ស្នងការដ្ឋាននគរបាលខេត្តកែប បើកវគ្គបំប៉នជំនាញ ស្តីពីវិន័យនគរបាលជាតិកម្ពុជា ការស្លៀកពាក់ឯកសណ្ឋាន ក្រមសីលធម៌វិជ្ជាជីវៈនគរបាល តួនាទីប៉ុស្តិ៍នគរបាល និងលំហាត់របៀប

កែប៖ នារសៀលថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានអញ្ជើញជាអធិបតីពិធីបើកវគ្គបំប៉នជំនាញ ស្តីពីវិន័យនគរបាលជាតិកម្ពុជា ការស្លៀកពាក់ឯកសណ្ឋាន ក្រមសីលធម៌វិជ្ជាជីវៈនគរបាល តួនាទីប៉ុស្តិ៍នគរបាល និងលំហាត់របៀប។ ដែលមានលោក ស្នងការរង អញ្ជើញជាគណៈអធិបតី នាយការិយាល័យ អធិការនគរបាលក្រុង ស្រុក គ្រូឧទ្ទេស អញ្ជើញចូលរួម សិក្ខាកាមមកពីបណ្តាការិយាល័យជំនាញ អធិការដ្ឋាននគរបាលក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ចំនួន៧៧នាក់ ស្រី១៤នាក់ អត្ថបទពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១ (២០២៤-២០២៥) ស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ។ វេទិការនេះមានសមាសភាពចូលរួមមកពីតំណាងព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សមាជិករាជរដ្ឋាភិបាល ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា អត្ថបទពេញ

រដ្ឋបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យបរិស្ថាននិងរបៀបរៀបរយសាធារណៈក្នុងខេត្ត

