បាតុភូតដ៏កម្រ ចន្ទ្រគ្រាសពេញវង់ ដែលគេហៅថា «ព្រះចន្ទឈាម» Blood Moon Lunar Eclipse

រាត្រីថ្ងៃអាទិត្យទី៧ខែកញ្ញាឆ្នាំ២០២៥ នៅប្រទេសកម្ពុជា ក៏នឹងមើលឃើញបាតុភូតដ៏កម្រ ចន្ទ្រគ្រាសពេញវង់ ដែលគេហៅថា «ព្រះចន្ទឈាម» Blood Moon Lunar Eclipse ផងដែរ។ យោងតាមគេហទំព័រ Space, បាតុភូតនេះកើតឡើងនៅពេល ផែនដីធ្វើដំណើរទៅស្ថិតនៅចន្លោះព្រះអាទិត្យនិងព្រះចន្ទ ដោយបាំងស្រមោលរបស់វាទាំងស្រុងទៅលើព្រះចន្ទ។ ក្នុងអំឡុងពេលចន្ទ្រគ្រាសពេញវង់ ព្រះចន្ទនឹងមើលទៅមានពណ៌ក្រហម ឬពណ៌លឿងទុំ ដែលធ្វើឲ្យវាត្រូវបានគេហៅថា Blood Moon ឬ ព្រះចន្ទឈាម។សម្រាប់ព្រឹត្តិការណ៍នេះ កម្ពុជាក៏អាចមើលឃើញដែរនៅថ្ងៃស្អែក ពោលគឺអាចកើតឡើងចន្លោះម៉ោង១១:៣០នាទីយប់ ដល់ម៉ោង៣ព្រឹក ឈានចូលថ្ងៃចន្ទ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែប៉ុន្មានថ្ងៃមកនេះ មានភ្លៀងធ្លាក់ជាប់ ព្រោះតែឥទ្ធិពលព្យុះ គេមិនដឹងថា តើនៅរាត្រីថ្ងៃអាទិត្យ អាកាសធាតុនឹងអំណោយផល សម្រាប់ការមើលចន្ទ្រគ្រាសនេះដែរឬក៏អត់នោះទេ។ ក្រៅពីកម្ពុជា ប្រទេសផ្សេងទៀតនៅតំបន់អាស៊ី ក៏អាចមើលឃើញបាតុភូតដ៏កម្រនេះដែរ ប៉ុន្តែតំបន់ដែលអាចទស្សនាព្រឹត្តិការណ៍នេះបានយ៉ាងល្អឥតខ្ចោះគឺនៅអាហ្វ្រិក មជ្ឈិមបូព៌ា និងភាគខាងលិចប្រទេសអូស្រ្តាលី។ ដ្បិតតែក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា វាជាព្រឹត្តិការណ៍កម្រ ប៉ុន្តែតាមពិតទៅ អ្នកនឹងមិនត្រូវរង់ចាំយូរប៉ុន្មានទេដើម្បីទស្សនា «ព្រះចន្ទឈាម» ម្តងទៀត ព្រោះវានឹងកើតឡើងជាថ្មីនៅ ៨-៩ឆ្នាំក្រោយ៕

លោកបណ្ឌិត ទូច វណ្ណៈ “ ខ្មែរសាមគ្គី ខ្មែរឈ្នះ ខ្មែរបែកបាក់សាមគ្គី ខ្មែរចាញ់ ” ខ្មែរនឹងកាន់តែឈឺចាប់ បើខ្មែរមិនជឿជាក់លើរាជរដ្ឋាភិបាល ឬខ្មែរបែកបាក់សាមគ្គីនោះ!

