ក្រសួងពីរ របស់កម្ពុជា ឆ្លើយតបការគំរាមផ្តាច់អគ្គិសនី និងអ៊ីនធឺណិតដល់កម្ពុជា ពីសំណាក់ក្រុមជ្រុលនិយមថៃ

ឯកឧត្តម​ ជា​ វ៉ាន់ដេត​ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៖ ខ្ញុំសូមជម្រាប ជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ដោយសារការគម្រាមកំហែងរបស់ភាគីថៃក្នុងការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៊ីនធឺណិតដល់កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់របស់កម្ពុជាបានឈប់ប្រើប្រាស់ប្រភពអ៊ីនធឺណិតពីប្រទេសថៃ ដែលនឹងធ្វើឱ្យប្រទេសថៃអាចខាតបង់ចំណូលរាប់រយលានដុល្លារ។ លទ្ធផលនេះ គឺកើតឡើងដោយ សារការគម្រាមកំហែងរបស់ភាគីថៃមកលើកម្ពុជា។ ថៃជាអ្នកថា តែកម្ពុជាជាអ្នកធ្វើ មែន។ ក្រសួងព័ត៌មានមានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រីដែលជាម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់មេត្តាជ្រាបថា ចាប់ពីម៉ោង១២យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ សូមស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា បញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញា លោកជំទាវ លោក លោកស្រីដែលជាម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់។ ឆ្លើយតប បែបនេះ បន្ទាប់ពីរីករាលដាលបញ្ហាជម្លោះយោធា ធ្វើឱ្យប៉ះពាល់វិស័យផ្សេងទៀត។ ការបិទព្រំដែនជាឯកតោភាគី បន្ថយចំនួនថ្ងៃស្នាក់នៅ ជាឯកតោភាគី និងការគំរាមកាត់ភ្លើង កាត់អ៉ិនធើណែត ការរាយលួសបន្លាតាមច្រកព្រំដែនខ្លះដោយធ្វើតាមទំនើងចិត្តរបស់ភាគីថៃ ៕

យន្តហោះផ្ទុកមនុស្ស ២៤២នាក់ ធ្លាក់នៅជិតអាកាសយានដ្ឋានក្នុងទីក្រុង Ahmedabad នៃប្រទេសឥណ្ឌា

ញូវដែលី៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនានេះ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានធ្លាក់នៅក្បែរអាកាសយានដ្ឋាន ក្នុងទីក្រុង Ahmedabad ភាគខាងលិចប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ គួរបញ្ជាក់ថា ខាងអាកាសចរណ៍ Air India និងប៉ូលិសឥណ្ឌា បានឱ្យដឹងថា យន្តហោះដែលជួបគ្រោះថ្នាក់ មានផ្ទុកមនុស្សសរុប​រហូតដល់២៤២នាក់។ យន្តហោះនោះ មានគោលដៅឆ្ពោះទៅកាន់អាកាសយានដ្ឋាន Gatwick នៃទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេស ហើយបានធ្លាក់នៅចំតំបន់ស៉ីវិល ក្បែរអាកាសយានដ្ឋាន Ahmedabad។ យន្តហោះ Air India ខាងលើ ប្រភេទជា Boeing 787-8 Dreamliner បានធ្លាក់បន្ទាប់ពីហោះឡើងបានតែបន្តិចប៉ុណ្ណោះ ចេញពីអាកាសយានដ្ឋានអន្តរជាតិ Sardar Vallabhbhai Patel ក្នុងទីក្រុង Ahmedabad ពោលគឺមិនដល់១នាទីឡើយ។ នៅពេលឡើងដល់ត្រឹមកម្ពស់ជាង២០០ម៉ែត្រ យន្តហោះក៏បានស្រាប់តែបានបាត់បង់រយៈកម្ពស់វិញ ហើយធ្លាក់នៅជិតតំបន់មានមនុស្សរស់នៅ Meghani/Meghaninagar ក្បែរអាកាសយានដ្ឋាន Sardar Vallabhbhai Patel។ នៅលើយន្តហោះ មានអ្នកដំណើរខ្ទង់២៤២នាក់ រួមជាមួយបុគ្គលិកយន្តហោះ១២នាក់។ យោងតាមឃ្លីបវីដេអូថតជាប់ហេតុការណ៍នោះ អណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ និងដុំផ្សែងខ្មៅហុយឡើងទៅលើ ត្រូវបានប្រទះឃើញពីចម្ងាយរាប់គីឡូម៉ែត្រ។ Read more

សមត្ថកិច្ច បញ្ជូនជនសង្ស័យ ជាង៣០នាក់ ទៅតុលាការ ពាក់ព័ន្ធការលេងល្បែងស៊ីសងខុសច្បាប់!

