សម្តេចតេជោ ហ៊ុន សែន៖ សូមឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែល ថាក់ស៊ីន លើកឡើង និងត្រៀមទម្លាយរឿង ថាក់ស៊ីន ប្រមាថព្រះមហាក្សត្រថៃ

នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ស្នើសូមឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែល ថាក់ស៊ីន លើកឡើង និងត្រៀមយកពេលវេលាជាង៣ម៉ោង ទម្លាយរឿង ថាក់ស៊ីន ប្រមាថព្រះមហាក្សត្រថៃ។ ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ួន សែន បង្ហាញនៅលើបណ្ដាញសង្គមរបស់សម្តេច៖ សូមឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែល ថាក់ស៊ីន លើកឡើង ! ដូចការលើកឡើងរបស់ខ្ញុំកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារអញ្ជឹងមែន អត្ថបទពេញ

ទាហានថៃម្នាក់ មានចេតនារៀបចំមុន ធ្វើជាមកចាប់ដៃ ដើម្បីអោយក្មេងម្នាក់លោតវាយពីក្រោយ រួចខ្លួនវាយតាមក្រោយ ក៏រត់ (Video in Side)

នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅប្រាសាទតាមាន់ធំ មានជនថោកទាបប៉ុន្មាននាក់ នៃប្រទេសថៃ បានលួចវ៉ៃប្រហារដោយដៃ មកលើកងទ័ពយើងទាំងមិនដឹងខ្លួន បណ្តាលឲ្យភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរកំពុងដើរលេងកម្សាន្តនៅទីនោះ។ តាមការបញ្ជក់មួយចំនួន បានឲ្យដឹងថា ជនកំសាកនេះ ជាទាហានឈុតខ្មៅ ដែលបានលួចវ៉ៃទាហានយើងពីក្រោយ ពេលមកសុំចាប់ដៃទាហានយើង កំពុងប្រចាំការនៅលើប្រាសាទតាមាន់ រួចហើយរត់ទាំងភ័យស្លន់ស្លោរទៅបាត់។ ក្រោយមានហេតុការណ៍ទាំងគឃ្លើន និងកំសាកបែបនេះ កងទ័ពកម្ពុជាដែលប្រចាំការនៅលើប្រាសាទតាមាន់ បានតវ៉ា និងប្រតិកម្មទៅមេបញ្ជាការទាហានថៃ ហើយពួកគេបានឆ្លើយតប និងនាំអ្នកដែលប្រព្រឹត្តទង្វើថោកទាបនេះ មកសុំទោសកងទ័ពយើង ក្រោយពេលភ្ញៀវទេសចរចាកចេញពីប្រាសាទ។ សកម្មភាពនេះ បានបង្ហាញទៅកាន់ពិភពលោកយ៉ាងច្បាស់ថា ទាហានថៃជាកងកម្លាំងបង្ករឿង បង្កហេតុគ្រប់ពេល អត្ថបទពេញ

ទូទាំងខេត្តបន្ទាយមានជ័យ វាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក អបអរសាទរការចុះបញ្ជី”បូជនីយដ្ឋានចងចាំនៃកម្ពុជា” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

នៅវេលាម៉ោង០៧និង០០នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្ដា មន្ទីរ ស្ថាប័ន អង្គភាព ទីវត្តអារាម សាលារៀនរដ្ឋ ឯកជនទូទាំងខេត្តបន្ទាយមានជ័យ បានវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីជាការ អបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ការចុះបញ្ជី”បូជនីយដ្ឋានចងចាំនៃកម្ពុជា” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានបញ្ជាក់ ថា ក្រោយពី គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចជាឯកច្ឆន្ទចុះ”បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព”ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្នាក់ដឹកនាំ អត្ថបទពេញ

សម្ដេចបវរធិបតី ណែនាំឱ្យ វាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក ទូទាំងប្រទេសវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែកក្កដា ដើម្បីអបអរការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា «ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ខ្ញុំសូមធ្វើការណែនាំដល់គ្រប់ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅវេលាម៉ោង ០៧:០០ព្រឹក នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមានទីស្តីការក្រសួង អត្ថបទពេញ

ពលរដ្ឋថៃបម្រុងឆ្លងដែនខុសច្បាប់ ត្រូវកងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែន បណ្តេញទៅវិល

