រាជរដ្ឋាភិបាល នឹងលែងឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងគ្រឿងស្រវឹង, មហាជនគាំទ្រយ៉ាងខ្លាំងក្លាបំផុត

ភ្នំពេញ៖ បំណងប្រាថ្នាដែលប្រជាពលរដ្ឋកម្ពុជាចង់ឃើញអស់យូរខែឆ្នាំមកហើយនោះ ទីបំផុតត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចហើយ គឺនឹងលែងឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងគ្រឿងស្រវឹងទៀតហើយ។ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ ទីស្តីការគណៈរដ្ឋមន្ត្រី បានផ្ញើលិខិតមួយទៅកាន់លោកអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានដោយឱ្យចាត់វិធានការលើការធ្វើទីផ្សារដោយការផ្ដល់រង្វាន់តាមរយៈ គម្របដប និងក្រវិលកំប៉ុងក្នុងឧស្សាហកម្មភេសជ្ជៈ និងគ្រឿងស្រវឹង។ ក្នុងលិខិតនោះ ទីស្តីការគណៈរដ្ឋមន្ត្រី បានឯកភាពឱ្យទុកពេល៦ខែ ឬ១ឆ្នាំ ដើម្បីឱ្យក្រុមហ៊ុនផលិតគ្រឿងស្រវឹង ត្រៀមខ្លួនជាមុន ក្នុងការហាមឃាត់ចំពោះការផ្ដល់រង្វាន់តាមរយៈក្រវិលកំប៉ុង ឬគម្របដប នៃផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈ។ ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានឯកភាពរៀបចំកិច្ចប្រជុំរវាងម្ចាស់ក្រុម៉ហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីបិទមិនឱ្យមានការផ្ដល់រង្វាន់ទាំងអស់នាពេលវេលាសមស្របណាមួយ។ចំណាត់ការរបស់រាជរដ្ឋាភិបាលនេះ ហាក់បានផ្តល់នូវរង្វាន់ដ៏ធំមួយសម្រាប់ប្រជាពលរដ្ឋក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ចំណាត់ការនេះ ធ្វើឱ្យប្រជាពលរដ្ឋមហាសែនរីករាយ ហើយប្រៀបបានជួយស្រោចស្រង់ជីវិតពលរដ្ឋខ្មែរ ដែលរងការបំផ្លាញដោយគ្រឿងស្រវឹង។ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ បានសម្តែងការគាំទ្រយ៉ាងខ្លាំងក្លាបំផុតចំពោះចំណាត់ការមួយនេះ៕

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រជុំពង្រឹងបច្ចេកទេសការងារជំនាញ និងផ្សព្វផ្សាយផែនការចាំបាច់ ដល់កម្លាំងនគរបាលក្រោមឱវាទ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងបច្ចេកទេសការងារជំនាញ និងផ្សព្វផ្សាយផែនការចាំបាច់ ដល់កងកម្លាំងនគរបាលគ្រប់អង្គភាពចំណុះ នៅស្នងការដ្ឋាននគរបាលខេត្ត។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែនការការងារដល់កងកម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការអនុវត្ត តួនាទី ភារកិច្ចឲ្យបានល្អ,បន្តពង្រឹងបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ,ពង្រឹងគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេស, កម្លាំងការិយាល័យនគរបាលជំនាញ អធិការដ្ឋាននគរបាលគ្រប់ក្រុង/ស្រុក ត្រូវបន្តពង្រឹងការចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព,ច្បាប់ចរាចរណ៍ផ្លូវគោក, ផលប៉ះពាល់នៃគ្រឿងញៀន តាមគ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាសនានា និងតាមមូលដ្ឋានឲ្យបានទូលំទូលាយ។ កម្លាំងនគរបាលចរាចរណ៍ទាំងអស់ ត្រូវសហការគ្នាធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍កុំឱ្យកើនឡើង ដោយវិធីសាស្ដ្រផ្សព្វផ្សាយអប់រំ និងរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក។យោងស្មារតីអង្គប្រជុំ ស្តីពីការត្រួតពិនិត្យ វាយតម្លៃលទ្ធផល ការរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្ដល់អនុសាសន៍ណែនាំ ឱ្យនគរបាលចរាចរណ៍គ្រប់ស្នងការដ្ឋាននគរបាលរាជធានី/ខេត្ត ត្រូវបន្ដសកម្មភាពធ្វើការផ្សព្វផ្សាយអប់រំ អំពីច្បាប់ចរាចរណ៍ផ្លូវគោក ទៅកាន់ប្រជាពលរដ្ឋឱ្យកាន់តែមានការយល់ដឹងបន្ថែមទៀត ដោយបូករួមជាមួយការអនុវត្តច្បាប់ ប្រកបដោយកាយវិការទន់ភ្លន់ និងវិជ្ជាជីវៈ សាកសមជាមន្ត្រីនគរបាលអ្នកអនុវត្តច្បាប់ Read more