ក្នុងរយៈពេល៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ចំនួន១៥ទីតាំងនៅទូទាំងប្រទេស ដោយឃាត់ខ្លួនមនុស្សសរុបចំនួន ៤២នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ថ្លែងឱ្យដឹងនាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងចំណោម ១៥ទីតាំង ដែលសមត្ថកិច្ចបង្ក្រាបបាននោះ កម្លាំងនគរបាលបានចាត់វិធានការច្បាប់ចំនួន១១ទីតាំង ដោយកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅកាន់ស្ថាប័នតុលាការ ក្នុងនោះមានជនសង្ស័យដែលបញ្ជូនសរុបចំនួន៣៧នាក់។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយក្នុងចំណុចទី២ នៃគោលនយោបាយនោះ បានរំលេចនូវលក្ខណៈសម្បត្តិនៃការគ្មានបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ គោលនយោបាយនេះ ក៏មានគោលដៅជំរុញបំផុសចលនាអប់រំមហាជនចូលរួមបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទផងដែរ៕ ដោយ សេង បូលីន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

សំណុំរឿង​ព្រំដែន​កម្ពុជា​-ថៃ បារាំង​អាច​ផ្ដល់​ឯកសារ​ផ្សេង​ៗ​ដល់​កម្ពុជា​សម្រាប់​ដំណើរការ នៅ​តុលាការ ICJ

ចំពោះ​សំណុំរឿង​ព្រំដែន​នៅ​តំបន់​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី​ ត្រូវ​បាន​រវាង​កម្ពុជា​-​ថៃ​ ឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃ​សាធារណរដ្ឋ​បារាំង​សន្យា​នឹង​ជួយ​សម្របសម្រួល​ផ្ដល់​ឯកសារ​ផ្សេង​ៗ​ដល់​កម្ពុជា​-​ថៃ​ សម្រាប់​ដំណើរការ​ទៅ​កាន់​តុលាការ​យុ​តិ្ត​ធម៌​អន្តរជាតិ ICJ​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ ឯកឧត្តម តាន់ ហ្ស​ង់​ហ្វ្រ​ង់​ស័​រ​ ។ ឯកឧត្តម តាន់ ហ្ស​ង់​ហ្វ្រ​ង់​ស័​រ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ព្រ​លាន​យន្តហោះ​ភ្នំពេញ បន្ទាប់​ពី​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ត្រឡប់​ពី​ចូលរួម​សន្និសីទ​អង្គការសហប្រជាជាតិ ស្តី​ពី​មហាសមុទ្រ លើក​ទី​៣ (UNOC3) នៅ​ប្រទេស​បារាំង​ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៥​ នេះ ឯកឧត្តម តាន់ ហ្ស​ង់​ហ្វ្រ​ង់​ស័​រ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ទទួល​ល​បន្ទុក​កិច្ចការ​ការ​បរទេស បា​នប​ញ្ជា​ក់​យ៉ាង​ដូច្នេះ​ថា​ «​ខ្ញុំ​សូម​អះអាង​ថា ប្រធានាធិបតី​បារាំង​ម៉ា​ក្រុង​បាន​ថ្លែង​បញ្ជាក់​ថា បារាំង​អាច​ជួយ​សម្រួល​ជួយ​សម្រប​សម្រួល​ជា​អាទិ៍​តាម​រយៈ​ការ​ផ្ដល់​ឯកសារ​ឯកសារ​នេះ ឬ​ឯកសារ​នោះ ដល់​ភាគី​ទាំង​ពីរ​ដល់​ថៃ​ផង ដល់​កម្ពុជា​ផង បើសិនជា​មានការ​ចាំបាច់​» ​។ ឯកឧត្តមក៏​បានរំលឹកខ្លឹមសារ​ក្នុង​ជំនួប​ទ្វេភាគី​រវាង សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជាមួយ ឯកឧត្តម Emmanuel Macron នៅ​ទីក្រុង​នី​ស ប្រទេស​បារាំង ដោយ​សម្ដេច​ធិ​បតី Read more

ឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចូលខ្លួន ពាក់ព័ន្ធករណីឆបោកទិញដីជាង១០ហិកតា នៅខណ្ឌព្រែកព្នៅ

លោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចូលខ្លួនទៅតុលាការ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ពាក់ព័ន្ធករណីឆបោកទិញដីជាង១០ហិកតា នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ ក្នុងដីកាបង្គាប់ឲ្យចូលខ្លួនដែលចេញដោយលោក កូយ សៅ បានបញ្ជាក់ថា លោក ស ថាវី បានទទួលប្រាក់ពីគេចំនួន២០ម៉ឺនដុល្លារ នៅអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ក្នុងអំពើឆបោកតាមរយៈការទិញ លក់ដីជាង១០ហិកតា ដែលមានទីតាំងស្ថិតនៅភូមិសំរោង ភូមិសំរោងជើង ភូមិសំរោងត្បូង និងភូមិសំរោងកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ដែលជននេះអះអាងថាដីនោះជាកម្មសិទ្ធិរបស់ខ្លួនបានពីការ ប្រមូលទិញពីប្រជាពលរដ្ឋ។ ដីកាដដែលនោះ បានកំហិតថា ក្នុងករណីនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បុគ្គលឈ្មោះ ស ថាវី មិនចូលខ្លួនទៅកាន់តុលាការទេនោះ ចៅក្រមស៉ើបសួរ នឹងចេញដីកាបង្គាប់ឲ្យនាំខ្លួនតែម្ដង។ សូមរំលឹកថា លោក ស ថាវី ជាមន្រ្តីយោធាជាន់ខ្ពស់ម្នាក់ដែលធ្លាប់មានឈ្មោះនៅក្នុងបញ្ជីរបស់តុលាការ ហើយក៏ធ្លាប់ត្រូវបានតុលាការកោះហៅផងដែរនាពេលកន្លងទៅ ដោយបុគ្គលនេះបានប្រព្រឹត្ត និងឃុបឃិតគ្នាជាមួយបក្ខពួកពាក់ព័ន្ធករណីឆបោករឿងដីធ្លីនេះ។ ក្នុងសំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា, លោក ស ថាវី ក៏ត្រូវបានសាលាដំបូងខេត្តសៀមរាប កោះហៅទៅសួរនាំផងដែរ Read more

លោករដ្ឋមន្ត្រី កែវ រតនៈ៖ មកដល់ម៉ោងនេះ កម្ពុជា មិនបានយកអគ្គិសនីពីប្រទេសថៃ ចូលមកបណ្តាញជាតិនោះទេ ដោយសារកម្ពុជា មានអគ្គិសនីគ្រប់គ្រាន់ហើយ

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអះអាងថា មកដល់ម៉ោងនេះ កម្ពុជា មិនបានយកអគ្គិសនីពីប្រទេសថៃ ចូលមកកម្ពុជា តាមរយៈបណ្តាញជាតិនោះទេ ពោលគឺសូន្យ ដោយសារប្រទេសកម្ពុជា មានអគ្គិសនីគ្រប់គ្រាន់ ដែលអាចផ្គត់ផ្គង់ទៅគ្រប់ទីកន្លែងទូទាំងប្រទេស។ការគូសបញ្ជាក់របស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋមកពី ១៤ភូមិ ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ សរុបប្រមាណជាង ៥០០នាក់ ខេត្តពោធិ៍សាត់ នាថ្ងៃទី​ ១១ខែមិថុនា​ ឆ្នាំ២០២៥។លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បច្ចុប្បន្នមានតែសហគមន៍ចំនួន ៣តែប៉ុណ្ណោះនៅកម្ពុជា ដែលជាប់នឹងព្រំដែន ដូចតំបន់ខ្លះនៃអូរស្មាច់ ដែលយកភ្លើងពីថៃតាមរយៈតង់ស្យុងមធ្យមដោយមិនចូលបណ្តាញជាតិនោះទេ ដោយសារមានភូមិឃុំស្ថិតនៅជិតគ្នា ក៏យកមកបន្តិចទៅ។លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា៖ «ប្រសិនបើមានការផ្តាច់ពីថៃ យើងក៏អាចមានលទ្ធភាពដើម្បីបញ្ជូនភ្លើងពីបណ្តាញជាតិទៅភូមិឃុំទាំងនោះដែរ ដូច្នេះបើមានការអាក់ខាន បណ្តាញជាតិរបស់យើង គឺអាចឈរជើងបាន។»ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានពន្យល់ទៀតថា អ្វីទៅដែលហៅថា បណ្តាញជាតិ គឺជាការតភ្ជាប់អគ្គិសនីតង់ស្យុងខ្ពស់ ចាប់ពី ១១៥គីឡូវ៉ុល ដល់ ៥០០គីឡូវ៉ុល ដែលជាឆ្អឹងខ្នងរបស់កម្ពុជា ក៏ដូជារបស់ថៃដែរ។ ប៉ុន្តែយើងមិនបានយកភ្លើងនេះ មកបំពេញឲ្យគ្នានោះទេ ដោយសារយើងមានសមត្ថភាពក្នុងការផ្គត់ផ្គង់ភ្លើងគ្រប់គ្រាន់។យោងតាមសារព័ត៌មានThe Nation របស់ថៃ Read more

ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជួបសំណេះសំណាល និងនាំយកថវិកា ស្បៀងអាហារ និងសម្ភារប្រើប្រាស់ ចែកជូនដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន

គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា និងដៃគូសហការ ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានចុះជួបសំណេះសំណាល និងនាំយកថវិកា ស្បៀងអាហារ និងសម្ភារប្រើប្រាស់មួយចំនួន ទៅចែកជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន។ ពិធីនេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលតេជោអភិវឌ្ឍ ស្ថិតក្នុងភូមិសាស្រ្ត ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានវត្តមានថ្នាក់ដឹកនាំ ស.ស.យ.ក. តំណាងគ្រឹះស្ថានឧត្តមសិក្សា អង្គការសមាគមយុវជននានា ព្រមទាំងវិស័យឯកជនចូលរួមជាច្រើននាក់។ ថ្លែងក្នុងពិធីនោះ ឯកឧត្តម ហ៊ុន ម៉ានី ជំនួសមុខឱ្យគណៈប្រតិភូ ជាពិសេស ក្នុងនាមបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមបរិច្ចាគជាថវិកា និងសម្ភារដែលត្រូវបាននាំមកប្រគល់ជូននាពេលនេះ បានធ្វើការថ្លែងអំណរគុណ និងសម្តែងនូវការគោរពជូនចំពោះវីរភាពដ៏អង់អាចក្លាហានរបស់នាយទាហាន នាយទាហានរង ពលទាហាន ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលកំពុងឈរជើងការពារទឹកដី និងប្រជាជននៅតាមខ្សែបន្ទាត់ព្រំដែន។ ជាមួយគ្នានោះ ឯកឧត្តមសូមផ្តាំផ្ញើនូវសារលើកទឹកចិត្ត និងពាក្យពេចន៍ជូនពរពីសមរភូមិក្រោយជូនដល់បងៗ។ ឯកឧត្តមបានបន្តថា បើទោះបីជាយើងរស់នៅក្នុងសុខសន្តិភាព និងនឿយណាយជាមួយសង្រ្គាម ដែលយើងទាំងអស់គ្នាធ្លាប់ជួបប្រទះក្នុងអតីតកាល ក៏យើងនៅតែរក្សាបានខឿនការពារជាតិដ៏រឹងមាំ ដែលធានាមិនឱ្យសន្តិភាពបាត់បង់បានឡើយទោះជាក្នុងតម្លៃណាក៏ដោយ។ ក្នុងន័យនេះ ឯកឧត្តមបានគូសបញ្ជាក់ទៅដល់កងកម្លាំងទាំងអស់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានមានចំណាត់ការ និងប្រើប្រាស់យន្តការគ្រប់មុខសញ្ញាដើម្បីដោះស្រាយបញ្ហាជាមួយប្រទេសជិតខាងដោយធានាឱ្យបានជាដាច់ខាតនូវអធិបតេយ្យ និងបូរណភាពទឹកដីរបស់ជាតិ ប្រកបដោយភាពចាស់ទុំ ទន់ភ្លន់ តែម៉ឺងម៉ាត់។ ដូច្នេះ ឯកឧត្តមសូមអំពាវនាវដល់បងប្អូនទាំងអស់បន្តរក្សាភាពស្ងៀមស្ងាត់ និងប្រុងប្រៀបជានិច្ចចំពោះរាល់សភាពការណ៍នានា ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការការពារទឹកដី។

ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំងនគរបាលជាតិ ឈរជើងតំបន់ការពារព្រំដែនកម្ពុជា-ថៃ

នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចុះជួបសំណេះសំណាល និងប្រគល់អំណោយរបស់ក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលជាតិ ដែលកំពុងឈរជើងនៅតំបន់ការពារព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។ អំណោយជាថវិកា និងគ្រឿងឧបភោគ-បរិភោគរបស់ក្រសួងមហាផ្ទៃ ដែលឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត និងលោកជំទាវ បានប្រគល់ជូន នាឱកាសនោះរួមមាន ៖១. គណៈបញ្ជាការ ១៨៧ ថវិកា ២០លានរៀល អង្ករ ១៧តោន មី ១៧កេសធំ ត្រីខកំប៉ុង ១៧កេសធំ និងកងកម្លាំង ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល ២. ទីបញ្ជាការភូមិភាគទី៤ ថវិកា ២០លានរៀល អង្ករ ១៦តោន មី ១៦កេសធំ ត្រីខកំប៉ុង ១៦កេសធំ និងកងកម្លាំង ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល ៣. វរសេនាតូច លេខ១០៥ ថវិកា Read more

ប្រធានាធិបតីបារាំង និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះការខិតខំ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ”

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញ នូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជា និងបារាំង ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ ក្នុងការរៀបចំឯកសារផែនទីបង្ហាញផ្លូវ (Roadmap) មួយ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងកម្ពុជា-បារាំង ជា “ដៃគូយុទ្ធសាស្ត្រ”។ ការបង្ហាញការពេញចិត្តនេះ ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី០៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានសម្តែងក្តីសោមនស្សរីករាយដែលបានទទួលសម្តេចបវរធិបតី និងគណៈប្រតិភូជាថ្មីម្តងទៀតនៅប្រទេសបារាំង និងបានគូសបញ្ជាក់ថា ឯកឧត្តមនឹងអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ២០២៦ ខាងមុខនេះ។ ឯកឧត្តមប្រធានាធិបតីបានអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី និងគូសបញ្ជាក់ថា រដ្ឋាភិបាលបារាំងនឹងផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការធ្វើជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងឆ្នាំ២០២៦ ឱ្យបានជោគជ័យ។ សម្តេចបវរធិបតី បានអរគុណ ឯកឧត្តមប្រធានាធិបតី ដែលបានទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូយ៉ាងកក់ក្តៅ និងសម្តែងក្តីរីករាយដែលបានជួបឯកឧត្តមប្រធានាធិបតីជាថ្មីទៀត។ Read more

ក្រសួងមហាផ្ទៃស្នើ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ យកចិត្តទុកដាក់អនុវត្តកិច្ចការ ចាំបាច់មួយចំនួន

ក្រសួងមហាផ្ទៃស្នើ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ យកចិត្តទុកដាក់អនុវត្តកិច្ចការ ចាំបាច់មួយចំនួនដូចខាងក្រោម៖ – ត្រូវធ្វើការណែនាំដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែលឈរជើងនៅតាមបណ្តោយ ព្រំដែនឱ្យបន្តតាមដាន ទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងកត់ត្រាឱ្យបានច្បាស់លាស់នូវ សកម្មភាពឯកតោភាគីរបស់ថៃ ដែលនាំឱ្យប្រែប្រួលបរិស្ថានតំបន់ព្រំដែន បំពានមាត្រា៥ នៃ អនុស្សរណៈនៃការយោគយល់គ្នាចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិង ខណ្ឌព្រំសីមាព្រំដែនគោក ដោយអនុវត្តតាមនីតិវិធីកំណត់ក្នុងចំណុច៧ នៃលិខិតលេខ ៣៥៩៩ សជណ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ។ – ត្រូវធ្វើការណែនាំដល់កងកម្លាំងនិងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់រក្សាទំនាក់ទំនងជាមួយ កងកម្លាំងនៃភាគីម្ខាងទៀត ក្នុងការដោះស្រាយបញ្ហានានា ដោយសន្តិវិធីនិងការអត់ធ្មត់ ខ្ពស់បំផុត។ ចំពោះបញ្ហាដែលហួសពីសមត្ថកិច្ចនិងសមត្ថភាពរបស់ខ្លួន ត្រូវគោរពស្នើសុំ គោលការណ៍ពិនិត្យសម្រេចពីថ្នាក់ជាតិ ដើម្បីមានវិធានការដំណោះស្រាយបានទាន់ពេល វេលា។ – ត្រូវសម្របសម្រួល និងពិភាក្សាជាមួយអាជ្ញាធរខេត្តនិងកងកម្លាំងមានសមត្ថកិច្ចថៃ នៅ ក្នុងការគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែនតាមទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន ផ្លូវការ តាមស្ថានភាពជាក់ស្តែងរបស់ខេត្តនីមួយៗ និងយកចិត្តទុកដាក់តាមដានស្ថាន-ការណ៍វិវត្តតាមច្រកទ្វារព្រំដែនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងនោះ ត្រូវណែនាំដល់ រដ្ឋបាលក្រុង ស្រុក និងកងកម្លាំងមានសមត្ថកិច្ចត្រូវទប់ស្កាត់ និងហាមដាច់ខាតមិនឱ្យ មានការចេញចូលឆ្លងកាត់ព្រំដែនតាមច្រករបៀងឬច្រកទ្វារពុំផ្លូវការ ដោយត្រូវមានវិធានការ ច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះអ្នកល្មើស។ – ត្រូវខិតខំការពារនូវផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការ រកស៊ី និងរស់នៅក្នុងទឹកដីថៃ Read more

