អ្នកឧកញ៉ា កុក អាន អះអាងថា ករណីថៃចោទ គឺមិនពិត និងបបួលថៃប្តឹងទៅតុលាការអន្តរជាតិ

អ្នកឧកញ៉ា កុក អាន បានបបួលថៃ ប្ដឹងទៅតុលាការអន្តរជាតិ ករណីប្រឌិតចោទលោកថា បានប្រព្រឹត្តឧក្រិដ្ឋកម្មឆ្លងដែន និងបង្កើតមជ្ឈមណ្ឌលឆបោកតាមអនឡាញ (online) នេះបើតាមការស្រង់សម្ដីរបស់សារព័ត៌មានក្នុងស្រុកមួយ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ។ បើតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយបានលើកឡើងយ៉ាងដូច្នេះថា អ្នកឧកញ៉ា កុក អាន បានឆ្លើយតបយ៉ាងដូច្នេះថា បើចង់ដឹងការពិតប្រាកដថា អ្នកណាល្អ អ្នកណាអាក្រក់ ដោយអ្នកឧញ៉ា បបួលថៃប្ដឹងតតាំងជាមួយគ្នាទៅតុលាការអន្តរជាតិ ដើម្បីរកខុសត្រូវ ដោយកុំយកតុលាការប្រទេសនីមួយៗ មកសម្អាងអី គឺត្រូវយកតុលាការអន្តរជាតិ តែម្ដង ជៀសវាងការលម្អៀង អត្ថបទពេញ

ឣា​វុ​ធ​ហត្ថ​បន្ទាយមានជ័យចាប់ខ្លួន​ជនជាតិ​ថៃ​០៣​នាក់ បញ្ជូន​ទៅ​តុលាការ ក្រោយ​បង្ក​ហិ​ង្សា​នៅក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត

នៅ​វេលា​ម៉ោង​០៤​និង​០០​នាទី ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០២៥ មាន​ករណី​ហិ​.​ង្សា​មួយ បាន​កើតឡើង​នៅ​ចំណុច​ផ្សារ​ទឹក​ពុះ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បង្ក​ឱ្យ​ជន​រង​គ្រោះ​ដួល​សន្លប់​បាត់បង់​ស្មារតី ក្នុង​ពេល​នោះ​ក៏​មាន​ក្រុម​១​ផ្សេង​ទៀត មិន​ស្គាល់​អត្តសញ្ញាណ​បាន​មក​ជួយ​ក្រុម​ជនសង្ស័យ ដោយ​វាយ​មក​លើ​ក្រុម​ជន​រង​គ្រោះ រួច​រត់គេច​ខ្លួន​បាត់​នៅ​សល់​ជនសង្ស័យ​ចំនួន​០៣​នាក់ ត្រូវ​បាន​សន្តិសុខ​ប្រចាំ​នៅ​ទីនោះ ឃាត់​បាន​សុទ្ធ​សឹង​ជា​ជនជាតិ​ថៃ រួច​រាយការណ៍​មក​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ចុះ​ឃាត់​មក​ឃាត់ខ្លួន នាំ​មក​កាន់​មូលដ្ឋាន ដើម្បី​ធ្វើការ​សួរនាំ​តាម​នីតិវិធី​ច្បាប់ ។ ជនសង្ស័យ​ជា​ជនជាតិ​ថៃ ចំនួន​០៣​នាក់ រួម​មាន ៖១-​ឈ្មោះ ណុ​ប​ថា​ឡា​ត់ ប៉ាន ថា​នុ​ន (NOPPAYAT អត្ថបទពេញ

ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចសព្វព្រះរាជឫទ័យយាងជាព្រះរាជាធិបតី ក្នុងពិធី “រុក្ខទិវា ៩កក្កដា” នៅស្រុកចំការលើ ខេត្តកំពង់ចាម

ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជឫទ័យយាងជាព្រះរាជាធិបតី ក្នុងពិធី “រុក្ខទិវា ៩កក្កដា” នៅក្នុងកសិដ្ឋានផលិតផលពូជដំណាំតំបន់ដីខ្ពស់ចម្ការ លើ ស្ថិតនៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាមនាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ។ នៅក្នុងទីវានេះ ក៏មានការអញ្ជើញយាង និមន្ត និងអញ្ជើញចូលរួមក្នុងព្រះរាជពិធី រួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន អត្ថបទពេញ

នគរបាលខេត្តសៀមរាប! បង្ក្រាបករណីក្លែងបន្លំរូបភាព AI ដើម្បីឆបោកការបរិច្ចាគប្រាក់សប្បុរសធម៌

