ទាហានថៃ រួមនឹងពួកជ្រុលនិយម បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត ក្រោយស្ងប់ស្ងាត់៣យប់

ទាហានថៃ រួមនឹងពួកជ្រុលនិយម បានបន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីស្ងប់ស្ងាត់​៣យប់ ក្រោយមានការថ្កោលទោសអ្នកធ្វើការងារពាក់ព័ន្ធនឹងសិទ្ទិមន្ស្សជាតិ និងអន្តរជាតិ។​ សូមបញ្ជាក់ថា កាលពីថ្ងៃ១០ ដល់ ១៣ ខែតុលា ឆ្នាំ២០២៥ ទាហានថៃ រួមនឹងពួកជ្រុលនិយម និងអាជ្ញាធរខេត្តស្រះកែវ បានចាក់សំឡេងរំខានពលរដ្ឋភូមិជោគជ័យ និងព្រៃចាន់ រួចម្តងមកហើយ។ ការណ៍នេះមានការប្រតិកម្មជាច្រើនពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏ដូចជាអ្នកសិទ្ធិមនុស្ស សមាជិកព្រឹទ្ធសភា និងអ្នកនយោបាយថៃ ពួកគេបានផ្អាកការចាក់សំឡេងរំខានពលរដ្ឋកម្ពុជា នៅភូមិព្រៃចាន់ និងភូមិជោគជ័យ។​ នៅវេលាម៉ោង អត្ថបទពេញ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ មេធាវីជាតួអង្គដ៏សំខាន់ ដែលមិនអាចខ្វះបាន ក្នុងចំណោមតួអង្គពាក់ព័ន្ធដទៃទៀត នៅក្នុងវិស័យយុត្តិធម៌

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា វិជ្ជាជីវៈ មេធាវីជាតួអង្គដ៏សំខាន់ ដែលមិនអាចខ្វះបាន ក្នុងចំណោមតួអង្គពាក់ព័ន្ធដទៃទៀត នៅក្នុងវិស័យយុត្តិធម៌ ដែលមានបេសកកម្មចូលរួម ក្នុងកិច្ចដំណើរការលើកកម្ពស់សង្គមនីតិរដ្ឋ ការពង្រឹងយុត្តិធម៌ នៅក្នុងសង្គមទាក់ទងនឹងការអនុវត្តច្បាប់។ ក្នុងឱកាសអញ្ជើញបិទមហាសន្និបាតប្រចាំឆ្នាំលើកទី៣០ និងខួប៣០ឆ្នាំ នៃការបង្កើតគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា វិជ្ជាជីវៈមេធាវី ខុសពីវិជ្ជាជីវៈច្បាប់ដទៃទៀត មេធាវី ជាវិជ្ជាជីវៈសេរី ដែលមេធាវី អត្ថបទពេញ

ចំណុចបន្ទាន់អនុវត្ត ប្រសិនបើគណនីរបស់អ្នកត្រូវបាន Facebook ផ្ញើសារព្រមានពី Suspension ឬ Disabled

ដើម្បីការពារគណនី និងកាត់បន្ថយរយៈពេលដែលគណនីមិនអាចប្រើប្រាស់បាន។ ប្រសិនបើគណនីរបស់អ្នកត្រូវបាន Facebook ផ្ញើសារព្រមានពី Suspension ឬ Disabled ។ ខាងក្រោមនេះជាចំណុចបន្ទាន់ដែលអ្នកត្រូវធ្វើ៖ ទី១-Copying ID (ឬ IP ) Facebook ទុក ដេីម្បីមានសក្ខីកម្មថា បងប្អូនជាម្ចាស់កម្មសិទ្ធ Account Facebook ពិតប្រាកដ។ ទី២-ចូលទៅកាន់ Center Help Facebook៖ ចូលទៅកាន់ Facebook Help Center ហើយស្វែងរកផ្នែក អត្ថបទពេញ