រាជរដ្ឋាភិបាលចេញសេចក្តីសម្រេច ស្តីពី ការបង្កើតគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី

រាជរដ្ឋាភិបាលបង្កើតគណៈកម្មការ រៀបចំឯកសារប្តឹងទៅតុលាការ​យុត្តិ​ធម៌​អន្តរជាតិនាទីក្រុងឡាអេ ( ICJ ) ក្នុងវិវាទព្រំដែនជាមួយថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារសូមបងប្អូនជនរួមជាតិជួយគិត

តាមរយះបណ្តាញសង្គមផ្លូវការ សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្ញើរសារជូនចំពោះបងប្អូនជនរួមជាតិពីទីក្រុង នីស ប្រទេសបារាំង នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៥នេះថា “សូមបងប្អូនជនរួមជាតិជួយគិត ។ មានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ។ ប៉ុន្តែនៅពេលដែលប្រទេសជាតិយើងប្រឈមនឹងការគំរាមកំហែងពីអ្នកផ្សេង បែរជាអ្នកនយោបាយទាំងនោះខិតខំពុះពារនិងស្ម័គ្រចិត្តធ្វើជាភ្នាក់ងារផ្សព្វផ្សាយព័ត៌មានរបស់អ្នកផ្សេងនោះ ដើម្បីវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ (ជាពិសេសព័ត៌មានមិនពិត និងព័ត៌មានបំប៉ោងដែលប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកផ្សេងនោះ បានរៀបចំឡើងនិងផ្សព្វផ្សាយដើម្បីវាយប្រហារផ្នែកចិត្តសាស្ត្រមកលើជាតិយើង) “។ សម្តេចបវរធិបតី បានចោទ ជាសំនួរថា “តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ ឬក៏ការព្យាយាមកេងចំណេញនយោបាយដោយងងឹតងងុល មិនយល់ពីពេលវេលានិងកាលៈទេសៈរបស់ប្រទេសជាតិខ្លួន? “។ សម្តេចបវរធិបតី ក៏បានលើកឡើងសូមបងប្អូនជនរួមជាតិជួយពិចារណាផងចុះ៕

