បណ្តេញជនជាតិវៀតណាម ៣០នាក់ ពាក់ព័ន្ធបទល្មើសOnline Scam និងសារធាតុញៀន ចេញពីព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានបញ្ជាឱ្យ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អន្តោប្រវេសន៍ បណ្តេញជនជាតិវៀតណាម ចំនួនសរុប ៣០នាក់ (ស្រី ៦នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមរយៈ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ខេត្តស្វាយរៀង។ ជនជាតិវៀតណាមទាំងនេះ ត្រូវបានអាជ្ញាធរសមត្ថកិច្ចបង្ក្រាបឃើញថា មានពាក់ព័ន្ធនឹងការលួចស្នាក់នៅក្នុងប្រទេស ដោយគ្មានឯកសារផ្លូវការ សហការចូលរួមក្នុងសកម្មភាពបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត (Online Scams) អត្ថបទពេញ

កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យចំនួន៦៥នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ និងខេត្តកំពត

កម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងចម្រុះនៃគណ:បញ្ជាការឯកភាពខណ្ឌចំការមន និងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានចុះពិនិត្យ និងបង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទីតាំងបន្ទប់ B17-05  ស្ថិតនៅអគារខុនដូរវិមានកុលាប អគារB ជាន់ទី១៧ ផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃាត់ខ្លួនបុរសជនជាតិចិនដែលជាជនសង្ស័យចំនួន៧នាក់។ ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចជំនាញបានដកហូតសម្ភារៈ ជាវត្ថុតាងរួមមានៈAll in on ចំនួន ៥ គ្រឿង Monitor ចំនួន ២ អត្ថបទពេញ

រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះបិទទីតាំងសត្តឃាតដ្ឋានជ្រូកប្រភេទ (ក) មួយកន្លែង ស្ថិតនៅកណ្តាល ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានដឹកនាំក្រុមការងារចុះបិទសត្តឃាតដ្ឋានជ្រូកប្រភេទ (ក) មួយកន្លែង របស់លោក ផាន់ ដារារិទ្ធ មានទីតាំងនៅភូមិ បាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ សត្តឃាតដ្ឋាននេះត្រូវបានអាជ្ញាធរចុះបិទ ព្រោះបាន ហួសសុពលភាពអាជ្ញាបណ្ណ និង មិនទាន់ប្ដូរទៅទីតាំងថ្មី តាមការណែនាំរបស់រដ្ឋបាលខេត្ត។ ការចុះអនុវត្តន៍បិទសត្តឃាតដ្ឋាននេះ មានគោលបំណងក្នុងការអនុវត្តតាមច្បាប់ស្តីពីសុខាភិបាល អត្ថបទពេញ

តំណាង​អយ្យការសម្រេច​ឃុំខ្លួន​ជនសង្ស័យ​ អតីត​ PMផ្កាយ​១ ឈឹ​ម ឆែម ដាក់​ពន្ធនាគារ​​បណ្តោះអាសន្ន ​រង់ចាំ​បើក​សវនាការ​ជំនុំជម្រះ​លើ​អង្គហេតុ​

លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៥ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថា សំណុំ​រឿង​អតីត​ផ្កាយ​១ គឺ​ឧត្តមសេនីយ៍ត្រី ឈឹ​ម ឆែម ពាក់ព័ន្ធ​នឹង​ករណី​បង្ក​គ្រោះថ្នាក់​ច​រាចរណ៍ និង​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​បណ្តាល​ឲ្យ​មាន​របួស តំណាង​អយ្យកា​រ​បើក​ការ​ស៊ើបសួរ​រួចរាល់​ហើយ ដោយ​បាន​ធ្វើការ​ចោទប្រកាន់​ជាផ្លូវការ​ពី​បទ​ហិង្សា​ដោយ​​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២១៨​នៃ​ក្រមព្រហ្មទណ្ឌ ។ ក្រោយ​ពី​បញ្ចប់​ការ​ស៊ើបសួរ​សំណុំរឿង​ខាងលើ​នោះ តំណាង​អយ្យការ​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម ​ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​បើក​សវនាការ​ជំនុំជម្រះ​ទោស​លើ​អង្គហេតុ​ទាំងមូល ។ បើ​យោង​តាម​ការ​ចោទប្រកាន់​លើ​បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស មាត្រា ២១៨ ៖ អំពើ​ហិង្សា​ដោយ​ចេតនា ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី អត្ថបទពេញ