បែកធ្លាយឯកសារ មន្ត្រីរាជការ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ប្តឹងថ្នាក់លើពីលោកលោក ហាស់ វិបុល ដែលទើបតែងតាំងជាប្រធានមន្ទីរបរិស្ថានខេត្តថ្មី

យោង​តាម​លិខិត​បែកធ្លាយ ធ្វើនៅ​ថ្ងៃ​ទី១៨ ខែមេសា ឆ្នាំ​២០២៥ មាន​ខ្លឹមសារ​ថា៖ យើងខ្ញុំ​ទាំងអស់​គ្នា​ជា​មន្ត្រីរាជការ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី សូម​គោ​ព​ជម្រាប​ជូន ឯកឧត្តម រដ្ឋមន្ត្រី​មេត្តា​ជ្រាប​ថា យើងខ្ញុំ​ទាំងអស់​គ្នា​មានការ​មិន​ពេញចិត្ត​ចំពោះ​ការ​ដឹកនាំ​របស់​លោក ហាស់ វិបុល ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ដែល​ទើប​តែងតាំង​ថ្មី កាលពី​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៥ តាម​អនុក្រឹត្យ លេខ ៦២ / អន​ក្រ​.​ត​ត ។ ១.​មានការ​បែងចែក​តួនាទី​ភារកិច្ច ជូន​ថ្នាក់ដឹកនាំ​មន្ទីរ នាំ​ឲ្យ​មានការ​ថ្នាំងថ្នាក់​ពី​ថ្នាក់ដឹកនាំ ដោយសារ​តែ លោក ឌិន ប៊ុ​ន​ធឿ​ន អនុប្រធាន​មន្ទីរ​មួយ​រូប ត្រូវ​ទទួល​បន្ទុក​ដឹកនាំ​ដែនជម្រកសត្វព្រៃ​ចំនួន​០៥​ដែន ហើយ ថែម​ទាំង​ដឹកនាំ​ការិយាល័យ​ចំណេះដឹង​បន្ថែម​មួយទៀត​។ ក្រោយ​ពី​បាន​ទទួល​សិទ្ធិ​ជា​អនុប្រធាន​មន្ទីរ​ទទួល បន្ទុក​ដែន​ជម្រក​រួច​មក លោក​អនុប្រធាន​មន្ទីរ​បាន​ធ្វើការ​ដោះ​ដូរ​ដាក់​មន្ត្រី​តាម​ទំនើងចិត្ត ដោយ​មិន​មាន​កិច្ច ប្រជុំ​ឆ្លង​យោបល់​ពី​ប្រធាន​ការិយាល័យ​ដែន​នោះ​ទេ​។ ការ​ដឹកនាំ​បែប​នេះ ជា​ការ​រំលោភ​បំពាន​សិទ្ធិ​អំណាច របស់​ការិយាល័យ​រដ្ឋបាល ធនធានមនុស្ស​និង​ហិរញ្ញវត្ថុ​។ ២.​លោក​ប្រធាន​មន្ទីរ ធ្វើ​សំណើ​ទៅ​រដ្ឋបាល​ខេត្ត​ស្នើ​សុំ​ផ្លាស់​ប្តូរ​មន្ត្រី​ពី​ការិយាល័យ​មួយ​ទៅ ការិយាល័យ​មួយ ទាំង​ដែល​មិន​បាន​ប្រជុំ​វាយតម្លៃ​ពី​ថ្នាក់ដឹកនាំ​មន្ទីរ ទាំង​ដែល​គាត់​មិន​ទាន់​បាន​ស្គាល់ឈ្មោះ នឹង​ស្គាល់​មន្ត្រី​អស់​ផង ដោយ​មិន​ស្រប​តាម​និ​តិ​វិធី​ដែល​ផ្ទុយ​ពី​គោលការណ៍​វិភាគ​មុខងារ របស់​ក្រសួងបរិស្ថាន និង​ក្រសួង​មុខងារសាធារណៈ ជាក់ស្តែង​ដូច​ជា​ករណី ដក​លោក ញឹ​ម វណ្ណៈ ពី​អនុប្រធាន​ការិយាល័យ​ដែន ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច លំ​ផាត់ ឲ្យ​មក​បម្រើ​ការងារ​ជា​អនុប្រធាន​ការិយាល័យ​គាំពារ​បរិស្ថាន​វិញ​។ Read more