នៅព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៥ បណ្ឌិត ទូច វណ្ណៈ បានបង្ហោះសារមួយលើផេកហ្វេសប៊ុកផ្លូវការ ក្រោមចំណងជើងថា “ខ្មែរនឹងកាន់តែឈឺចាប់ បើខ្មែរមិនជឿជាក់លើរាជរដ្ឋាភិបាល ឬខ្មែរបែកបាក់សាមគ្គីនោះ”។ ក្នុងសារនេះ បណ្ឌិត ទូច វណ្ណៈ បានលើកឡើងថា កងទ័ពថៃតែងតែបង្កហេតុ ដើម្បីបង្ខំឱ្យកងទ័ពកម្ពុជា ប្រើអាវុធជាមុន ហើយយកវាជាលេសវាយប្រហារវិញ។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជ្រើសរើសដោះស្រាយតាមផ្លូវសន្តិវិធី ដោយប្រើការទូត និងយន្តការអន្តរជាតិ។ លោកបានរំលឹកថា កិច្ចព្រមព្រៀងឈប់បាញ់កម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២៨ កក្កដា ២០២៥ ក្នុងប្រទេសម៉ាឡេស៊ី ក្រោមការសម្របសម្រួលរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងដោយគំនិតផ្តួចផ្តើមពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។ ប្រទេសចិនក៏បានចូលរួមអង្កេតតាមដានផងដែរ។ បន្ថែមពីនេះ កម្ពុជាក៏បានសម្រេចដាក់ពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) អំពីជម្លោះតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី ទោះបីជាភាគីថៃប្រកាសប្រឆាំងក្តី។ លោកបណ្ឌិត ទូច វណ្ណៈ បានសរសេរថា កងទ័ពកម្ពុជា គោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល មិនមានសកម្មភាពផ្ទាល់ខ្លួន ដូចកងទ័ពថៃទេ ខណៈដែលប្រជាពលរដ្ឋខ្មែរ ក៏បានបង្ហាញសាមគ្គីភាព និងជំនឿលើរាជរដ្ឋាភិបាល ដោយចូលរួមជួយកងទ័ព Read more

លោក Anutin ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី៣២ នៃប្រទសថៃ ក្រោយទទួលបានការយល់ព្រមពីព្រះមហាក្សត្រ

លោក Anutin Charnvirakul បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី៣២របស់ថៃហើយ នៅថ្ងៃអាទិត្យ ទី៧ ខែកញ្ញា បន្ទាប់ពីទទួលបានការអនុម័តយល់ព្រម ពីព្រះមហាក្សត្រថៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ អគ្គលេខាធិការរដ្ឋសភាថៃ លោក Arpath Sukhanunth បានអានព្រះរាជ្យក្រឹត្យរបស់ព្រះមហាក្សត្រក្នុងពិធីមួយនៅឯទីស្នាក់ការកណ្ដាលនៃគណបក្សភូមិចៃថៃរបស់លោក Anutin ក្នុងទីក្រុងបាងកក ដោយមានអត្ថន័យដូច្នេះថា «ព្រះមហាក្សត្របានអនុម័តយល់ព្រមឱ្យលោក Anutin ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីចាប់ពីពេលនេះតទៅ»។ លោក Anutin មានអាយុ ៥៨ឆ្នាំ កន្លងមកធ្លាប់កាន់តំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីសុខាភិបាល។ លោកបានក្លាយជានាយករដ្ឋមន្ត្រីទី៣របស់ថៃ ក្នុងរយៈពេលជាង២ឆ្នាំមកនេះ ក្រោយលោកស្រី Paetongtarn Shinawatra ត្រូវបានតុលាការធម្មនុញ្ញដកតំណែង។ ប៉ុន្តែជ័យជម្នះរបស់លោក Anutin អាចកើតឡើង ទៅបានដោយសារតែទទួលបានការគាំទ្រពីគណបក្សប្រជាជនថៃ ដែលបានដាក់លក្ខខណ្ឌឱ្យរូបលោករំលាយរដ្ឋសភាក្នុងរយៈពេល៤ខែ ដើម្បីរៀបចំការបោះឆ្នោតមុនអាណត្តិ៕

ព្រះពុទ្ធបដិមាកសាងពីស្ពាន់កម្ពស់៩ម៉ែត្រ ទម្ងន់៩តោន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានរៀបចំពិធីប្រុងពាលី និងពុទ្ធាភិសេក ខណ:ការបើកការហោះហើរនឹងធ្វើឡើងនៅថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៥

ព្រះពុទ្ធបដិមា កសាងពីស្ពាន់ និងលោហៈ មានកម្ពស់៩ម៉ែត្រ និងទម្ងន់៩តោន នៅក្នុងអគារអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានរៀបចំពិធីប្រុងពាលី និងពុទ្ធាភិសេក តាមបែបព្រះពុទ្ធសាសនា នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយមានការយាង និងនិមន្តចូលរួមពីសំណាក់សម្តេចព្រះសង្ឃនាយក និងព្រះសង្ឃទាំងពីរគណ:ចំនួន១៨អង្គ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)។ អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក មានប្រសាសន៍ថា ព្រះពុទ្ធបដិមានេះ ជាទម្រង់ភ្នេនប្រទានពរ ដើម្បីបង្ហាញពីរចនាបទ វប្បធម៌ និងការលើកតម្កើងព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ។ អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បន្ថែមទៀតថា ការតាំងបង្ហាញព្រះពុទ្ធបដិមានេះ ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាភ្ញៀវដែលឆ្លងកាត់ អាកាសយានដ្ឋាន ជួបតែសេចក្តីសុខសប្បាយ នៅក្នុងការធ្វើដំណើរ។ នាយកគ្រប់គ្រងក្រុមហ៊ុនដដែល បានបញ្ជាក់ថា ការដាក់តាំងព្រះពុទ្ធបដិមានេះ ដោយសារកម្ពុជា កាន់ព្រះពុទ្ធសាសនា ដូច្នេះហើយ Read more