ឃាត់ខ្លួនជនសង្ស័យ​២​នាក់​ ពាក់ព័ន្ធ​ករណីបាញ់ប្រហារបុរសវ័យ៧៥ឆ្នាំនៅខណ្ឌ​ច្បារអំពៅ​

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំស្រាវជ្រាវ និង​បង្ក្រាបបាន​លើករណីបាញ់ប្រហារមួយ​​នៅខណ្ឌច្បារអំពៅ ។ នេះបើយោងតាមផេកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ។ សូមបញ្ជាក់ថា ​កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០៤ និង៥០នាទី មានករណីប៉ុនប៉ងឃាត​កម្ម​កើតឡើងនៅចំណុចមុខស្ថានីយប្រេងឥន្ធនៈ LPG ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿង​ម៉ាក Wave ពណ៌ខ្មៅ បានធ្វើសកម្ម​ភាពប្រើអាវុធខ្លី១ដើម មិនស្គាល់ម៉ាកបាញ់ទៅលើជនរងគ្រោះឈ្មោះ ស៊ឺ ហួត ភេទប្រុស អាយុ៧៥ឆ្នាំ អត្ថបទពេញ

មន្ទីរប្រឆាំងគ្រឿងញៀន ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនក្នុងក្លឹបមួយកន្លែងនៅកោះពេជ្រ ដកហូតបានថ្នាំញៀនមួយចំនួនធំ និងឃាត់ខ្លួនជនសង្ស័យ ២៥៧នាក់ យកមកសួរនាំ !

អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅម៉ោង១២ និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ កម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អត្ថបទពេញ

កម្ពុជាធ្វើជាម្ចាស់ផ្ទះ និងភាពជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ (AMMDM-13) និងកិច្ចប្រជុំលើកទី៤៧

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី ១៣ និង សន្និសីទនៃភាគីអាត់ម៊ែរ (AADMER) លើកទី ១៤ និង កិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៥ ថា គ្រោះមហន្តរាយគ្រប់ទម្រង់ បង្កើតឱ្យមានបញ្ហាប្រឈមឥតឈប់ឈរ ដល់ប្រជាជាតិទាំងអស់ ព្រោះគ្រោះមហន្តរាយ ទោះតូចក្តី ធំក្តី តែងបន្សល់ទុកនូវកម្មវិបាកយ៉ាងធ្ងន់ធ្ងរ ដល់ អត្ថបទពេញ

អាវុធហត្ថបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ជនជាតិថៃ ៧នាក់ ទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណី លួចឆ្លងដែនដោយខុសច្បាប់

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយក្រុមល្បាតយោធា បានឃាត់ខ្លួនជនជាតិថៃចំនួន ៧នាក់ (ស្រី៣នាក់ ប្រុស៤នាក់) ពេលកំពុងលួចឆ្លងដែនចូលមកប្រទេសកម្ពុជា ដោយខុសច្បាប់ នៅតំបន់ព្រំដែនភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ការឃាត់ខ្លួននេះបានប្រព្រឹត្តឡើងនៅម៉ោង ៧:០០ ព្រឹក ថ្ងៃទី១៥ តុលា ឆ្នាំ២០២៥ បន្ទាប់ពីកម្លាំងសមត្ថកិច្ចចុះល្បាតតាមតំបន់ព្រំដែន ដើម្បីការពារសុវត្ថិភាព និងទប់ស្កាត់បទល្មើសឆ្លងដែន។ ជនសង្ស័យទាំង៧ រួមមាន៖ បន្ទាប់ពីឃាត់ខ្លួន កម្លាំងអាវុធហត្ថបាននាំជនសង្ស័យទាំងអស់មកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំតាមនីតិវិធី។ ក្នុងពេលសួរនាំ ជនសង្ស័យទាំងនេះបានសារភាពថា ពួកគេបានលួចឆ្លងដែនចូលមកកម្ពុជាពិតប្រាកដ ពីព្រោះនៅប្រទេសថៃពួកគេគ្មានការងារ អត្ថបទពេញ