ឯកឧត្តម ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ៖ សេចក្តីលោភលន់ អាចធ្វើឲ្យអ្នកភ្លេចនូវសេចក្តីត្រិះរិះ!

ឯកឧត្តម ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ៖ មានប្រសាសន៍ថា រយៈកាលកន្លងមក ខ្ញុំបានផ្សព្វផ្សាយនូវបទពិសោធន៍អំពីការឆបោកជាច្រើនរូបភាព តាមរយៈលទ្ធផលដែលខ្ញុំដឹកនាំកម្លាំងក្រោមឱវាទបង្ក្រាបបាន តាំងពីខ្ញុំនៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រហូតមកធ្វើជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដូចជាករណី ទម្លាក់មាសបញ្ឆោតឲ្យយើងឃើញហើយបបួលយើងចែកគ្នា ដោយគេយកគ្រឿងអលង្កាឬប្រាក់ដែលមានជាប់ខ្លួនយើង ហើយយើងយកមាសដែលគេទម្លាក់មកផ្ទះក្លាយជារបស់ក្លែងក្លាយ, ករណីអ្នកមិនស្គាល់ក្លែងជាជនសប្បុរសឬជាអ្នកសុំស្នេហ៍ពីយើង ហើយផ្ញើរបស់របរមានតម្លៃឬប្រាក់ពីក្រៅប្រទេសឲ្យយើង បន្ទាប់មកក៏មានអ្នកក្លែងជាគយឬសមត្ថកិច្ច តេប្រាប់យើងថារបស់មានតម្លៃឬប្រាក់ដែលផ្ញើមកពីក្រៅប្រទេសសុទ្ធតែខុសច្បាប់ ហើយក៏បោកយើងថាដើម្បីយករបស់ឬប្រាក់ទាំងនោះបាន ត្រូវបង់ប្រាក់ឲ្យគេ ជាដើម តែអ្វីដែលភ្ញាក់ផ្អើល និងសោកស្តាយបំផុត គឺបានឃើញល្បិចឆបោកដដែលៗ របស់ជនទុច្ចរិតនៅតែមានប្រសិទ្ធិភាព ដោយមានជនរងគ្រោះម្នាក់ហើយម្នាក់ទៀត ត្រូវរងការបោកប្រាស់ និងធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិអស់ជាច្រើន។ ថ្ងៃនេះខ្ញុំសូមលើកយករូបភាពឆបោក មួយករណីទៀត ដែលអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបាន កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ មកអំពាវនាវជាថ្មី ដើម្បីឲ្យមហាជនមានការប្រយ័ត្ន។ ជនរងគ្រោះម្នាក់ ត្រូវបានជនជាតិស្បែកខ្មៅ ៥នាក់ លួងលោមថាពួកគេមាន មានប្រាក់ប្រឡាក់ទឹកខ្មៅ ជាច្រើនលានដុល្លារអាមេរិក តែពុំអាចចាយបាន លុះត្រាតែមាន ប្រាក់ដុល្លារពិតប្រាកដ យកមកលាងជាមួយម្សៅ ហើយយកម្សៅនោះទៅលាងជាមួយប្រាក់ប្រឡាក់ទឹកខ្មៅ ទើបក្លាយជា ប្រាក់អាចចាយបាន ដោយពួកវានឹងឲ្យផលចំណេញមកជនរងគ្រោះវិញ ១ទ្វេជា៣ ឬ ១ទ្វេជា៥។ ដំបូងឡើយ ជនរងគ្រោះ បានយកប្រាក់ដុល្លារពិតប្រាកដ ចំនួន ២ពាន់ដុល្លារ Read more