ព្រៃវែង៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យបរិស្ថាន និងរបៀបរៀបរយសាធារណៈក្នុងខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង។  ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វផ្សាយនាថ្ងៃនេះ គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់មួយដែលរដ្ឋបាលខេត្តព្រៃវែង បានរៀបចំឡើង ដើម្បី ផ្សព្វផ្សាយ និងពង្រឹងការអនុវត្តលើការងារគ្រប់គ្រងផ្សារនានាក្នុងខេត្តព្រៃវែងឱ្យមានសណ្តាប់ធ្នាប់ មានរបៀបរៀបរយ មិនប៉ះពាល់ដល់សោភណ្ឌភាព និងប្រយោជន៍សាធារណៈ។  ឯកឧត្ដម អភិបាលខេត្ត បន្តទៀតថា ផ្អែកតាមខ្លឹមសារសេចក្តីជូនដំណឹង ស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ សោភណ្ឌភាពអនាម័យបរិស្ថាន របៀប រៀបរយសាធារណៈផ្សារគ្រប់ប្រភេទទូទាំងខេត្តព្រៃវែង នេះ អាជ្ញាធរ គ្រប់ថ្នាក់នៃក្រុង ស្រុក ឃុំ សង្កាត់និងមន្ទីរ អង្គភាពដែលពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធ ភាពខ្ពស់ និងប្រកបដោយការទទួលខុសត្រូវបំផុតដោយមិនត្រូវឱ្យមានបាតុភាពណាមួយកើតឡើងនៅក្នុងមូលដ្ឋាន របស់ខ្លួននោះឡើយ ពិសេសត្រូវផ្តោតលើកការងារបន្ថែមដូចជា៖ ១.ធ្វើការណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ និងត្រូវហាមឃាត់ជាដាច់រាល់ការសាងសង់សំណង់រឹង នៅដីចំណីផ្លូវ ។ ២.ចំពោះបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ការដ្ឋានសាងសង់សំណង់នានា ដែលស្ថិតនៅតាមដងផ្លូវសាធារណៈទាំង អស់ ត្រូវរៀបចំធ្វើរបងបិទបាំង ហ៊ុំព័ទ្ធការដ្ឋានរបស់ខ្លួន ដោយធ្វើការ កែលម្អឱ្យមានសោភ័ណភាព របៀបរៀបរយ និងអនាម័យ បរិស្ថាន ឱ្យបានល្អប្រសើរ។ ៣.សិក្សាត្រួតពិនិត្យ និងរៀបចំទីតាំង ចំណតយានយន្តគ្រប់ប្រភេទ,សួនច្បារ និងរបៀបរៀបរយជុំវិញទីប្រជុំជន ផ្សារ។ ៤.ធ្វើការណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ ដែលលក់ដូរទំនិញ ត្រូវរៀបចំឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ ប្រសើរ ជៀសវៀងលក់ដូរលើចិញ្ចើមផ្លូវសាធារណៈ។ ៥.ពង្រឹងការគ្រប់គ្រង ថែទាំ និង រៀបចំរបៀបរៀបរយលក់ដូរ ក្នុងនិងជុំវិញបរិវេណផ្សារ ដោយធានាបាននូវ សណ្តាប់ធ្នាប់ និងអនាម័យល្អ។ ៦.ផ្សព្វផ្សាយ ណែនាំ ដល់ប្រជាពលរដ្ឋ ឱ្យរៀបចំបោសសម្អាត ធ្វើអនាម័យបរិស្ថាន និងរបៀបរៀបរយនៅទីធ្លាមុខផ្ទះ ព្រមទាំងរៀបចំលម្អ សោភ័ណភាពផ្ទះឱ្យបានស្អាត ជាពិសេសបោសសម្អាត ប្រមូល និងវេចខ្ចប់សំរាម និងសំណល់ រឹង-រាវគ្រប់ប្រភេទ ឱ្យបានត្រឹមត្រូវ និងណែនាំអ្នកម៉ៅការភាស៊ី ឱ្យអនុវត្តការប្រមូល និងដឹកជញ្ជូន សំរាមឱ្យបានល្អ និងទាន់ពេលវេលា។ ៧.ត្រួតពិនិត្យ និងមានវិធានការរាល់ភាពអសណ្តាប់ធ្នាប់ និងគ្មានរបៀបរៀបរយនានា។ ជាមួយនោះត្រូវណែនាំ បំផុស ដល់គ្រប់ម្ចាស់អាជីវកម្ម សេវាកម្មនានា និងប្រជាពលរដ្ឋតាមដងផ្លូវក្នុងទីប្រជុំជនទាំងអស់ ឱ្យយកចិត្ត ទុកដាក់ និង ចូលរួមកែលម្អសោភណភាពទីតាំង និងលំនៅដ្ឋាន ឱ្យបានសមរម្យ។ ៨.មានវិធានការចំពោះស្លាកយីហោ ការតសំយ៉ាប និងការដាក់តាំងនានាដែលខុសគោលការណ៍ និងការកំណត់របស់ អង្គភាពជំនាញ និងអាជ្ញាធរ ហើយធ្វើឱ្យប៉ះពាល់ សោភណភាពរបៀបរៀបរយទីប្រជុំជន។ ៩.គ្រប់មន្ទីរ អង្គភាព គ្រឹះស្ថានសិក្សា មូលដ្ឋានអាជីវកម្ម វត្តអារាម វិហាសាសនា និងគ្រប់លំនៅដ្ឋានប្រជាពលរដ្ឋ ក្នុងទីប្រជុំជនឱ្យធ្វើការកែលម្អសោភណភាពខាងមុខ និងខាងក្នុងបរិវេណ ឱ្យបានសមរម្យ។ ១០.បំផុសដល់អង្គភាពសាធារណៈវិស័យឯកជននានា ឱ្យចូលរួមសកម្មភាពកែលម្អ និងអភិវឌ្ឍខេត្ត តាមរយៈការដាក់ បង្គោលភ្លើង-ភ្លើងបំភ្លឺសាធារណៈ និងការដាំដើមឈើលម្អឱ្យបានគ្រប់ៗគ្នា។ ១១.កៀគរធនធាននានា ដើម្បីយកមកធ្វើការកែលម្អ និងអភិវឌ្ឍន៍ទីប្រជុំជន ឱ្យកាន់តែមានការវិវត្តន៍ប្រកបដោយ សោភណភាពនិងប្រណិតភាព។ ១២.ចាត់តាំង និង រៀបចំឱ្យមានសកម្មភាព ទិវាអនាម័យបរិស្ថាន សំដៅលើកកម្ពស់ទស្សនទាន ទីក្រុងស្អាត រមណីយ ដ្ឋានស្អាតសេវាល្អ។  ឯកឧត្ដម អភិបាលខេត្ត ណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវបង្ការ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងរាល់ឧបាយកលដែលប៉ុនប៉ងបំផ្លិចបំផ្លាញ ឬធ្វើឱ្យរាំងស្ទះដល់សុខសន្តិភាពសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់នៅមូលដ្ឋាន ខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ និងបន្តដោះស្រាយបញ្ហាប្រឈមសំណើសំណូមពរ និងផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរដើម្បីបង្កើនជំនឿជាក់របស់ប្រជាពលរដ្ឋ មកលើរាជរដ្ឋាភិបាល អាណត្តិ ថ្មី៕ ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