ខណៈដែរភាពតានតឹងនៅតាមបន្ទាត់ព្រំដែននៅតែមិនទាន់មានភាពធូរស្រាលនៅឡេីយ ដោយភាគីថៃបានសម្រេចបិទច្រកព្រំដែនរវាងកម្ពុជា-ថៃជាឯកតោភាគី និងមានការឹតត្បឹតការឆ្លងដែនចូលក្នុងទឹកដីររបស់ខ្លួន។ ថ្មីៗនេះប្រជាជនថៃ បានលួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ដើម្បីមករកការងារធ្វេី ដោយសារភាគីប្រទេសរបស់ខ្លួន បានសម្រេចបិទច្រកព្រំដែនជាមួយកម្ពុជា ដោយឯកតោភាគី និងមានការឹតត្បឹតការឆ្លងដែនចូលក្នុងទឹកដីររបស់ខ្លួន ធ្វេីឱ្យប៉ះពាល់យ៉ាងខ្លាំងលេីជីវភាពប្រចាំប្រជានជនសៀម ។  ការសម្រេចចិត្តលួចឆ្លងដែនរបស់ប្រជាជនសៀម ដោយប្រថុយប្រថានចូលទឹកដីកម្ពុជា ត្រូវបានកងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែន ហាមឃាត់ និងបណ្តេញចេញពីកម្ពុជាឱ្យវិលត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ។ សកម្មភាពដែលភាគីថៃបិទព្រំដែនជាឯកតោភាគីជាមួយកម្ពុជាកន្លងមកនេះ បានធ្វើឱ្យប្រជាជនរបស់ថៃ ជាពិសេសអាជីវករដែលលក់ដូរនៅក្នុងផ្សារជាប់ព្រំដែនកម្ពុជា បានខឹងសម្បាយ៉ាងខ្លាំងទៅលើអាជ្ញាធររបស់ ខ្លួន ក៏ដូចជាយោធាថៃដែលបានបិទច្រកព្រំដែនធ្វេីឱ្យប៉ះពាល់ទៅដល់ជីវភាពស់នៅ ប្រកបរបររបស់ពួកគេ កន្លងទៅអាជីវករថៃបានធ្វើការតវ៉ាជាមួយនឹងអាជ្ញាធររបស់ខ្លួន នៅមុខច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីឱ្យភាគីថៃបើកច្រកជាមួយកម្ពុជាឡើងវិញ៕

ឣាវុធហត្ថបន្ទាយមានជ័យ ឃាត់ខ្លួន មនុស្ស៣នាក់ ទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីនាំសត្វគោឆ្លងដែនពីប្រទេសថៃចូលដោយខុសច្បាប់

គណៈបញ្ជាការឯកភាពស្រុកម៉ាឡៃ លោក ស្វាយ ជា អភិបាល នៃគណៈអភិបាលស្រុកម៉ាឡៃ បានដឹកនាំកម្លាំងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ចុះអនុវត្តបង្រ្កាបករណី ការនាំសត្វគោឆ្លងដែនពីប្រទេសថៃចូលដោយខុសច្បាប់ មកប្រទេសកម្ពុជា ចំណុចច្រកគោកស្បែង ស្ថិតក្នុងភូមិ សន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ នៅវេលាម៉ោង១៨ និង០០នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើការឃាត់ ខ្លួន ជនសង្ស័យ ចំនួន ០២នាក់ ៖ ១.ឈ្មោះ ភ័ណ្ឌ ផេង ភេទប្រុស អាយុ៣៥ឆ្នាំ អត្ថបទពេញ

អង់គ្លេស នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់កាំជ្រួចការពារដែនអាកាសដល់អ៊ុយក្រែនជាង ៥ពាន់ដើម

ចក្រភពអង់គ្លេស កំពុងឆ្ពោះទៅមុខជាមួយនឹងផែនការផ្តល់កាំជ្រួចការពារដែនអាកាសជាង ៥,០០០ ដើមដែលផលិតដោយក្រុមហ៊ុនថាឡេស (Thales) ទៅឱ្យអ៊ុយក្រែន ។ កិច្ចព្រមព្រៀងនេះ នឹងត្រូវចុះហត្ថលេខាជាផ្លូវការដោយឧបនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោកស្រី អ៊ែនជែលឡា រ៉ាយនើរ (Angela Rayner) ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ។ ដំណើរការចុះហត្ថលេខាខាងលើ នឹងកើតឡើងនៅក្នុងសន្និសិទមួយដែលផ្តោតលើការជួយដល់ប្រទេសអ៊ុយក្រែន ឱ្យងើបចេញឡើងវិញពីបញ្ហាសង្គ្រាមដ៏រ៉ាំរ៉ៃនេះ ។គួររម្លឹកថា មានការប្រកាសពីកិច្ចព្រមព្រៀងនេះ ជាលើកដំបូង កាលពីខែមីនាដោយលោកនាយករដ្ឋមន្ត្រី គែរ ស្តាមើរ (Keir Starmer) ហើយរហូតមកដល់ពេលបច្ចុប្បន្ន កិច្ចព្រមព្រៀងនេះ អត្ថបទពេញ