សម្ដេចតេជោ ហ៊ុន សែន៖ បើអាជ្ញាធរថៃមិនឃុបឃិតជាមួយបុគ្គល អែម ពិសិដ្ឋ នេះទេ គួរតែក្លាហានចាប់ជននេះ បញ្ជូនបុគ្គលឱ្យអាជ្ញាធរកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ បានបង្ហោះនៅលើបណ្ដាញសង្គមផ្លូវការ អមជាមួយរូបភាពរបស់បុគ្គលឈ្មោះ អែម ពិសិដ្ឋ និងសេចក្ដីប្រកាសព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិ ដោយសំណេររបស់សម្ដេចមានខ្លឹមសារថា “អំពើក្បត់ជាតិគឺបែបនេះឯងទាំងមេទាំងកូនគឺដូចគ្នា។ប្រទេសប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេសបែរជាទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ។ប្រសិនបើអាជ្ញាធរថៃមិនឃុបឃិតជាមួយជននេះទេគួរតែក្លាហានចាប់ជននេះបញ្ជូនឱ្យអាជ្ញាធរ កម្ពុជាដើម្បីចាត់វិធានការតាមផ្លូវច្បាប់។” ជាមួយគ្នានេះនៅលើហ្វេកប៊ុកផ្លូវការរបស់ លោកឧត្ដមសេនីយឯកជួន ណារិន្ទ ស្នងការនគបាលរាជធានីភ្នំពេញក៏បានបញ្ជាក់ជូនប្រជាពលរដ្ឋខ្មែរឱ្យបានដឹងតាមរយ:សំណេរថា៖ ខ្ញុំបាទសូមគោរពជូន លោកពុកអ្នកម៉ែ ពូមីង បងប្អូន និងប្រជាពលរដ្ឋយើងទាំងអស់សូមមេត្តាជ្រាបថា៖ ប៉ុន្មានថ្ងៃនេះមានផេកយុវជនម្នាក់នេះក្លែងបន្លំជាយោធានៅព្រំដែន បង្ហោះលើបណ្ដាញសង្គមដែលធ្វើឱ្យមហាជនយើងយល់ច្រឡំ។យុវជននេះ បច្ចុប្បន្នរស់នៅប្រទេសថៃ មិនមែនជាយោធាទេ (ជាជនបំពុលសង្គម)។ ខ្ញុំសូម អរគុណច្រើនដែលមហាជនយើងយកចិត្តទុកដាក់តាមដានសភាពការណ៏ទូទៅបាទសូមតាមដានស្ដាប់ព័ត៌មានពិតពីរាជរដ្ឋាភិបាលយើង ។ សូមបញ្ជាក់ជូនថា ថ្មីនេះបុគ្គលឈ្មោះ អែម ពិសិដ្ឋ បានក្លែងបន្លំស្លៀកឯកសណ្ឋាកងទ័ព ហើយថតវីដេអូប្រឌិតព័ត៌មានសភាពការណ៍ តាមព្រំដែននាំឲ្យមានការយល់ច្រឡំ ដើម្បីបំបាក់ទឹកចិត្តកងទ័ព។ បច្ចុប្បន្នបុគលរូបនេះរស់នៅខេត្តខនថាក់បូរី ក្រុងបាងកក ប្រទេសថៃបុគ្គលរូបនេះមានតួនាទីជាប្រធានបណ្ដាញយុវជនកម្ពុជាសកល ប្រចាំប្រទេសថៃ មានទំព័រហ្វេសប៊ុកឈ្មោះ Em Piseth-អែម ពិសិដ្ឋ គណនី TikTok ឈ្មោះ “Amy Richard310” និង FB ឈ្មោះ “Piseth P G EM”៕

បេក្ខជនប្រធានាធិបតីកូឡុំប៊ីមួយរូប ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ក្រោយត្រូវគេបាញ់ចំក្បាល ក្នុងករណីប៉ុនប៉ងធ្វើឃាតខណៈដែលលោកកំពុងថ្លែង ក្នុងព្រឹត្តិការណ៍ឃោសនាបោះឆ្នោតក្នុងរដ្ឋធានីបូហ្គោតា

មន្ទីរពេទ្យដែលព្យាបាលលោក Miguel Uribe សមាជិកព្រឹទ្ធសភា​ និងជាបេក្ខភាពប្រធានាធិបតីនៅប្រទេសកូឡុំប៊ី បានឱ្យដឹងកាលពីថ្ងៃចន្ទ ទី៩ ខែមិថុនា ថា រូបលោកនៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដដែល ហើយហាក់បង្ហាញសញ្ញាឆ្លើយតបតិចតួចបំផុត ​ចំពោះកិច្ចប្រឹងប្រែងព្យាបាល បន្ទាប់ពីត្រូវគេបាញ់ប្រហារនៅទីក្រុងបូហ្គោតា ក្នុងករណីប៉ុនប៉ងធ្វើឃាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក Uribe អាយុ ៣៩ឆ្នាំ ជាសមាជិកគណបក្សប្រឆាំង​ស្តាំនិយម​ Democratic Center។ លោកបានរងការបាញ់ប្រហារពីក្រោយចំនួន៣គ្រាប់ ក្នុងនោះ២គ្រាប់ ត្រូវចំផ្នែកក្បាល កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ខណៈដែលលោកកំពុងថ្លែង ក្នុងព្រឹត្តិការណ៍ឃោសនាបោះឆ្នោតមួយនៅទីធ្លាសាធារណៈ ក្នុងរដ្ឋធានីបូហ្គោតា។ សកម្មភាពបាញ់ប្រហារនោះ ដែលត្រូវបានថតជាប់ក្នុងវីដេអូ បានធ្វើឱ្យប្រទេសកូឡុំប៊ីភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយវានាំឱ្យឃើញឃើញឡើងវិញ នូវអំពើហិង្សានយោបាយកាលពីទសវត្សរ៍មុនៗ។ មន្ទីរពេទ្យ Santa Fe Foundation បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ស្ថានភាពរបស់លោកគឺធ្ងន់ធ្ងរបំផុត។ ដូច្នេះការព្យាករទៅមុខជុំវិញស្ថានភាពរបស់លោក នៅតែមានភាពប្រុងប្រយ័ត្ន»។ ប្រទេសកូឡុំប៊ីជាយូរមកហើយ បានជាប់ជំពាក់ក្នុងបញ្ហាជម្លោះ ជាមួយក្រុមឧទ្ទាមឆ្វេងនិយម ក៏ដូចជាក្រុមឧក្រិដ្ឋជន ដែលកើតចេញពី ក្រុមប្រដាប់អាវុធស្តាំនិយម ប៉ុន្តែមូលហេតុនៃការវាយប្រហារលើលោក Uribe នៅមិនទាន់អាចកំណត់ច្បាស់ទេ។ ប្រធានាធិបតីឆ្វេងនិយម លោក Gustavo Petro បានប្តេជ្ញាថា នឹងនាំមកនូវសន្តិភាព តាមរយៈការចរចាជាមួយក្រុមឧទ្ទាម ដើម្បីឱ្យពួកគេទម្លាក់អាវុធចុះ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់ការណែនាំជាចំហ និងរង់ចាំមើលការអនុវត្តច្បាប់ចរាចរណ៍ ក្នុងចំណោមសិស្ស រថយន្តដឹងកម្មករ និងល្មើសល្បឿន