ថៃ​បង្ហាញ​មុខ​មេភូមិភាគ​ថ្មីទាំង​៤រូប ក្នុងនោះឧត្តមសេនីយ៍ Weerayuth Raksil ឡើងជាមេបញ្ជាការភូមិភាគ២ បន្តពី Boonsin Padklang

ការរុះរើយោធាប្រចាំឆ្នាំរបស់ប្រទេសថៃ ត្រូវបានប្រកាសជាផ្លូវការ ដោយមន្ត្រីជាន់ខ្ពស់ចំនួន ៨៦២រូប ទទួលបានការតែងតាំងថ្មី ចាប់ពីថ្ងៃទី១ខែតុលាឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់ Royal Gazette នាថ្ងៃសុក្រ ទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ។ មុខតំណែងដែលប្រព័ន្ធផ្សព្វផ្សាយថៃផ្តោតសំខាន់គឺនៅក្នុងជួរកងទ័ពភូមិន្ទថៃ ដែលមានទំនួលខុសត្រូវតាមព្រំដែន រួមមាន៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក Worayos Luangsuwann មេបញ្ជាការរង យោធភូមិភាគ១ ឡើងជាមេបញ្ជាការយោធភូមិភាគ១ ឯកឧត្តម ឧត្តមសេនីយ៍ឯក Weerayuth Raksil មេបញ្ជាការរង យោធភូមិភាគ២ ឡើងជាមេបញ្ជាការយោធភូមិភាគ២ ឯកឧត្តម ឧត្តមសេនីយ៍ឯក Woratep Bunya មេបញ្ជាការរង យោធភូមិភាគ៣ ឡើងជាមេបញ្ជាការយោធភូមិភាគ៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក Norathip Poynok មេបញ្ជាការរង យោធភូមិភាគ២ ឡើងជាមេបញ្ជាការយោធភូមិភាគ៤ មុខតំណែងសំខាន់ៗផ្សេងទៀត រួមមាន៖ ឧត្តមសេនីយ Ukridt Buntanont អគ្គមេបញ្ជាការរងនៃកងកំលាំងការពារជាតិ ឡើងឋានន្តរស័ក្តិជានាយសេនាធិការការពារជាតិ ឧត្តមនាវីទោ Pairot Fuangchan អគ្គលេខាធិកាកងទ័ពជើងទឹក ត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពជើងទឹកថៃ ឧត្តមសេនីយ៍ឯក Marshal Seksan Kantha Read more

ល្បែងអាប៉ោងបើកលេងស៊ីសងលុយធំ របស់ឈ្មោះសុង សុខា ហៅម៉ែអាត្រងោល ក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបងបើកលេងរាល់ថ្ងៃ សមត្ថកិច្ចមើលមិនឃើញ

ល្បែងអាប៉ោងដុះស្លែ ១ កន្លែង ស្ថិតនៅ ក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បើកលេងស៊ីសងលុយធំ មានអ្នកចាញ់ អ្នកឈ្នះ រាប់សិបលានរៀលក្នុង១ថ្ងៃៗដោយ គ្មានសមត្ថកិច្ច ណាទៅបង្ក្រាបម្តងសោះឡើយ។ តាមបណ្តាយរាកាណ៍ថា ឈ្មោះ សុង សុខា ហៅម៉ែអាត្រងោល ជាអ្នកចេញមុខ ឈរដោះស្រាយរ៉ាប់រង ក្នុងការចំណាយលុយសែនអោយម្ចាស់ទឹកដី និងបង់លុយប្រចាំខែ អោយអ្នកកាសែតមួយចំនួនតូច ជាថ្នូរ មិនចុះផ្សាយ ពីទីតាំងល្បែងអាប៉ោងលេងនៅក្នុងផ្ទះរបស់គាត់ ។ ករណី ល្បែងអាប៉ោងលេងនៅផ្ទះឈ្មោះ សុង សុខា ហៅម៉ែ អាត្រងោលនេះ ឡើងដុះស្នឹម តើលោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានជ្រាបឬទេ ? ។ ដូច្នេះសង្ឃឹមថា ដំណឹងនេះ នឹងឮដល់ លោក អធិការនគរបាលក្រុងបាត់ដំបង សូមចាត់វិធានការផងអោយស្រមនឹង គោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ដែល លោក អធិការ ខិតខំអនុវត្ត កន្លងមក ។ អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់បុគ្គលពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន Read more