រដ្ឋបាលខេត្តកែប ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប”

កែប៖ រដ្ឋបាលខេត្តកែប​ បានប្រារព្ធពិធីអបអរសាទរខួបអនុសាវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មងស្រីគ្រប់រូប ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ស ម៉ាលីដា ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព​ និងអភិវឌ្ឍន៍ សាខាខេត្តកែប។ ក្នុងឱកាសដ៏ថ្លៃថ្លានេះ អភិបាលខេត្តកែប អត្ថបទពេញ

ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនបាន៦០៦ករណី

ក្នុងឆ្នាំ២០២៤កន្លងទៅក្រសួងមហាផ្ទៃបានបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាមួយបណ្តាប្រទេសជាសមាជិកនគរបាលអន្តរជាតិ និងដៃគូសហប្រតិបត្តិការទាំងក្នុង និងក្រៅតំបន់សរុបបានចំនួន៦០៦ករណី។ នេះបើតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា កម្ពុជាតែងតែចូលរួមយ៉ាងសកម្ម និងមានឆន្ទៈខ្ពស់ជានិច្ច ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងបទល្មើសនានាទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី និងក្នុងតំបន់ ដើម្បីរួមចំណែកដោះស្រាយបញ្ហារួម ទាំងកម្រិតការងារក្នុងដែនអធិបតេយ្យ និងតាមរយៈយន្តការជាអន្តរជាតិ។ ឯកឧត្តមបណ្ឌិត ទូច សុឃៈ ក៏បានឱ្យដឹងដែរថា នាឆ្នាំ២០២៤ កន្លងទៅដែរនោះ ក្រសួងក៏បានបញ្ជូនមន្រ្តីនគរបាលជាតិចំនួន៩៥៦រូប ទៅចូលរួមវេទិកាតំបន់ និងអន្តរជាតិនានាចំនួន២០៨លើក ដើម្បីលើកកម្ពស់សមត្ថភាព អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមហាផ្ទៃ បានមានប្រសាសន៍ណែនាំទៅកាន់ថ្នាក់ដឹកនាំអង្គភាពជំនាញ សិក្សា ដើម្បីឈានទៅអនុវត្តដោយបញ្ជូនមន្រ្តីនគរបាលល្មើសវិន័យ ឱ្យទៅធ្វើការរយៈពេល ៣ ទៅ ៦ខែ នៅបណ្ដាអង្គភាពនគរបាល តាមខ្សែបន្ទាប់ព្រំដែន។ ការណែនាំដ៏ម៉ឺងម៉ាត់នេះ បានធ្វើឡើងនាឱកាសអញ្ជើញជាសហអធិបតីជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា ក្នុងពិធីបិទវគ្គបំប៉នជំនាញអន្តរាគមន៍រំដោះចំណាប់ខ្មាំង វគ្គបំប៉នជំនាញបង្ការ និងបង្ក្រាបសកម្មភាពចលាចល និងវគ្គបំប៉នជំនាញបច្ចេកទេសស្រាវជ្រាវសួរចម្លើយ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នេះ។ បើតាមប្រមុខក្រសួងមហាផ្ទៃ អត្ថបទពេញ

ចូលរួមសោកស្តាយ ជាមួយ​ម្ចាស់​ដើមការ ខណៈ​ភ្លៀងលាយខ្យល់កន្រ្តាក់បោកបក់កម្ទេច​រោង​ខ្ទេចខ្ទីរ​នៅខេត្តប៉ៃលិន