សិស្សធ្វើដំណើរទៅសាលារៀនដោយពុំពាក់មួកសុវត្ថិភាព រថយន្តដឹកកម្មករ លើសចំនួនកំណត់ រថយន្តបើកបរលើសល្បឿនកំណត់ រថយន្តបើកវ៉ាជែង និងដឹកជញ្ជូនទំនិញលើសកំណត់ គឺជារបៀបវារៈដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសង្កត់ធ្ងន់ក្នុងឱកាសអញ្ជើញជាអធិបតី នៃទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រារព្ធនៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។ សម្រាប់សិស្សធ្វើដំណើរទៅរៀនដោយមធ្យោបាយយានយន្តកង់ពីរ រួមទាំងម៉ូតូអគ្គិសនី ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានទាញសញ្ញាព្រមានអំពីហានិភ័យនៃការមិនគោរពច្បាប់របស់សិស្សានុសិស្ស ក្នុងពេលធ្វើដំណើរទៅសាលារៀន ពោលគឺស្របពេលមេរៀនស្ដីពីការងារសុវត្ថិភាពចរាចរណ៍ បានសម្រេចដាក់បញ្ជូលក្នុងកម្មវិធីសិក្សា ប៉ុន្តែសិស្សមួយចំនួន បែរជាមិនបានគោរពច្បាប់ចរាចរណ៍។ ទន្ទឹមនឹងការដើរផ្ទុយពីគោលការណ៍សុវត្ថិភាព និងគោលការណ៍ច្បាប់ ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកការបណ្ដែតបណ្ដោយ និងការមិនគោរពច្បាប់ចរាចរណ៍ក្នុងចំណោមសិស្សានុសិស្ស ជាផ្នែកមួយនៃការបណ្ដុះវប្បធម៌មិនល្អទៅថ្ងៃមុខ ដ្បិតសិស្សទៅទទួលការអប់រំទាំងបំពានច្បាប់។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំជាចំហ និងបានបញ្ជាក់អំពីការរង់ចាំមើលការអនុវត្តរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រួមទាំងអធិការដ្ឋាន និងស្នងការដ្ឋាន លើបញ្ហានេះ ដោយប្រមុខក្រសួងមហាផ្ទៃ បានណែនាំឱ្យសិក្សាអនុវត្តការងារនេះឱ្យសកម្មជាមួយថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សា ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ដើម្បីធានាថា សិស្សដែលធ្វើដំណើរទៅទទួលការអប់រំពិតជាបានគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាព ដើម្បីការពារសុវត្ថិភាពពួកគេ និងជាការបង្ហាញអំពីគំរូនៃការចាប់ផ្ដើមគោរពច្បាប់ ចាប់ពីពេលពួកគេទទួលបានការអប់រំ។ ចេញពីការគិតគូរអំពីសុវត្ថិភាព និងការអនុវត្តច្បាប់ក្នុងចំណោមសិស្សានុសិស្ស Read more