ក្រសួងការពារជាតិអាមេរិក អាចនឹងប្តូរឈ្មោះទៅជា ក្រសួងសង្រ្គាម

មន្ត្រីសេតវិមានម្នាក់ នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា បាននិយាយថា លោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្រោងនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ នៅថ្ងៃសុក្រ ទី៥ ខែកញ្ញាដើម្បីប្ដូរឈ្មោះក្រសួងការពារជាតិអាមេរិក ទៅជាក្រសួងសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ បទបញ្ជាប្រតិបត្តិខាងលើ នឹងតម្រូវឱ្យរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ក្រសួងការពារជាតិអាមេរិក និងមន្ត្រីនៅក្រោមចំណុះក្រសួងការពារជាតិប្ដូរតួនាទីទៅជា រដ្ឋមន្ត្រីសង្រ្គាម ក្រសួងសង្រ្គាម និងអនុរដ្ឋមន្ត្រីសង្រ្គាម។ គួរបញ្ជាក់ថា ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីខែមករាមក លោក ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយចំនួនដើម្បីប្ដូរឈ្មោះស្ថាប័ន និងទីតាំង ក្នុងនោះ លោកបានប្ដូរឈ្មោះឈូងសមុទ្រម៉ិកស៉ិក ទៅជាឈូងសមុទ្រអាមេរិកជាដើម។ ក្រសួងការពារជាតិអាមេរិកក៏ធ្លាប់ប្រើឈ្មោះជាក្រសួងសង្រ្គាមផងដែរអំឡុងសង្រ្គាមលោកលើកទី២៕

៦ខែឆ្នាំ២០២៥ មន្រ្តីទទួលពាក្យសុំកែទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានជិត២ម៉ឺនច្បាប់

ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានទទួលពាក្យស្នើសុំកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈរដ្ឋបាលរាជធានី ខេត្ត និងការមកស្នើផ្ទាល់នៅអគ្គនាយកដ្ឋានសរុបចំនួន១៩.៦៥៨ច្បាប់ ខណៈនៅចុងឆ្នាំនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដំណើរការសេវាឌីជីថល។ ក្នុងចំណោមពាក្យស្នើសុំកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានទាំង១៩.៦៥៨ច្បាប់នោះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានទទួលពាក្យស្នើសុំដោយផ្ទាល់ចំនួន ១១.៦៩៤ច្បាប់ និងទទួលពាក្យស្នើសុំតាមរយៈរដ្ឋបាលរាជធានី-ខេត្ត ចំនួន ៧.៩៦៤ច្បាប់។  ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានថ្លែងថា ក្រសួងមហាផ្ទៃ បានធ្វើយុទ្ធនាការចុះបញ្ជីអត្រានុកូលដ្ឋានចល័តនៅទូទាំងប្រទេសអស់២លើកហើយ កាលពីឆ្នាំ២០០៤ និងឆ្នាំ២០០៦ ដើម្បីផ្តល់សំបុត្រកំណើតឡើងវិញជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងភាពជោគជ័យនៃការចុះបញ្ជីអត្រានុកូលដ្ឋានក្នុងអំឡុងពេលយុទ្ធនាការ ឯកឧត្តមបានឲ្យដឹងថា ការអនុវត្តចុះបញ្ជីនោះ ក៏ជួបបញ្ហាប្រឈមមួយចំនួន គឺកំហុសឆ្គងទិន្នន័យ ជាអាទិ៍ ខុសអក្ខរាវិរុទ្ធលើនាមត្រកូល-នាមខ្លួន ឬខុសថ្ងៃខែឆ្នាំកំណើត ឬខុសទីកន្លែងកំណើត និងប្រជាពលរដ្ឋខ្លះបានចុះបញ្ជីអត្រានុកូលដ្ឋានប្រភេទតែមួយលើសពីមួយដង។  ឯកឧត្តមឧត្តមសេនីយ៍ឯកបន្ថែមថា ដើម្បីដោះស្រាយបញ្ហាទាំងនេះ ក៏ដូចជាសម្រួលដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញអនុក្រឹត្យស្តីពីមន្ត្រីអត្រានុកូលដ្ឋានថ្នាក់ជាតិ ដោយបានផ្តល់សមត្ថកិច្ចពិនិត្យសម្រេចកែតម្រូវ និងមោឃភាពទិន្នន័យបញ្ជីអត្រានុកូលដ្ឋាន ហើយបន្ទាប់មក ក្រសួងមហាផ្ទៃក៏បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ រួមមាន ៖ សេចក្តីណែនាំ ស្តីពីការកែតម្រូវ និងការធ្វើមោឃភាពនៃបញ្ជីអត្រានុកូលដ្ឋាន ដែលត្រូវអនុវត្តក្នុងរយៈពេល២ឆ្នាំ ចាប់ពីឆ្នាំ២០១៧ រហូតឆ្នាំ២០១៩ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យការត្រៀមលក្ខណៈរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ!

