អភិបាលស្រុកអូជ្រៅ ការឈ្លានពានរបស់ទាហានថៃ បណ្តេញពលរដ្ឋខ្មែរចេញពីផ្ទះ រាយបន្ថាលួសចូលដីកម្ពុជាក្នុងស្រុកអូរជ្រៅមានចំនួនពីរភូមិ

លោក កែវ តារារស្មី អភិបាលស្រុកអូជ្រៅ បានថ្លៃងថា៖ ការឈ្លានពានរបស់ទាហានថៃ ដោយបណ្តេញពលរដ្ឋខ្មែរចេញពីផ្ទះ រាយបន្ថាលួសចូលដីកម្ពុជាក្នុងស្រុកអូរជ្រៅមានចំនួនពីរភូមិ៖ ១-ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ទាហានថៃបានឈ្លានពាន បណ្តេញពលរដ្ឋខ្មែរចេញពីផ្ទះរាយបន្ថាលួសចូលដីកម្ពុជា ប្រហែល២០០ម៉ែត្រ ប៉ះពាល់ ៦គ្រួសារ ៦ខ្នងផ្ទះ ពលរដ្ឋ៣៧នាក់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ។ ២-ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ទាហានថៃបានឈ្លានពាន បណ្តេញពលរដ្ឋខ្មែរចេញពីផ្ទះរាយបន្ថាលួសចូលដីកម្ពុជា ប្រហែល១៤០ម៉ែត្រ ប៉ះពាល់ ៦គ្រួសារ អត្ថបទពេញ

ករណី​បាញ់ប្រហារ​ដោយ​អតីត​ឧកញ៉ា ស្រី ស៊ី​ណា ទីបំផុត​​ ជន​រង​គ្រោះ​ទទួល​បាន​យុត្តិធម៌​ហើយ​!

យុវជន ហុង រិ​ទ្ធី​រក្ស ដែល​ជា​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រង​គ្រោះ​៤​នាក់ នៅ​ក្នុង​ហេ​​តុ​ការណ៍​បាញ់ប្រហារ​ដោយ​អតីត​ឧកញ៉ា ស្រី ស៊ី​ណា ក្នុង​ជម្លោះ​ស្នួ​រហាល​ខោអាវ​នោះ បាន​ប្រកាស​ថា ពួក​ខ្លួន​ទទួល​បាន​យុត្តិធម៌​ហើយ​។ យុវជន ហុង រិ​ទ្ធី​រក្ស រៀបរាប់​តាម​គណនី​ហ្វេ​ស​បុក​របស់​ខ្លួន ដែល​មានឈ្មោះ​ថា Hong Rithea Reak យ៉ាង​ដូច្នេះ​ថា «​ពេល​ព្រឹក​ថ្ងៃ​ទី ១៩ សីហា ២០២៥ តុលាការ តុលាការ​កំពូល​បាន​ប្រកាសសេចក្តី​សម្រេច យក​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍ ទុកជា​បានការ​ដដែល ។ យុត្តិធម៌​នៅ​តែ​មាន​សម្រាប់​​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដូច​យើងខ្ញុំ ។ អត្ថបទពេញ

លោក ដូណាល់ ត្រាំ៖ កិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែន និងបណ្តាមេដឹកនាំអឺរ៉ុប បញ្ចប់ទៅដោយលទ្ធផលល្អ ឈានទៅរៀបចំជំនួបពូទីន-ហ្សេលេនស្គី

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថា កិច្ចប្រជុំជាមួយលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន និងបណ្តាមេដឹកនាំអឺរ៉ុប នៅក្នុងទីក្រុងវ៉ាស៉ីតោន នាថ្ងៃចន្ទ ទី១៨ ខែសីហា បានប្រព្រឹត្តយ៉ាងល្អ​ ជាមួយនិងការរៀបចំសម្រាបជំនួបរវាងមេដឹកនាំរុស្ស៉ី-អ៊ុយក្រែននាពេលបន្ទាប់។ នេះបេីតាមការបង្ហោះនៅលេីបណ្តាញសង្គម Truth Social និងគណនីហ្វេសប៊ុករបស់លោក។ លោក ត្រាំ គូសបញ្ជាក់ថា «ខ្ញុំមានជំនួបដ៏ល្អជាមួយភ្ញៀវកិត្តិយស លោកប្រធានាធិបតី ហ្សេលេនស្គី នៃអ៊ុយក្រែន លោកប្រធានាធិបតី Emmanuel Macron នៃប្រទេសបារាំង អត្ថបទពេញ

កម្ពុជាអះអាងថា តំបន់ដែលទាហានថៃជាន់មីនផ្ទុះ គឺស្ថិតក្នុងទឹកដីកម្ពុជា ជាតំបន់អតីតសមរភូមិពីជំនាន់សង្គ្រាមផ្ទៃក្នុងកម្ពុជា