សម្តេចបវរធិបតី ៖ កម្ពុជាកំពុងតែឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យ នូវកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥នេះ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “ប្រទេសកម្ពុជាយើងកំពុងតែឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យនូវកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥ នេះ ដែលជាដំណើរគួរឱ្យកោតសរសើរ និងសាទរជាទីបំផុត “។ ការលើកឡើងនេះតាមរយះសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ “យើងបញ្ចប់ជំងឺគ្រុនចាញ់ដោយ វិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើងវិញ” នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា “ឆ្នាំ២០២៤ ប្រទេសកម្ពុជាមានជំងឺគ្រុនចាញ់ត្រឹមតែ៣៥៥ករណីប៉ុណ្ណោះ គឺបានកាត់បន្ថយ៧៥ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ដែលជាទឡីករណ៍គួរជាទីមោទកខ្ពស់របស់កម្ពុជា ក្នុងការចូលរួមជាមួយប្រទេសក្នុងតំបន់និងសកលលោក ដើម្បីសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់”។សម្តេចបវរធិបតី បានបន្តថា “ឆ្នាំនេះជាឆ្នាំចុងក្រោយ នៃផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១១-២០២៥ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រទេសយើងត្រូវសម្រេចគោលដៅបញ្ចប់។ ប្រទេសកម្ពុជាយើងមានមោទកភាពយ៉ាងខ្លាំងលើមាគ៌ាដ៏ត្រឹមត្រូវ របស់ផែនការយុទ្ធសាស្ត្រជាតិ ដោយបានសម្រេចនូវសមិទ្ធផលផ្លែផ្កានៃគោលដៅជាបន្តបន្ទាប់រួមមាន៖ ទប់ស្កាត់ មិនឱ្យមានភាពស៊ាំថ្នាំគ្រុនចាញ់តាំងពីឆ្នាំ២០១៥ គ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨ និង គ្មានជំងឺគ្រុនចាញ់ទម្រង់សន្ធិឆ្នាំ២០២៤”។ សម្តេចបវរធិបតី បានបញ្ជាក់ថា “ជាដំណើរគួរឱ្យកោតសរសើរ និងសាទរជាទីបំផុត ប៉ុន្តែយើងក៏មិនអាចបន្ធូរដៃ Read more

IMF បាន​បន្ទាប​ការ​ព្យាករណ៍​អំពី​អត្រាកំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​រហូត​ដល់​ទៅ​៤​ភាគរយ ខណៈ​ដែល​ការ​ព្យាករណ៍​ដែល​បាន​ប្រកាស​កាលពី​ខែតុលា ខ្លួន​បាន​អះអាង​ថា កម្ពុជា​អាច​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ដល់​ទៅ​៥,៥​ភាគរយ​នោះ

មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ដែល​ហៅ​កាត់​ថា IMF បាន​ទម្លាក់​ការ​ព្យាករណ៍​នៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ហើយ ក្រោយ​ពេល​ដែល​សហរដ្ឋអាមេរិក​ប្រកាស​ដាក់​គំនាប​ពន្ធ​បដិការ​៤៩​ភាគរយ មក​លើ​ទំនិញ​កម្ពុជា ប៉ុន្តែ​កុំ​អស់សង្ឃឹម ប្រសិនបើ​យើង​ប្រឹងប្រែង​ឱកាស​នៃ​ការ​រក្សា​អត្រាកំណើន​នៅ​តែ​មាន ។ តាម​របាយការណ៍​ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក ដែល IMF បាន​ចេញផ្សាយ​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​កាលពី​ថ្ងៃ​អង្គា​រ៍ ស្ថាប័នហិរញ្ញវត្ថុ​ពិភពលោក​មួយ​នេះ មិន​ត្រឹមតែ​ទម្លាក់​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​កម្ពុជា​តែ​មួយ​នោះ​ទេ គឺ​បាន​ទម្លាក់​ការ​ព្យាករណ៍​សម្រាប់​ពិភពលោក​ទាំងមូល​តែ​ម្តង​ចំ​ពេល​មាន​ភាព​ចលាចល​ផ្នែក​ពន្ធ​បដិការ​ដែល​ដាក់​ដោយ​សហរដ្ឋអាមេរិក មក​លើ​ប្រទេស​នានា​នៅ​លើ​ពិភពលោក ។ IMF បាន​បន្ទាប​ការ​ព្យាករណ៍​អំពី​អត្រាកំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​រហូត​ដល់​ទៅ​៤​ភាគរយ ខណៈ​ដែល​ការ​ព្យាករណ៍​ដែល​បាន​ប្រកាស​កាលពី​ខែតុលា ខ្លួន​បាន​អះអាង​ថា កម្ពុជា​អាច​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ដល់​ទៅ​៥,៥​ភាគរយ​នោះ ។ ក្រៅពី​នោះ ស្ថាប័នហិរញ្ញវត្ថុ​កម្រិត​ពិភពលោក​មួយ​នេះ​ក៏​បាន​បន្ត​ទម្លាក់​ការ​ព្យាករណ៍​សម្រាប់​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា កាន់តែ​អាក្រក់​បន្ថែម​ទៀត សម្រាប់​ឆ្នាំ​២០២៦​ខាង​មុខ ។ IMF បាន​អះអាង​ថា កំណើន​នៅ​ឆ្នាំ​ក្រោយ​ពោល គឺ​ឆ្នាំ​២០២៦ ឥឡូវនេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ទទួល​បាន​ត្រឹមតែ​៣,៤ ភាគរយ​ប៉ុណ្ណោះ ខណៈ​ដែល​ការ​ព្យាករណ៍​ពី​មុន​រំពឹង​ថា អាច​ទទួល​បាន​កំណើនសេដ្ឋកិច្ច​ដល់​ទៅ​៥,៨​ភាគរយ ។តាម​របាយការណ៍​នោះ IMF មិន​បាន​ពន្យល់​លម្អិត​អំពី​ការ​សម្រេច​ព្យាករណ៍​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ច្បាស់លាស់​នោះ​ទេ ប៉ុន្តែ​មូលហេតុ​សំខាន់ គឺ​គ្មាន​អ្វី​ក្រៅពី​បញ្ហា​សម្ពាធ​ពន្ធ​បដិការ​ដែល​សហរដ្ឋអាមេរិក​បាន​ប្រកាស កាលពី​ថ្ងៃ​ទី​០២ ខែមេសា រហូត​ដល់​៤៩​ភាគរយ​លើ​ទំនិញ​កម្ពុជា​ដែល​នាំ​ចូល​សហរដ្ឋអាមេរិក​នោះ​ទេ ។ ចាប់តាំងពី​ខែកុម្ភៈ​មក សហរដ្ឋអាមេរិក​បាន​ប្រកាស​ពី​រលក​សម្ពាធ​ពន្ធ​ជា​ច្រើន ប្រឆាំង​នឹង​ដៃគូ​ពាណិជ្ជកម្ម​នានា​ដែល​មួយ​ចំនួន​បាន​អំពាវនាវ​ឱ្យ​មាន​វិធានការ​តបត ហើយ​កម្ពុជា​នៅ​ក្នុង​នាម​ជា​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច​បាន​ឆ្លើយ​តប​ដោយ​ស្រទន់ សហរដ្ឋអាមេរិក​បាន​ទទួលយក ហើយ​ដាក់​កម្ពុជា​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​នឹង​បន្ត​ទទួល​ពន្ធ​នាំ​ចូល​ត្រឹមតែ​១០​ភាគរយ ហើយ​ទុក​ពេល​ឲ្យ​ដំណើរការ​ចរចារ​៩០​ថ្ងៃ ។ ផ្អែក​តាម​របាយការណ៍​នេះ វា គឺជា​ព័ត៌មាន​មិនល្អ​មួយ ដែល​អាច​នឹង​ប៉ះទង្គិច​ដល់​កម្ពុជា ដោយ​ជៀស​មិន​រួច ហើយ​នៅ​ក្នុង​ស្ថានការណ៍​នេះ​វា​ពិតជា​ពិបាក​ប៉ាន់ស្មាន​មែន​ថា Read more