ដោយបានការយកចិត្តទុកដាក់ និងដឹកនាំបញ្ជាដោយផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ។ នៅល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានចូលរួមសហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ហុង ភា ភេទប្រុស អាយុ៣០ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិបន្ទាត់បោះ ឃុំដានរុន ស្រុកសូទ្រនិគម អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រសោបបានទាំងយន្តការសហប្រតិបត្តិការ ឆន្ទៈប្ដេជ្ញាចិត្តគាំទ្រ និងបទពិសោធសំខាន់ៗ ពីទស្សនកិច្ចនៅសិង្ហបុរី

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ចប់ដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសិង្ហបុរីដោយជោគជ័យ និងបានដឹកនាំគណៈប្រតិភូ មាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ។ ក្នុងរយៈពេល៣ថ្ងៃ នៃដំណើរទស្សនកិច្ចដ៏មានសារសំខាន់នោះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក្រសោបបានលទ្ធផលគួរឱ្យកត់សម្គាល់ថ្មីៗបន្ថែមទៀត ក្នុងក្របខណ្ឌសហប្រតិបត្តិការទ្វេភាគី ដើម្បីពង្រឹងបន្ថែម គុណភាពនៃការអនុវត្តតួនាទី និងភារកិច្ចរបស់ក្រសួងមហាផ្ទៃ។ លទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ច ត្រូវបានលោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត សង្ខេបថាមានជាអាទិ៍ ជំនួបពិភាក្សាទ្វេភាគីយ៉ាងស៊ីជម្រៅ និងប្រកបដោយស្មារតីមិត្តភាព រវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អត្ថបទពេញ

ឯកឧត្តម អ៊ុំ រាត្រី ‎ដាក់បទបញ្ជាដល់កងកម្លាំងតាមព្រំដែន ទប់ស្កាត់បទល្មេីសតាមបន្ទាត់ព្រំដែន បេីមានត្រូវតែធ្វើការបង្ក្រាបឱ្យបាន

ឯកឧត្តម អ៊ុំ រាត្រី បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់គ្រប់កងកម្លាំងដែលឈរជើងនៅតាមបណ្តោយព្រំដែន អាជ្ញាធរក្រុង-ស្រុក ជាប់ព្រំដែន បន្តរួមគ្នាទប់ស្កាត់នូវបទល្មេីសផ្សេងៗ មិនអនុញ្ញាតឱ្យមានការយកទំនិញពីថៃចូលកម្ពុជាឡេីយ បេីមានត្រូវតែពួតដៃក្នុងការធ្វើការបង្ក្រាបឱ្យបាន បេីទោះបីស្ថានភាពនៅព្រំដែនមិនទាន់ស្រាលក៏ដោយ។ ជាពិសេសសមត្ថកិច្ច និងអាជ្ញាធរតាមច្រកព្រំដែននីមួយៗ ត្រូវបន្តប្រចាំការរង់ចាំទទួលបានបងប្អូនពលករដែលត្រលប់មកពីប្រទេសថៃ ចូលមកកម្ពុជា។ ការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់នេះធ្វេីឡេីងនៅក្នុងដែលឯកឧត្តម អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ជាមួយការងារក្រុមការងារ កងកម្លាំងឈរជេីងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំ នេះក៏មាន ការចូលរួមពីមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុង-ស្រុក ជាប់ព្រំដែនកម្ពុជា-ថៃ ដែលធ្វេីឡេីងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃអង្គារ ទី០៨ អត្ថបទពេញ

សម្តេចតេជោ ហ៊ុន សែន៖ «ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង, តើតុលាការថៃហ៊ានបើកការស៊ើបអង្កេតលើ ថាក់ស៊ីន ដែលជាមនុស្សសិ្នទ្ធបំផុតជាមួយខ្ញុំឬទេ?»

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា ថៃបើកការបង្រ្កាប និងស៊ើបអង្កេតលើលោក កុក អាន ដោយសារជាមនុស្ស ជិតសិទ្ធជាមួយសម្តេច ដូច្នេះតុលាការគួរបើកការស៊ើបអង្កេតលើ ថាក់ស៊ីន ដែរ ព្រោះអ្នកណាៗក៏ដឹងដែរថា ថាក់ស៊ីន គឺជាមនុស្សសិទ្ធបំផុតជាមួយខ្ញុំ ជិតសិទ្ធរហូតមានបន្ទប់ដេកនៅផ្ទះរបស់ខ្ញុំទៀតផង។ ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបង្ហោះនៅលើបណ្តាញសង្គមផ្លូវការបស់សម្តេច៖ ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង ! ខ្ញុំពិតជាសូមចូលរួមអបអរសាទរចំពោះអាជ្ញាធរ និងប៉ូលីសថៃ ដែលបានបើកប្រតិបត្តិជួយកំទេចបទល្មើសអនឡាញ នៅលើទឹកដីរបស់ខ្លួន ដែលជាការចូលរួមចំណែកដើម្បីកាត់បន្ថយបទល្មើសអនឡាញហូរចូលទឹកដីកម្ពុជា អត្ថបទពេញ

