ពលរដ្ឋកម្ពុជាជាង ៣ម៉ឺននាក់ ត្រូវបានភៀសខ្លួនទៅទីតាំងសុវត្ថិភាព ខណៈ៨នាក់បានស្លាប់ ក្នុងសង្គ្រាមកម្ពុជា-ថៃ

ប្រជាពលរដ្ឋកម្ពុជាចំនួន ៣៥ ៨២៩នាក់ នៅខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ត្រូវបានភៀសខ្លួនទៅទីតាំងសុវត្ថិភាព ចាប់តាំងពីចោរសៀមបើកការឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជា។ នេះបើយោងតាមការឱ្យដឹងពៅ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៥។ លោកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថា ការវាយប្រហាររបស់ទាហានឈ្លានពានថៃ បានបង្កការលំបាកដល់ពលរដ្ឋរស់នៅខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ក្នុងនោះមាន ខេត្តឧត្តរមានជ័យ មានពលរដ្ឋ ៦ ៥៧៧គ្រួសារ ស្មើនឹង អត្ថបទពេញ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រមុខទ័ពអាវស ក្នុងស្មារតីចូលរួមប្រយុទ្ធការឈ្លានពាន !

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រមុខទ័ពអាវស (ក្រុមគ្រូពេទ្យ ) ក្នុងបុព្វហេតុមនុស្សធម៌ និង ទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដីចំពោះសត្រូវ ឈ្លានពាន, តាមរយៈទំព័រហ្វេសប៊ុកផ្លូវការបានថ្លែងយ៉ាងម៉ើងម៉ាត់បំផុត ដូចភាសាកងទ័ព៖ ” ក្រុមកងទ័ពអាវសពួកយើងនៅជួរក្រោយត្រៀមខ្លួនជានិច្ច” ក្នុងន័យដ៏មានអត្ថន័យនេះ លោកជំទាវអំពាវដល់ បងប្អូនចូលរួមអោយបានច្រើន៖ “ ក្នុងបុព្វហេតុមនុស្សធម៌ និង ទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដី, សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមបរិច្ចាគឈាមឱ្យបានច្រើនគ្នាដើម្បីត្រៀមនៅពេលបន្ទាន់ណាមួយ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង អត្ថបទពេញ

យោធាថៃបើកការវាយប្រហារ ថ្មើជើង និងផ្លូវអាកាសមុន ខណៈកម្ពុជាគ្មានជម្រើសអ្វីក្រៅពីការប្រើប្រាស់សិទ្ធិការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដី

យោងតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗ បានផ្សាយនៅរសៀលថ្ងៃ២៤កក្កដានេះថា កងយោធាថៃ បានបើកការវាយប្រហារតាដែនអាកាសមុនមកលើគោលដៅយោធាកម្ពុជា ដែលស្ថិតនៅតាមបណ្តោយព្រំដែនដែលកំពុងតែមានជម្លោះរវាងភាគីទំាងពីរ។ការប្រយុទ្ធគ្នាបានកើតមានឡើងជាច្រើនទីតំាង នៅតាមបណ្តោយព្រំដែន ខណៈតារាងតុល្យការនៃការខូចខាតមិនទាន់បានផ្សព្វផ្សាយឱ្យដឹង។ តាមសេចក្តីរាយការណ៍ដដែលបានឱ្យដឹងបន្ថែមទៀតថា ការវាយប្រហារបានកើតមានឡើង ក្រោយពេល១ថ្ងៃ នៃការរងរបួសរបស់ទាហានថៃចេញពីការជាន់គ្រាប់មីន ដែលជំរុញឱ្យចំណងការទូតរវាងប្រទេសទំាងពីរបានធ្លាក់ចុះដល់កំរិតទាបបំផុតមួយ។ប្រទេសថៃឡង់ដ៍ និងប្រទេសកម្ពុជាមានទំនាក់ទំនងជារបៀបសហប្រតិបត្តិការផង និងគូរវិវាទផង ខណៈមានខណ្ឌសីមាជាប់គ្នាប្រវែង៨០០គីឡូម៉ែត្រឯណោះ.។ មុនឈានដល់ការផ្ទុះអាវុធនេះ ប្រទេសថៃ បានប្រើប្រាស់គ្រប់ល្បិចកល ក្នុងគោលដៅឈ្លានពានទឹកដីកម្ពុជា ក្នុងនោះថៃ ក៏បានបង្កើតសេនារីយ៉ូ ចោទប្រកាន់កម្ពុជាថា​ដាក់មីនថ្មីបង្កឱ្យទាហានថៃរងរបួសផងដែរ។ បញ្ហានេះ កម្ពុជា បានច្រានចោលទាំងស្រុង ដោយបញ្ជាក់ថា ថៃជាអ្នកដើរល្បាតខុសតម្រាយផ្លូវ ចូលដែនអធិបតេយ្យកម្ពុជា និងបានប្រាប់ថៃ ឱ្យឈប់ដើរខុសតម្រាយផ្លូវតទៅទៀតផងដែរ.។ អត្ថបទពេញ