ប៉ៃលិន ៖ ឪពុកម្តាយទាំងខាងកូនក្រមុំ និងកូនកម្លោះ នាំគ្នាយំលែងចេញ ដោយ​សារតែកាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នេះ នៅចំណុចសំបូរ ក្នុងភូមិភ្នំកុយ ស្រុកសាលា​ក្រៅ ខេត្តប៉ៃលិន ខណៈពេលដែលលោកអាចារ្យចៅមហា កំពុងតែសូត្រមន្តប្រទានពរជ័យដល់គូស្វាមីភរិយាថ្មី នាថ្ងៃចូលរោងការដំបូង ត្រូវបានភ្លៀងលាយដោយខ្យល់កន្ត្រាក់បោកបក់មកពីទិសខាងលិចបណ្តាលឱ្យប៉ើងរោងនិងសម្ភារៈការអស់គ្មានសល់ ។ ​ចំណែកឯព្រះសង្ឃ និងលោកអាចារ្យចៅមហា ព្រមទាំងភ្ញៀវប្រុសស្រីបាននាំគ្នារត់ចែកជើងរកកន្លែងជ្រកដើម្បីមិនឱ្យមានគ្រោះថ្នាក់ តែមិនបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួសនោះទេ គ្រាន់តែប៉ើងស្បៃរោង និងកម្រាលតុរប៉ាត់រប៉ាយ និងកៅអីរៀបចំម្ហូបអាហារដួលរប៉ាត់រប៉ាយគ្មានសល់ ដែលគួរឱ្យអាណិតម្ចាស់ដើមការស្ទើរខ្លោចចិត្ត ។ ប្រភពព័ត៌មាន​បានឱ្យដឹងថា ម្ចាស់ដើមការជាមេបាខាងកូនស្រី ឈ្មោះ អត្ថបទពេញ

របួសធ្ងន់ស្រាល២០នាក់ ក្នុងហេតុការណ៍រថយន្តមួយគ្រឿង ដាច់ហ្វ្រាំងក្រឡាប់ធ្លាក់ជ្រោះ នៅខ្នងភ្នំគិរីរម្យ

កំពង់ស្ពឺ៖ យ៉ាងហោចណាស់ មនុស្សប្រុសស្រីចំនួន២០នាក់បានរងរបួសធ្ងន់ស្រាល គ្រាដែលរថយន្តក្រុង៤៥កៅអីដឹកអ្នកដំណើរមួយគ្រឿង បានក្រឡាប់ធ្លាក់ជ្រោះ។ ហេតុការណ៍នេះកើតឡើងនៅចំនុចផ្លូវចំណោត ក្បែររមណីយដ្ឋានវិរៈប៊ុនថាំ(ខ្នងភ្នំគិរីរម្យ)ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។ លោក អ៊ុំ ដេត អភិបាលរងស្រុកភ្នំស្រួច បានឱ្យដឹងថា ករណីក្រឡាប់រថយន្តក្រុងដឹកអ្នកដំណើរនេះគឺបណ្តាលឱ្យមនុស្សយ៉ាងតិច១០នាក់បានរងរបួសធ្ងន់និង១០នាក់ទៀតរងរបួសស្រាល។ ក្រោយកើតហេតុរថយន្តរបស់ក្រុមហ៊ុនវិរៈប៊ុនថាំបានដឹកអ្នករបួសធ្ងន់ចំនួន១០នាក់ យកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកត្រែងត្រយឹង និងខ្លះបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ ដោយឡែកអ្នករងរបួសស្រាល ត្រូវបានដឹកបញ្ជូនតាមរយៈរថយន្តសង្គ្រោះ២គ្រឿង របស់មន្ទីរពេទ្យបង្អែកស្រុក។ លោក អ៊ុំ ដេត បានបញ្ជាក់បន្ថែមថា ចំពោះជនរងគ្រោះគឺជាភ្ញៀវទេសចរមកពីរាជធានីភ្នំពេញបានជួលរថយន្តក្រុងប្រភេទ៤៥កៅអីខាងលើ អត្ថបទពេញ