ដោយសារឯកសារផុតសុពលភាព ពលរដ្ឋចំនួន០៨នាក់ ចូលតាមច្រកឡែមមិនបានក៏នាំគ្នាមកស្រុកម៉ាឡៃព្យាយាម រកច្រករបៀង ឆ្លងដែនខុសច្បាប់ តែត្រូវកម្លាំងប៉ុស្តិ៍បឹងបេងឃាត់បាន

បន្ទាយមានជ័យ៖ ពលរដ្ឋចំនួន០៨នាក់ មកលេងចូលឆ្នាំ ក៏ត្រឡប់ទៅវិញតាមច្រកឡែមមិនបានក៏នាំគ្នាមកស្រុកម៉ាឡៃព្យាយាម រកច្រករបៀង ឆ្លងដែនខុសច្បាប់ តែត្រូវវកម្លាំងប៉ុស្តិ៍បឹងបេង និងកម្លាំងប្រជាការពារឃាត់បាន។ បើតាមលោក វរសេនីយ៍ត្រី មួង សារ៉េត នាយប៉ុស្តិ៍បឹងបេង នៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានថ្លែងថា៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៣ និង៣០នាទីរសៀល នៅចំណុចភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងបេង និងប្រជាការពារ បានល្បាតតាមភូមិសាស្រ្តបានប្រទះឃើញពលរដ្ឋចំនួន០៨នាក់ ស្រី៥នាក់ ក្មេង០១នាក់ ស្រី០១នាក់ ដែលកំពុងអង្គុយនៅចំការស្វាយមួយកន្លែង បន្ទាប់មកប៉ុស្តិ៍គរបាលរដ្ឋបាលបឹងបេងបាននាំមកសួរនាំនៅប៉ុស្តិ៍ ពលរដ្ឋទាំងនោះមកពីខេត្តព្រៃវែង មានចំនួន០៨នាក់ ស្រី០៥នាក់ ក្មេង០១នាក់ ស្រី០១នាក់ ។ លោកបន្តថា៖ បើតាមការបំភ្លឺរបស់ពួកគាត់ថានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ០៤ និង០០នាទីទាបភ្លឺ ពួកគាត់ទាំងអស់គ្នាបានធ្វើតាមឡានឈ្នួល ទៅច្រកឡែម ដើម្បីឆ្លងទៅថៃដោយខ្លួនឯង តែពេលទៅដល់សម្ថកិច្ចនៅទីនោះមិនអោយទៅព្រោះលិខិតឆ្លងដែនរបស់ពួកគាត់ផុតកំណត់ បន្ទាប់មកក៏ពួកគាត់ធ្វើដំណើរមកស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពេលមកដល់ជិតមណ្ឌលសុខភាពឃុំបឹងបេង ក៏ឈប់នៅទីនោះ ហើយនាំគ្នាទៅសំរាកនៅចំការស្វាយមួយកន្លែងដែលមានចំងាយពីផ្លូវជាតិប្រហែល១៥០ម៉ែត្រ ពួកគាត់គិតថាសំរាកមួយសន្ទុះនឹងសួរនាំអ្នកស្រុកដើម្បីឆ្លងទៅរកការងារធ្វើនៅប្រទេសថៃ តែមិនទាន់បានរកផងស្រាប់តែកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងបេងហៅមកសាកសួរនាំនៅប៉ុស្តិ៍តែម្ដង។ លោក វរសេនីយ៍ត្រី មួង សារ៉េត Read more