នៅពេលប្រជាជនកម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិ កំពុងតាមដាន និងទន្ទឹងរង់ចាំការមកដល់ថ្ងៃបើកដំណើរការជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យការត្រៀមលក្ខណៈអនុវត្តតួនាទី ភារកិច្ចរបស់មន្ត្រីអន្តោប្រវេសន៍ តាមទីតាំងសំខាន់ៗ នៅអាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយនេះ។ ទីតាំងសំខាន់ៗ ដែលឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានចុះពិនិត្យនោះរួមមាន៖ ស្ថានីយចេញដំណើរ ទីតាំង Check In ទីតាំង ត្រួតពិនិត្យ x-ray ទីតាំងត្រួតពិនិត្យអន្តោប្រវេសន៍ (ទិដ្ឋាការចេញ បញ្ជរបែបបទចេញ និង Smart Gate) ទីតាំងច្រកអាទិភាព (Fast Track) ទីតាំងអាហាដ្ឋាន (Premium Loung & Food Court) និងបន្ទប់សេនាការរបស់ប៉ុស្តិ៍ច្រកទ្វារ និងបន្ទប់ CCTV កន្លែងបំពេញបែបបទចេញពីប្រទេសរបស់អ្នកដំណើរ ឆ្លងកាត់តាមបញ្ជរ និង Smart Gate ព្រមទាំងពិនិត្យការអនុវត្តការងារ របស់មន្ត្រី និងស្ថានភាព អ្នកដំណើរតាមរយៈ កាមេរ៉ា CCTV។ ក្រៅពីទីតាំងស្ថានីយចេញដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ស Read more

រដ្ឋបាលខេត្តបន្ទាយមានជ័យ ឆ្លើយតប រដ្ឋបាលខេត្តស្រះកែវ ប្រទេសថៃ ស្តីពីលិខិតរដ្ឋបាលខេត្តស្រះកែវ ស្នើសុំកិច្ចសហការដោះស្រាយបញ្ហាផ្ទះប្រជាជនកម្ពុជា នៅតំបន់ព្រំដែន ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ!

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានទទួលលិខិតលេខ ០០១៧.២/១៧៥ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ របស់អភិបាលខេត្តស្រះកែវ ស្នើសុំកិច្ចសហការដោះស្រាយបញ្ហាលំនៅដ្ឋាន ប្រជាជននៅភូមិសាស្ត្រ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ជាប់គ្នានឹងស្រុក គោកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានចេញ ស.ជ.ណ លេខ ៥៦២/២៥ ឆ្លើយតបទៅរដ្ឋបាលខេត្ត ស្រះកែវ ប្រទេសថៃ ៖ បញ្ហាខាងលើនេះគឺជាបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំ និងការងារវាស់វែង ខណ្ឌសីមានិងបោះបង្គោលព្រំដែន ដែលជាសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ(GBC) និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ កម្ពុជា-ថៃ ស្របតាមកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការព្រំដែន ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៩៥ និងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការវាស់វែង ខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ឆ្នាំ២០០០ (MOU ២០០០)។ ការធ្វើសកម្មភាពដោយឯកតោភាគីណាមួយ ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុង រស់នៅ និងអាស្រ័យផលក្នុងតំបន់នោះ ជាការបំពានដល់ MOU ២០០០, កិច្ចព្រមព្រៀងឈប់បាញ់ រវាងកម្ពុជា និងថៃ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ Read more