កម្ពុជាអះអាងថា តំបន់ដែលទាហានថៃជាន់មីនផ្ទុះ គឺស្ថិតក្នុងទឹកដីកម្ពុជា ជាតំបន់អតីតសមរភូមិពីជំនាន់សង្គ្រាមផ្ទៃក្នុងកម្ពុជា ដែលមានមីននិង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅសេសសល់ ។  ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរកម្ពុជា គ្រប់ គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានថ្លែងយ៉ាងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីជំហរកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង នឹងគ្រាប់មីន«កម្ពុជាស្រឡាញ់សន្តិភាព» ដែលរៀបចំឡើងដោយអាជ្ញាធរមីន នៅព្រឹកថ្ងៃទី១៨ខែសីហានេះ។ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ដែលបច្ចុប្បន្នមាន ១៦៥ប្រទេសជារដ្ឋភាគី កម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផលនៃការបោសសម្អាតដ៏ច្រើនលើសលុប។ អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ធ្វើមាតុភូមិនិវត្តន៍ពីរដ្ឋធានីហាណូយ ដោយបានពិភាក្សាទ្វេភាគីជាមួយប្រមុខក្រសួងនគរបាលវៀតណាម និងក្រសួងសន្តិសុខសាធារណៈឡាវ

ទស្សនកិច្ច ២ថ្ងៃ នៅរដ្ឋធានីហាណូយ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ដើម្បីចូលរួមពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម បានបញ្ចប់ប្រកបដោយជោគជ័យ ដោយនៅយប់ថ្ងៃទី១៧ ខែសីហានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព។ លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ថ្លែងឱ្យដឹងថា ក្នុងពិធីរម្លឹកខួបអនុស្សាវរីយ៍ថ្ងៃប្រពៃណីកងកម្លាំងនគរបាលវៀតណាមឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមជាកិត្តិយសជាមួយបណ្ដាឥស្សរជនភ្ញៀវអន្តរជាតិជាច្រើនរូបទៀត ដោយមានការថ្លែងសុន្ទរកថាពី ឯកឧត្តម អត្ថបទពេញ

ថៃក្លែងបន្លំគ្រាប់មីន PMN-2 នៅមុខមន្ត្រីទូតបរទេស និងអង្គការអន្តរជាតិ

តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី១៦ ខែសីហា លោក ហេង រតនា បានសរសេរ នេះគឺសកម្មភាពបន្លំភ្នែក មន្ត្រីការទូតបរទេស និងក្រុមអង្គការអន្តរជាតិ ព្រោះគ្រាប់មីនទាំងអស់មិនទាន់ដកគន្លឹះសុវត្ថិភាពនៅឡើយ ដូច្នវគ្រាប់នោះមិនអាចបង្កការផ្ទុះឡើយ។ លោក ហេង រតនា ពន្យល់ដូច្នេះថា៖ ៖«គ្រាប់មីនPMN-2 ដែលសៀមដាក់បង្ហាញនៅលើតុ ដែលពន្យល់ថារកឃើញពីក្នុងដី និងចោទថាកងទ័ពកម្ពុជាដាក់ក្នុងដីសៀមនោះ ជាគ្រាប់មីនទាំងអស់ មិនទាន់ដកគន្លឹះសុវត្ថិភាពដើម្បីបង្កផ្ទុះឡើយ។ តាមធម្មតានិងបច្ចេកទេសប្រសិនការដាក់មី នដើម្បីឱ្យសត្រូវជាន់ផ្ទុះ ត្រូវតែដកគន្លឹះសុវត្ថិភាពចេញ ហើយ បើមិនដកគឺជាន់មិនផ្ទុះនោះទេ!»។ ការលើកឡើងរបស់ លោក ហេង អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំប្រតិភូ អញ្ជើញទៅចូលរួមខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចចូលរួមកម្មវិធីខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម។ បើតាមលោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត វត្តមានប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក្នុងព្រឹត្តិការណ៍នេះ ជាការឆ្លុះបញ្ចាំងនូវទំនាក់ទំនង អត្ថបទពេញ