សមត្ថកិច្ច ដកពិន្ទុបណ្ណបើកបរ ជាង៦ម៉ឺនពិន្ទុ នៅឆ្នាំ២០២៤!

នៅក្នុងឆ្នាំ២០២៤កន្លងទៅ សមត្ថកិច្ចបានដកពិន្ទុបណ្ណបើកបរជាង៦ម៉ឺនពិន្ទុ លើអ្នកបើកបរយានយន្តជាង១សែនគ្រឿង និងពិន័យដោយឧបករណ៍បច្ចេកទេសសរុបចំនួន១២៤.៧៣៤នាក់ ទទួលបានទឹកប្រាក់បានជាង២៦ពាន់លានរៀល។ នេះបើតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ តើការកាត់ពន្ទុបណ្ណបើកបរ អនុវត្តយ៉ាងដូច្ដេច? យោងតាមប្រការ៤នៃប្រកាសអន្តរក្រសួងស្ដីពី នីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ គ្រប់បណ្ណបើកបរត្រូវមានពិន្ទុសរុបចំនួន១២ ពិន្ទុ ហើយចំនួនពិន្ទុនេះត្រូវកាត់បន្ថយនៅពេលអ្នកបើកបរបានប្រព្រឹត្តបទល្មើសចរាចរណ៍ផ្លូវគោកជាអាទិ៍ ។ ករណីកាត់១ពិន្ទុ ទៅលើអ្នកមិនពាក់ខ្សែក្រវាត់ ឬមួកសុវត្ថិភាព ប្រើភ្លើងហ្វានៅពេលជួបនឹងយានមកពីទិសផ្ទុយ បើកបរជាន់តាមខ្សែគំនូសបង្អួតកណ្តាលទ្រូងផ្លូវ បើកបរលើសល្បឿនកំណត់ចាប់ពី ១ទៅ ១៩គីឡូម៉ែត្រក្នុងមួយម៉ោង បើកបរនៅពេលយប់ដោយគ្មានភ្លើងគ្រប់គ្រាន់តាមប្រភេទយានយន្ត និង ផ្ទុកមនុស្សលើសកំណត់។ ករណីកាត់២ពិន្ទុ ទៅលើអ្នកបើកបរលើសល្បឿនចាប់ពី ២០ ទៅ ២៩ គីឡូម៉ែត្រក្នុងមួយម៉ោង បើកបរបង្កើនល្បឿននៅពេលគេកំពុងជែងខ្លួន បត់ឆ្វេង ឬបត់ស្តាំ មិនបានត្រឹមត្រូវ បត់ត្រឡប់ក្រោយនៅកន្លែងហាមឃាត់ មិនគោរពលក្ខខណ្ឌនៃបណ្ណបើកបរ បត់ឆ្វេង បត់ស្តាំ ឬឈប់មិនបានឱ្យសញ្ញាជាដំណឹង ជែង ឬចៀសមិនបានត្រឹមត្រូវ បើកបរដោយគ្មានទុកចន្លោះសុវត្ថិភាពគ្រប់គ្រាន់ដែលបង្កឱ្យមានគ្រោះថ្នាក់ បើកបរដោយធ្វេសប្រហែស ធ្វើឱ្យរំខានដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត មិនបានឱ្យសញ្ញាជាដំណឹងត្រឹមត្រូវនៅពេលចេញដំណើរ យានមានលក្ខណៈបច្ចេកទេសមិនត្រឹមត្រូវ ផ្ទុកទំនិញមិនបានត្រឹមត្រូវ ចតយាននៅលើគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់ ឈប់ ឬចតនៅលើគំនូសតម្រឹមទ្រូងផ្លូវ ដាក់កុមារអាយុក្រោម ១០ឆ្នាំ ឱ្យអង្គុយនៅកៅអីផ្នែកខាងមុខនៃរថយន្ត មិនបានដាក់កុមារអាយុក្រោម ៥ឆ្នាំ ឱ្យអង្គុយក្នុងកៅអីសម្រាប់កុមារអង្គុយ ឬដេកក្នុងរថយន្ត Read more