ឯកអគ្គរដ្ឋទូតបារាំងបញ្ជក់ថា បារាំងត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់នូវឯកសារពាក់ព័ន្ធទៅនិងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ក្នុងទិដ្ឋភាពជំហលើច្បាប់អន្តរជាតិ

នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធស ភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ឯកអគ្គរដ្ឋទូត ក្នុងជំនួបនេះ បានគូសបញ្ជាក់អំពីការត្រៀមផ្តល់ឯកសារពាក់ព័ន្ធនឹងបញ្ហាព្រំដែន ជូនកម្ពុជា រួមទាំងភាគីពាក់ព័ន្ធនានា ក៏ដូចជាគោលជំហររបស់បារាំង ក្នុងការគាំទ្រគោលការណ៍ច្បាប់អន្តរជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ ដូចដែលកម្ពុជានិងបារាំងមានជំហរស្របគ្នា និងបានរួមគ្នាធ្វើឡើងនៅក្នុងសំណុំរឿងអ៊ុយក្រែន។ ឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនអំពីការត្រៀមលក្ខណៈផ្តល់ការគាំទ្រដល់កម្ពុជា អត្ថបទពេញ

កម្ពុជាបាន និងកំពុងពង្រឹង ភាពជាម្ចាស់លើការតាក់តែងច្បាប់ ដោយខ្លួនឯង ដើម្បីខ្លួនឯង ជាមួយការធានាបាននូវសង្គតិភាព និង សមានគតិភាព រវាងគុណតម្លៃប្រវត្តិសាស្រ្តកម្ពុជា និងគុណតម្លៃសកល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុង ពិធីប្រកាសដាក់ឱ្យអនុវត្ត “ក្របខ័ណ្ឌយុទ្ធសាស្រ្តនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល” នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ថា៖ កម្ពុជាបានផ្លាស់ប្តូរពីការពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ ស្ទើរតែទាំងស្រុង ក្នុងការកសាងច្បាប់ មកកាន់ភាពជាម្ចាស់ លើការតាក់តែងច្បាប់ ដោយខ្លួនឯង និងដើម្បីខ្លួនឯង ដោយធានាសង្គតិភាព និងសមានគតិភាព រវាងគុណតម្លៃប្រវត្តិសាស្រ្តកម្ពុជា និងគុណតម្លៃសកល។ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា៖ អំណាចអធិបតេយ្យរបស់ជាតិ លើការតាក់តែង និងអនុវត្តច្បាប់ ត្រូវបានលើកតម្កើងបន្ថែមទៀត អត្ថបទពេញ

មេក្លោងធំល្បែងអនឡាញ និងលាងលុយ ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះដនមឿង ក្រុងបាងកក ខណៈរបាយការណ៍ UN បង្ហាញថា ថៃជាប្រទេសច្រកឆ្លងកាត់ និងចែកចាយគ្រឿងញៀនដ៏ធំ

ប៉ូលិសអន្តោប្រវេសន៍ថៃ នៅថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានចាប់ខ្លួនបុរសជនជាតិម៉ាឡេស៊ី អាយុ២៦ឆ្នាំម្នាក់ នៅឯព្រលានយន្តហោះអន្តរជាតិ ដនមឿង (Don Mueang) ដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការល្បែងអនឡាញដ៏ធំមួយឈ្មោះថា HYDRA888 និងការលាងលុយដែលមានតម្លៃជាង ១១.៥២ពាន់លានបាត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥។ ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានដឹងថា ជនសង្ស័យកំពុងធ្វើដំណើរមកដល់ប្រទេសថៃតាមជើងហោះហើរ AirAsia ពីទីក្រុងកូឡាឡាំពួ។ ប៉ូលិសបានរង់ចាំឃាត់ខ្លួនរូបគេ បន្ទាប់ពីឆ្លងកាត់កន្លែងត្រួតពិនិត្យអន្តោប្រវេសន៍។ ជនសង្ស័យរូបនេះ អត្ថបទពេញ