កម្ពុជា បង្ហាញកាយវិការសុច្ឆន្ទៈ និងម៉ឺងម៉ាត់ឥតងាករេក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ

រាជរដ្ឋាភិបាលកម្ពុជា បង្ហាញកាយវិការសុច្ឆន្ទៈ និងម៉ឺងម៉ាត់ឥតងាករេក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយបានធ្វើការដកសព្វាវុធ (រថពាសដែក) បានត្រឡប់មកកាន់បន្ទាយ ដែលស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបវិញ ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នាវេលាម៉ោង ១១:០០នាទីព្រឹកនេះ ក្រុមការងារសម្របសម្រួលក្រុមអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តធ្វើការសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះត្រួតពិនិត្យសព្វាវុធ (រថពាសដែក) ដែលបានត្រឡប់មកកាន់បន្ទាយ អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យតៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនអស់ចិត្តឡើយ បើមិនបានជួបផ្ទាល់ជាមួយលោក ប៉ាង លីដា អភិបាលរងនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានមហាជន ស្គាល់ថាជាមន្ត្រីសកម្ម និងមានសិល្បៈក្នុងការងារ ធ្វើឱ្យប្រជាពលរដ្ឋ ចូលរួមគាំទ្រក្នុងការងារដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន។ បន្ទាប់ពីបានលើកសរសើរមិនដាច់ពីមាត់អំពីការងារ លោក ប៉ាង លីដា ទាំងក្នុងកិច្ចប្រជុំ និងកម្មវិធីសាធារណៈនានា ទីបំផុតនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ លោក ប៉ាង លីដា បានអញ្ជើញមកទីស្ដីការក្រសួងមហាផ្ទៃ ដើម្បីជួបសន្ទនាជាមួយឯកឧត្តមអភិសន្តិបណ្ឌិត អត្ថបទពេញ

ពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា-ថៃ មានសាក្សី ប្រធានាធិបតីអាមេរិក Trump និង ឯកឧត្ដម Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ប្រទេសទាំងពីរ

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ តបតាមការអញ្ជើញរបស់ឯកឧត្តម Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងឯកឧត្តម Anutin Charmvirakul នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ បានអញ្ជើញចូលរួម​ ក្នុងពិធីចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមធ្វើជាសាក្សីពីឯកឧត្តម Donald J. អត្ថបទពេញ

អបអរសាទរ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលត្រូវបានជ្រើសរើសជាជ័យលាភីទទួលពានរង្វាន់អាស៊ានឆ្នាំ២០២៥

គណៈប្រតិភូ ស.ស.យ.ក. ដឹកនាំដោយ លោកស្រី ដាំ ដារ៉ានី អនុ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងលោកឧបនាយករដ្ឋមន្ត្រី  ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៦ខែតុលា ឆ្នាំ ២០២៥ បានអញ្ជើញទទួលពានរង្វាន់អាស៊ាន ពីលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន និងលោកបណ្ឌិត កៅ គឹម ហួន អគ្គលេខាធិការអាស៊ាន។ សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេសមានមោទនភាពក្រៃលែង អត្ថបទពេញ

សម្តេចធិបតីនិងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅម៉ាឡេស៊ី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេស ម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។ អញ្ជើញអមដំណើរ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អត្ថបទពេញ

កម្លាំងចម្រុះគណ:បញ្ជាការសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កម្លាំងចម្រុះនៃគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចុះពិនិត្យ និងបង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយបានឃាត់ខ្លួនជនសង្ស័យជាបុរសជនជាតិចិនចំនួន០៣នាក់ ១-ឈ្មោះ XIAO SONG ២-ឈ្មោះ HAN JIAJIA ៣-ឈ្មោះ QIN CILONG និងស្រ្តីជនជាតិវៀតណាមចំនួន០១ នាក់ឈ្មោះ LUONG THI QUE ។ ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចជំនាញ បានដកហូតសម្ភារៈ ជាវត្ថុតាងរួមមាន កុំព្យូទ័រលើតុ អត្ថបទពេញ