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា-ថៃ គួរគិតគូរអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មទាំងក្នុងក្របខណ្ឌទ្វេភាគី អនុតំបន់ និងក្របខណ្ឌតំបន់នានា

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចង់ឱ្យប្រទេសកម្ពុជានិងប្រទេសថៃគិតគូរអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទាំងក្នុងក្របខណ្ឌទ្វេភាគី អនុតំបន់ ដូចជា អេម៉ិក (ACMECS) GMS និងក្របខណ្ឌតំបន់នានាដូចជាអាស៊ាន និងអាស៊ិប (RCEP) ដើម្បីពង្រឹងការធ្វើពិពិធកម្មទីផ្សារ និងឆ្លើយតបទៅនឹងក្នុងបរិបទនៃការប្រែប្រួលយ៉ាងឆាប់រហ័សរបស់ពិភពលោក ជាពិសេសការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាច។ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍បែបនេះ ក្នុងឱកាសទទួលស្វាគមន៍ និងជួបសម្តែងការគួរសមជាមួយលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។ ជាកិច្ចចាប់ផ្តើម សម្តេចតេជោបានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកស្រីនាយករដ្ឋមន្រ្តី និងគណៈប្រតិភូថៃ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ហើយឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចក៏បានចូលរួមរំលែកទុក្ខសាជាថ្មីចំពោះសោកនាដកម្មនៃគ្រោះរញ្ជួយដីនៅប្រទេសថៃនាពេលកន្លងទៅថ្មីៗនេះ។ ក្នុងគ្រាខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទស្សនកិច្ចរបស់លោកស្រីនាយករដ្ឋមន្រ្តី នឹងនាំមកនូវការពង្រឹងបន្ថែមភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ ស្របពេលដែលឆ្នាំនេះគឺជាខួប៧៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ។ ទន្ទឹមនឹងការវាយតម្លៃនេះ សម្ដេចតេជោ ហ៊ុន សែន បានចង្អុលបង្ហាញថាកម្រិតភាពជាដៃគូយុទ្ធសាស្រ្តសម្រាប់ទំនាក់ទំនងរវាងកម្ពុជា-ថៃ គឺមិនទាន់ត្រឹមត្រូវទេ ដោយត្រូវថែមពាក្យ ” គ្រប់ជ្រុងជ្រោយ” Read more

ភ្លៀងបន្តធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី២៥% ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមេសា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថាសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ ឈូងសមុទ្រថៃ និងលើ ព្រះរាជាណាចក្រកម្ពុជា។ ក្រសួងបានបញ្ជាក់ថាស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥នៅតំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល សៀមរាប និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី២០%។ ចំណែកនៅតំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១៥%។ រីឯនៅតំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី២៥%៕