សមាគម ដែលសរុបអ្នកចូលរួមចំនួនប្រមាណជាង ៥ពាន់នាក់” ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា “ការជ្រើសរើសប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់” នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ និងអត្ថប្រយោជន៍នានា របស់បងប្អូនកម្មករនិយោជិត និងពង្រឹងយន្តការបង្ការ Read more