សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានលក្ខណៈពិសេស ជាងតំបន់ផ្សេងៗនៅកម្ពុជា
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លេងថា “ជាប្រវត្តិសាស្ត្រ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានលក្ខណៈពិសេស ជាងតំបន់ផ្សេងៗនៅកម្ពុជា ដោយតំបន់នេះ ត្រូវបានទទួលស្គាល់ គាំទ្រ និង មានការចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនង និងការអភិវឌ្ឍជាបន្តបន្ទាប់ ចាប់ពីថ្នាក់ក្រោមដល់ថ្នាក់លើ រវាងរដ្ឋាភិបាលកម្ពុជា-ចិន ដែលបានបើកការដ្ឋានសាងសង់ដំបូងនៅឆ្នាំ ២០០៨ ជាពិសេសការរួមគ្នាអនុវត្ត “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និង ផ្លូវ” ។នេះជាការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអញ្ជើញអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និងសំណេះសំណាលជាមួយកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា “ក្នុងដំណើរទស្សនកិច្ចផ្លូវ រដ្ឋលើកទី១ មកកាន់កម្ពុជា កាលពីខែ តុលា ឆ្នាំ ២០១៦ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានលើកឡើងថា ភាគីចិន នឹងលើកទឹកចិត្តសហគ្រាសចិនល្បីៗ ឱ្យធ្វើកិច្ចសហប្រតិបត្តិការ និង វិនិយោគក្នុងតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ក្នុងអំឡុងកិច្ចប្រជុំជាន់ខ្ពស់នៃវេទិកាកំពូលកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់ និង Read more