មនុស្ស ៧ នាក់រងរបួសធ្ងន់ស្រាល និងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងបានបាក់រលំ ដោយសារគ្រោះខ្យល់កន្ត្រាក់ នៅខេត្តសៀមរាប

សៀមរាប៖ មនុស្សប្រុសស្រី ៧ នាក់បានរងរបួសធ្ងន់ស្រាល និងលំនៅឋានពលរដ្ឋជាច្រើនខ្នងបានទទួលរងការខូចខាតដោយសារគ្រោះខ្យល់កន្ត្រាក់នៅក្នុងខេត្តសៀមរាប។ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅវេលាម៉ោង ១៦:៣០ នាទីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ មានឧបទ្ទវហេតុ ដោយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ បណ្តាលឱ្យប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋ និង មានបាក់ រលំដើមឈើ បណ្តាលឱ្យមានមនុស្សរងរបួសធ្ងន់ ស្រាលព្រមទាំងខូចខាតសម្ភារទៀតផង។ របាយការណ៍ដដែលនោះ ឱ្យដឹងទៀតថា នៅក្នុងគ្រោះធម្មជាតិនេះ បានប៉ះពាល់ដល់បណ្តាក្រុង ស្រុកមួយចំនួនដូចជា នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប មានភ្លៀងធ្លាក់ខ្លាំងលាយឡំ និង អត្ថបទពេញ

លោកដូណាល់​ ត្រាំ​ចុះហត្ថលេខាលើ​បទបញ្ជា​ផ្អាកជំនួយរបស់​ទីភ្នាក់ងារដើម្បីការផ្សព្វផ្សាយ​សកល​ដែលជា​ក្រុមហ៊ុនមេ

ក្រៅពីវិទ្យុអាស៊ីសេរី និង​វិទ្យុអឺរ៉ុប​សេរី​ដែល​ទទួល​ជំនួយ​មួយផ្នែក​ពី​ទីភ្នាក់ងារ​ផ្តល់ជំនួយអាមេរិកដើម្បីប្រព័ន្ធផ្សព្វផ្សាយ​សកល ហៅកាត់ថា USAGM វិទ្យុសំឡេងសហរដ្ឋ អាមេរិក VOA រងប៉ះពាល់​ខ្លាំងជាងគេដោយសារ​បទបញ្ជា បង្កកជំនួយ​របស់​លោកដូណាល់ ត្រាំ។ នៅថ្ងៃ​សៅរ៍ទី​១៥មីនា បុគ្គលិក​ប្រមាណ ១៣០០នាក់រួមទាំង​ប្រធាន​របស់​វិទ្យុ VOA​បានទទួល​សារអេឡិចត្រូនិក​ដែលជូនដំណឹងថា ពួកគេ​ត្រូវផ្អាក​ពីការងារ​ មិនអាច​ចូលទៅក្នុង​ការិយាល័យធ្វើការ​នៅរដ្ឋធានីវ៉ាស៊ីនតោន និងត្រូវ​ប្រគល់​កាតអ្នកកាសែត សម្ភារៈទូរស័ព្ទ កុំព្យូទ័រទៅឲ្យ​ស្ថាប័នវិញ។ វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA​ត្រូវ​បាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩៤២ នៅក្នុង​គោលដៅតទល់​​នឹង​សំឡេងឃោសនា​របស់ក្រុមណាហ្ស៊ី និង​អធិរាជជប៉ុន​ក្នុង​សម័យ​សង្រ្គាម​លោកលើកទី២។ ចំណែក វិទ្យុអឺរ៉ុបសេរី​ដែលទទួលបាន​​ថវិកា​ជំនួយមួយផ្នែកពីទីភ្នាក់ងារ​អាមេរិកដែរនោះត្រូវបានបង្កើតឡើង​នៅឆ្នាំ​១៩៥០នៅក្នុង​សម័យសង្រ្គាមត្រជាក់ ដើម្បីទប់ទល់នឹង​​ការពង្រីកឥទ្ធិពលរបស់​ក្រុមកុម្មុយនិស្តនៅអឺរ៉ុបខាងកើត និងអាស៊ីកណ្តាល។ ​ បើតាមការចុះផ្សាយ​របស់​ប្រព័ន្ធផ្សព្វផ្សាយ​អង់គ្លេស អត្ថបទពេញ