លោក ពូទីន និងលោក Trump បានបញ្ចប់កិច្ចពិភាក្សាដែលមានរយៈពេលជាងបីម៉ោង

លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីនៃប្រទេសរុស្ស៊ី និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក បានបញ្ចប់កិច្ចពិភាក្សាកំពូលរវាងលោកទាំងពីរ ជាមួយនឹងក្រុមគណៈប្រតិភូដែលមានរយៈពេលជាងបីម៉ោង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោក ពូទីន និងលោក ត្រាំ បានបញ្ចប់កិច្ចពិភាក្សាដែលមានការចូលរួមពីជំនួយការរបស់លោកទាំងពីរ និងមន្ត្រីការទូតរបស់រុស្ស៊ី និងសហរដ្ឋអាមេរិក ដោយកិច្ចពិភាក្សា គ្នា នេះមានរយៈពេលជាងបីម៉ោង។ គួរបញ្ជាក់ថា ក្រោយបញ្ចប់ការប្រជុំលោក ពូទីន និងលោក ត្រាំ ក៏បានធ្វើសន្និសីទ កាសែត រួមគ្នាផងដែរ៕

លោក ALFARO MICHAEL BARRY អ្នកកាសែត​អា​មេ​រិ​ក​ប្រចាំ​សេត​វិមាន ដង្ហោយហៅ​លោក ដូ​ណា​ល់ ត្រាំ ឲ្យ​ជួយ​កម្ពុជា ក្រោយ​ឃើញ​ទាហាន​ថៃ ​រាយ​បន្លា​លួស​ហ៊ុម​ព័ទ្ធ​ផ្ទះ​ពលរដ្ឋ​ខ្មែរ

លោក ALFARO MICHAEL BARRY អ្នកឆ្លើយឆ្លង​ព័ត៌មាន​អា​មេ​រិ​ក​ប្រចាំ​សេត​វិមាន នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែសីហា​នេះ បាន​អញ្ជើញ​ទៅ​ដល់ទី​តាំង​ព្រំដែន​កម្ពុជា​-​ថៃ ដែល​យោធា​ឈ្លានពាន​ថៃ បាន​រាយ​បន្លា​លួស​ហ៊ុម​ព័ទ្ធ​ផ្ទះ​ពលរដ្ឋ​ខ្មែរ ក្នុង​ទឹកដី​កម្ពុជា នៅ​ឃុំ​អូរ​បី​ជាន់ ខេត្តបន្ទាយមានជ័យ ដើម្បី​ស្វែង​យល់​ពី​ការ​ពិត​ជាក់ស្តែង យក​ទៅ​ផ្សព្វផ្សាយ​ទៅ​កាន់​ពិភពលោក​។​ ក្នុង​ការ​ផ្សាយ​បន្ត​ផ្ទាល់​របស់​អ្នកឆ្លើយឆ្លង​ព័ត៌មាន​អា​មេ​រិ​ក​ប្រចាំ​សេត​វិមាន នៅ​ម៉ោង​៧​និង​៣២​នាទី​យប់​ថ្ងៃ​សុក្រ​នេះ នៅ​ឯ​ព្រំដែន​កម្ពុជា​-​ថៃ លោក​បាន​និយាយ​ថា កម្ពុជា​ពិតជា​ត្រូវការ​សន្តិភាព ហើយ​បើ​ថៃ​ត្រូវការ​សន្តិភាព​ដែរ តើ​ហេតុ​អ្វី​ថៃ​បាន​និយាយ​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ ហើយ​អំពី​បទ​ឈប់​បាញ់ ប៉ុន្តែ​ទ​ង្វើ​របស់​ថៃ កំពុង​តែ​ប្រឆាំង​នឹង​បទ​ឈប់​បាញ់​យ៉ាង​ច្បាស់ ។ ​លោក​បាន​បន្ត​ថា ថៃ​បាន​យក​បន្លា​លួស​មក​ហ៊ុម​ព័ទ្ធ​ផ្លូវ អត្ថបទពេញ

សិទ្ធិមនុស្សកម្ពុជា ដាក់ញ្ញត្តិបន្ទាន់ជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅដ្ឋានមានទីតាំងប្រចាំនៅទីក្រុងហ្សឺណែវ បន្ទាប់ពីចុះអង្កេតដោយផ្ទាល់នៅខេត្តបន្ទាយមានជ័យ

ឯកឧត្តម ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញ្ញត្តិបន្ទាន់ជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅដ្ឋាន មានទីតាំងប្រចាំនៅហ្សឺណែវ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា ដោយមានការសម្របសម្រួលពីគណៈបញ្ជាការឯកភាពខេត្តដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី បានចុះអង្កេតមើលដោយផ្ទាល់ចំនួច២ទីតាំង ដែលយោធាថៃ យកបន្លាលួសព័ទ្ធយកដី និងផ្ទះរបស់ពលរដ្ឋ ព្រំដែនកម្ពុជា-ថៃ នៅចំនុចភូមិព្រៃចាន់ និងភូមិជោគជ័យ ស្ថិតនៅក្នុឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។ បើតាម ឯកឧត្តម ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អត្ថបទពេញ