រដ្ឋមន្ត្រីក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំជំនួបប្រាស្រ័យមិត្តភាពការពារជាតិ ថ្នាក់រដ្ឋមន្ត្រីការពារជាតិបីប្រទេស នៅប្រទេសឡាវ

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំជំនួបប្រាស្រ័យមិត្តភាពការពារជាតិ ថ្នាក់រដ្ឋមន្ត្រីការពារជាតិបីប្រទេស និងពិធីបិទលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ពបីប្រទេស កម្ពុជា-ឡាវ-វៀតណាម នៅប្រទេសឡាវ ដើម្បីបង្កើននូវទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាមួយគ្នា ឱ្យកាន់តែស៊ីជម្រៅរឹងមាំបន្ថែមទៀត។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ អញ្ជើញធ្វើទស្សនកិច្ចចូលរួមកិច្ចប្រជុំជំនួបប្រាស្រ័យមិត្តភាពការពារជាតិ ថ្នាក់រដ្ឋមន្ត្រីការពារជាតិបីប្រទេស និងពិធីបិទលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ពបីប្រទេស កម្ពុជា-ឡាវ-វៀតណាម ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តសិស្សជាប់ និងធ្លាក់បាក់ឌុប នៅខេត្តព្រៃវែង បន្តចាប់យកក្ដីស្រមៃលើវិថីសិក្សាច្រើនជម្រើសទៀត

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ មិនថាសិស្សដែលជាប់និទ្ទេសA និងមិនជាប់និទ្ទេសA និងសិស្សដែលប្រឡងធ្លាក់ផងនោះ ត្រូវបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ឬជ្រើសរើសជំនាញណាមួយឱ្យច្បាស់លាស់ ដែលត្រូវនឹងទេពកោសល្យ និងឧបនិស្ស័យរបស់ខ្លួន។ ឯកឧត្តមអភិសន្តិបណ្ឌិត បានជំរុញណែនាំយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ បង្រៀនវគ្គបំប៉ន និងសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A ចំនួន ១៥៤នាក់ ឆ្នាំសិក្សា២០២៤-២០២៥ ក្នុងខេត្តព្រៃវែង នៅសាលប្រជុំសាលាខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ អត្ថបទពេញ

កងកម្លាំងចម្រុះថៃ នៅតែបន្តសកម្មភាពឈូសឆាយឈ្លានពានទឹកដីកម្ពុជាទាំងខុសច្បាប់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ កងកម្លាំងចម្រុះថៃ កងកម្លាំងចម្រុះថៃ បានបន្តសកម្មភាពឈូសឆាយឈ្លានពានទឹកដីកម្ពុជាទាំងខុសច្បាប់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយពីពួកគេចូលមកព័ទ្ធបន្លាលួស កាលពីថ្ងៃទី១៣ ខែសីហា ដែលនេះគឺជាការរំលោភលើបទឈប់បាញ់ និងកិច្ចព្រមព្រៀងនានារវាងភាគីទាំងពីរ។ សកម្មភាពនៃការរំលោភបំពានរបស់យោធាថៃមកលើអធិបតេយ្យកម្ពុជានៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ តាមរយៈការរាយបន្លាលួស និងការរឹបអូសយកផ្ទះសម្បែងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរ គឺជាការរំលោភ បំពានធ្ងន់ធ្ងរលើសិទ្ធិមនុស្សជាពិសេសរំលោភបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ និងស្មារតីនៃកិច្ចប្រជុំ (GBC) ក៏ដូចជា លទ្ធផលនៃកិច្ចប្រជុំ (RBC) រវាងយោធភូមិភាគកម្ពុជានិងថៃនាពេលកន្លងមក។ គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ អត្ថបទពេញ