អ្នកនាំពាក្យព្រឹទ្ធសភា ចាត់ទុកការវាយប្រហាររបស់ថៃ មកលេីកម្ពុជា និងសម្តេចតេជោ ជុំវិញបញ្ហាឧក្រិដ្ឋកម្មអនឡាញ ខុសច្បាប់ ជាល្បិចដើរបៀមឈាមព្រួសដាក់គេ

អ្នកនាំពាក្យព្រឹទ្ធសភានៃកម្ពុជា លោក ជា ធីរិទ្ធ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសារឆ្លេីយយតបចំពោះការវាយប្រហាររបស់ភាគីថៃមកកាន់កម្ពុជា និងមកលើសម្ដេចតេជោ ជុំវិញករណីប្រឌិត បំភ្លើស និងបំភ្លៃ ពីបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញ នៅកម្ពុជាពីសំណាក់ភាគីថៃ។ លោក ជា ធីរិទ្ធ បានបញ្ជាក់ថា នេះជាល្បែងសងសឹក ហើយក៏ជាល្បិចដែលដើរបៀមឈាមព្រួសដាក់គេ ពីសំណាក់ភាគីថៃដែលជាទម្លាប់ របស់ប្រទេសមួយនេះតែងតែធ្វើមកប្រទេសជិតខាង ជាពិសេសមកលើកម្ពុជា ។ លោកបានបន្ថែមថា កាលពីពេលថ្មីៗនេះ អតីតនាយករដ្ឋមន្ដ្រីដែលត្រូវបានធ្លាក់ចេញពីតំណែងក៏បានព្រួសឈាមដាក់កម្ពុជាដែរពាក់ព័ន្ធនិងឧក្រិដ្ឋកម្មតាមអនឡាញ ខណ:ដែលប្រទេសខ្លួនឯងឯណោះទេដែលជាមជ្ឈមណ្ឌលចែកចាយឧក្រិដ្ឋកម្មពាសពេញពិភពលោក ជាពិសេសនៅតំបន់អាស៊ីអាគ្មេយ៍។ ស្របជាមួយគ្នានេះ អត្ថបទពេញ

តុលាការថៃចេញដីកាឃាត់ខ្លួន អ្នកឧកញ៉ា កុក អាន និងឆែកឆេរផ្ទះនៅក្បែរក្រុងបាងកក ដកហូតបានរថយន្ដស៊េរីទំនើប និងលុយជាង២៧លានបាត

សារព័ត៌មានថៃ Khaosod ចេញផ្សាយនៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះប៉ូលិសថៃ ឆ្មក់ចូលឆែកឆេរ ទីតាំង១៩កន្លែង ជាកម្មសិទ្ធិរបស់លោក កុក អាន រឹបអូសរថយន្តទំនេីបមានតម្លៃប្រមាណ ២៧ លានបាត។ ក្នុងអត្ថបទខាងបញ្ជាក់ថា ទីតាំងដែលត្រូវបានឆែកឆេរនោះគឺផ្ទះមួយកន្លែងក្នុងលំនៅឋានមួយក្នុងតំបន់ Bang Phli ខេត្ត Samut Prakan។ ដីកាស្រាវជ្រាវរបស់តុលាការព្រហ្មទណ្ឌត្រូវបានអនុវត្តដើម្បីស្វែងរកភស្តុតាង និងឃាត់ខ្លួនលោក កុក អាន ម្ចាស់កាស៊ីណូ Crown Casino Resort អគារ ២៥ អត្ថបទពេញ

ឯកឧត្តម ឈន សាណាត និងឯកឧត្តម ឯម វិចិត្រ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយវរសេនាតូចនគរបាលការពារ វរព្រំដែនគោកលេខ ៨២៧ និងវរព្រំដែនទឹកលេខ ២៦៩

នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងលោកជំទាវ រួមនិង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងប្រធានពន្ធនាគារខេត្ត បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយវរសេនាតូចនគរបាលការពារ វរព្រំដែនគោកលេខ ៨២៧ និងវរព្រំដែនទឹកលេខ ២៦៩ ភូមិចាំយាម ស្រុកមណ្ឌលសីម៉ា អត្ថបទពេញ