ACU សម្រេចឃាត់ខ្លួនលោក គ្រី សីហា ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញថា បានទទួលប្រាក់ពីមេការ Online Scam ដើម្បីដោះជនជាតិចិន និងវៀតណាម៥នាក់ នៅឃុំថ្មដា ស្រុកវាលវែង

នៅវេលាម៉ោង ៩៖៤៥នាទី ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចធ្វើការឃាត់ខ្លួនព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ គ្រី សីហា បន្ទាប់ពីការរកឃើញភស្តុតាង និងការស្ដាប់ចម្លើយដែលមានលក្ខណៈស៊ីចង្វាក់គ្រប់គ្រាន់ ដែលលោកព្រះរាជអាជ្ញារងរូបនេះបានទទួលប្រាក់ពីមេការ Online Scam ដើម្បីដោះមនុស្ស៥ (ប្រុសចិនម្នាក់ និងស្រីវៀតណាម៤នាក់) នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនធ្វើនីតិវិធីទៅលើជនទាំង៥នាក់ ដែលសមត្ថកិច្ចរកឃើញពីក្នុងប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមអនឡាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ លោក យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ នៃអង្គភាពប្រឆាំងទៅពុកលួយ អត្ថបទពេញ

សមត្ថិកិច្ចឃាត់ខ្លួនបុរសម្នាក់ ដែលសកម្មក្នុងការឆបោកតាមរូបភាពផ្សព្វផ្សាយផ្តល់សេវាអ្នកបម្រើតាមផ្ទះ

យោងតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១រូប ឈ្មោះ ឃ.ឡ អាយុ៣៨ឆ្នាំ ដែលជាម្ចាស់ផេកហ្វេសប៊ុក និង តេឡេក្រាម ឈ្មោះ «សេវាកម្មស្រ្តីមេផ្ទះ Easy-Maid»។ យោងតាមការទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ នាយកដ្ឋានបានទទួលពាក្យបណ្តឹងលើករណីនេះជាង៣០បណ្តឹង ដែលមានទំហំទឹកប្រាក់ប្រមាណជាង២ម៉ឺនដុល្លារ ប៉ុន្តែតាមរយៈការស្រាវជ្រាវ អត្ថបទពេញ

កម្ពុជាបន្តប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមបច្ចេកវិទ្យា ឃាត់ខ្លួនជនសង្ស័យជាង៣ពាន់នាក់ ១៣៨ទីតាំង និងជួយសង្គ្រោះជនរងគ្រោះជាច្រើន

លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បានចេញសេចក្តីប្រកាសអំពីលទ្ធផលប្រតិបត្តិការចុងក្រោយ ដែលបានអនុវត្តតាំងពីថ្ងៃទី ២៧ មិថុនា ដល់ថ្ងៃទី ២២ កក្កដា ២០២៥។ ប្រតិបត្តិការទូទាំងប្រទេស ដឹកនាំដោយគណៈបញ្ជាការរាជធានីខេត្តទាំង២៥ បន្តអនុវត្តបទបញ្ជាលេខៈ០១បប របស់រាជរដ្ឋាភិបាលកម្ពុជា ចេញថ្ងៃទី ១៥ កក្កដា ២០២៥ ស្តីពីការបង្ក្រាបឆបោកតាមបច្ចេកវិទ្យា។ អាជ្ញាធរបានចុះត្រួតពិនិត្យ និងបោសសម្អាតសកម្មភាពឆបោកសរុប ១៣៨ ទីតាំង ១៧រាជធានី-ខេត្ត រួមមាន ភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ អត្ថបទពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ បង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាពនៅកម្ពុជា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាព នៅទូទាំងប្រទេសកម្ពុជា។ ការអំពាវនាវរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលផ្កាឈូក អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា ដែលមានទីតាំងនៅខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ មូលនិធិកុមារកម្ពុជា ក៏ដូចជា អង្គភាពការពារកុមារ ដែលបានចូលរួមក្នុងប្រតិបត្តិការ ថែទាំ គាំពារ និងផ្ដល់ក្ដីសង្ឃឹមដល់កុមារកម្ពុជា ដែលរងគ្រោះ អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្ពោធអគារវិទ្យាស្ថានអភិវឌ្ឍសហគ្រិនភាព និងបណ្ដុះបណ្ដាលធុរកិច្ច ខណៈ MOU មួយបានចុះហត្ថលេខា នៅសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ

សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង បានពង្រីកសក្ដានុពល និងបោះទៅមុខមួយជំហានទៀតហើយក្នុងបេសកកម្មរួមចំណែកបណ្ដុះបណ្ដាល និងពង្រឹងគុណភាពធនធានមនុស្ស ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយប្រតិភាណឈ្លាសវៃ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសមុំធនធានមនុស្សនៃយុទ្ធសាស្ត្របញ្ចកោណ។ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារ វិទ្យាស្ថានអភិវឌ្ឍសហគ្រិនភាព និងបណ្ដុះបណ្ដាលធុរកិច្ច ១ខ្នង ២ជាន់ នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ដោយមានការចូលរួម អត្ថបទពេញ

​​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ប្រាប់​ទៅ​ភាគី​ថៃ​ថា «បន្ទាត់​ក្រហម​នៅ​តែ​ជា​បន្ទាត់​ក្រហម មិន​មានការ​ប្រែប្រួល​ទេ​សូមកុំ​បំពាន​»

ការ​លើក​ឡើង​របស់​សម្តេច​បវរ​ធិ​បតី​បន្ទាប់​ពី​សម្តេច​ថា មួយ​រយៈ​នេះ​ សម្តេច​បានឃើញ​ថ្នាក់ដឹកនាំ​នយោបាយ កងទ័ព និង​បណ្ដាញសារព័ត៌មាន​ថៃ បាន​ធ្វើការ​ចោទប្រកាន់​ដោយ​គ្មាន​មូល​ដ្ឋាន​មក​លើ​កម្ពុជា​ ពាក់ព័ន្ធ​នឹង​បញ្ហា​មួយ​ចំនួន​ដូច​ជា​ការ​ដាក់​មីន ព្រមទាំង​បាន​ធ្វើការ​គំរាម​ដាក់​ចេញ​នូវ​វិធានការ​ជា​ឯកតោភាគី​នៅ​ក្នុង​តំបន់​ដែល​មាន​វិវាទ រួម​មាន​តំបន់​មុំ​បី និង​ប្រាសាទតាមាន់ធំ ។​ល​។ នេះ​បើ​តាម​បណ្តាញ​សង្គម​របស់​សម្តេច​បវរ​ធិ​បតី​ នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៥​។ សម្តេច​បាន​សរសេរ​ថា ក្រសួងការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួងការពារជាតិ ក្រសួង ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​របស់​កម្ពុជា បាន​ធ្វើការ​ឆ្លើយ​តប​យ៉ាង​សកម្ម​ទៅ​លើ​ការ​ចោទ​ប្រកាន់​ទាំងនោះ ដើម្បី​ការពារ​ភាព​ត្រឹមត្រូវ​របស់​កម្ពុជា​ជា​បន្តបន្ទាប់​រួច​ហើយ ក៏​ដូច​ជា​ការ​ត្រៀម​ដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​បន្ថែម​ទៀត​ក្នុង​គោលដៅ​ការពារ​ឧត្តម​ប្រយោជន៍​ជាតិខ្មែរ​។ សម្តេច​បាន​បញ្ជាក់​ថា​៖ ខ្ញុំ​មិន​មានការ​ចាំបាច់​ធ្វើការ​អត្ថាធិប្បាយ​អ្វី​បន្ថែម​ច្រើន​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ចង់​ផ្ញើ​សា​​ខ្លី​ប៉ុន្មាន​ចំណុច​តែ​ប៉ុណ្ណោះ​ ដើម្បី​រំលឹក​ទៅ​ភាគី​ថៃ​ថា តំបន់​ឬ​ទីកន្លែង​ដែល​មាន​វិវាទ ឬ​មិន​ទាន់​ដាច់ស្រេច​ថា​ អត្ថបទពេញ

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាព ឌីជីថល របស់យុវជន និងក្មេងស្រីក្នុងវិស័យ ITC Cambodia ឆ្នាំ 2025

រដ្ឋមន្រី្តក្រសួងព័ត៌មាន | កម្ពុជាសង្កេតឃើញថា សារព័ត៌មានថៃ តែងផ្សាយព័ត៌មានបំប៉ោងខុសពីការពិត ប្រឌិតព័ត៌មានក្លែងក្លាយ ! នៅរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាព ឌីជីថល របស់យុវជន និងក្មេងស្រីក្នុងវិស័យ ITC Cambodia ឆ្នាំ 2025 សម្រាប់កម្មវិធី ព្រឹត្តិការណ៍សន្តិសិទ្ធិកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី 20 និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២១-២៤ ខែកក្កដា អត្ថបទពេញ